សមិទ្ធផល​ធំៗចំនួន​៣​នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ បានដាក់​ដំណើរការ​ក្នុង​ឆ្នាំ២០២៥​

ភ្នំពេញ ៖ តំបន់​ប៉ែកខាងត្បូងរាជធានីភ្នំពេញ កាន់តែមានសក្ដានុពល​ និងភាពទាក់ទាញលើ​ការ​វិនិយោគក្នុងវិស័យអចលនទ្រព្យ ពាណិជ្ជកម្ម លំនៅឋាន​ ជាពិសេស ក្រោយពេលដែលសមិទ្ធផល​ធំៗចំនួន​៣ បានលេចជារូប​រាង និងដាក់ដំណើរការ​ក្នុងឆ្នាំ២០២៥​នេះ ។ តើ​សមិទ្ធផលធំៗទាំងបីនោះ មានអ្វីខ្លះ ហើយនឹងជួយ​លើកកម្ពស់សក្ដានុពលដល់ការអភិវឌ្ឍ​ក្នុងតំបន់​នោះបែបណា ?

គម្រោងធំៗនៅតំបន់​ប៉ែកខាងត្បូង​រាជធានីភ្នំពេញ ដែលបានដាក់ដំណើរការ​មុន​គេគឺ​ស្ពាន​អាកាស​មរតក​តេជោ ដែលជា​ស្ពាន​អាកាសខ្ពស់ជាង​គេ​នៅរាជធានីភ្នំពេញ និងមានកម្ពស់​២ជាន់​ ត្រូវ​បានសម្ពោធដាក់ឱ្យ​ប្រើ​ប្រាស់​ជាផ្លូវការ​កាលពីថ្ងៃទី០៧ ខែមេសា ឆ្នាំ ២០២៥​ កន្លងទៅនេះ ។ ស្ពាន​នេះ​បានតភ្ជាប់ពីផ្លូវព្រះមុនីវង្សទៅកាន់​មហាវិថីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឬហៅថាផ្លូវ ៦០ម៉ែត្រ និងភ្ជាប់ពីផ្លូវ​កងយោធពលខេមរភូមិន្ទ ( ២៧១) ទៅស្ពាន​អាកាស​ក្បាល​ថ្នល់ ។

ស្ពាននេះដែរ ត្រូវបានរាជរដ្ឋាភិបាល​ចំណាយថវិកាប្រមាណជិត ​៣៧​លានដុល្លារអាម៉េរិក​ និងជាស្ពាន​ដែលមានផ្លូវ​ខ្វាត់ខ្វែង​ច្រើនជាង​គេ ក្នុងចំណោម​ស្ពានអាកាសទាំងអស់​ក្នុង​រាជធានីភ្នំពេញ និងបានរំដោះចរាចរណ៍​បានច្រើន​នៅទីតាំង​នោះ ។​

សមិទ្ធផល​ធំមួយ​ទៀត គឺស្ពាន​សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ត្រង់ចំនុច​ប្រសព្វ​ផ្លូវ​៦០ម៉ែត្រ និងផ្លូវជាតិលេខ​២ ។​ ស្ពាននេះ មានសារសំខាន់​ណាស់ក្នុងការ​រំដោះចរាចរណ៍នៅទីតាំង​នោះ ដើម្បីសម្រួលដល់ការ​ធ្វើដំណើររបស់ពលរដ្ឋ​ ជាពិសេស​អ្នកដំណើរ​ដែលត្រូវ​ឆ្លងកាត់​ទៅកាន់​អាកាស​យានដ្ឋានអន្តរជាតិ​តេជោ ។​ មកដល់ពេលនេះ ស្ពានអាកាសនេះ នៅមិនទាន់​សាងសង់ហើយរួចរាល់ទាំង​ស្រុង​ទេ ប៉ុន្តែ​អាជ្ញាធរបាន​អនុញ្ញាតឱ្យ​អ្នក​ដំណើរ​ឆ្លងកាត់​លើស្ពាន​នេះជាបណ្តោះអាសន្ន។ ស្ពាននេះដែរ បានចំណាយថវិកាប្រមាណជាង​១៦លានដុល្លារ​អាម៉េរិក និងជា​ប្រភេទស្ពាន​អាកា​សភ្លោះ ។

សមិទ្ធផល​ធំ​ជា​ងគេ​មួយទៀតក្នុងតំបន់​ប៉ែកខាងត្បូង​ដែលបានដាក់ដំណើរការ​ក្នុង​ឆ្នាំ២០២៥នេះ គឺគម្រោង​អាកាស​យានដ្ឋានអន្តរជាតិ​តេជោ ។ គម្រោងនេះ បានធ្វើ​ប្រតិបត្តិការ​កាលពីថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ ២០២៥ ដែលទទួលបានការ​សាទរ​ពី​មជ្ឈដ្ឋាន​ជាតិ​និងអន្តរជាតិ ។ អាកាសយាដ្ឋាននេះ នឹង​នាំកម្ពុជា​ឱ្យពិភពលោក​បានស្គាល់​កាន់តែច្បាស់ ដោយ​អាកាស​មួយនេះនឹង​អនុញ្ញាតឱ្យ​យន្តហោះខ្នាតធំចុះចត និង​ផ្ទេរ​ជើងហោះហើរ​ទៅកាន់គោលដៅផ្សេងៗទៀត​ ។

គម្រោង​ដ៏ធំមួយនេះ​បានចំណាយថវិកា​ប្រមាណ ១.៥០០លានដុល្លារអាម៉េរិក​ ក្រោយការចាប់ផ្ដើមសាងសង់​កាលពីអំឡុងខែមិថុនា​ ឆ្នាំ២០២០ ស្ថិតនៅស្រុក​កណ្ដាលស្ទឹង​​ ខេត្តកណ្ដាល និងផ្នែកខ្លះនៃស្រុក​បាទីខេត្តតាកែវ លើទំហំផ្ទៃដីសរុប​ប្រមាណ ២.៦០០ហិកតា​ ។

តាមរយៈសមិទ្ធផល​និងគម្រោងធំៗទាំ​ងបី​ខាង​លើនេះ បានធ្វើឱ្យ​តំបន់​ប៉ែកខាងត្បូង​កាន់តែមានភាពទាក់ទាញចំណាប់​អារម្ម​ណ៍ពីសំណាក់​វិនិយោគិនក្នុងនិងក្រៅប្រទេស​ ដោយរំពឹងតំបន់ប៉ែកខាងត្បូង​នឹង​កាន់តែមានការអភិវឌ្ឍ​បន្ថែមទៀត ។

អ្នកនាង​ អាន សុធីតា អគ្គនាយិកាក្រុមហ៊ុន​ PropNex Cambodia បានមានប្រសាសន៍ថា សមិទ្ធផលធំៗដែល​លេច​រូបរាង​ឡើងនៅប៉ែកខាងត្បូង​រាជធានីភ្នំពេញ នឹង​កាន់តែទាក់ទាញ​ការ​វិនិយោគបន្ថែម ជាពិសេសទៅលើម្រោងលំនៅឋាន និងពាណិជ្ជកម្ម ។​ នៅប៉ែកខាងត្បូងរាជធានីភ្នំពេញ យើង​មានគម្រោងអភិវឌ្ឍន៍លំនៅឋានជាច្រើនទាំង​លំនៅឋានតម្លៃមធ្យម និង​លំនៅឋានតម្លៃខ្ពស់ ។ ក្រៅពីនោះក៏មានគម្រោងអភិវឌ្ឍ​ន៍​ផ្សារទំនើប​ អគារ​ពាណិជ្ជកម្ម និងសហគមន៍​ធុរកិច្ច​ជាដើម ។

លោក​ ប៉ូ អ៊ាវគង់ អគ្គនាយក​ក្រុមហ៊ុន ​Advance ក៏បានឱ្យដឹងថា ទីណាមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ​ ទីនោះនឹង​មានការ​វិនិយោគ​ ។ គម្រោងធំៗបានលេច​រូបរាង​ឡើង ធ្វើឱ្យគម្រោង​តូច​ៗ​ និងលក្ខណៈឯកជន​ក៏ចាប់ផ្ដើម​ជាហូរហែ ដែលធ្វើ​ឱ្យ​តំបន់​ប៉ែកខាង​ត្បូង​កាន់តែមានភាពមមាញឹក ។

លោក​បន្តថា ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ អាច​ទាក់ទាញ​អ្នក​វិនិយោគបានច្រើន ជាក់ស្ដែង​នៅពេលរដ្ឋាភិបាល​អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់​ណាមួយ អ្នកវិនិយោគ​តែងចូលទៅកាន់តំបន់​នោះដើម្បីអនុវត្ត​គម្រោង​របស់ខ្លួន​ជា​បន្តបន្ទាប់ ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សារព័ត៌មានបរទេស​ ៖ វិបត្តិប្រេងឥន្ធនៈសកល ជំរុញឱ្យកម្ពុជារកដំណោះស្រាយដើម្បីអាចប្រើប្រាស់ធនធានប្រេងនៅបាតសមុទ្រតម្លៃប្រមាណ ៣០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

សាព័ត៌មាន Business Time ផ្សាយថា វិបត្តិប្រេងពីជម្លោះអ៊ីរ៉ង់ បានបង្កើតភាពបន្ទាន់ឡើងវិញសម្រាប់ប្រទេសកម្ពុជា ដើម្បីដោះស្រាយជម្លោះដែនសមុទ្រជាមួយប្រទេសថៃ និងដោះស្រាយថាមពលក្រោមសមុទ្រ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច ខណៈដែលទីផ្សារមានក្តីសង្ឃឹមថា​ អាម៉េរិក និងអ៊ីរ៉ង់ អាចយល់ព្រមបន្តបទឈប់បាញ់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

នៅថ្ងៃចុងសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,១% ឬ ៩២,៦៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ១,៤% ឬ ៨៧,៦៤ ដុល្លារក្នុងមួយបារ៉ែល

ក្រុមហ៊ុនប្រេង PTT របស់ថៃ កំពុងស្វែងរកទីតាំងផ្សេងពីកម្ពុជា ក្រោយរងពហិការ និងខាតបង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

តំណាងក្រុមហ៊ុនប្រេង PTT របស់ប្រទេសថៃ បានឲ្យ​ដឹងថា ខ្លួន​កំពុង​ស្វែងរក​ឱកាស​ទី​ផ្សារ​ក្រៅ​ពី​ប្រទេស​កម្ពុជា បន្ទាប់​ពី​ពល​រដ្ឋ​កម្ពុជា​ធ្វើពហិការ​ប្រេង​ឥន្ធនៈ​របស់​ខ្លួន​យ៉ាងខ្លាំងក្លា ដែលជំរុញ​ឲ្យ​ស្ថានីយ៍​លក់រាយ​ជាច្រើន​​បិទទ្វារ​និង​បង្វែទិសដៅ​ទៅរក​ក្រុមហ៊ុន​ផ្សេង។

ក្រសួងរំពឹងថា រដូវកាលបៃតងឆ្នំា២០២៦ នឹងទទួលបានភ្ញៀវទេសចរជាង ០៩លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/05/2026

ក្រសួងទេសចរណផ្តើមយុទ្ធនាការរដូវកាលបៃតងឆ្នាំ ២០២៦ ចាប់ពី ខែឧសភា ដល់ ខែតុលា ខាងមុខនេះ ដោយរំពឹងថា នឹមានកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណ ៩លាននាក់

ឥណ្ឌា ងាកទៅរកការនាំចូលប្រេងឆៅពីអាម៉េរិកឡាទីន និងអាហ្រ្វិក ដោយសារការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ារងសម្ពាធ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/05/2026

ចាប់តាំងពីមានសង្គ្រាមមជ្ឈិមបូព៌ានៅចុងខែកុម្ភៈមក ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឥណ្ឌាងាករកជម្រើសនាំចូលពីប្រទេសផ្សេងៗដូចជា វេណេស៊ុយអេឡា ប្រេស៊ីល អង់ហ្គោឡា និងនីហ្សេរីយ៉ា រួមទាំងការបន្តទិញប្រេងពីរុស្ស៊ី

គម្រោងសាកល្បងលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិនរយៈពេល ៤ ខែ រំពឹងទាក់ទាញទេសចរចិនកន្លះលាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/05/2026

រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តជាគោលការណ៍លើកម្មវិធីសាកល្បងលើកលែងទិដ្ឋាការ (Visa Exemption Pilot Program) សម្រាប់ភ្ញៀវទេសចរចិនរយៈពេល ៤ ខែ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦

រដ្ឋាភិបាល ស្នើ​ឱ្យ​អ្នកដាំស្រូវ ងាកមកដាំដំណាំឧស្សាហកម្មសម្រាប់នាំចេញ 

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/05/2026

​ដោយ​កត់សម្គាល់ថា បរិមាណស្រូវ​ផលិតបាន​នៅកម្ពុជា លើសតម្រូវការក្នុងរង្វង់ ៧ លានតោន ក្នុង ១ ឆ្នាំ សម្រាប់នាំចេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យ​ប្រជាកសិករដែលនិយមដាំដុះដំណាំស្រូវ ប្ដូរទៅដាំដំណាំឧស្សាហកម្មវិញ

ក្រុមហ៊ុនកែច្នៃជ័រកៅស៊ូលំដាប់ទី៤ នៅលើពិភពលោក ចូលមកបោះទុនវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/05/2026

គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលគេស្គាល់ថាជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនកែច្នៃជ័រកៅស៊ូធំជាងគេលំដាប់ទី៤ លើពិភពលោក បានបោះទុនវិនិយោគប្រមាណ ៣០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃជ័រកៅស៊ូនៅកម្ពុជា

មេធនាគារ ARDB លើកទឹកចិត្តឱ្យកសិករគិតពីតម្លៃថ្លៃដើមផលិត ជៀសវាងធ្វើកសិកម្មខាតចុងខាតដើម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

កសិកម្ម គឺជាវិស័យមួយដែលប្រៀបបានទៅនឹងជន្ទល់សេដ្ឋកិច្ចជាតិដ៏សំខាន់ រាប់ទាំងការធ្វើកសិកម្មចម្រុះ កសិកម្មបែបធម្មជាតិ កសិកម្មតាមកិច្ចសន្យា​​ ក៏ដូចជាកសិ-អេកូឡូស៊ី ហើយក៏ជាប្រភពស្បៀងដែលមិនអាចខ្វះបាន

គុយបា ទទួលបានជំនួយអង្ករ ១៥ ០០០ តោនជាលើកដំបូងពីចិន ក្រោយរងសម្ពាធសេដ្ឋកិច្ច​ពីអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/05/2026

នេះគឺជាការដឹកជញ្ជូនស្បៀងនេះលើកទីមួយនៃចំនួនអង្ករសរុប ៦០ ០០០ តោនដែលទីក្រុងប៉េកាំងបានសន្យាថានឹងជួយសម្រួលស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់នៅក្នុងគុយបា ចាប់តាំងពីអាម៉េរិកចាប់ខ្លួនអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និង បញ្ឈប់ការនាំចេញប្រេងពីវេណេហ្ស៊ុយអេឡាទៅកាន់គុយបា

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

Leave a Reply

Your email address will not be published.Required fields are marked *