ទោះបីជាខ្លាំងទាំងការអភិវឌ្ឍ ខ្លាំងទាំងសេដ្ឋកិច្ច-នយោបាយ តែអាមេរិកមិនមើលរំលងទីផ្សារចិញ្ចឹមគោយកសាច់ឡើយ

បរទេស ៖ មនុស្សគ្រប់គ្នាសុទ្ធតែបានទទួលស្គាល់ និងដឹងគ្រប់ហើយថា សហរដ្ឋអាមេរិកមិនត្រឹមតែជាប្រទេសអភិវឌ្ឍកម្រិតខ្ពស់នោះទេ ថែមទាំងជាប្រទេសមហាអំណាចកំពូលលើពិភពលោកស្ទើរគ្រប់វិស័យទាំងអស់ មិនថាពាណិជ្ជកម្ម សេដ្ឋកិច្ច នយោបាយ និងអាវុធក្តី ប៉ុន្តែនេះមិនមែនមានន័យថាអាមេរិករវល់តែការងារសំខាន់ៗ ហើយមិនគិតពីសង្វាក់ផ្គត់ផ្គង់ចំណីអាហាររបស់ខ្លួន ដោយត្រូវតែពឹងផ្អែកលើការនាំចូលពីខាងក្រៅទាំងស្រុងនោះទេ។

គិតត្រឹមតែការចិញ្ចឹមសត្វគោ និងឧស្សាហកម្មផលិតសាច់គោប៉ុណ្ណោះ សហរដ្ឋអាមេរិកអាចទាញរកចំណូលបានទៅដល់រាប់ពាន់លានដុល្លារជារៀងរាល់ឆ្នាំ ហើយថែមទាំងមានឈ្មោះជាអ្នកផលិតសាច់គោច្រើនជាងគេបំផុតរបស់ពិភពលោកផងដែរ ដោយក្នុងនោះបូករួមទាំងប្រេស៊ីល និងចិនផងដែរ ដែលធ្វើឲ្យប្រទេសទាំង៣នេះមានចំណែកក្នុងការផ្គត់ផ្គង់សាច់គោដល់ទៅ៤០ភាគរយនៃទីផ្សារពិភពលោក។

ថ្វីត្បិតតែមានការធ្លាក់ចុះនៃការផលិតបន្តិចធៀបទៅនឹងឆ្នាំ២០២៣ដែលអាមេរិកធ្វើបានដល់ទៅ១៥,១ពាន់លានដុល្លារ ប៉ុន្តែនៅក្នុងឆ្នាំ២០២៤នេះ គេព្យាករណ៍ថា អាមេរិកនឹងអាចផលិតសាច់គោបានទៅដល់១២,៥ពាន់លានដុល្លារ។ ក្នុងនោះដែរ ចំនួនការងារដែលមាននៅក្នុងឧស្សាហកម្មផលិតសាច់គោរបស់សហរដ្ឋអាមេរិកមិនមានការធ្លាក់ចុះឡើយដោយកាលពីឆ្នាំ២០២៣ឧស្សាហកម្មនេះអាចផ្តល់កន្លែងការងារដល់មនុស្សរហូតទៅដល់ ៧៨៥ ២០៨នាក់។ នេះបើយោងតាមរបាយការណ៍ដែលធ្វើឡើងដោយ ibisworld.com។

អាមេរិកបានចាត់ទុកថា ការផលិតសាច់គោមិនត្រឹមតែបានផ្តល់ចំណូលសម្រាប់កសិករក្នុងស្រុកនោះទេ វាថែមទាំងអាចផ្តល់ផលិតផល និងផលអត្ថប្រយោជន៍ជាច្រើនទៀតដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់សុវត្ថិភាពនៃប្រព័ន្ធអេកូឡូស៊ីតាមរយៈការចិញ្ចឹមគោច្រើនប្រភេទដូចជា Black Angus, Hereford, Limousin និង Charolais ជាដើម។

អាមេរិកមិនត្រឹមតែចិញ្ចឹមគោសម្រាប់យកតែសាច់នោះទេ ប៉ុន្តែគេក៏អាចទាញវាទៅជាការផលិតជារបស់របរប្រើប្រាស់ក្នុងផ្ទះ ផលិតផលសុខភាពមួយចំនួន បន្ថែមពីលើផលិតផលដែលប្រើក្នុងឧស្សាហកម្មផ្សេងទៀតដែលរបស់របរទាំងនេះរួមមាន គ្រឿងសំអាង ក្រដាស ប៊ូតុង និងថ្នាំសម្រាប់អាំងស៊ុយលីន កូលេស្តេរ៉ុល ហើយក្រៅពីនោះ ការចិញ្ចឹមគោក៏ជួយការពារភ្លើងឆេះព្រៃក្នុងស្ថានភាពអាកាសធាតុស្ងួតផងដែរ ព្រោះគោនឹងស៊ីបំផ្លាញស្មៅលើវាលស្មៅខ្ពស់ដែលអាចឆេះបាន។

គួរឲ្យដឹងដែរថា សាច់គោស្ថិតនៅក្នុងចំណោមអាហារជាសាច់ចាំបាច់ផ្សេងទៀតដែលត្រូវបានប្រើប្រាស់ជាប្រចាំនៅក្នុងសង្វាក់ផលិតចំណីអាហាររបស់ពិភពលោក ហើយគិតត្រឹមឆ្នាំ២០២១ទីផ្សារនេះមានទំហំដល់ទៅ ៣៩៥,២២ពាន់លានដុល្លារ និងបន្តកើនឡើងទៅដល់ជាង៤១០ពាន់លានដុល្លារកាលពីឆ្នាំ២០២ ហើយអាចនឹងបន្តកើនឡើងជាង៥០ភាគរយដល់ទៅ ៦៣៩,៩ពាន់លានដុល្លារនៅត្រឹមឆ្នាំ២០៣០ ឬស្ថិតនៅក្នុងអត្រាកើនឡើងប្រចាំឆ្នាំប្រមាណជា៥,៥ភាគរយសម្រាប់ឆ្នាំ២០២៣ដល់ឆ្នា២០៣០៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស៊ុយ​អែត​ ចំណាយ​ជិត​ ៥​ពាន់​លាន​ដុល្លារ​ ទិញ​នា​វា​ចម្បាំង​ពីបារាំង​ ៤​គ្រឿង​ ​ដើម្បី​ពង្រឹង​កម្លាំង​ជើង​ទឹក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 01/09/2026

ប្រទេស​ស៊ុយអែត ​បាន​ព្រមព្រៀង​ទិញ​នាវា​ចម្បាំង​ដ៏ទំនើប​ចំនួន​ ៤​គ្រឿង​ ​ពី​ក្រុមហ៊ុន​ផលិត​នាវា​របស់​បារាំង ​ក្នុង​ទំហំ​ទឹកប្រាក់​ប្រមាណ ៤​,​៩៩ ពាន់លាន​ដុល្លារ​អាមេរិក

ទំហំពាណិជ្ជកម្ម ឡាវ – វៀតណាម ឈានដល់ ១,៤៧ ពាន់លានដុល្លារ ក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

នៅក្នុងរយៈពេល ៧ ខែដំបូងនៃឆ្នាំ២០២៦ ឡាវ បាននាំចេញទំនិញទៅកាន់វៀតណាមក្នុងទំហំទឹកប្រាក់ប្រមាណ ១ ពាន់លានដុល្លារ ខណៈដែលការនាំចូលពីវៀតណាមមកវិញមានទំហំ ៤២០ លានដុល្លារ

គួរយល់ដឹង ! ស្វែងយល់ពីតួនាទី និងភារកិច្ច​របស់អ្នកម៉ៅ​ការសំណង់

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 01/09/2026

អ្នកម៉ៅការ​សំណង់ ទាំង​ត្រូវ​ស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់ខ្លួនឱ្យបានច្បាស់ មុន​នឹង​ទទួលម៉ៅការ​សាងសង់​លើអគារ​ណាមួយ​ជៀស​វាងខុសច្បប់​

អាម៉េរិក ជំរុញឲ្យក្រុមប្រទេស G20 បង្កើនសម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អាម៉េរិក បានជំរុញឲ្យបណ្តាក្រុមប្រទេសដែលជាសមាជិក G20 បង្កើនសម្ពាធសេដ្ឋកិច្ចទៅលើប្រទេសអ៊ីរ៉ង់ ដើម្បីឱ្យប្រទេសមួយនេះនៅឯកោតែឯង និងពិនិត្យឡើងវិញនូវលក្ខខណ្ឌពាណិជ្ជកម្មជាមួយមហាយក្សចិន

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

វត្តមានតំបន់សេដ្ឋកិច្ចពិសេសថ្មីតម្លៃ ៣០០លានដុល្លារ នៅខេត្តកំពង់ស្ពឺ នឹងក្លាយជាមជ្ឈមណ្ឌលភស្តុភារ ជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាព

អង្គការ ILO និងកម្ពុជា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/09/2026

អង្គការ ILO និងកម្ពុជា ដែលមានក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ជាសេនាធិការ បានជួបជជែក និងរៀបចំសិក្ខាសាលា ពង្រឹងកិច្ចសន្ទនា ស្តីពីការងារសមរម្យក្នុងសេដ្ឋកិច្ចតាមថ្នាលបច្ចេកវិទ្យា

ប្រទេសអ៊ីស្លង់​ សម្រេច​ធ្វើ​ប្រជា​មតិ​មិន​ចរចា​ដើម្បី​ចូល​ជា​សមាជិក​អឺរ៉ុប​ឡើយ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រជាជន​អ៊ីស្លង់​ បាន​ធ្វើ​ការ​បោះឆ្នោត​បដិសេធ​ទៅ​នឹង​ផែនការ​ដ៏​សំខាន់​មួយ​រប់​ស​ប្រទេស​កាលពី​ពេល​ថ្មី​ៗ​នេះ​ ​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​​ក្នុង​ការ​ស្តារ​កិច្ចចរចា​ឡើង​វិញ​ដើម្បីអាច​ចូលរួម​ជា​សមាជិក​របស់​សហ​ភាព​អឺរ៉ុប​

មន្ត្រីជាន់ខ្ពស់រុស្ស៊ីអះអាងថា អឺរ៉ុប​បង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

អ្នក​នាំពាក្យ​វិមាន​ក្រឹម​ឡាំង ​លោក​ Dmitry Peskov អះអាងថា ​អឺរ៉ុប​បានបង្កើត​រូបភាព​យករុស្ស៊ី​ធ្វើជា​សត្រូវ ដើម្បីគ្រាន់តែជា​លេស​បង្កើន​ការ​យកពន្ធ​បន្ថែម​ពីពលរដ្ឋ​តែប៉ុណ្ណោះ

ទេសចរណ៍សាសនា និងវប្បធម៌ ជាចលករជំរុញយុទ្ធនាការ «រដូវកាលបៃតង» និងសេដ្ឋកិច្ចទេសចរណ៍ផ្ទៃក្នុង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 31/08/2026

ក្រសួងទេសចរណ៍ បានពង្រីកវិសាលភាពនៃការផ្សព្វផ្សាយឱ្យកាន់តែទូលាយដើម្បីជំរុញយុទ្ធនាការ «ទស្សនាកម្ពុជារដូវកាលបៃតង» តាមរយៈការលើកកម្ពស់សក្តានុពលទេសចរណ៍បែបសាសនា និងវប្បធម៌ ដើម្បីបន្តកសាងទំនុកចិត្ត ទាក់ទាញទេសចរក្នុងស្រុក

មេដឹកនាំរុស្ស៊ី ចិន និងអ៊ីរ៉ង់ ត្រៀមជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូល SCO ដើម្បីទប់ទល់ឥទ្ធិពលលោកខាងលិច

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 31/08/2026

ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin និងប្រធានាធិបតីចិន លោក Xi Jinping មានផែនការជួបគ្នាដើម្បីពិភាក្សារកយុទ្ធសាស្ត្រទប់ទល់ឥទ្ធិពលលោកខាងលិច