ភ្នំពេញ ៖ ពូជស្រូវសែនក្រអូបបានក្លាយជាជម្រើសមួយថ្មីសម្រាប់កសិករ និងអ្នកនាំចេញកម្ពុជាក្នុងទីផ្សារអន្តរជាតិ ដែលប្រជាកសិករកម្ពុជាគប្បីពង្រឹង និងពង្រីកការបង្ករបង្កើនផល ស្របពេលដែលតម្រូវការទីផ្សារអន្តរជាតិកំពុងទទួលស្វាគមន៍ និងមានតម្រូវការខ្ពស់ជាងប្រភេទអង្ករដទៃ។
រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានថ្លែងឱ្យដឹងថា អង្ករសែនក្រអូបកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការនាំចេញ ហើយវាជាប្រភេទពូជមិនប្រកាន់រដូវដែលអនុញ្ញាតឱ្យកសិករកម្ពុជាដាំដុះបានរហូតដល់៣ដងក្នុងមួយឆ្នាំ ជាហេតុនាំឱ្យពូជស្រូវសែនក្រអូបក្លាយជាជម្រើសមួយថ្មីសម្រាប់កសិករ និងសម្រេចបានការចុះបញ្ជីម៉ាកសមូហភាពអង្ករ កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅក្រសួងពាណិជ្ជកម្ម ងាយស្រួលក្នុងការប្រកួតប្រជែងជាមួយអង្ករក្រអូបប្រទេសផ្សេងទៀតនៅក្នុងទីផ្សារអន្តរជាតិ។

ផ្អែកតាមទិន្នន័យដែលទទួលបានពីក្រសួងពាណិជ្ជកម្ម សម្រាប់រយៈ ៥ខែដំបូង ឆ្នាំ២០២២នេះ ការនាំចេញអង្ករកម្ពុជាសម្រេចបានប្រមាណ ២៨៣ ៧៧៥ តោន គិតជាទឹកប្រាក់ចំនួន ១៧៣.៤៧ លានដុល្លារអាមេរិក ក្នុងនោះអង្ករក្រអូបប្រភេទសែនក្រអូបមាន ៦៣ ៥៩៧ តោន ឬស្មើ ២២.៤២% នៃការនាំចេញសរុប។

ឯកឧត្តមរដ្ឋមន្ត្រី បានកោតសរសើរ ព្រមទាំងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ សមាជិក-សមាជិកា សហព័ន្ធស្រូវអង្ករកម្ពុជា ដៃគូអភិវឌ្ឍន៍ និងគ្រប់ភាគីពាក់ព័ន្ធទាំងអស់រហូតដល់សម្រេចបានការចុះបញ្ជីម៉ាកសមូហភាពអង្ករទាំងពីរនេះ នាថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២ នៅក្រសួងពាណិជ្ជកម្ម បន្ថែមលើម៉ាកអង្ករក្រអូបប្រណិតដែលបានចុះបញ្ជីរួចមកហើយ ដែលម៉ាកសមូហភាពទាំងពីរនេះបានសបញ្ជាក់ឱ្យឃើញនូវការរីកចម្រើនមួយផ្នែកទៀត នៃការអភិវឌ្ឍវិស័យស្រូវ អង្ករកម្ពុជានៅគ្រប់ដំណាក់កាល ចាប់តាំងពីការរៀបចំគ្រាប់ពូជរហូតដល់ផលិតផលនៅទីផ្សារ។
ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ក្រសួងពាណិជ្ជកម្មកម្ពុជាតែងតែយកចិត្តទុកដាក់ខ្ពស់ចំពោះវិស័យស្រូវអង្ករ ដោយបានខិតខំជំរុញបើកច្រកទីផ្សារសម្រាប់ស្រូវ អង្ករ និងផលិតផលកែច្នៃធ្វើពីអង្ករបន្ថែមទៀត តាមរយៈការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលសម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ និងពង្រីកបានទីផ្សារសំខាន់ៗ ដូចជា ទីផ្សារចិន សហគមន៍អឺរ៉ុប អូស្ត្រាលី និងបណ្តាប្រទេសអភិវឌ្ឍន៍សំខាន់ៗ។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មក៏បានខិតខំស្វះស្វែងរកគ្រប់មធ្យោបាយ និងវិធានការចំបាច់ក្នុងការជួយគាំទ្រដល់វិស័យនេះឱ្យមានភាពប្រកួតប្រជែងកាន់តែប្រសើរឡើង តាមរយៈការចរចាបើកច្រកទីផ្សារបន្ថែម ការបង្កើតអនុស្សរណៈនៃការយោគយល់គ្នាក្នុងការនាំចេញអង្ករកម្ពុជា និងការរៀបចំពិព័រណ៍នៅក្នុងនិងក្រៅប្រទេសជាដើម។ល។ ជាក់ស្តែង នៅឆ្នាំ២០២១ និងដើមឆ្នាំ២០២២ នេះ ក្រសួងពាណិជ្ជកម្មចូលរួមពិព័រណ៍ពិភពលោកទីក្រុងឌុយបៃនៅប្រទេសអេមីរ៉ាតអារ៉ាប់រួម ដែលពេលនោះ ក្រសួងបានយកអង្ករក្រអូបប្រណិតកម្ពុជា ម៉ាក «ម្លិះអង្គរ» ទៅដាក់តាំងបង្ហាញ ដាក់ចម្អិនជាអាហារសម្រាប់ទិវាជាតិកម្ពុជា និងប្រើប្រាស់ជាកាដូរអនុស្សាវរីយ៍ផ្តល់ជូនដល់ភ្ញៀវចូលទស្សនាផងដែរ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
បណ្តាញផ្លូវដែកចិនបំបែកកំណត់ត្រាថ្មី ដោយមានអ្នកដំណើរជាង ៤ ពាន់លានដងក្នុងឆ្នាំ ២០២៦
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត, អាជីវកម្មថ្មី និងនវានុវត្ត
• 19/11/2026

CMG អញ្ជើញអ្នកសារព័ត៌មានកម្ពុជា និងអាស៊ានទៅស្វែងយល់ពីសក្តានុពលខេត្តហៃណាន
• 19/10/2026

បុគ្គល ៤ អាចជំនួសតំណែងលោក Zelensky ក្រោយលោក Trump ជំរុញការផ្លាស់ប្តូរនយោបាយអ៊ុយក្រែន
បទយកការណ៍, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 13/10/2026

កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សហភាពអឺរ៉ុបគ្រោងបង្កើតមូលនិធិបច្ចេកវិទ្យា ៥០ ពាន់លានអឺរ៉ូ ដើម្បីប្រកួតប្រជែងជាមួយអាម៉េរិកនិងចិន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/11/2026
សហភាពអឺរ៉ុបគ្រោងប្រមូលថវិការហូតដល់ ៥០ ពាន់លានអឺរ៉ូ (ប្រមាណ ៥៤ ពាន់លានដុល្លារ) សម្រាប់បង្កើតមូលនិធិថ្មីមួយដើម្បីវិនិយោគរយៈពេលវែងទៅលើក្រុមហ៊ុនបញ្ញាសិប្បនិម្មិត និងកុំព្យូទ័រកង់ទិច ខណៈដែលព្យាយាមកាត់បន្ថយការពឹងផ្អែកលើបច្ចេកវិទ្យារបស់អាម៉េរិក និងចិន

APEC ២០២៦ ក្លាយជាវេទិកាប្រកួតប្រជែងឥទ្ធិពលមហាអំណាច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/11/2026
៖ វេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី-ប៉ាស៊ីហ្វិក (APEC) ដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៨៩ ដើម្បីជំរុញការកាត់បន្ថយពន្ធគយ និងសម្រួលពាណិជ្ជកម្មក្នុងតំបន់ បានក្លាយជាចំណុចប្រសព្វនៃការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចពិភពលោក នៅក្នុងកិច្ចប្រជុំកំពូលឆ្នាំ ២០២៦ ដែលរៀបចំនៅទីក្រុងសិនជិន ប្រទេសចិន កាលពីថ្ងៃទី ១៨-១៩ ខែវិច្ឆិកា

ការស្ទង់មតិ៖ពលរដ្ឋអាម៉េរិកភាគច្រើន ចង់ឱ្យបញ្ចប់សង្គ្រាមអ៊ីរ៉ង់ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 26/11/2026
ការស្ទាបស្ទង់មតិថ្មីមួយរបស់សាកលវិទ្យាល័យ Maryland និងក្រុមហ៊ុនស្រាវជ្រាវ Ipsos បង្ហាញថា ពលរដ្ឋអាម៉េរិកពេញវ័យចំនួន ៥៥ ភាគរយ គាំទ្រឱ្យបញ្ចប់សង្គ្រាមជាមួយអ៊ីរ៉ង់ជាបន្ទាន់ ដោយមិនដាក់លក្ខខណ្ឌណាមួយឡើយ





វិថីហិរញ្ញវត្ថុ
























































Account
Security
Favourite Content