ធនាគារជាតិនៃកម្ពុជា ៖ ប្រព័ន្ធធនាគារនៅកម្ពុជាបន្តមានភាពរឹងមាំ បើទោះបីពិភពលោកកំពុងជួបបញ្ហាសេដ្ឋកិច្ច

ភ្នំពេញ ៖ ធនាគារជាតិនៃកម្ពុជា បានអះអាងថា ប្រព័ន្ធធនាគារនៅកម្ពុជា បាន និងកំពុងបន្តភាពរឹងមាំ ហើយបានរួមចំណែកដល់ការស្ដារឡើងវិញនៃស្ថានភាពសេដ្ឋកិច្ចនៅដើមឆ្នាំ២០២៥នេះ ដោយគិតត្រឹមខែកុម្ភៈឆ្នាំ២០២៥ ទ្រព្យសកម្មរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ មានចំនួន ៩៤,៦ប៊ីលានដុល្លារអាមេរិក កើនឡើង ៧,៧ភាគរយ ខណៈដែលប្រាក់បញ្ញើរបស់អតិថិជនមានចំនួន ៥៨,៦ប៊ីលានដុល្លារ កើនឡើង ១៦,២ភាគរយ និងឥណទានទៅកាន់វិស័យចម្បងៗមានចំនួន ៦០,៣ប៊ីលានដុល្លារ កើនឡើងប្រមាណ៣ភាគរយ។


ថ្លែងក្នុងពិធីសម្ពោធបើកដំណើរការជាផ្លូវការនូវអគារការិយាល័យកណ្តាលរបស់ធនាគារ ហត្ថា ម.ក ដែលមានកម្ពស់ ២២ជាន់ ស្ថិតក្នុងរាជធានីភ្នំពេញ តាមបណ្តោយមហាវិថីសម្ដេចតេជោ (៦០ម៉ែត្រ) នៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៥ នេះ ឯកឧត្តម រ័ត្ន សុវណ្ណនរៈ ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានបញ្ជាក់ថា ស្ថានភាពដើមទុនសន្ទនីយភាពរក្សាបានភាពរឹងមាំ ដែលឆ្លុះបញ្ចាំងដោយកម្រិតខ្ពស់នៃអនុបាតសាធនភាព ២២,៣ភាគរយ សម្រាប់គ្រឹះស្ថានធនាគារ និង២៥,៨ភាគរយ សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងកម្រិតខ្ពស់នៃអនុបាតក្របខ័ណ្ឌសន្ទនីយភាព ១៩៤,៨ សម្រាប់ធនាគារពាណិជ្ជ និង១៨៣,៧ សម្រាប់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សម្រាប់ប្រាក់បញ្ញើ។ គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជា បានបន្តចូលរួមលើកកម្ពស់បរិយាប័ណ្ណហិរញ្ញវត្ថុជាលំដាប់ ដោយបច្ចុប្បន្នចំនួនគណនីប្រាក់បញ្ញើរបស់អតិថិជនបានកើនដល់ ២៧,២លានគណនី និងគណនីឥណទានអតិថិជនកើនដល់ ៤,៣លានគណនី។

លោក មិន សុផា ប្រធាននាយកប្រតិបត្តិធនាគារ ហត្ថា បានអះអាងថា ស្ថានភាពហិរញ្ញវត្ថុនៃធនាគាររបស់ខ្លួននៅតែមានភាពរឹងមាំ ដោយអនុបាតសន្ទនីយភាពស្ថិតក្នុងស្ថិរភាពមួយល្អ ខណៈធនាគារមេរបស់ខ្លួន ដែលមានមូលដ្ឋាននៅក្រៅប្រទេសនៅតែបន្តផ្តល់ទុនកម្រិតឥណទានរហូតដល់ជិត៥០០លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ស្ថិរភាព និងការពង្រឹងសមត្ថភាពធនាគាររបស់ខ្លួន ដែលធ្វើឱ្យដើមទុននៃធនាគាររបស់ខ្លួននៅកម្ពុជាក្នុងពេលបច្ចុប្បន្ននេះ កើនឡើងដល់ ២២០លានដុល្លារ។

លោកបានថ្លែងបញ្ជាក់ថា ភាពរឹងមាំនៃប្រព័ន្ធធនាគារនៅកម្ពុជា បានជំរុញឱ្យធនាគាររបស់ខ្លួនពង្រីកផលិតផល និងសេវាកម្មផ្សេងៗជាបន្តបន្ទាប់ ដូចជា ពង្រីកទីផ្សារគោលដៅទៅកាន់អាជីវកម្មខ្នាតតូច សហគ្រាសខ្នាតធំ និងអាជីវកម្មបន្ថែមលើអតិជនស្នូលដែលស្រាប់កន្លងមក។

សូមបញ្ជាក់ដែរថា គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ បានបន្តចូលរួមលើកកម្ពស់បរិយាបន្ន ហិរញ្ញវត្ថុជាលំដាប់ ដោយបច្ចុប្បន្ន ចំនួនគណនីប្រាក់បញ្ញើអតិថិជនបានកើនឡើងដល់ ២៧,២ លាន គណនី និងគណនីឥណទានអតិថិជនកើនដល់ ៤,៣ លានគណនី។ ធនាគារជាតិនៃកម្ពុជាបានពង្រឹងការត្រួតពិនិត្យលើគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុជាប្រចាំ តាមវិធីសាស្ត្រត្រួតពិនិត្យផ្អែកលើហានិភ័យ និងទស្សនៈអនាគត ជាមួយនឹងការអនុវត្តយុទ្ធសាស្ត្រចាក់ចេញពីវិបត្តិជាជំហានៗ ដើម្បីពង្រឹងភាពធន់នៃប្រព័ន្ធធនាគារ និងរក្សាស្ថិរភាពហិរញ្ញវត្ថុ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ៊ុយក្រែន យល់ព្រមនាំចេញយន្តហោះដ្រូនទៅ អាមេរិក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេស​អ៊ុយក្រែនបានយល់ព្រមនាំចេញយន្តហោះដ្រូនទៅកាន់សហរដ្ឋអាមេរិក ដើម្បីចូលរួមក្នុងកម្មវិធីប្រកួតប្រជែង “Drone Dominance” របស់មន្ទីរបញ្ចកោណ

កូរ៉េខាងត្បូង គ្រោងលុបគោលនយោបាយ «រំសាយអាវុធនុយក្លេអ៊ែរ» បើកផ្លូវចរចាជាមួយ កូរ៉េខាងជើង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

ប្រទេសកូរ៉េខាងត្បូងគ្រោងបោះបង់ចោលគោលនយោបាយ «លុបបំបាត់អាវុធនុយក្លេអ៊ែរ» ដោយបង្វែរមកអនុវត្តយុទ្ធសាស្រ្ត «គិតសន្តិភាពជាធំ» ដើម្បីបើកផ្លូវចរចាជាមួយកូរ៉េខាងជើងសាជាថ្មី ក្នុងគោលបំណងធ្វើឱ្យឧបទ្វីបកូរ៉េគ្មានអាវុធប្រល័យលោក

កម្ពុជា​នាំចូល​មេ​គោ​ពូជ​ជាង​ ​២០០​ ​ក្បាល​ពី​អូស្រ្តាលី ​ដើម្បី​បង្កើន​ការ​ផ្គត់ផ្គង់​ទឹកដោះគោ​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ក្រុមហ៊ុន​គីរី​សួគ៍​ ​(​Kirisu​ ​Farm​) ​ដែល​គេ​ដឹង​ថា​ ​ជា​កសិដ្ឋាន​ចិញ្ចឹម​គោ​យក​ទឹកដោះ​ដ៏​ធំ​មួយ​នៅ​កម្ពុជា​ ​បាន​នាំចូល​មេ​គោ​ពូជ ​២២០​ ក្បាល​ បន្ថែម​ទៀត​ពី​ប្រទេស​អូស្រ្តាលី​ ​ក្នុង​ផែនការ​ផលិត​ទឹកដោះគោ​ស្រស់​ឱ្យ​បាន​បរិមាណ​កាន់តែ​ច្រើន​សម្រាប់​ផ្គង់​ផ្គង់​លើ​ទីផ្សារ​ក្នុង​ប្រទេស

ចលនាពហិការទំនិញថៃរបស់ពលរដ្ឋខ្មែរមិនថមថយឡើយ ​

ជំនួញ, ព្រឹត្តិការណ៍

• 24/07/2026

អស់រយៈពេលមួយឆ្នាំហើយ ការពហិការទំនិញថៃបានបង្ហាញប្រសិទ្ធផលយ៉ាងល្អ ជាមួយការបិទទ្វាររបស់ក្រុមហ៊ុនថៃ​នៅកម្ពុជា​ជាបន្តបន្ទាប់ និងការកើនឡើងនៃប្រជាប្រិយភាពរបស់ទំនិញក្នុងស្រុក

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​ជួយ​ទ្រទ្រង់​ដល់​សេដ្ឋកិច្ច​ជាតិ​ ​និង​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

ការ​ជំរុញ​ទេសចរណ៍​ក្នុង​ស្រុក​ ​គឺជា​សសរ​ស្តម្ភ​ដ៏​មាន​សារៈសំខាន់​មួយ​ក្នុង​ការ​ជួយ​ទ្រទ្រង់​សេដ្ឋកិច្ច​ជាតិ​ ​និង​ពង្រឹង​ភាព​ធន់​វិស័យ​ទេសចរណ៍​កម្ពុជា​ ​

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានលើកឡើងថា ការធ្វើកសិកម្មមានប្រសិទ្ធ​​​​ភាព អាចបង្កើនប្រាក់ចំណូល និងលើកកម្ពស់សេដ្ឋកិច្ចគ្រួសារ

អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 24/07/2026

អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ី​សាអូឌីត ​ទទួលស្គាល់​អ៊ីស្រាអែល​ ដើម្បីអាច​ទទួលបាន​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ពី​អាមេរិក​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 24/07/2026

កិច្ចព្រមព្រៀងជា​ប្រវត្តិសាស្ត្រ​ក្នុង​ការ​ផ្តល់​បច្ចេកវិទ្យា​នុយក្លេអ៊ែរ​ស៊ីវិល​អាមេរិក ​ទៅ​ឱ្យ​អារ៉ាប៊ី​សាអូឌីត ​នឹង​ត្រូវ​ផ្អែក​លើ​លក្ខខណ្ឌ​ដ៏​តឹងរ៉ឹង​មួយ​ ហើយ ​រដ្ឋាភិបាល​ទីក្រុង​រីយ៉ាត​​ នៃប្រទេសអារ៉ាប៊ី​សាអូឌីត ​ចាំបាច់​ត្រូវ​តែទទួលស្គាល់​អ៊ីស្រាអែលជាផ្លូវការ

កាណាដា នឹងបង្កើនការវិនិយោគលើវិស័យហិរញ្ញវត្ថុ និងធនាគារ បន្ថែមនៅកម្ពុជា នាបំណាច់ឆ្នាំ២០២៦

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 24/07/2026

ប្រទេសកាណាដា បានបង្ហាញពីផែនការពង្រីកការវិនិយោគទៅលើប្រតិបត្តិការវិស័យហិរញ្ញវត្ថុ និងធនាគារនៅកម្ពុជានាដំណាច់ឆ្នាំ២០២៦ខាងមុខនេះ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារ​សម្រាប់​ផលិតផលខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 24/07/2026

ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំ​លើក​ទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារ​ដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

Leave a Reply

Your email address will not be published.Required fields are marked *