វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជា រួមគ្នាអនុវត្ត និងអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ

ភ្នំពេញ ៖ សមាគមធនាគារនៅកម្ពុជា និងសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដោយមានការគាំទ្រពីធនាគារជាតិនៃ
កម្ពុជា បានរៀបចំសិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធស្តីពី “វឌ្ឍនភាព និងទិសដៅអភិវឌ្ឍកម្មវិធីចំណេះដឹងហិរញ្ញវត្ថុ” រយៈពេលមួយថ្ងៃនៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ កាលពីសប្ដាហ៍កន្លងទៅនេះ។

សិក្ខាសាលាពិគ្រោះយោបល់នេះ ទទួលបានការអញ្ជើញចូលរួមជាអធិបតីពី លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា ឯកឧត្តម Jo Scheuer អ្នកសម្របសម្រួលនៃការិយាល័យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ, លោក Makoto Kurokawa សមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា, លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ព្រមទាំងអ្នកតំណាងមណ្ឌលសិក្សាបច្ចេកទេសធនាគារដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ រួមមាន៖ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC), ការិយាល័យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ (UNRCO), មូលនិធិអភិវឌ្ឍន៍មូលធនរបស់អង្គការសហប្រជាជាតិ (UNCDF), កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ(UNDP) អង្គការពលកម្មអន្តរជាតិ (ILO), ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) អង្គការGood Returns អង្គការPact Cambodia អង្គការCUFA អង្គការWorld Education អង្គការNGO Forum អង្គការSHE Investment គម្រោងHarvest III សមាគមសហគ្រិនវ័យក្មេង សមាគមសហព័ន្ធហិរញ្ញវត្ថុនិងបច្ចេកវិទ្យានៃកម្ពុជា (CAFT), ក្រុមហ៊ុន វីហ្សា ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី)  ក្រុមហ៊ុន Apsara Media Service អង្គការសង្គមស៊ីវិល និងភាគីពាក់ព័ន្ធផ្សេងៗទៀតប្រមាណជាង ៤០នាក់។

សិក្ខាសាលាពិគ្រោះយោបល់ជាមួយភាគីពាក់ព័ន្ធនេះធ្វើឡើងក្នុងគោលបំណង ទី១/-ពិភាក្សាអំពីវឌ្ឍនភាពសំខាន់ៗ បញ្ហាប្រឈម ឱកាស ទិសទៅនៃការអភិវឌ្ឍបរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងហិរញ្ញវត្ថុ, ទី២/-ធ្វើសមាហរណកម្មកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីអនុវត្តប្រកបដោយប្រសិទ្ធភាពនូវបរិយាបន្នហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងទី៣/-ដើម្បីផ្តល់នូវចំណេះដឹង និងជំនាញក្នុងចំណោមភាគីពាក់ព័ន្ធសំខាន់ៗលើក្របខណ្ឌនៃការរៀបចំ អនុវត្ត ត្រួតពិនិត្យ និងវាយតម្លៃកម្មវិធីចំណេះដឹងផ្នែកហិរញ្ញវត្ថុប្រកបដោយប្រសិទ្ធភាព។

លោក ជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជាមានប្រសាសន៍ថា៖

“សិក្ខាសាលាពិគ្រោះយោបល់ពិតជាមានសារសំខាន់ក្នុងការចូលរួមលើកម្ពស់បរិយាបន្នហិរញ្ញវត្ថុនៅកម្ពុជា ដែលជាចលករជំរុញកំណើនសេដ្ឋកិច្ច និងសុខុមាលភាពសង្គម។ មិនតែប៉ុណ្ណោះសិក្ខាសាលាពិគ្រោះយោបល់នេះគឺជាកាលានុវត្តភាពមួយដែលអនុញ្ញាតឱ្យភាគីពាក់ព័ន្ធរួមមាននិយ័តករ តំណាងថ្នាក់ដឹកនាំគ្រឹះស្ថានហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍ ក៏ដូចជាអង្គការសង្គមស៊ីវិល បានចូលរួមផ្តល់ធាតុចូលសំខាន់ៗតាមរយៈវេទិកាជជែកពិភាក្សា និងបទបង្ហាញនានាអំពីវឌ្ឍនភាព បញ្ហាប្រឈម ឱកាស ព្រមទាំងគំនិតផ្តួចផ្តើមនានា សំដៅធ្វើយ៉ាងណា ឱ្យការរៀបចំ និងការអនុវត្តកម្មវិធីពាក់ព័ន្ធនឹងការពង្រឹងចំណេះដឹងហិរញ្ញវត្ថុកាន់តែមានប្រសិទ្ធភាព។”

លោក Makoto Kurokawa សមាជិកក្រុមប្រឹក្សាភិបាលសមាគមធនាគារនៅកម្ពុជា មានប្រសាសន៍ផងដែរថា ចំណេះដឹងផ្នែកហិរញ្ញវត្ថុមានសារសំខាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រតាមរយៈការពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ការលើកកម្ពស់ឥរិយាបថហិរញ្ញវត្ថុប្រកបដោយការទទួលខុសត្រូវ គាំទ្រភាពជាសហគ្រិន ការធានាចូលនិវត្តន៍ប្រកបដោយសុវត្ថិភាព និងការការពារអ្នកប្រើប្រាស់។

លោក Kurokawa បន្ថែមថា៖

«ដើម្បីផ្តល់ការអប់រំផ្នែកហិរញ្ញវត្ថុ និងការកសាងសមត្ថភាពដល់មនុស្សគ្រប់រូបប្រកបដោយប្រសិទ្ធភាព ទាមទារកិច្ចខិតខំប្រឹងប្រែងរួមគ្នាពីគ្រប់ភាគីពាក់ព័ន្ធ រដ្ឋាភិបាល ដៃគូអភិវឌ្ឍ អាជីវកម្ម អង្គការក្រៅរដ្ឋាភិបាល និងសហគមន៍ទាំងមូល។ យើងត្រូវការកិច្ចសហប្រតិបត្តិការ បទពិសោធ និងជំនាញរបស់ភាគីពាក់ព័ន្ធ ដើម្បីនាំមកនូវកិច្ចខិតខំប្រឹងប្រែងបន្ថែមទៀតដែលនឹងបំពេញចន្លោះប្រហោង និងផ្តោតលើក្រុមអ្នកងាយរងគ្រោះឱ្យទទួលបានការអប់រំបានកាន់តែច្រើន»។

ឯកឧត្តម Jo Scheuer អ្នកសម្របសម្រួលនៃការិយាល័យអ្នកសម្របសម្រួលអង្គការសហប្រជាជាតិ បានវាយតម្លៃខ្ពស់ចំពោះអង្គសិក្ខាសាលាដែលបានរៀបចំឡើងនេះ។ ឯកឧត្តមបន្តថា សិក្ខាសាលាពិគ្រោះយោបល់នេះ ឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព (SDG) របស់កម្ពុជា ទាំង១៧គោលដៅ។ ឯកឧត្តម ជឿជាក់ថាការរួបរួមគ្នានេះនឹងចូលរួមធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសេដ្ឋកិច្ច និងឆ្ពោះទៅ​សម្រេចបាននូវ SDG របស់កម្ពុជាដែលបានកំណត់។

លោក ហេង បូមករា អគ្គនាយករងត្រួតពិនិត្យទី១ នៃធនាគារជាតិនៃកម្ពុជា បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំសិក្ខាសាលា និងការចូលរួមពីភាគីពាក់ព័ន្ធទាំងអស់ ដែលនឹងត្រួសត្រាយផ្លូវសម្រាប់កិច្ចសហការប្រកបដោយជោគជ័យក្នុងចំណោមភាគីពាក់ព័ន្ធដើម្បីធ្វើឱ្យប្រសើរឡើងបន្ថែមទៀតនូវបរិយាបន្នហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា។

លោក ហេង បូមករា បញ្ជាក់ថា៖

«វាចាំបាច់ណាស់ក្នុងការកសាងសមិទ្ធផលទាំងនេះ ដោះស្រាយរាល់បញ្ហាប្រឈម និងបន្តការខិតខំដើម្បីឧត្តមភាព។ ការប្រាស្រ័យទាក់ទងច្បាស់លាស់ ការធ្វើផែនការយុទ្ធសាស្រ្ត និងការសម្របខ្លួននឹងមានសារសំខាន់ក្នុងការត្រួសត្រាយផ្លូវខាងមុខ។ ក្នុងន័យនេះ ការបន្តសហការគ្នារវាងភាគីពាក់ព័ន្ធទាំងអស់គឺចាំបាច់ណាស់។ ខ្ញុំសូមលើកទឹកចិត្តដល់ ABC, CMA, ស្ថាប័នហិរញ្ញវត្ថុ ដៃគូអភិវឌ្ឍន៍ និងអ្នកពាក់ព័ន្ធទាំងអស់ បន្តចូលរួមចំណែកក្នុងការលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងចំណេះដឹងផ្នែកឌីជីថលនៅកម្ពុជា»។

សូមរំលឹកដែរថា នាពេលកន្លងមក សមាគមទាំងពីរ បានដាក់ចេញគំនិតផ្តួចផ្តើមជាច្រើនដើម្បីលើកកម្ពស់ចំណេះដឹងហិរញ្ញវត្ថុក្នុងចំណោមសមាជិក អតិថិជន និង សាធារណជនឱ្យកាន់តែទូលំទូលាយ ក្នុងនោះរួមមាន៖ ការជំរុញ និងលើកទឹកចិត្តសមាជិករបស់សមាគមឱ្យរៀបចំមាតិកាចំណេះដឹងហិរញ្ញវត្ថុ និងចូលរួមអនុវត្តយុទ្ធនាការផ្សព្វផ្សាយចំណេះដឹងហិរញ្ញវត្ថុប្រចាំសប្តាហ៍របស់សមាគម។ ការសហការជាមួយធនាគារជាតិនៃកម្ពុជាក្នុងការបញ្រ្ជាបចំណេះដឹងផ្នែកហិរញ្ញវត្ថុទៅក្នុងកម្មវិធីសិក្សាចំណេះទូទៅដំណាក់កាលទី៣ ជាមួយក្រសួងអប់រំ យុវជននិងកីឡា។ សិក្ខាសាលាស្តីពី «វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា» ត្រូវបានធ្វើទ្បើងជាប្រចាំ នៅតាមបណ្តា
ខេត្ត ស្រុក ក្រុង ទូទាំងប្រទេស ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងអំពីវិស័យមីក្រូហិរញ្ញវត្ថុ ចំណេះហិរញ្ញវត្ថុ និងកិច្ចការពារអតិថិជនជូនដល់ប្រជាពលរដ្ឋ និងអាចអាជ្ញាធរនៅមូលដ្ឋាន។

មិនត្រឹមតែប៉ុណ្ណោះសមាគមទាំងពីរបានចូលរួម ជាមួយធនាគារជាតិនៃកម្ពុជា ក្រុមហ៊ុន ក្រេឌីត ប្យូរ៉ូ (ខេមបូឌា) ខូ អិលធីឌី រៀបចំនូវគម្រោងគម្រោងសុវត្ថិភាពហិរញ្ញវត្ថុក្នុងសហគមន៍ (Safe Finance in Community) ដែលគម្រោងនេះមានគោលបំណងលើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ សិទ្ធិ និងកិច្ចការពារអតិថិជនតាមរយៈការបណ្តុះបណ្តាលគ្រូបង្គោលក្នុងសហគម ក្នុងគោលដៅជំរុញឱ្យសុវត្ថិភាពផ្នែកហិរញ្ញវត្ថុ ក្លាយជាសូចនាករមួយនៃភូមិឃុំមានសុវត្ថិភាព។ សមាគមទាំងពីរក៏កំពុងរៀបចំផងដែរនូវការបំពាក់ចំណេះដឹងហិរញ្ញវត្ថុជូនអតិថិជនតាមរយៈភ្នាក់ងារឥណទានដែលជាបុគ្គលិករបស់សមាជិករបស់សមាគម។

សូមបញ្ជាក់ជូនថា ក្រោយកិច្ចពិគ្រោះយោបល់ពេញមួយថ្ងៃ អង្គសិក្ខាសាលា​ បានវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេចបាន និងមានសុទិដ្ឋិនិយមក្នុងការរួមគ្នាដាក់ចេញ និងធ្វើឱ្យប្រសើរឡើងនូវចំណេះដឹងហិរញ្ញវត្ថុនៅកម្ពុជា និងបានពិភាក្សាអំពីលទ្ធផល និងទិសដៅពង្រីក និងពង្រឹងកម្មវិធីអប់រំចំណេះដឹងលើគម្រោងអប់រំហិរញ្ញវត្ថុប្រមាណ ២០គម្រោង ដែលបានកំពុងអនុវត្ត ក្នុងចំណោមជាង ១០ស្ថាប័ន មកពី សង្គមស៊ីវិល សមាគម និងដៃគូអភិវឌ្ឍន៍៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​