បន្ទះស្រូបពន្លឺព្រះអាទិត្យ និងបច្ចេកវិទ្យាថាមពលកកើតឡើងវិញ ជាឱកាសវិនិយោគ និងពាណិជ្ជកម្មរវាងកម្ពុជា – ចិន

ភ្នំពេញ៖ ក្រៅពីវិស័យរថយន្តអគ្គិសនី ដែលនឹងក្លាយជាទីផ្សារសំខាន់សម្រាប់ប្រទេសចិន បន្ទះស្រូបពន្លឺព្រះអាទិត្យ និងបច្ចេកវិទ្យាថាមពលកកើតឡើងវិញ ក៏នឹងក្លាយជាទីផ្សារដ៏គួរឱ្យចាប់អារម្មណ៍ពីប្រទេសចិនផងដែរ។

ប្រទេសកម្ពុជាស្ថិតនៅកណ្តាលនៃតំបន់អាស៊ានដែលជាតំបន់​មួយក្នុងចំណោម​តំបន់ដែលមានថាមពលខ្លាំងបំផុតរបស់ពិភពលោក មានគុណសម្បត្តិខាង​ភូមិសាស្ត្រ ដែលអាចឱ្យប្រទេសមួយនេះដើរតួជាមជ្ឈ​មណ្ឌលដ៏ល្អប្រសើរសម្រាប់ការប្រមូលផ្តុំការផលិត និងជំហានសំខាន់ៗផ្សេងទៀតតាមខ្សែសង្វាក់តម្លៃ។ ជាមួយនឹងចំនួនប្រជាជនវ័យក្មេងកើនឡើង ប្រទេសកម្ពុជាកំពុង​ឈានទៅ​កាន់តំណែង​ជាប្រទេស​ដែលមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ ទាំងនេះជាចំណុចដ៏សំខាន់នៃភាពទាក់ទាញវិនិយោគិន ជាពិសេសពីប្រទេសចិន។

ឯកឧត្តម បណ្ឌិត ធន់ វឌ្ឍនា គណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃព្រឹទ្ធសភាកម្ពុជា បានលើក​ឡើង​ដូច្នេះកាលពីពេលកន្លងទៅថ្មីៗនេះនៅក្នុងវេទិកាស្តីពី “ការអភិវឌ្ឍយានយន្តថាមពលថ្មី បច្ចេកវិទ្យាសូឡាកម្រិតខ្ពស់ និងឧស្សហកម្មស្តុកថាមពលថ្មី” ក្នុងទីក្រុង Hefei ខេត្តអានហួយ សាធារណរដ្ឋប្រជាមានិតចិនដោយមានអ្នកចូលរួមជាង៣០០នាក់មកពី១២ប្រទេសដែលជាសមាជិក​ RCEP ។

ឯកឧត្តម បណ្ឌិត បានថ្លែងថា៖

«បន្ទះស្រូបពន្លឺព្រះអាទិត្យ និងបច្ចេកវិទ្យាថាមពល​កកើតឡើងវិញក៏នឹងក្លាយជា​របៀប​វារៈស៏សំខាន់ដែល​ត្រូវបញ្ចូលទៅក្នុងការវិនិយោគ និងពាណិជ្ជកម្មដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមករវាងចិន-កម្ពុជា»។

ឯកឧត្តមបណ្ឌិត បានលើកឡើងថា ៖

«កិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ចិន អាចពង្រីកផលិតកម្ម និងការវិនិយោគលើបច្ចេកវិទ្យា​ប្រកប​ដោយនិរន្តរភាពដែលអាចបង្កើតការងារសមរម្យ កាត់បន្ថយភាពក្រីក្រ និងសម្រួលដល់កំណើនសេដ្ឋកិច្ច។ យើងចង់បង្កើន​បរិមាណ​​នៃការវិនិយោគនៅក្នុងវិស័យ EV ថាមពលពន្លឺព្រះអាទិត្យ និងថាមពលបៃតងពីដៃគូបរទេស និងបង្កើតយុទ្ធសាស្រ្ត​យូរអង្វែង​សម្រាប់ការចាប់យកទីផ្សាររយៈពេលវែង»។

ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា បានគូសបញ្ជាក់ថា៖ នៅក្រោមដំបូលនៃសន្តិភាព និងស្ថិរភាពនយោបាយ គោលនយោបាយ​របស់កម្ពុជា​ទាក់ទងនឹងការវិនិយោគផ្ទាល់ពីបរទេសគឺមានភាពពិសេសក្នុងចំណោមដៃគូរបស់ខ្លួន ដែលផ្តល់ភាពងាយ​ស្រួល និងគ្មានការរើស​អើងរវាងការវិនិយោគក្នុងស្រុក និងបរទេស។ ច្បាប់របស់កម្ពុជាសមស្របទៅនឹងក្របខណ្ឌមូលដ្ឋានក្នុងតំបន់ដែលសង្កត់ធ្ងន់លើការកាត់បន្ថយហានិភ័យ ខណៈដែលកំពុងបង្កើនឱកាសក្នុងពេលដំណាលគ្នា។ បន្ថែមពីលើភាពបត់បែននេះ គោលនយោបាយថ្មីៗរបស់កម្ពុជាក៏មានគោលបំណងលើកទឹកចិត្តដល់ការវិនិយោគតាមរយៈការលើកលែងពន្ធ និងការឧបត្ថម្ភធន​ស្រដៀងគ្នាផ្សេងទៀត ការបង្កើនប្រាក់ចំណេញ និងសក្តានុពលនៃការវិនិយោគផ្ទាល់ពីបរទេស (FDI) នៅក្នុងប្រទេសរបស់កម្ពុជា។

ដោយឡែក ឯកឧត្តម​ កែវ​ រតនៈ​ រដ្ឋមន្រ្តីក្រសួងរ៉ែ​ និងថាមពល​ នៅក្នុងវេទិកាថាមពលស្អាតអាស៊ី (ACEF2024)នាពេលកន្លងមក បានលើកឡើងថា ប្រទេសកម្ពុជាបានប្តេជ្ញាចិត្តក្នុងការបង្កើនប្រភពថាមពលកកើតឡើងវិញឱ្យបាន ៧០ភាគរយនៅឆ្នាំ២០៣០ ​និងសម្រេ​ច​គោលដៅអព្យាក្រឹត្យកាបូននៅត្រឹមឆ្នាំ២០៥០។

ថ្មីៗនេះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានបង្ហើបឱ្យដឹងថា ក្រុមហ៊ុនយក្សជប៉ុន Minebea គ្រោងនឹងបើកការដ្ឋានសាងសង់រោងចក្រទី២ របស់ខ្លួននៅក្នុងស្រុកក្រគរ ខេត្តពោធិ៍សាត់ ដែលនឹងបង្កើតការងារថ្មីជាច្រើនកន្លែងបន្ថែមទៀតដល់យុវជន ។ មូលហេតុមួយក្នុងចំណោមមូលហេតុដទៃទៀត​ ដែលក្រុមហ៊ុន​ Minebea សម្រេចចិត្តវិនិយោគរោងចក្រទី២​ នៅកម្ពុជា​ គឺដោយសារគេបានមើលឃើញពីសក្តានុពលនៃការគាំទ្ររបស់ថាមពលអគ្គិសនីដែលបច្ចុប្បន្ន​កម្ពុជាកំពុងតែផលិតថាមពលចេញពីប្រភពថាមពលកកើតឡើងវិញយ៉ាងច្រើនលើសលប់ធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសមួយដែលមានការទាក់ទាញលើវិស័យថាមពល។​

ចំណែកគម្រោងវិនិយោគថ្មីមួយកន្លែងទៀត​ ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានអនុម័តកាលពីខែឧសភា ឆ្នាំ២០២៤ កន្លងទៅគឺគម្រោង​វិនិយោគអភិវឌ្ឍន៍ស្ថានីយអគ្គិសនីដើរដោយថាមពលពន្លឺព្រះអាទិត្យ អានុភាព ៦០មេហ្កាវ៉ាត់​ ជាមួយប្រព័ន្ធផ្ទុកថាមពលអគ្គិសនី​ ដែលមានទីតាំងស្ថិតនៅភូមិព្រៃជ្រៅ​ ឃុំក្បាលទឹក​ ស្រុកទឹកផុស​ ខេត្តកំពង់ឆ្នាំង។

ឯកឧត្តម កែវ រតនៈ បានមានប្រសាសន៍ថា ៖ ថាមពលដើរដោយខ្យល់ វាមានសារៈសំខាន់ណាស់ដែលជាចំណែកមួយនៃការដាក់ថាមពលស្អាតនៅក្នុងពិភពលោក។ នៅឆ្នាំ២០២២ ប្រទេសចិនម្នាក់ឯង តំណាងឲ្យ​៥០​ភាគរយនៃការដាក់បញ្ចូលថាមពលដើរដោយខ្យល់នៅក្នុងពិភពលោក។ ប្រទេសចិនគឺជាប្រទេសមួយឈានមុខគេក្នុងការដាក់ដំឡើងថាមពលដើរដោយខ្យល់។

ឯកឧត្តមបានបញ្ជាក់ថា៖

«កម្ពុជាយើងនឹងឈានទៅដល់ការផលិតថាមពលដើរដោយខ្យល់នាពេលដ៏ខ្លីខាងមុខនេះ គឺនឹងដំឡើងថាមពល​ដើរដោយខ្យល់នៅក្នុងខេត្តមណ្ឌលគីរី ក៏ដូចជាតំបន់ភ្នំបូកគោ ដើម្បីរុញថាមពលស្អាត និងថាមពលកកើតឡើងវិញសម្រាប់ប្រព័ន្ធអគ្គិសនីនៅកម្ពុជា»៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី