សង្គ្រាមត្រជាក់នៅអឺរ៉ុបហាក់វិលមកវិញ ខណៈអាល្លឺម៉ង់ចាយលុយ ៣៥០០លានដុល្លារទិញមីស៊ីលពីអាម៉េរិក

បរទេស ៖ អត្ថបទស្រាវជ្រាវមួយដែលត្រូវបានធ្វើឡើងដោយ The Motley Fool ដែលជាអ្នកជំនាញផ្តល់ទិន្នន័យវិភាគបែបវិនិយោគ និងហិរញ្ញវត្ថុ មានបទពិសោធជិត៣០ឆ្នាំរបស់សហរដ្ឋអាម៉េរិកបានសរសេរថា សង្គ្រាមត្រជាក់បានចាប់ផ្តើមសាជាថ្មីហើយនៅប្លុកអឺរ៉ុប។ តាមរយៈចំណងជើងអត្ថបទមួយនេះបានរៀបរាប់អំពីផែនការទិញមីស៊ីលប្រមាណជា៨០០គ្រាប់របស់រដ្ឋាភិបាលអាល្លឺម៉ង់ជាមួយនឹងប្រាក់ដល់ទៅជិត៤ពាន់លានដុល្លារ។ The Motley Fool បានលើកឡើងថា ឥទ្ធិពលនៃសង្គ្រាមត្រជាក់លើកនេះមិនត្រឹមតែសម្រាប់ប្រវត្តិវិទូ ទាហាន និងអ្នកភូមិសាស្ត្រនយោបាយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ក្រុមអ្នកវិនិយោគិនក្នុងឧស្សាហកម្មសពាវុធ និងការពារជាតិផងដែរ។

ប្រភពដដែលបានពន្យល់ទៀតថា ខ្លាឃ្មុំរុស្ស៊ីកំពុងស្រែកឡើងខ្លាំងៗប្រកាសប្រាប់ពិភពលោកតាមរយៈកម្លាំងយោធារបស់ខ្លួនក្នុងជម្លោះនៅអ៊ុយក្រែន ហើយអាល្លឺម៉ង់ និងអឺរ៉ុប ក៏កំពុងរៀបចំឡើងវិញនូវប្រព័ន្ធការពារជាតិរបស់ខ្លួន ជាពិសេស ថ្មីៗនេះ រដ្ឋាភិបាលទីក្រុងប៊ែរឡាំង នៃប្រទេសអាល្លឺម៉ង់ បានប្រកាសទិញមីស៊ីលតម្លៃ ៣,៥ពាន់លានដុល្លារសម្រាប់តែប្រព័ន្ធការពារមីស៊ីលពីក្រុមហ៊ុនអ្នកម៉ៅការការពារជាតិរបស់អាម៉េរិក ដែលគេស្គាល់ឈ្មោះថា RTX។

កិច្ចព្រមព្រៀងទិញ-លក់មីស៊ីល ដែលទំនងជាបានធ្វើឡើងកាលពីខែមុន ត្រូវបានប្រកាសដោយភ្នាក់ងារជាតិកិច្ចសហប្រតិបត្តិការសន្តិសុខ និងការពារជាតិ ហៅកាត់ថា DSCA ជាមួយនឹងនាយកដ្ឋានទទួលបន្ទុកកិច្ចការងារនៃក្រសួងការពារជាតិអាម៉េរិក។ សេចក្តីប្រកាសរួមបានបង្ហាញថា ក្នុងទំហំចំណាយថ្មីដ៏ធំលើកនេះ អាល្លឺម៉ង់ នឹងទទួលបានមីស៊ីលទំនើបៗជាច្រើនប្រភេទដែលរួមមានទាំងមីស៊ីល Standard Missile 6 (SM-6) Block I ចំនួន ១៧៣ គ្រាប់, មីស៊ីល Standard Missile 2 Block IIIC missiles ចំនួន ៥៧៧ គ្រាប់ និងប្រព័ន្ធបាញ់មីស៊ីលម៉ូដេល MK 21 and MK 13 Vertical Launch Systems ជាច្រើនគ្រឿងទៀតផង។

យ៉ាងណាក៏ដោយ បើទោះបីជាមិនទាន់បានគណនាច្បាស់នៅឡើយថា RTX នឹងអាចទទួលបានផលចំណេញប៉ុន្មានពីកុងត្រាទិញលើកលើកនេះក្ដី ប៉ុន្តែកាលពីឆ្នាំកន្លងទៅ គិតតែផ្នែកលក់អាវុធជាគ្រាប់មីស៊ីលរបស់ RTX ប៉ុណ្ណោះ អាចទទួលបានកុងត្រាលក់សរុបប្រមាណជា ២៦,៧ពាន់លានដុល្លារ ជាមួយនឹងផលចំណេញសរុប ២,៦ពាន់លានដុល្លារ ឬស្មើទៅនឹង១០ភាគរយនៃផលចំណេញសរុបក្នុងប្រតិបត្តិការទាំងអស់របស់ខ្លួន។

គួរឲ្យដឹងដែរថា ជាប្រវត្តិសាស្ត្រ សង្គ្រាមត្រជាក់នៅតំបន់អឺរ៉ុប ធ្លាប់បានកើតឡើងម្តងហើយកាលពីឆ្នាំ១៩៤៥ ពោលគឺនៅក្រោយពេលដែលសង្គ្រាមលោកទី២បានបញ្ចប់ ហើយវាបានអូសបន្លាយបង្កើតបានជាព្រឹត្តិការណ៍សំខាន់ជាច្រើនរហូតមកដល់ឆ្នាំ១៩៩១ ទើបសង្គ្រាមមួយនេះត្រូវបានបញ្ចប់ជាសា្ថពរទៅវិញ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក

Leave a Reply

Your email address will not be published.Required fields are marked *