អ្នកជំនាញ​ប្រាប់ឱ្យវិនិយោគិន​បង្កើនការ​ប្រុង​ប្រយ័ត្នខ្ពស់​ចំពោះ​ការ​វិនិយោគ​ក្នុង​ឆ្នាំ២០២៣​នេះ

ភ្នំពេញ ៖ ​ក្នុងស្ថានភាព​ដែល​សេដ្ឋកិច្ច​ពិភពលោក​មិនទាន់មានភាព​ប្រាកដ​ប្រជា​នៅឡើយ ការ​វិនិយោគនានា​ក៏ត្រូវ​មាន​ការ​ប្រយ័ត្ន​ប្រយែង ជាពិសេស​វិនិយោគិន​ដែលចង់បណ្ដាក់ទុនវិនិយោគ​លើ​វិស័​យ​អចលនទ្រព្យ​ ដែលមិនទាន់មានបទពិសោធន៍​ គឺត្រូវ​មានការ​ប្រយ័ត្ន​ខ្ពស់មុននឹ​ងសម្រេច​ចិត្ត​ដាក់ទុ​ន​វិនិ​យោគ ។

អ្នកនាង​ គឹម គិនកេសា អគ្គនាយិការង​នៃក្រុមហ៊ុន​ CBRE Cambodia បានមានប្រសាសន៍ ក្នុង​ស្ថានភាព​បច្ចុ​ប្បន្ន​នេះ វិនិយោគិន​អាច​បន្តដាក់ទុន​វិនិយោគលើ​វិស័យ​អចលនទ្រព្យ​ និ​ងវិស័យ​ផ្សេងទៀត​បាន​ដដែល ប៉ុន្តែការ​វិនិយោគ​របស់ពួកគាត់​ត្រូវ​មានកា​រប្រយ័ត្នប្រយែង​ខ្ពស់​ជាង​មុន ពីព្រោះ​ក្នុង​​ឆ្នាំ២០២៣​នេះ ស្ថានភាព​នៃការ​វិនិយោគ ការទិញលក់​អចលនទ្រព្យ​បានបង្ហាញថា​ អាចមានផលលំបាក​ជាង​ឆ្នាំ២០២២ទៅទៀត។

អ្នកនាង​បន្តថា​ សង្គ្រាមរវា​ងរុស្ស៊ី​ និងអ៊ុយក្រែន និងការ​ដួល​រលំ​នៃធនាគារ​របស់សហរដ្ឋអាមេរិក វា​នឹងមិ​ន​ប៉ះ​ពាល់​ដល់​ទីផ្សារ​អចលនទ្រព្យ​កម្ពុជា​ភ្លាមៗទេ ប៉ុន្តែបើ​សិនជា​ស្ថានភាពនេះ​នៅតែបន្តអូស​បន្លាយ​ វាអាច​នឹង​មាន​ប៉ះពាល់​ដល់​អចលនទ្រព្យ។ ​វិស័យ​អចលនទ្រព្យ​គឺតែងតែរងផលប៉ះពាល់​ក្រោយគេ ជាក់ស្ដែង​ ដូចជា​ក្នុងវិបត្តិកូវីដ១៩ វិស័យ​ផ្សេងៗបានរងផលប៉ះពាល់ភ្លាមៗ​ តែអចលនទ្រព្យ​បាន​រងផលប៉ះពាល់​ក្រោយគេ ដូច្នេះហើយបើសិនជាស្ថានភាពវិបត្តិ​ឆាប់ចប់ នោះវិស័យ​អចលនទ្រព្យ​នឹង​មិន​ប៉ះពាល់​ធ្ងន់ធ្ងរនោះទេ ។

លោកស្រី ​អាន សុធីតា​ នាយិ​កាប្រតិបត្តិ​នៃក្រុមហ៊ុន​ PropNex Cambodia បានមានប្រសាសន៍ថា​ ក្នុង​ស្ថា​ន​ភាព​បែបនេះ វាជាពេលវេលា​ល្អសម្រាប់ទិញ​ ជាពិសេស​អចលនទ្រព្យ​ដែលម្ចាស់​ត្រូវការ​លក់​បន្ទាន់ ប៉ុន្តែ​ក្នុង​ចំណោម​ប្រភេទអចលនទ្រព្យទាំង​នោះ​ក៏មានអចលនទ្រព្យខ្លះ​ត្រូវ​ការ​លក់ ​​និងអចលនទ្រព្យខ្លះទៀត​ត្រូវ​ការ​ទិញ។ បើសិនជាមិនច្បាស់ថា តើ​ត្រូវលក់​មួយណា ហើយត្រូវទិញមួយ​ណា​នោះ គឺអាច​​ប្រឹក្សា​ជា​មួយ​អ្នក​​ជំនាញ​អចលនទ្រព្យ​បាន ។​

លោកស្រីបានបន្តថា ពាក់​ព័ន្ធ​នឹង​ស្ថានភាព​សេដ្ឋកិច្ច​ពិភពលោក​នា​ពេល​បច្ចុប្បន្ន​នេះ អ្នកវិនិយោគត្រូវមានកា​រប្រយ័ត្ន​ប្រយែង​ ប៉ុន្តែ​នៅ​ក្នុង​ពេល​ទីផ្សារ​មាន​វិបត្តិ​និងហានិភ័យបែបដែរ​ វាក៏ជា​ឱកាស​សម្រាប់​អ្នក​មានបទពិសោធន៍ ​និ​ង​មាន​ជំនា​ញ​​ក្នុងការ​ទិញ ក៏ដូចជា​វិនិយោគ​អចលនទ្រព្យសម្រាប់រកប្រាក់ចំណេញផងដែរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ចិន​គ្រោង​ចាក់​បញ្ចូល​ថវិកា​ ​៥៤ ពាន់​លាន​ដុល្លារ​ ​ពង្រឹង​វិស័យ​ហិរញ្ញវត្ថុ​ ​និង​ស្តារ​សេដ្ឋកិច្ច​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ចិន​គ្រោង​នឹង​បញ្ចេញ​ថវិកា​ប្រមាណ​ ​៣៦០​ ពាន់​លាន​យន់ ​ឬ​ស្មើ​ប្រមាណ​ ​៥៤ ពាន់​លាន​ដុល្លារ ​ដើម្បី​ចាក់​បញ្ចូល​ទៅក្នុង​វិស័យ​ហិរញ្ញវត្ថុ​របស់​ខ្លួន​ ស្របពេល​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​កំពុង​ព្យាយាម​ពង្រឹង​ស្ថិរ​ភាព​របស់​ធនាគារ ​និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ ​ចំពេល​កំណើន​សេដ្ឋកិច្ច​មាន​ភាព​មិន​ច្បាស់លាស់

ការ​សិក្សា​ បង្ហាញថា​ សហគមន៍​កសិកម្ម​ទំនើប​ជួយ​បង្កើន​ប្រាក់​ចំណេញ​ ប៉ុន្តែ​នៅ​ខ្វះ​ទុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 07/09/2026

ការ​សិក្សា​ស្រាវជ្រាវ​លើក​ដំបូង​នៅ​កម្ពុជា​ ​ស្តីពី​ ​«​សហគមន៍​កសិកម្ម​ទំនើប​» ​បាន​បង្ហាញ​ថា​ ​កសិករ​ដែល​ចូលរួម​ក្នុង​សហគមន៍​ប្រភេទ​នេះ​ទទួល​បាន​លទ្ធផល​សេដ្ឋកិច្ច​វិជ្ជមាន​ ​ជាមួយ​នឹង​ការ​កើនឡើង​នៃ​ប្រាក់​ចំណេញ​នៅក្នុង​ផលិតកម្ម​ស្រូវ​ ​បន្លែ ​ស្វាយចន្ទី​ ​

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ទីផ្សារការងារកម្ពុជា ឆ្នាំ២០២៥ រក្សាភាពរឹងមាំ ខណៈប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឆ្នាំ២០២៥ ប្រជាជនក្នុងវ័យធ្វើការមានចំនួនប្រមាណ ១៣,១លាននាក់ (ស្រី ៦,៨លាននាក់ និងប្រុស ៦,៣លាននាក់) ក្នុងនោះរស់នៅតំបន់ជនបទ ៧,៨លាននាក់ និងតំបន់ទីប្រជុំជន ៥,៣លាននាក់

BBC ចុះផ្សាយពីការបើកទ្វារស្វាគមន៍ភ្ញៀរទេសចររបស់កម្ពុជាមានភាពប្រសើរ និងងាយស្រួលជាងមុន

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ប្រទេសកម្ពុជាកំពុងស្ថិតក្នុងរបត់ឆ្ពោះទៅរកភាពរីកចម្រើន និងផ្លាស់ប្តូរយ៉ាងលឿន ដោយសារការសម្រួលដល់ដំណើរការទទួលភ្ញៀវទេសចរមានភាពរលូនជាងមុន

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/09/2026

វិស័យរដ្ឋ និងឯកជន កម្ពុជា-ចិន ៖ រាជរដ្ឋាភិបាលជំរុញការកែទម្រង់ស៊ីជម្រៅ ខណៈចិនបន្តឈរនៅជាប្រភពវិនិយោគទុនធំជាងគេនៅកម្ពុជា

ព្រែកជីកហ្វូណ​នតេជោ​ នឹងប្រែក្លាយខេត្តតាកែវ​ ជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និងកំពង់ផែរណប​ដ៏សំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 02/09/2026

ព្រែកជីក​ហ្វូណ​នតេជោ​នឹងធ្វើឱ្យខេត្តតាកែវ​ប្រែក្លាយជា​មជ្ឈមណ្ឌល​ភស្តុភារកម្ម និង​ផែ​រណបដ៏មានសារ​សំខាន់​​ក្នុងវិស័យភស្តុភារ​