គ្រឹះស្ថានហិរញ្ញវត្ថុរួមគ្នាប្រារព្ធទិវាសន្សំអាស៊ានលើកទី៤ សំដៅលើកកម្ពស់ការសន្សំឱ្យកាន់តែទូលំទូលាយ

កំពង់ស្ពឺ ៖ កាលពីព្រឹកថ្ងៃទី ៣១ ខែតុលា ឆ្នាំ២០២៤ កន្លងទៅថ្មីៗនេះ សមាគមធនាគារកម្ពុជា និងសមាគម​មីក្រូហិរញ្ញវត្ថុកម្ពុជា បានសហការគ្នារៀបចំប្រារព្ធនូវ «ទិវាសន្សំអាស៊ាន» លើកទី៤ នៅលើទឹកដី ខេត្តកំពង់ស្ពឺ។

ក្នុងឱកាសនោះ លោក រ័ត្ន សោភ័ណ ប្រធានសមាគមធនាគារនៅកម្ពុជា បានគូសបញ្ជាក់ថា​ ការរៀបចំ​ទិវាសន្សំអាស៊ាននាពេលនេះ គឺដើម្បីចូលរួមចំណែកលើកកម្ពស់ និងធ្វើឱ្យប្រសើរឡើង​នូវបរិយាបន្នហិរញ្ញវត្ថុ ដែលស្របតាមយុទ្ធសាស្ត្រជាតិស្តីពី​បរិយាបន្ន​ហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥ ក្នុងការលើកកម្ពស់ការសន្សំប្រាក់ ក៏ដូចជាការ​បង្កើន​ការយល់ដឹង​អំពីអត្ថប្រយោជន៍ក្នុងការបើក​គណនីសន្សំ។

ជាមួយគ្នានោះ លោកក៏បានបង្ហាញនូវការសាទរចំពោះគ្រប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុទាំងអស់ ព្រមទាំងដៃគូពាក់ព័ន្ធដែលបានដាក់ចេញនូវកម្មវិធីអប់រំ និងផ្សព្វផ្សាយអំពីចំណេះដឹ​ងផ្នែក​ហិរញ្ញវត្ថុ​ដល់កុមារ យុវជន និងសាធារណជនទូទៅ ព្រមទាំងបានគាំទ្រដល់កម្មវិធីអប់រំដែលបានដាក់ចេញ​ដោយធនាគារជាតិនៃកម្ពុជា និងសមាគមធនាគារនៅកម្ពុជានាពេលកន្លងមក។

លោកក៏បានឱ្យដឹងដែរថា ៖

«យោងតាមរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារបានកើនឡើងជិត ៦% ឬប្រមាណ​ជាង ៨៨ ប៊ីលាន​ដុល្លារអាមេរិក។ ក្នុងនោះ វិស័យធនាគារមានជាង ៩៥%នៃទ្រព្យសកម្ម​ វិស័យ​មីក្រូហិរញ្ញវត្ថុមានចំណែក ៣,៦% និងវិស័យភតិសន្យាហិរញ្ញវត្ថុ ០,៥%។ ឥណទានអតិថិជន​កើនឡើងប្រមាណជា ២,៦% ដែលគិតជាទឹកប្រាក់ប្រមាណជិត ៥៩ ប៊ីលានដុល្លារអាមេរិក ដោយមានចំនួន ៤លានគណនី»។

ទន្ទឹមគ្នានេះ ប្រាក់បញ្ញើអតិថិជនក៏បានកើនឡើងគួរឱ្យកត់សម្គាល់ផងដែរជាមួយនឹងកំណើនជិត ១៣,៤% ឬប្រមាណជាង ៥១,៩ ប៊ីលានដុល្លារអាមេរិក ដោយចំនួនគណនីប្រាក់បញ្ញើ​អតិថិជនបាន​កើនឡើងដល់ ២១,៣ លានគណនី​នៅក្នុងវិស័យធនាគារ។ ការកើនឡើងនូវបញ្ញើអតិថិជនក្នុងគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការបានបង្ហាញពីជំនឿទុកចិត្តរបស់​សាធារណ​ជន​មកលើប្រព័ន្ធធនាគារនៅកម្ពុជា។

ក្នុងពិធីដដែលនោះ លោកជំទាវ ឌិត នីតា ប្រធានសមាគមមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ក៏បានរំលេចផងដែរថា ការសន្សំពិតជាមានសារៈសំខាន់ដែលត្រូវតែយកចិត្តទុកដាក់ និងចូលរួមអនុវត្តឱ្យ​មានប្រសិទ្ធ​ភាព ព្រោះថាការសន្សំអាចជួយសម្រួលដល់តម្រូវការចាំបាច់ក្នុងស្ថានភាព​បន្ទាន់នៅពេលអនាគត ជាពិសេសគឺចូលរួមពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុ ឬហៅថាការចាត់ចែងលុយកាក់​ប្រចាំថ្ងៃរឱ្យកាន់តែប្រសើរឡើង។

លោកជំទាវបន្តមានប្រសាសន៍ថា៖

«កន្លងមក សមាគមីក្រូហិរញ្ញវត្ថុកម្ពុជាតែងតែចូលរួមយ៉ាង​សកម្ម​ជាមួយដៃគូ គ្រឹះស្ថានសមាជិក និងធនាគារជាតិនៃកម្ពុជា ក្នុងការផ្តួចផ្តើម និងចូលរួមជំរុញការលើក​កម្ពស់​ចំណេះដឹងហិរញ្ញវត្ថុ ជាពិសេសបង្កើតវប្បធម៌សន្សំដល់សាធារណៈជន តាមរយៈគម្រោងយុទ្ធនាការ និងបង្កើត​មាតិកាសង្គមជាច្រើនទម្រង់ ដើម្បីផ្សព្វផ្សាយជាប្រចាំលើបណ្តាញសង្គមរបស់​សមាគមទំព័រហ្វេស​ប៊ុកលុយខ្ញុំ ទំព័រហ្វេសប៊ុកកសិផលខ្ញុំ និងទំព័រហ្វេសប៊ុករបស់គ្រឹះស្ថានជាសមាជិករបស់​សមាគម។ មិនត្រឹមតែប៉ុណ្ណោះ សមាគមផ្ទាល់ក៏បានបង្កើតកិច្ចជជែកពិភាក្សា បោះពុម្ពសៀវភៅ​បែបអប់រំ និងវីដេអូអប់រំពាក់ព័ន្ធនឹងការសន្សំ ដើម្បីបញ្ជ្រាប និងលើក​កម្ពស់ការ​សន្សំ​នៅកម្ពុជាផងដែរ»។

គួរបញ្ជាក់ថា គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៤ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើទាំង៤គ្រឹះស្ថាន ទទួល​ប្រាក់បញ្ញើសរុបបានចំនួនជាង ២២១០ លាន​ដុល្លារ​​អាមេរិក កើនឡើងប្រមាណ ៤%ធៀបនឹងឆ្នាំមុន ពីអតិថិជនប្រមាណ ១,៩៩លាននាក់ ហើយរំពឹងថា ចំនួនប្រាក់បញ្ញើនេះក៏នឹងបន្តកើនឡើងជា​លំដាប់ផងដែរតាមរយៈ​សេវាកម្ម​ដែលមានភាពច្នៃប្រតិដ្ឋ និងងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុង​ការប្រើប្រាស់។

ដោយឡែក ទិវាសន្សំអាស៊ាន គឺជាគំនិតផ្ដួចផ្ដើមពីប្រទេសជាសមាជិកអាស៊ានក្នុងការជំរុញបរិយាកាសហិរញ្ញវត្ថុក្នុងតំបន់ ដើរស្របទៅនឹង «ទិវាសន្សំពិភពលោក»​ ដែលត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ ១៩២៤មកម្ល៉េះ ដើម្បីលើកទឹកចិត្តឱ្យប្រជាពលរដ្ឋដាក់ប្រាក់សន្សំក្នុងគ្រឹះស្ថានហិរញ្ញវត្ថុផ្លូវការ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ប៊ុល​ហ្គារី ​នឹង​អនុវត្ត​គម្រោង​ទំនើបកម្ម​យោធា​សំខាន់​ចំនួន ​៩ ​តាមរយៈ​មូលនិធិ​អឺរ៉ុប​ ​SAFE​ ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

រដ្ឋាភិបាល​ទីក្រុង​សូហ្វៀ នឹង​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​មួយ​ដើម្បី​ប្រើប្រាស់​មូលនិធិ​របស់​អឺរ៉ុបដែល​ការ​អនុម័ត​នេះ​នឹង​ផ្តល់​ហិរញ្ញប្បទាន​ដល់​គម្រោង​សំខាន់​ៗ​ចំនួន​ ​៩​ ​សម្រាប់​ការ​ធ្វើ​ទំនើបកម្ម​នៃ​កងកម្លាំង​យោធា​របស់​ប្រទេស​ប៊ុលហ្ការី​

ក្រសួងរ៉ែ និងថាមពល ផ្តល់សិទ្ធិវិនិយោគធ្វើអាជីវកម្មរ៉ែមាសថ្មីដល់ក្រុមហ៊ុន APEX POWER នៅមណ្ឌលគិរី

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

​ក្រសួងរ៉ែ និងថាមពល បានផ្តល់សិទ្ធិវិនិយោគដល់ក្រុមហ៊ុន APEX POWER CO., LTD ដើម្បីធ្វើអាជីវកម្មរ៉ែមាស ដោយមានរយៈពេលអាជ្ញាបណ្ណ៥ឆ្នាំ លើផ្ទៃដី១.៩៥៧ ហិកតា ស្ថិតនៅតំបន់មេសំ ឃុំចុងផ្លាស់ ស្រុក​​កែវសីមា ខេត្តមណ្ឌលគិរី

កម្ពុជា​-​ចិន​ ​ចុះហត្ថលេខា​ជា​ផ្លូវការ​ ​បើក​ផ្លូវ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

ប្រទេស​កម្ពុជា​ ​និង​ចិន ​បាន​ចុះហត្ថលេខា​ជា​ផ្លូវការ​លើ​ពិធីសារ​ភូត​គាម​អនាម័យ​ ​ដើម្បី​បើក​ផ្លូវ​ឱ្យ​មាន​ការ​នាំចេញ​ផ្លែ​ខ្នុរ​ស្រស់ ​ពី​កម្ពុជា​ទៅកាន់​ទីផ្សារ​ប្រទេស​ចិន

អ្នកជំនាញ​អចលន​ទ្រព្យ​៖​ ​យុវជន​ ​Gen Z​ នឹងក្លាយជា​សក្ដានុពល​ដ៏​ធំ​សម្រាប់​ទីផ្សារ​ខុនដូ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 16/07/2026

​ការ​អភិវឌ្ឍ​ខុនដូ​នៅក្នុង​ប្រទេស​កម្ពុជា​មាន​កំណើន​គួរឱ្យ​កត់សម្គាល់​ក្នុង​រយៈពេល​ជាង​ ​១​ ទសវត្សរ៍​កន្លងមក​នេះ​ ​ដោយ​វិនិយោគិន​ទាំង​ក្នុង​និង​ក្រៅ​ប្រទេស​បាន​សម្រុក​អភិវឌ្ឍ ​ដើម្បី​ផ្គត់ផ្គង់​នៅលើ​ទីផ្សារ​ ប៉ុន្តែ​សម្រាប់​អតិថិជន​ដែល​មាន​តម្រូវការ​ខុនដូ​នៅ​កម្ពុជា​ ​ភាគ​ច្រើន​ជា​អតិថិជន​បរទេស ​ខណៈ​អតិថិជន​ក្នុង​ស្រុក​មាន​ចំនួន​តិចតួច​ប៉ុណ្ណោះ​

ពលរដ្ឋ​អាម៉េរិក​កាន់តែ​ច្រើន​លែង​មាន​ជំនឿចិត្ត​លើ​ប្រទេស​អាម៉េរិក​ខ្លួនឯង​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 16/07/2026

អាម៉េរិក​កំពុង​គ្របដណ្តប់​ដោយ​ក្តី​បារម្ភ​យ៉ាង​ខ្លាំង​ពីសំណាក់​សាធារណជន​ដែលជា​ជនជាតិ​អាម៉េរិក​ខ្លួនឯង​ចំពោះ​បញ្ហា​ជាច្រើន​ដូចជា​លទ្ធិ​ប្រជាធិបតេយ្យ​ ស្ថិរភាព​សេដ្ឋកិច្ច​ និង​ឯកភាព​ជាតិ​

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ បន្តគាំទ្រវិស័យហិរញ្ញវត្ថុនៅកម្ពុជា

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 16/07/2026

សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ (IFC) បានរួមចំណែកពង្រីកលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ និងលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកម្ពុជា

កំណើន​សេដ្ឋកិច្ច​ចិន ​សម្រេចបាន​អត្រា​ទាប​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​ ​​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 16/07/2026

កំណើន​សេដ្ឋកិច្ច​ចិន​នៅក្នុង​ត្រីមាស​ទី​ពីរ​សម្រេចបាន​ត្រឹម​ ​៤,៣​ ​ភាគរយ​ប៉ុណ្ណោះ​ ​ដែល​ជា​អត្រា​ទាប​បំផុត​មួយ​ក្នុង​ប្រវត្តិសាស្ត្រ​ ​និង​ក្រោម​គោលដៅ​របស់​រដ្ឋាភិបាល​បាន​កំណត់​ចន្លោះ​ពី​ ​៤,៥​ ​ភាគរយ​ដល់​ ​៥​ ​ភាគរយ

ស្វែងយល់ពី RPL ៖ អត្ថប្រយោជន៍នៃការធ្វើតេស្ដ និងឱកាសការងារសម្រាប់អតីតពលករខ្មែរមកពីប្រទេសថៃ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ក្រសួង​ការ​ងារ និង​បណ្តុះ​បណ្តា​លវិជ្ជា​ជីវៈ បានរៀប​ចំការវាយ​តម្លៃ​ទទួល​ស្គាល់​ជំនា​ញ​ពី​មុន(RPL) ដោយ​ឥត​គិត​ថ្លៃ​លើ ៨មុខ​ជំនាញ​ក្នុង​វិស័យ​សំណង់​ចាប់តាំងពីខែមេសា ឆ្នាំ២០២៦

កំណើនការនាំចេញរបស់ចិនហក់ឡើងខ្លាំង ដោយសារតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

ការនាំចេញរបស់ចិននៅក្នុងខែមិថុនា កើនឡើងក្នុងល្បឿនលឿនរហូតដល់ ២៧% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលជំរុញដោយសារការផ្ទុះឡើងនៃតម្រូវការបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

ជម្លោះ​អាម៉េរិក​-​អ៊ីរ៉ង់​ឡើង​កម្ដៅ​កាន់តែ​ខ្លាំង​ រុញ​ឱ្យ​តម្លៃ​ប្រេង​ឆៅ​ហក់ឡើងដល់ជាង​ ​៨០​ ​ដុល្លារ​/​មួយ​បារ៉ែល​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 15/07/2026

តម្លៃ​ប្រេង​ឆៅ​បន្ត​ឡើង​ថ្លៃ​ជាង​ ​៨០​ ​ដុល្លារ​ក្នុង​មួយ​បារ៉ែល​នៅ​ថ្ងៃពុធ​នេះ​ បន្ទាប់ពី​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​ដាក់ពង្រាយ​កងទ័ព​ជើងទឹក​ដើម្បី​បិទ​ខ្ទប់​កំពង់ផែ​ទាំងអស់​របស់​អ៊ីរ៉ង់​ឡើង​ ​