អ្នកជំនាញអះអាងថា សេដ្ឋកិច្ចកម្ពុជានៅតែមានភាពធន់បើទោះបីជួបវិបត្តិនៃសង្គ្រាមផ្ទួនៗក៏ដោយ

ភ្នំពេញ ៖ ក្រុមអ្នកជំនាញសេដ្ឋកិច្ចបានលើកឡើងស្រដៀងគ្នាថា បើទោះបីកម្ពុជា ជួបវិបត្តិសង្គ្រាមឈ្លានពានព្រំដែនពីសំណាក់ភាគីថៃផ្ទួនៗដោយ ​ក៏សេដ្ឋកិច្ចកម្ពុជានៅតែរក្សាបាននូវភាពធន់​ ពោលគឺស្ថិតក្នុងរង្វង់ប្រមាណជា ៥% ប្រហាក់ប្រហែលឆ្នាំ២០២៥។

លោកបណ្ឌិត ជ័យ តិច អ្នកស្រាវជ្រាវការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចបានព្យាករណ៍ថា សេដ្ឋកិច្ចកម្ពុជានៅតែរក្សាបានក្នុងរង្វង់ ៥% ប្រហាក់ប្រហែលនឹងឆ្នាំ២០២៥ ដោយសារកម្ពុជាមានវិស័យដែលជាជន្ទល់ទប់លំនឹងសេដ្ឋកិច្ចសំខាន់ៗដូចជា វិស័យវាយណភណ្ឌកាត់ដេរសម្លៀកបំពាក់ ស្បែកជើង វិស័យកម្មន្តសាល វិស័យទេសចរណ៍ និងវិស័យកសិកម្ម។ 

លោកបានបញ្ជាក់ថា ៖

«ជារូមការងើបឡើងនៃសេដ្ឋកិច្ចរបស់កម្ពុជា Macro Economic ទាញឡើងដោយវិស័យឧស្សាហកម្ម ជាពិសេសវិស័យឧស្សាហកម្មដែលមានរោងចក្រផលិតនៅតំបន់សេដ្ឋកិច្ច គឺឧស្សាហកម្មរោងចក្រកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងសម្ភារៈធ្វើដំណើរ រួមទាំងវិស័យកម្មន្តសាល ក៏ដូចជាវិស័យវិស័យសេវាកម្ម»។

ទោះជាយ៉ាងណា វិស័យសហគ្រាសធុនតូច និងមធ្យម វិស័យលក់រាយ ក៏ដូចជាអចលនទ្រព្យនៅមានភាពត្រដាបត្រដួសនៅឡើយ ដែលតម្រូវឱ្យមានការយកចិត្តទុកដាក់បន្ថែមទៀតពីរាជរដ្ឋាភិបាល ក្នុងការជួយសម្របសម្រួល និងលើកទឹកចិត្តឱ្យវិស័យនេះងើបឡើងវិញ ក្នុងកាលទេសដែលកម្ពុជាធ្វើពហិការមិនប្រើទំនិញថៃ។

លោកបណ្ឌិត គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ច និងជាប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិត្យសភាកម្ពុជា បានវាយតម្លៃថា ទោះបីកម្ពុជាជួបសង្គ្រាមឈ្លានពានទឹកដីពីប្រទេសថៃ ប៉ុន្តែសេដ្ឋកិច្ចក្នុងប្រទេសហាក់មិនមានបញ្ហាប្រឈមនោះឡើយ ដោយសារការនាំចេញនៅតែរក្សាបានកំណើនកើនខ្ពស់បើធៀបនឹងឆ្នាំមុន។

លោកបន្តថា ៖

«យើងក្រឡេកមើលអំពីការនាំចេញរបស់កម្ពុជា ហាក់ដូចមិនមានបញ្ហាប្រឈមអ្វីនោះទេ ដូច្នេះប្រទេសកម្ពុជាយើងគឺជាប្រទេសដែលធ្វើការនាំចេញ សម្រាប់ចំណូលកំណើនសេដ្ឋកិច្ច ដែលយើងអាចរំពឹងថាសេដ្ឋកិច្ចកម្ពុជា នៅតែរក្សាកំណើនប្រមាណ ៤%»។​

ទោះជាដូច្នេះក្ដី អ្នកជំនាញសេដ្ឋកិច្ចរូបនេះបានព្រមានថា ការបែងចែកកំណើនសេដ្ឋកិច្ចនៅមានភាពមិនស្មើគ្នា។ មិនស្មើគ្នានៅត្រង់ថា ទោះជាការនាំចេញមានកំណើនខ្ពស់ ប៉ុន្តែវិស័យលក់រាយនៅតែមានបញ្ហាប្រឈមដោយ​សារពលរដ្ឋជាច្រើនបាត់បង់មុខរបរ ក្រោយការរត់ភៀសខ្លួនចេញពីសង្រ្គាមឈ្លានពានទឹកដីពីសំណាក់យោធាថៃ ពិសេសការធ្លាក់ចុះវិស័យសេវាកម្មទេសចរណ៍ វិស័យលក់ដុំ និងលក់រាយ ព្រមទាំងវិស័យអចលនទ្រព្យជាដើម។

គួរបញ្ជាក់ថា ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) កាលពីពេលថ្មីៗនេះបានបន្ទាបការព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា ពី ៦,២% មកនៅត្រឹម ៥% សម្រាប់ឆ្នាំ២០២៦ ដែលនេះបានឆ្លុះបញ្ចាំងពីបញ្ហាប្រឈមសម្រាប់សេដ្ឋកិច្ចកម្ពុជា ទាក់ទងនឹងភាពតានតឹងភូមិសាស្ត្រនយោបាយ បញ្ហាសង្រ្គាមឈ្លានពានទឹកដី និងភាពមិនច្បាស់លាស់នៃទីផ្សារនាំចេញទៅសហរដ្ឋអាម៉េរិក ក្រោយការដាក់សម្ពាធពន្ធបដិការមកលើកម្ពុជា៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក ត្រាំ ទទួលស្គាល់ថា តម្លៃប្រេងសាំងនៅអាម៉េរិក អាចនឹងបន្តឡើងថ្លៃខ្ពស់កប់ពពកដល់ចុងឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

តម្លៃប្រេងសាំងនៅសហរដ្ឋអាម៉េរិកនឹងនៅតែហក់ឡើងខ្ពស់កប់ពពករហូតដល់ការបោះឆ្នោតពាក់កណ្ដាលអាណត្តិនៅខែវិច្ឆិកា ឆ្នាំ២០២៦ខាងមុខ

ប្រធានាធិបតីឥណ្ឌូណេស៊ី Subianto​ ទៅរុស្ស៊ី ពិភាក្សាជាមួយលោក Putin លើកិច្ចព្រមព្រៀងប្រេង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Prabowo Subianto បានធ្វើដំណើរទស្សនកិច្ចទៅកាន់ទីក្រុងមូស្គូ ដើម្បីជួបពិភាក្សាជាមួយលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី លើកិច្ចព្រមព្រៀងប្រេងរួមគ្នា

តម្រូវការផ្លែឈើមានកំណើនខ្ពស់សម្រាប់រៀបចំរណ្តាប់ក្នុងរដូវចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ឈានដល់រដូវបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រជាពលរដ្ឋកម្ពុជាគ្រប់ក្រុមគ្រួសារតែងរៀបចំគ្រឿងរណ្ដាប់សម្រាប់សែនទទួលទេវតាឆ្នាំថ្មី ដោយក្នុងនោះផ្លែឈើជាគ្រឿងរណ្ដាប់ ដ៏ចាំបាច់សម្រាប់រៀបចំពិធីសែន

World Bank ព្យាករថា សេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រាកំណើន ៤,២ ភាគរយ ក្នុងឆ្នាំនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ធនាគារពិភពលោក (World Bank) កាលពីសប្តាហ៍កន្លងទៅ ព្យាករថា កំណើនសេដ្ឋកិច្ចនៅអាស៊ីប៉ាស៊ីហ្វិកនឹងមានអត្រា ៤,២ ភាគរយក្នុងឆ្នាំនេះ ដែលធ្លាក់ចុះពីកំណើន ៥ ភាគរយក្នុងឆ្នាំ ២០២៥

ខេត្តទាំង​បួន​នៅភូមិភាគិឦសាន ទទួល​បានសំណើ​​វិនិយោគជិត ៦០ ក្រោមទុនជាង ​២,៤ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/04/2026

ក្នុង​រយៈពេល ១ ឆ្នាំ ខេត្ត​ទាំង​បួន​នៅតំបន់​ភូមិភាគឦសាន ដែលរួមមានខេត្ត​ ក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និងរតនគិរី ទទួលបានសំណើ​សុំ​​វិនិយោគចំនួន​ ៥៨ ​គម្រោង​ ដែលមានទឹកប្រាក់វិនិយោគ​សរុប​ចំនួនជាង​ ​២,៤ ពាន់​​លានដុល្លារអាម៉េរិក​។

Moody’s ផ្លាស់ប្ដូរការគិតចំពោះឥណទានជាតិកម្ពុជា ពីអវិជ្ជមានទៅស្ថិរភាព ក្រោយអាម៉េរិកលើកលែងពន្ធ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/04/2026

ទីភ្នាក់ងារវាយតម្លៃ Moody's កាលពីថ្មីៗនេះ បានកែប្រែទស្សនវិស័យរបស់ខ្លួនចំពោះឥណទានជាតិរយៈពេលវែងរបស់កម្ពុជា ពីអវិជ្ជមាន ទៅជាស្ថិរភាព បន្ទាប់​ពី​សហរដ្ឋអាម៉េរិក​បាន​លើកលែង​ពន្ធមួយ​ចំនួន​សម្រាប់ទំនិញនាំចូលពី​កម្ពុជា។

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *