បច្ចុប្បន្ននេះ រុស្ស៊ី បាន និងកំពុងទទួលរងនូវទណ្ឌកម្មសេដ្ឋកិច្ចជាបន្តបន្ទាប់ពីសំណាក់បណ្តាប្រទេសក្នុងតំបន់អឺរ៉ុប និងអាមេរិក បន្ទាប់ពីសកម្មភាពវាយប្រហារទាំងកំរោលរបស់ខ្លួនទៅលើប្រទេសអ៊ុយក្រែន ខណៈដែលអឺរ៉ុបទើបតែបានសម្រេចចិត្តនៅព្រឹកថ្ងៃចន្ទនេះក្នុងការបិទដែនអាកាសទាំងអស់របស់ខ្លួនមិនឲ្យយន្តហោះទាំងឡាយរបស់រុស្ស៊ីធ្វើដំណើរឆ្លងកាត់បាននោះឡើយ។

រុស្សី បានចំណាយទ័ព និងលុយអស់ជាច្រើនមកហើយ រួមទាំងសព្វាវុធផងដែរ ខណៈដែលក្រុមហ៊ុនរស្ស៊ីជាច្រើនកំពុងទទួលរងនូវការខាតបង់ប្រាក់ចំណូលរាប់រយលានដុល្លារត្រឹមរយៈពេល៤ថ្ងៃចុងក្រោយនេះប៉ុណ្ណោះ ប៉ុន្តែគេបើក្រឡេកទៅមើលអាមេរិក និងចិនវិញ ដែលជាមហាអំណាចសេដ្ឋកិច្ចដូចគ្នានោះហាក់នៅមិនទាន់មានអ្វីដែលត្រូវបាត់បង់នៅឡើយទេ។

មហាអំណាចសេដ្ឋកិច្ចចិន នៅតែបន្តអាជីវកម្ម ពាណិជ្ជកម្មរបស់ខ្លួនជាធម្មតា រួមទាំងទីផ្សារអឺរ៉ុប អាហ្វ្រិក និងអាស៊ី ខណៈដែលអាមេរិកនៅមិនទាន់បានបាត់បង់អាយុជីវិតយោធារបស់ខ្លួន ឬចំណាយសព្វាវុធណាមួយរបស់ខ្លួននៅឡើយ ហើយជាក់ស្តែងមានតែការលក់អាវុធបានមួយចំនួនធំនាពេលកន្លងមកប៉ុណ្ណោះ។

អ្នកជំនាញសេដ្ឋកិច្ចអន្តរជាតិមួយចំនួនបានមើលឃើញថា ប្រសិនបើការវាយប្រហារទៅលើប្រទេសអ៊ុយក្រែននៅតែបន្តបែបនេះ តំណែងរបស់ប្រទេសរុស្ស៊ីទំនងជានឹងធ្លាក់ចេញពីបញ្ជីមហាអំណាចសេដ្ឋកិច្ចដោយទុកឲ្យតែចិន និងអាមេរិកប៉ុណ្ណោះ ដែលនឹងឈានជើងទៅឈរនៅកំពូលតារាងជាមិនខាន។
ជាក់ស្តែង នៅត្រឹមព្រឹកថ្ងៃចន្ទនេះ លុយ Rouble របស់រុស្សីបានដាំក្បាលចុះដល់ទៅ៤០ភាគរយធៀបទៅនឹងលុយ Dollar របស់អាមេរិក។ការធ្លាក់ចុះដ៏គំហុកនេះបានកើតឡើងនៅក្រោយពេលបន្តិចប៉ុណ្ណោះដែលទណ្ឌកម្មម្តងហើយម្តងទៀតពីអឺរ៉ុប និងចុងក្រោយនេះគឺការហាមប្រាមធនាគារទាំងឡាយរបស់រុស្ស៊ីក្នុងការចូលទៅដំណើរការប្រើប្រាស់ជាមួយនឹងប្រព័ន្ធទូទាត់ប្រាក់ជាប្រព័ន្ធជាមួយនឹងធនាគារអន្តរជាតិ SWIFT នោះផងដែរ។ ក្នុងរូបភាពបែបនេះមានន័យថា ប្រាក់តម្កល់របស់ធនាគាររុស្ស៊ីទាំងឡាយដែលមាននៅក្រៅប្រទេសនឹងត្រូវបង្កក ជាពិសេសនឹងមានការកំណត់យ៉ាងតឹងរឹងចំពោះប្រាក់ទុនបម្រុងរបស់រដ្ឋាភិបាលរុស្សី ដែលមាននៅក្រៅប្រទេសដូចគ្នាដែរ ទាំងដែលយើងបានដឹងហើយថា រុស្សី គឺពឹងផ្អែកទាំងស្រុងទៅលើការនាំចេញប្រេង និងហ្កាស ហើយការទូទាត់សំខាន់បំផុតរបស់ខ្លួនគឺប្រព័ន្ធទូទាត់របស់ធនាគារ SWIFT នេះឯង៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សមយុទ្ធត្រីភាគី បង្ហាញពីផែនការរយៈពេលវែងរបស់ក្រុងវ៉ាស៊ីនតោននៃការបង្កើត NATO អាស៊ី
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 11/09/2026
បរទេស ៖ ការធ្វើសមយុទ្ធយោធាជាបន្តបន្ទាប់រវាងសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន បានបង្ហាញយ៉ាងច្បាស់ថា ទីក្រុងវ៉ាស៊ីនតោន កំពុងបន្តរុញច្រានផែនការយុទ្ធសាស្ត្ររយៈពេលវែងរបស់ខ្លួននៃការបង្រួបបង្រួមសម្ព័ន្ធមិត្តក្នុងតំបន់ឱ្យទៅជារចនាសម្ព័ន្ធនយោបាយយោធាដ៏រឹងមាំមួយ ដែលត្រូវបានគេមើលឃើញយ៉ាងទូលំទូលាយដែលមានគំរូដំណើរការដូចជាអង្គការ NATO ប៉ុន្តែនៅក្នុងតំបន់អាស៊ី។ នៅក្នុងអត្ថបទមួយដែលត្រូវបានសរសេរដោយអ្នកស្រាវជ្រាវដ៏ល្បី លោក Konstantin Asmolov នៅមជ្ឈមណ្ឌលស្រាវជ្រាវអំពីកូរ៉េ និងវិទ្យស្ថានជាតិរុស្ស៊ីនៃវិទ្យាសាស្ត្រ ត្រូវបានដកស្រង់មកចេញផ្សាយដោយកាសែតរុស្សី RT បានឲ្យដឹងថា





វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content