បរទេស ៖ ទោះបីជាលោក Donald Trump បានចាកចេញពីតំណែងទៅហើយក្តី ប៉ុន្តែ 4 ឆ្នាំកន្លងមកនេះលោកពិតជាបានជួយដល់អាមេរិកមិនតិចនោះទេ ជាពិសេសមហាសេដ្ឋីពាន់លានទាំង 10នាក់ដូចមានរាយឈ្មោះនៅខាងក្រោមនេះ។
ពួកគេមានទ្រព្យសម្បតិ្តបញ្ចូលគ្នាសរុបដល់ទៅប្រមាណ 2.9 ទ្រីលានដុល្លារនៅមុនពេលដែលលោក Trump ឡើងកាន់តំណែងនៅក្នុងឆ្នាំ 2016 ហើយមកដល់បច្ចុប្បន្នត្រូវបាន Forbes ជឿជាក់ថាទ្រព្យសម្បតិ្តរបស់ពួកគេទាំង 10 នាក់នេះបានកើនឡើងដល់ទៅ 1 ទ្រីលានដុល្លារដែលភាគច្រើនគឺបានមកពីទីផ្សារភាគហ៊ុន មានសន្ទុះកើនឡើងដល់ទៅ 60 ភាគរយក្នុងរយៈពេលសរុប 4 ឆ្នាំ។
មហាសេដ្ឋីទាំង 10 ដែលត្រូវបាន Forbes ចេញផ្សាយថាគឺជាអ្នកដែលអាចប្រមូលបានទ្រព្យសម្បត្តិច្រើនបំផុតក្នុងរយៈពេល
4 ឆ្នាំនេះ រួមមាន ៖
10.លោក Larry Ellison មានទ្រព្យសរុបមុនឆ្នាំ 2016 ប្រមាណជា 79 ពាន់លានដុល្លារ។លោកកើនទ្រព្យសម្បត្តិបានច្រើនជាង 30 ពាន់លានដុល្លារក្នុងរយៈពេល 4 ឆ្នាំនេះ។
9.លោក Rob Walton មានទ្រព្យសរុបមុនឆ្នាំ 2016 ប្រមាណជា 66 ពាន់លានដុល្លារ។ លោកកើនទ្រព្យសម្បត្តិបានច្រើនជាង 32 ពាន់លានដុល្លារក្នុងរយៈពេល 4 ឆ្នាំនេះ។
8.លោក Jim Walton មានទ្រព្យសរុបមុនឆ្នាំ 2016 ប្រមាណជា 67 ពាន់លានដុល្លារ។ លោកកើនទ្រព្យសម្បត្តិបានច្រើនជាង 32 ពាន់លានដុល្លារក្នុងរយៈពេល 4 ឆ្នាំនេះ។
7.លោក Alice Wilton មានទ្រព្យសរុបមុនឆ្នាំ 2016 ប្រមាណជា 67 ពាន់លានដុល្លារ។ លោកកើនទ្រព្យសម្បត្តិបានច្រើនជាង 33 ពាន់លានដុល្លារក្នុងរយៈពេល 4 ឆ្នាំនេះ។
6.លោក Bill Gates មានទ្រព្យសរុបមុនឆ្នាំ 2016 ប្រមាណជា 117 ពាន់លានដុល្លារ។ លោកកើនទ្រព្យសម្បត្តិបានច្រើនជាង 35 ពាន់លានដុល្លារក្នុងរយៈពេល 4 ឆ្នាំនេះ។
5.លោក Dan Gilbert មានទ្រព្យសរុបមុនឆ្នាំ 2016 ប្រមាណជា 44 ពាន់លានដុល្លារ។ លោកកើនទ្រព្យសម្បត្តិបានច្រើនជាង 39 ពាន់លានដុល្លារក្នុងរយៈពេល 4 ឆ្នាំនេះ។
4.លោក Mark Zuckerberg មានទ្រព្យសរុបមុនឆ្នាំ 2016 ប្រមាណជា 96 ពាន់លានដុល្លារ។ លោកកើនទ្រព្យសម្បត្តិបានច្រើនជាង 44 ពាន់លានដុល្លារក្នុងរយៈពេល 4 ឆ្នាំនេះ។
3.លោក Steve Ballmer មានទ្រព្យសរុបមុនឆ្នាំ 2016 ប្រមាណជា 73 ពាន់លានដុល្លារ។ លោកកើនទ្រព្យសម្បត្តិបានច្រើនជាង 44 ពាន់លានដុល្លារក្នុងរយៈពេល 4 ឆ្នាំនេះ។
2.លោក Elon Musk មានទ្រព្យសរុបមុនឆ្នាំ 2016 ប្រមាណជា 90 ពាន់លានដុល្លារ។ លោកកើនទ្រព្យសម្បត្តិបានច្រើនជាង 79 ពាន់លានដុល្លារក្នុងរយៈពេល 4 ឆ្នាំនេះ។
1.លោក Jeff Bezos មានទ្រព្យសរុបមុនឆ្នាំ 2016 ប្រមាណជា 189 ពាន់លានដុល្លារ។ លោកកើនទ្រព្យសម្បត្តិបានច្រើនជាង 121 ពាន់លានដុល្លារក្នុងរយៈពេល 4 ឆ្នាំនេះ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កំពង់ផែស្វយ័តក្រុងព្រះសីហនុ រកចំណូលបានជិត ៥០លានដុល្លារ នៅត្រីមាសទី៤ ឆ្នាំ២០២៥
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 18/02/2026
កំពង់ផែស្វយ័តក្រុងព្រះសីហនុ ក្នុងត្រីមាសទី៤ ឆ្នាំ២០២៥ កំពង់ផែស្វយ័តក្រុងព្រះសីហនុរកចំណូលបានសរុបប្រហែល ៤៧,៤៧ លានដុល្លារ
រកឃើញហើយ ! ម្ចាស់រង្វាន់សាច់ប្រាក់ទាំង ៣ រូប ដំបូង ដែលឈ្នះពីការប្រើប្រាស់ LOLC Mobile!
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 18/02/2026
អតិថិជនប្រើប្រាស់ LOLC Mobile សម្រាប់ការចាយវាយប្រចាំថ្ងៃ មិនត្រឹមតែទទួលបានភាពងាយស្រួលក្នុងការទូទាត់នោះទេ អតិថិជនថែមទាំងទទួលបានអត្រាការប្រាក់ ៤% ក្នុងមួយឆ្នាំ
ឧបនាយករដ្ឋមន្ត្រីប្រចាំការ ៖ បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/02/2026
ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងថា បច្ចេកវិទ្យា AI ជាកម្លាំងចលករយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចសម្រាប់រយៈពេល ១០ ទៅ ២០ ឆ្នាំខាងមុខ




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content