វិភាគ ៖ ចំនួនប្រជាជនរបស់ប្រទេសចិនធ្លាក់ចុះ ២ឆ្នាំជាប់គ្នា អាចបង្កជាក្តីបារម្ភដល់សេដ្ឋកិច្ច

បរទេស ៖ យោងតាមប្រភពព័ត៌មានពី Business Insider បានរាយការណ៍ថា ចំនួនប្រជាជនរបស់ចិនបានធ្លាក់ចុះជាលើកទី២ កាលពីឆ្នាំ២០២៣ ដែលជាសញ្ញាគួរឱ្យព្រួយបារម្ភសម្រាប់អ្នកបង្កើតគោលនយោបាយក្រុងប៉េកាំងដែលកំពុងប្រឈមនឹងបរិត្តផរណា វិបត្តិអចលនទ្រព្យ និងកំណើនសេដ្ឋកិច្ចដ៏ទន់ខ្សោយ។

យោងតាមទិន្នន័យរបស់ការិយាល័យស្ថិតិជាតិដែលបានចេញផ្សាយថា ចំនួនមនុស្សនៅក្នុងប្រទេសចិនបានធ្លាក់ចុះចំនួន ២លាននាក់កាលពីឆ្នាំ២០២៣ ជាមួយនឹងអត្រាកំណើតទាបដែលជំរុញឱ្យមានការធ្លាក់ចុះរួម។ វា​ជា​ឆ្នាំ​ទី​២​ជាប់​គ្នា​ដែល​ចំនួន​ប្រជាជន​ចិន​បាន​ធ្លាក់​ចុះ​បន្ទាប់​ពី​មាន​កំណើន​យ៉ាង​ឆាប់​រហ័ស​រយៈពេល​៦​ទសវត្សរ៍។ ចំនួនប្រជាជនរបស់ចិនបានធ្លាក់ចុះនៅឆ្នាំ២០២២ ជាលើកដំបូងចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៦០ ហើយស្ថិតិកាលពីថ្ងៃពុធបានបង្ហាញថា រឿងដដែលនេះបានកើតឡើងម្តងទៀតនៅក្នុងឆ្នាំ ២០២៣។ បើធៀបនឹងឆ្នាំ២០២២ ចំនួនកំណើតទារកដែលកើតនៅក្នុងឆ្នាំ២០២៣ បានធ្លាក់ចុះចំនួន ៥៤០ ០០០ នាក់ ជាការធ្លាក់ចុះប្រចាំឆ្នាំជាប់ៗគ្នាលើកទី៧ ។ ទន្ទឹមនឹងនេះដែរ ចំនួនមនុស្សស្លាប់មាន ១១,១ លាននាក់ ច្រើនជាង ៧០០ ០០០ នាក់ធៀបនឹងឆ្នាំ ២០២២។ ការកើនឡើងនៃចំនួនអ្នកស្លាប់នេះទំនងជាត្រូវបានជំរុញដោយការកើនឡើងនៃការរាតត្បាតនៃវីរុសកូរ៉ូណា។

ជាច្រើនទសវត្សរ៍កន្លងមកនេះ អត្រាកំណើតរបស់ចិនបានធ្លាក់ចុះបន្ទាប់ពីចិនបានដាក់ចេញនូវគោលនយោបាយកំណត់ចំនួនកូនក្នុងទសវត្សរ៍ឆ្នាំ១៩៨០ ដើម្បីគ្រប់គ្រងចំនួនប្រជាជនលើសនៅពេលនោះ។ នៅឆ្នាំ២០១៥ រដ្ឋាភិបាលបានបន្ធូរបន្ថយគោលនយោបាយនេះ ដើម្បីព្យាយាមទប់ស្កាត់ការធ្លាក់ចុះនៃចំនួនប្រជាជន ហើយផ្តល់ការលើកទឹកចិត្តជាបន្តបន្ទាប់ទៀតផងដែរ ដូចជាការឧបត្ថម្ភធនក្នុងការលើកទឹកចិត្តប្រជាជនឱ្យចាប់ផ្តើមគ្រួសារ។ នៅឆ្នាំ២០២១ ចិនបានបន្ធូរបន្ថយបន្ថែមទៀត ដោយអនុញ្ញាតឱ្យគូស្វាមីភរិយាមានកូនរហូតដល់បីនាក់។ ទោះជាយ៉ាងណាក្តី ការបន្ធូរបន្ថយគោលនយោបាយនេះមិនសូវមានប្រសិទ្ធភាពនោះទេ ដោយពលរដ្ឋនៅទីក្រុងទំនើបៗប្រឈមនឹងតម្លៃនៃការរស់នៅថ្លៃ ការផ្តោតសំខាន់លើការងាររបស់ពួកគេជាធំ និងមិនមានលទ្ធភាពគ្រប់គ្រាន់លើការចំណាយសម្រាប់ការចិញ្ចឺមកូន។

យោងតាមអង្គការសុខភាពពិភពលោកបង្ហាញថា ប្រទេសចិនមានចំនួនមនុស្សចាស់ច្រើនជាងប្រទេសដទៃទៀត ដោយមនុស្សដែលមានអាយុលើសពី ៦០ ឆ្នាំត្រូវបានគេរំពឹងថានឹងមានចំណែក ២៨ ភាគរយនៃចំនួនប្រជាជនសរុបនៅឆ្នាំ២០៤០។ ក្នុងរយៈពេលវែង ចំនួនប្រជាជនដែលមានវ័យចំណាស់ និងការធ្លាក់ចុះនៃចំនួនប្រជាជនសរុប អាចនឹងកាត់បន្ថយទំហំនៃកម្លាំងពលកម្មរដ៏ធំរបស់ប្រទេសចិន ដែលជាកត្តាជំរុញឱ្យផ្នែកផលិតកម្មរបស់ពិភពលោក។ ទន្ទឹមនឹងនេះ វាបានបង្ហាញសញ្ញារួចទៅហើយថា កត្តាជំរុញកម្លាំងសេដ្ឋកិច្ចកំពុងចាប់ផ្តើមធ្លាក់ចុះ ដោយសារសកម្មភាពរោងចក្របានធ្លាក់ចុះដល់កម្រិតទាបបំផុតនៅក្នុងរយៈពេល ៦ គិតត្រឹមខែធ្នូ។

មិនត្រឹមតែប៉ុណ្ណោះ អត្រាកំណើតទាបក៏អាចប៉ះពាល់ដល់ការចំណាយរបស់អ្នកប្រើប្រាស់ផងដែរ ហើយនោះជាដំណឹងអាក្រក់សម្រាប់ក្រុមហ៊ុនអាមេរិក ក៏ដូចជាក្រុមហ៊ុនផ្សេងៗទៀតនៅក្នុងប្រទេសចិនផងដែរ។ ចាប់តាំងពីខែតុលាមក ក្រុមហ៊ុន Apple បានបញ្ចេញតួលេខគួរឱ្យព្រួយបារម្ភអំពីការលក់ iPhone 15 ចុងក្រោយបង្អស់ ដោយអ្នកប្រើប្រាស់ចិនទំនោរទៅរកជម្រើសមានតម្លៃថោកជាងដូចជា Huawei Mate 60 ជាដើម។ ពួកគេក៏បានកាត់បន្ថយការចំណាយរបស់ពួកគេលើទំនិញដែលមានតម្លៃថ្លៃៗ។

បន្ថែមពីនេះ ការថយចុះចំនួនប្រជាជនក៏ជាដំណឹងអាក្រក់សម្រាប់អចលនទ្រព្យផងដែរ ដែលមានចំណែក ១ ភាគ ៤ នៃសេដ្ឋកិច្ចរបស់ប្រទេសចិន និងមានតម្លៃ ៧០ ភាគរយនៃទ្រព្យសម្បត្តិគ្រួសារ។ វាមានន័យថា នៅពេលដែលមានប្រជាជនតិចនៅក្នុងប្រទេសតម្រូវការអចលនទ្រព្យទំនងជាធ្លាក់ចុះ។ ស្របពេលនេះដែរ ការធ្លាក់ចុះចំនួន​ប្រជាជនបានកើតឡើង​ចំ​ពេលទី​ក្រុង​ប៉េកាំង​ជួប​បញ្ហា​សេដ្ឋកិច្ច​ជា​ច្រើន​។

យ៉ាងណាមិញ តួលេខបានបង្ហាញថាសេដ្ឋកិច្ចចិនបានកើនឡើង ៥,២ ភាគរយកាលពីឆ្នាំ២០២៣ ដែលលើសពីគោលដៅផ្លូវការបន្តិច ខណៈដែលចិនក៏កំពុងប្រយុទ្ធប្រឆាំងនឹងបរិត្តផរណា ដែលតម្លៃកំពុងធ្លាក់ចុះជាជាងការកើនឡើង។ បរិត្តផរណាបង្កការគំរាមកំហែងដល់សេដ្ឋកិច្ចទាំងមូល ពីព្រោះមនុស្សមួយចំនួននឹងពន្យារពេលការទិញ ដោយពួកគេគិតថានឹងមានតម្លៃនឹងថោកក្នុងពេលខាងមុខ។ នេះគឺ​ជា​បញ្ហា​ដូចគ្នា​ដែល​ជប៉ុន​បាន​ជួប​ក្នុង​ទសវត្សរ៍​ឆ្នាំ១៩៩០ និងឆ្នាំ២០០០។ កាលពីឆ្នាំ២០២៣ ទីផ្សារអចលនទ្រព្យរបស់ចិនក៏បានធ្លាក់ចុះចូលវិបត្តិផងដែរ ដោយក្រុមហ៊ុនអភិវឌ្ឍន៍ធំៗ Evergrande និង Country Garden បានដួលរលំបន្ទាប់ពីជាប់ជំពាក់បំណុលដ៏ច្រើន៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក