វេទិកាស្ថាបត្យកម្ម ៖ អ្នកជំនាញចែករំលែកបទពិសោធន៍ ចំណេះដឹង ដល់អ្នកពាក់ព័ន្ធក្នុងវិស័យស្ថាបត្យកម្ម

ភ្នំពេញ៖ វេទិកាស្ថាបត្យកម្ម ក្រោមប្រធានបទ “កម្ពុជារះជាថ្មី ៖ The Rise” ត្រូវបានរៀបចំឡើងក្នុងគោលបំណងចែករំលែកបទពិសោធន៍ និងចំណេះដឹងទាក់ទងវិស័យស្ថាបត្យកម្ម ព្រមទាំង​ផ្សារភ្ជាប់ទំនាក់ទំនងរវាងអ្នកនៅលើវិស័យតែមួយ បង្កើនភាពស្និទ្ធស្នាលរវាងស្ថាបត្យករ និងអ្នកជំនាញផ្សេងៗ សិក្សា និងស្វែងយល់អំពីវិស័យស្ថាបត្យកម្មកម្ពុជាពីអ្នកចូលរួម ផ្លាស់ប្ដូរ និងចែករំលែកទាក់ទងនឹងបទពិសោធន៍ក្នុងដំណើរស្ថាបត្យកម្ម។

វេទិកានេះ ត្រូវបានរៀបចំឡើងដោយស្ថាប័ន INNEX នៅរសៀលថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥ នៅមជ្ឈមណ្ឌលកិច្ចសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) រាជធានីភ្នំពេញ។

វេទិកាស្ថាបត្យកម្ម ជាវេទិកាដែលស្ថាបត្យករ អ្នកជំនាញក្នុងវិស័យពាក់ព័ន្ធ និងអ្នកស្រលាញ់ការរចនាចូលរួមជាមួយគ្នាជាសហគមន៍ ក្នុងនោះមានវត្តមានវាគ្មិនកិត្តិយសដែលជាស្ថាបត្យករមានស្នាដៃផ្សេងៗគ្នា បានមកចែករំលែក ធ្វើបទបង្ហាញ និងជជែកក្រោមខ្លឹមសារតែមួយគឺ “កម្ពុជារះជាថ្មី The Rise” ផ្ដោតទៅលើការឆ្លុះបញ្ចាំងពីភាពរីកចម្រើន តាមរយៈការថែរក្សាអភិរក្ស និងអភិវឌ្ឍន៍ផ្នត់គំនិតលើសិល្បៈស្ថាបត្យកម្មនាពេលបច្ចុប្បន្ន បន្ទាប់ពីកម្ពុជាបានឆ្លងកាត់ដាននៃប្រវត្តិសាស្រ្តកន្លងមក។

វាគ្មិនដែលមានជំនាញ និងបទពិសោធន៍ល្បីៗដែលបានចែករំលែកក្នុងវេទិកានេះរួមមាន៖ ឯកឧត្ដមបណ្ឌិត លី រស្មី រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានចែករំលែកអំពី“បច្ចេក​ទេសគូសវាសស្ថាបត្យកម្ម”, លោកស្រី សូ សុគន្ធារី  ប្រធាន​កិត្តិយសផ្នែកស្ថាបត្យកម្ម និងនគរូបនីយវិទ្យានៃសាកលវិទ្យាល័យន័រតុន ដែលបានបង្ហាញពីស្ថាបត្យកម្ម និងបេតិកភណ្ឌ, លោក ស៊ី សុវណ្ណ ស្ថាបត្យករ និងជា​​ស្ថាបនិកនៃ V Architecture & Landscape design ដែលធ្វើបទបង្ហាញក្រោមប្រធានបទ “ស្នូលបេះដូងនៃការរចនាស្ថាបត្យកម្មបដិសណ្ឋារកិច្ច”។

ចំណែកវាគ្មិនដែលបានជជែកនៅក្នុងកិច្ចពិភាក្សា រួមមាន លោក ហ៊ុន ចាន់សាន ស្ថាបនិក និងជានាយកស្ថាបត្យករនៃ Re : Edge Architecture , លោក ជុំ ឡា អនុប្រធានផ្នែកស្ថាបត្យកម្ម​ និងជាប្រធានផ្នែក BIM នៃ Archetype Cambodia និងលោក David Ooi  នាយកគម្រោងជាន់ខ្ពស់នៃ Urban Living Solu​tio​n​s ​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ហ្វីលីពីន -កម្ពុជា​ រួមដៃគ្នាលើកកម្ពស់វិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ពិភាក្សាអំពីការពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគីលើវិស័យការងារ និងកិច្ចគាំពារជនទេសន្តរប្រវេសន៍ ព្រមទាំងផ្លាស់ប្តូរទស្សនៈលើការធ្វើជាប្រធានអាស៊ានរបស់សាធារណរដ្ឋហ្វីលីពីនក្នុងឆ្នាំ២០២៦

អាម៉េរិក​បង្វិល​សង​ប្រាក់​ ​៨១​ ​ពាន់​លាន​ដុល្លារ​ ក្រោយ​តុលាការ​កំពូល​សម្រេច​ថា​ ​ពន្ធ​បដិការ​របស់​ ត្រាំ ​ខុស​ច្បាប់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

រដ្ឋាភិបាល​អាម៉េរិក​សង​ប្រាក់​ពន្ធ​គយ​ ​៨១​ ​ពាន់​លាន​ដុល្លារ​ត្រឡប់​ទៅវិញ​ បន្ទាប់ពី​តុលាការ​កំពូល​សម្រេច​ថា​ ​ការ​ប្រមូល​ពន្ធ​គយ​បដិការ ​ដែល​ដាក់ចេញ​ដោយ​លោកប្រធានាធិបតី​ ​Donald​ ​Trump​ ​(​ដូណាល់ ​ត្រាំ​) ​ទាំងនោះ​ ​គឺ​ខុស​ច្បាប់

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ជប៉ុន ផ្តល់ឥណទានសម្បទាន ១១៩លានដុល្លារដល់កម្ពុជា សម្រាប់គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រថ្មី កំពង់ផែស្វយ័ត ក្រុងព្រះសីហនុ

ឥណ្ឌូណេស៊ី​ជា​ប្រទេស​ដំបូង​គេ​លើ​ពិភពលោក​ ​ប្រើប្រាស់​ម៉ាស៊ូត​ផ្ទុក​កម្រិត​ល្បាយ​ឥន្ធនៈ​ពី​ដូង​ប្រេង​ដល់​ ​៥០​ ​ភាគរយ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/07/2026

ឥណ្ឌូណេស៊ី​ក្លាយជា​ប្រទេស​ដំបូង​គេ​បង្អស់​នៅលើ​ពិភពលោក​ ​ប្រើប្រាស់​ប្រេងឥន្ធនៈ​ម៉ាស៊ូត​ដែល​មាន​ផ្ទុក​កម្រិត​ល្បាយ​ជីវឥន្ធនៈ​ខ្ពស់​ពី​ដូង​ប្រេង​ ​(​ប្រេង​ដូង​ឆៅ​) ​រហូត​ទៅដល់​ ​៥០​ ​ភាគរយ​

តម្លៃប្រេងហក់ឡើងថ្លៃជាង ៤ ភាគរយ បន្ទាប់ពីអាម៉េរិក និងអ៊ីរ៉ង់ វាយប្រហារគ្នាកាលពីថ្ងៃអាទិត្យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

នៅថ្ងៃចន្ទដើមសប្តាហ៍នេះ តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ៤,០៨ ភាគរយ ឬ ៧៩,១១ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ឡើងថ្លៃ ៤,១១ ភាគរយ ឬ ៧៤,៣៦ ដុល្លារក្នុងមួយបារ៉ែល

បារាំង​ ប្ដេជ្ញា​ពង្រឹង​ និង​ពង្រីក​វិស័យ​ពាណិជ្ជកម្ម​ ​និង​វិនិយោគ​ជាមួយ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

​ ​បារាំង​ ​បាន​ប្តេជ្ញាចិត្ត​ក្នុង​ការ​បន្ត​ពង្រឹង​ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ជាមួយ​កម្ពុជា​ ​ជាពិសេស​លើ​វិស័យ​ពាណិជ្ជកម្ម​ វិនិយោគ​ ​ហេដ្ឋារចនាសម្ព័ន្ធ​ ​ថាមពល ​សុខាភិបាល​ ​និង​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ​ដើម្បី​ជំរុញ​កំណើន​សេដ្ឋកិច្ច​ ​និង​បង្កើន​ភាព​ធន់​របស់​ប្រទេស​ទាំង​ពីរ​

វៀតណាម​ ប្ដេជ្ញា​គាំទ្រ​មីយ៉ាន់ម៉ា​ក្នុង​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/07/2026

​វៀតណាម​ប្ដេជ្ញា​គាំទ្រ​ដល់​ការ​លើកកម្ពស់​សន្តិភាព​ ស្ថិរភាព​ ​និង​ការ​ស្ដារ​សេដ្ឋកិច្ច​ឡើងវិញ​របស់​មីយ៉ាន់ម៉ា ​បន្ទាប់ពី​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​រវាង​រដ្ឋមន្ត្រី​ការ​បរទេស​អាស៊ាន​ ​និង​មីយ៉ាន់ម៉ា​ជា​លើក​ដំបូង​ក្នុង​រយៈពេល​ ​៥​ ​ឆ្នាំ

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

Leave a Reply

Your email address will not be published.Required fields are marked *