អាជីវកម្មលក់ចង្កៀងគោមរំពឹងមានតម្រូវការទីផ្សារខ្ពស់នាឱកាសបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខ

ភ្នំពេញ ៖ ចង្កៀងគោម ជាគ្រឿងលម្អតុបតែងមួយប្រភេទដែលគេនិយមដាក់តាំងដើម្បីបំភ្លឺផង និងឱ្យមានសោភ័ណភាពផងនៅពេលមានការប្រារព្ធពិធីបុណ្យណាមួយ ជាពិសេស ក្នុងឱកាសពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរខាងមុខនេះ ដែលគេនិយមដាក់តាំងចង្កៀងគោមផ្ការំដួលក៏ដូចជាគោមផ្កាយនៅតាមលំនៅដ្ឋាន ដងផ្លូវក្នុងភូមិ និងតាមស្ថាប័នផ្សេងៗ។

អ្នកស្រី ឡាយ ហ៊ីម ជាម្ចាស់អាជីវកម្មលក់គ្រឿងតុបតែង ចម្លាក់ និងចង្កៀងគោម ល្ខោនស្បែកខ្មែរអង្គរ មានទីតាំងនៅផ្លូវជាតិលេខ១ ម្ដុំច្បារអំពៅ (ជិតប៉េងហួតបឹងស្នោរ) បានរៀបរាប់ថា៖

«សម្រាប់ចូលឆ្នាំខ្មែរនេះ យើងរំពឹងទុកថា ការលក់ចង្កៀងគោមនឹងកើនឡើង មិនថាលក់រាយឱ្យអ្នកយកទៅដេគ័រ ឬក៏បោះដុំនេះទេ ព្រោះបងប្អូនយើងនិយមទិញដើម្បីតុបតែងតាមផ្ទះ និងតាមកន្លែងពិធីផ្សេងៗនៅពេលជិតដល់ថ្ងៃចូលឆ្នាំ»។

អ្នកស្រីបន្តថា ៖

«សម្រាប់ផលិតផលរបស់ខាងយើងមានចង្កៀងផ្ការំដួល និងគោមផ្កាយ ដែលមានច្រើនទំហំអាស្រ័យលើតម្រូវការ និងការកម្ម៉ង់របស់អតិថិជន តួយ៉ាងដូចជាចង្កៀងផ្ការំដួលមានតម្លៃចាប់ពី ១០ដុល្លារឡើងទៅ។ ក្រៅពីនេះ ខាងយើងក៏មានលក់ជាផលិតផលចម្លាក់ពីស្បែក ក៏ដូចជាចង្កៀងគោមស្អាតដែលមានក្បាច់ប្លែកៗផងដែរ»។

អ្នកស្រីបានបន្តឱ្យដឹងទៀតថា បើតាមការកត់សម្គាល់ ភាគច្រើនចង្កៀងគោមដែលមានតម្រូវការគឺប្រភេទចង្កៀងគោមផ្ការំដួល ព្រោះជាផ្កាដែលតំណាងឱ្យប្រទេសកម្ពុជា ហើយក៏មានរូបរាងស្អាតផងដែរ ខណៈដែលការធ្វើក៏មិនសូវមានផលលំបាកពេកនោះទេ។

ចុងក្រោយ អ្នកស្រី ឡាយ ហ៊ីម ក៏សូមថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រផលិតផលចង្កៀងគោមខ្មែរកន្លងមក ហើយសង្ឃឹមថានឹងមានការគាំទ្រកាន់តែច្រើនឡើងបន្ថែមទៀត។

គួរបញ្ជាក់ដែរថា ការព្យួរគោមនៅពេលបុណ្យចូលឆ្នាំខ្មែរត្រូវបានធ្វើឡើងក្នុងគោលបំណងសំខាន់ៗមួយចំនួនដូចជា ជួយបំភ្លឺផ្លូវឱ្យមើលឃើញច្បាស់សម្រាប់អ្នកធ្វើដំណើរពេលយប់ប្រកបដោយដោយសុវត្ថិភាព និងរីករាយក្នុងចិត្ត។ ដោយឡែកចំពោះការដាក់ក្នុងផ្ទះសម្បែងក៏កាន់តែបង្កើនសោភ័ណភាពយ៉ាងស្រស់ស្អាត និងចាត់ទុកជាសក្ខីភាពនៃការជូនពរជ័យពីទេវតាឆ្នាំថ្មីយាងចុះមកដល់ផែនដីឲ្យមនុស្សផងទាំងពួងមានរាសីខ្ពស់ ជោគជតាល្អគ្រប់ៗគ្នា។ ម្យ៉ាងវិញទៀត បើតាមជំនឿបែបអរូបិយយល់ថា មនុស្សយើងសុទ្ធតែទទួលឥទ្ធិពលពីផ្កាយនពគ្រោះ រួមមានភពអាទិត្យ ភពព្រះច័ន្ទ ភពអង្គារ ភពពុធ ភពព្រហស្បតិ៍ ភពសុក្រ និងភពសៅរ៍ ដែលមានការចែកវេនគ្នាបំភ្លឺពេលថ្ងៃ និងយប់ ហេតុនេះនៅពេលណាមនុស្សលោកបាត់បង់ពន្លឺពីភពផែនទាំងនេះ គេរស់នៅពុំមានសិរីមង្គលឡើយ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)