បរទេស៖ ជារបាយការណ៍មួយដែលត្រូវបានចេញផ្សាយដោយភ្នាក់ងារស៊ើបការណ៍ពិសេសរបស់អាមេរិក FBI កាលពីពេលថ្មីៗនេះបង្ហាញថា កាលពីឆ្នាំ២០២០ បទឧក្រិដ្ឋនៅលើប្រព័ន្ធអ៊ីនធឺណេតនៅទូទាំងប្រទេសអាមេរិកត្រូវបានគេមើលឃើញថាមានទំហំធំ និងអត្រាអាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្រ។
ជាលទ្ធផលផ្នែកហិរញ្ញវត្ថុដែលត្រូវបានបាត់បង់ដោយសារបទឧក្រិដ្ឋបច្ចេកវិទ្យានេះមានចំនួនរហូតទៅដល់ ៤.២ ពាន់លានដុល្លារ ហើយក្នុងនោះសកម្មភាពប្រព្រឹត្តបទល្មើសភាគច្រើនមានដូចជាការឆបោក ការមិនបង់ប្រាក់ ការបញ្ជូនលុយ និងការជំរិតទារប្រាក់ជាដើម ហើយក្នុងនោះផងដែរអាមេរិកក៏បានទទួលបណ្តឹងសរុបរហូតទៅដល់ ២៨,៥០០ ករណីដែលមានពាក់ព័ន្ធទៅនឹងបញ្ហាឆបោក។

របាយការណ៍ដែលត្រូវបានគេស្គាល់ឈ្មោះថា ២០២០ Internet Crime Report និងទើបតែត្រូវបានដាក់បង្ហាញជាសាធារណៈដោយមជ្ឈមណ្ឌលទទួលពាក្យបណ្តឹងរបស់ FBI ឬ IC3(Internet Crime Complaint Center)គឺជាតួលេខនៃបទឧក្រិដ្ឋ និងការខាតបង់ប្រាក់ដ៏អាក្រក់បំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់អាមេរិក។
របាយការណ៍បានលម្អិតទៀតថា ពាក្យបណ្តឹងសរុបលើគ្រប់ករណីពាក់ព័ន្ធមានទៅដល់ ៧៩១,៧៩០ ករណីដែល IC3 បានទទួលកាលពីឆ្នាំ២០២០ និងមានទំហំជាទឹកប្រាក់ប្រមាណជា ៤.២ ពាន់លានដុល្លារធៀបទៅនឹងតួលេខដែលមាននៅក្នុងឆ្នាំ ២០១៩ មានត្រឹមតែ ៣.៥ ពាន់លានដុល្លារប៉ុណ្ណោះ និងត្រឹមតែ ៥២៥.៤ លានដុល្លារកាលពីឆ្នាំ ២០២១។ ករណីឆបោកដែលបានកើនឡើងនោះត្រូវបានគេមើលឃើញថាភាគច្រើនជាករណីដែលបានធ្វើឡើងនៅក្នុងស្ថានភាពដែលពិភពលោកកំពុងជួបបញ្ហានៃការរាតត្បាតដោយសារកូវីដ ក្រោមស្នាដៃរបស់ពួកឧក្រិដ្ឋជនបានក្លែងខ្លួនជាបុគ្គលបម្រើការងារនៅក្នុងវិស័យរដ្ឋ ហើយរូបភាពឆបោកផ្សេងទៀតអាចប្រព្រឹត្តទៅបានតាមរយៈទូរស័ព្ទ ទូរសារ អ៊ីម៉េល និងបណ្តាញសង្គមទៀតផង៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ប្រទេសម៉ារ៉ុក ដាក់ឈ្មោះផ្លូវល្បឿនលឿន Donald J. Trump បង្ហាញពីការដឹងគុណចំពោះលោក Trump
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/08/2026
ប្រមុខដឹកនាំប្រទេស ម៉ារ៉ុក បានសម្រេចប្ដូរឈ្មោះផ្លូវល្បឿនលឿនប្រចាំប្រទេស Tiznit-Dakhla មកជាឈ្មោះ Donald J. Trump Highway វិញ ដែលជាការបង្ហាញពីការដឹកគុណចំពោះលោក Donald J. Trump
កម្ពុជាជំរុញប្រព័ន្ធអេកូឡូស៊ីបច្ចេកវិទ្យា តាមរយៈយុទ្ធនាការ «អនុភាពបច្ចេកវិទ្យាខ្មែរ»
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 04/08/2026
កម្ពុជាកំពុងពង្រឹងសមត្ថភាពបច្ចេកវិទ្យាក្នុងស្រុក និងជំរុញការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចឌីជីថល តាមរយៈយុទ្ធនាការជាតិ «អនុភាពបច្ចេកវិទ្យាខ្មែរ» ដែលមានគោលបំណងលើកកម្ពស់ការបង្កើតថ្មី ការប្រើប្រាស់បច្ចេកវិទ្យាក្នុងអាជីវកម្ម និងការភ្ជាប់អ្នកបង្កើតបច្ចេកវិទ្យាក្នុងស្រុកជាមួយវិស័យឯកជន និងអ្នករៀបចំគោលនយោបាយ

ព្រៃសហគមន៍ក្បាលខ្លា បានក្លាយជាសហគមន៍គំរូក្នុងកិច្ចការពារព្រៃឈើ និងយល់ដឹងពីរបៀបតស៊ូមតិ
ចំណេះដឹងទូទៅ, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 03/08/2026
ព្រៃសហគមន៍ក្បាលខ្លា បានក្លាយជាសហគមន៍គំរូក្នុងកិច្ចការពារព្រៃឈើ និងយល់ដឹងពីរបៀបតស៊ូមតិ ក្រោយយល់ដឹងពីអត្ថប្រយោជន៍ដែលទទួលបានពីធនធានធម្មជាតិសហគមន៍




វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content