រាជរដ្ឋាភិបាលជំរុញការធ្វើកសិកម្មបន្ថែម ដើម្បីធានាសុវត្ថិភាពស្បៀង

កំពង់ចាម ៖ នៅថ្ងៃទី ១កក្កដា ឆ្នាំ២០២៤នេះ ជាថ្ងៃដែលក្រសួងកសិកម្មប្រារព្ធពិធីអបអរសាទរទិវាមច្ឆជាតិ លើកទី១៩ ព្រមទាំងលែងត្រី ១,៥លានក្បាល ចូលទៅក្នុងបឹងធំ ដែលជាបឹងធម្មជាតិដែលមានវិសាលភាពធំទូលាយ ស្ថិតក្នុង​ភូមិកំពង់សំណាញ់ ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

អញ្ជើញជាអធិបតីនាឱកាសនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានមានប្រសាសន៍លើកទឹកចិត្តឱ្យប្រជាពលរដ្ឋកម្ពុជា ពង្រីកការធ្វើកសិកម្មបន្ថែមទៀត ដើម្បីឱ្យការផ្គត់ផ្គង់បានគ្រប់គ្រាន់ស្របទៅតាមតម្រូវការក្នុងស្រុក។

បើយោងតាមប្រសាសន៍របស់សម្ដេចធិបតី ដំណាក់កាលនេះ រាជរដ្ឋាភិបាលមានគោលដៅជំរុញការផលិតដើម្បីហូបក្នុងស្រុកឱ្យគ្រប់គ្រាន់ មុននឹងឈានដល់ដំណាក់កាលនាំចេញ។ ក្នុងការផ្គត់ផ្គង់ក្នុងស្រុកនេះដែរ សម្ដេចស្នើសុំឱ្យមានការចិញ្ចឹមតាមលក្ខណៈធម្មជាតិ សំដៅធានាសុវត្ថិភាពស្បៀង និងសុខភាពអ្នកទទួលទាន។ ម្យ៉ាងទៀត នេះក៏ជាការឆ្លើយតបទៅនឹងចំនួនប្រជាជនកម្ពុជាដែលកំពុងតែកើនឡើងយ៉ាងឆាប់រហ័សផងដែរ។ កាលណាចំនួនប្រជាជនមានការកើនឡើង តម្រូវការដីសម្រាប់សង់លំនៅឋានក៏នឹងកើនឡើងដូចគ្នា ដែលមានន័យថា ដីសម្រាប់ធ្វើកសិកម្មនឹងថយចុះ។

សម្ដេចបានមានប្រសាសន៍យ៉ាងដូច្នេះថា៖

«យើងជាប្រទេសកសិកម្ម ធ្វើយ៉ាងណាអាចធានា​បាននូវសុវត្ថភាពស្បៀង និងទំហំនៃការផ្គត់ផ្គង់ បើទោះបីជាចំនួនប្រជាជនមានការកើន​ឡើងក៏​ដោយ ហើយរឿងទាំងនេះមិនអាចកើតឡើងបានទេ បើសិនមិនមានការចូលរួមពីប្រជាជន។»

សម្ដេចក៏បានបន្តមានប្រសាសន៍ទៀតថា រាជរដ្ឋាភិបាលអាណត្តិទី៧នេះបានប្ដេជ្ញាធ្វើការបន្តពីរដ្ឋាភិបាល​អាណត្តិមុនៗ ដើម្បីដាក់​ចេញនូវគោលនយោបាយបន្តបន្ទាប់ក្នុងការជួយដល់កសិករកម្ពុជា​នៅទូទាំង​ប្រទេស ក៏ដូចជាព្យាយាមទាក់ទាញ​ការវិនិយោគពីប្រទេសផ្សេងៗនៅក្នុងវិស័យកសិកម្ម​។

ជាក់ស្ដែង ដូចជាការទាក់ទាញវិនិយោគិនពីក្រៅ​មកដើម្បីវិនិយោគលើការកែច្នៃគ្រាប់ស្វាយចន្ទី និងកៅស៊ូជាដើម។ ទាំងនេះមិនត្រឹមតែបានបង្កើតការងារជូនប្រជាពលរដ្ឋកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែក៏បានបន្ថែមតម្លៃ និងទីផ្សារជូនកសិផលក្នុងស្រុកឱ្យកាន់តែប្រសើរឡើងថែមទៀត។

គួរបញ្ជាក់ថា ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញផលិតផលកសិកម្ម ៨,៨២លានតោន ទៅកាន់​៧៨ប្រទេស ក្នុងតម្លៃសរុបប្រមាណ ៤,៨ពាន់លានដុល្លារ។ បច្ចុប្បន្ន ក្រសួងស្ថាប័នពាក់ព័ន្ធ​កំពុងដើរ​ទាក់ម៉ូយ មិនមែនត្រឹមតែដើម្បីបង្កើតការងារជូនប្រជាពលរដ្ឋនោះទេ តែដើម្បីទិញ​ផលិតផលយើងគ្រប់មុខ ជាពិសេសផលិតផលកសិកម្មតែម្ដង៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា