អ្នកជំនាញ​ណែនាំឱ្យ​បង្កើនការប្រុង​ប្រយ័ត្នចំពោះការទិញអចលនទ្រព្យក្នុងស្ថានភាពទីផ្សារមិនច្បាស់លាស់

ភ្នំពេញ ៖ ក្នុង​ស្ថានភាព​ដែល​វិស័យអចលនទ្រព្យនៅតែមិនទាន់​មានភាពល្អប្រសើរ ចាប់តាំងពីបានជួបបញ្ហា​ប្រឈមដោយសារ​វិបត្តិកូវីដ​១៩ អ្នកជំនាញក្នុងវិស័យ​អចលនទ្រព្យបានណែនាំឱ្យ​អ្នកដែលមានបំណងទិញអចលនទ្រព្យ​សម្រាប់វិនិយោគ ឬលក់បន្តយកចំណេញ ត្រូវបង្កើនការ​ប្រុ​ងប្រយ័ត្ន​ជៀសវាង​ខាតបង់ប្រាក់កាស ។

លោក ​វ៉ា​ វីរៈ អ្នកជំនាញវិស័យអចលនទ្រព្យ​អន្តរជាតិ​បាន​មានប្រសាសន៍​ឱ្យដឹងថា កន្លងមក​មាន​បងប្អូន​ប្រជាពលរដ្ឋ​ទទួលបានផល​ចំណេញពីការ​វិនិយោគ ឬទិញអចលនទ្រព្យ​ ប៉ុន្តែក៏មាន​បងប្អូន​មួយចំនួនបានជួបប្រទះនឹង​បញ្ហា​ខាតបង់ប្រាក់កាស​ផងដែរ ។ ដូច្នេះ សម្រាប់អ្នកដែលចង់វិនិយោគនៅក្នុងវិស័យមួយនេះ គម្បី​មានការ​ប្រុង​ប្រយ័ត្ន​ឱ្យបានខ្ពស់ជាងមុន។​

លោកបន្តថា ៖

«មុន​នឹង​យើងទិញ ឬវិនិយោគអចលនទ្រព្យ​ យើង​ត្រូវ​កំណត់​គោលដៅ ផែនការ​ជាមុន​សិន ថា​តើអចលនទ្រព្យ​នោះយកមកប្រើប្រាស់ក្នុងគោល​បំណងអ្វី ។ ឧទាហរណ៍ថា​ ទិញដើម្បីស្នាក់​នៅ ឬបង្កើតអាជីវកម្ម​ ឬក៏ទិញដើម្បី​ទុកយកចំណេញក្នុងរយៈណាមួយ ។ ក្នុង​ដំណាក់​កាលនេះ ការទិញអចលនទ្រព្យសម្រាប់ជា​តម្រូវការ​ប្រើប្រាស់​មិនមានហានិភ័យ​នោះទេ ប៉ុន្តែ​បើសិនជា​ទិញ​ទុក​ដើម្បីយកចំណេញ ដោយយក​ប្រភពទុនពីខាងក្រៅមកប្រើប្រាស់​នោះទើបជា​ហានិភ័យ » ។

លោក​បន្តទៀតថា មុ​ននឹង​ទិញអចលនទ្រព្យ​​ក៏គួរតែ​មើលម្ចាស់​នៃគម្រោងនោះដែរ ហើយ​ត្រូ​វស៊ើប​ប្រវត្តិរ​បស់ម្ចាស់គម្រោង ថាតើធ្លាប់មានប្រវត្តិ​អាក្រក់ ឬអត់​ក្នុងការ​វិនិយោគ ឬអភិវឌ្ឍន៍គម្រោងអចលនទ្រព្យ ។ ចំណុច​សំខាន់មួយទៀត មុន​នឹងទិញអចលនទ្រព្យ​ក៏ត្រូវសម្លឹងមើលពីសក្ដានុពល​នៃតំបន់​ដែលត្រូវទិញគម្រោងនោះ ថាតើ​វាមានសក្ដានុពល​កម្រិត​ណា ហើយអាច​ប្រកបអាជីវកម្ម​អ្វីបាន ។​

អ្វីដែលសំខាន់ ការវិនិយោគលើអចលនទ្រព្យគួរកុំ​ពឹងអាស្រ័យទាំង​ស្រុង​លើកម្ចីពីប្រភពខាងក្រៅដែលបង្កើ​តអត្រា​ការ​ប្រាក់ ដូចជា ធនាគារ និង​ហិរញ្ញវត្ថុជាដើម ។​ បើសិនជា​ចរន្ត​សាច់ប្រាក់ ឬប្រាក់ចំណូលមិនអាច​ទប់​ទល់​នឹង​ការ​ចំណាយលើ​ការ​ទិញអចលនទ្រព្យ​បាន គួរតែកុំ​ប្រថុយ ព្រោះវា​មានហានិភ័យខ្ពស់​។ ដូច្នេះ មុន​ទិញអចលនទ្រព្យគួរតែមាន​ប្រភពចំណូល​យ៉ាង​តិច​៥០ភាគរយ ហើយ៥០ភាគរយទៀតអា​ច​រកប្រភពទុនពី​ខាងក្រៅ​ ជាពិសេស​ធនាគារ ពីព្រោះថា​ ធនាគារ​មុន​នឹងផ្ដល់​កម្ចីឱ្យ​គេនឹង​ចុះសិក្សា​ពីលទ្ធភាពនៃការ​សង​ត្រលប់ ។

អ្នកឧកញ៉ា​ សំ សុខនឿន ប្រធានក្រុមប្រឹក្សាភិបាលសម្ព័ន្ធក្រុមហ៊ុន SAM SN GROUP ក៏បានឱ្យដឹងផងដែរថា ស្ថានភាពនៃវិបត្តិ​អចលនទ្រព្យ​កម្ពុជា​អាច​បន្ត​អូស​បន្លាយ​រយៈពេល​៣ទៅ៥ឆ្នាំទៀត ទោះបីជាដើមហេតុនៃវិបត្តិ កូវីដ​១៩​បានធូរស្រាលក្ដី  ។ ក្រោយកូវីដ១៩​បានធូរស្រាល សង្គ្រាម​រវាង​រុស្ស៊ី-អ៊ុយក្រែន និង​នៅបស្ចឹមបូព៌ា​ បានផ្ទុះឡើង​ ហើយថ្មីៗនេះ ក៏​មានការ​ផ្ទុះសង្គ្រាមរវាង​កម្ពុជា និងថៃ ដែលធ្វើឱ្យ​ស្ថានភាពទីផ្សារអចលនទ្រព្យកាន់តែយ៉ាង​យ៉ឺន ។

អ្នកឧកញ៉ា​បន្តថា អ្វីដែលជាកត់សម្គាល់​ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំជាង​គេ​មួយនៅកម្ពុជា គឺក្រុមហ៊ុនព្រីនស៍គ្រុប​ ក៏បានជួបប្រទះនឹងបញ្ហា​ប្រឈម ដែលនឹងធ្វើឱ្យស្ថានភាព​កាន់តែពិបាករក​ច្រកចេញ​ ហើយទាមទារពេលវេលាយូរ​ដើម្បីស្ដារ​វិស័យនេះឱ្យ​ល្អប្រសើរ​ឡើងវិញ ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

នាយិកាADB៖ កម្ពុជាបង្ហាញពីភាពធន់របស់ខ្លួន ទោះបីជាធ្លាប់ឆ្លងកាត់បញ្ហាប្រឈមជាច្រើ​នក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជាបានបង្ហាញពីភាពធន់របស់ខ្លួនអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ ទោះបីជាធ្លាប់ឆ្លងកាត់ប្រវត្តិសាស្ត្រដែលពោរពេញដោយបញ្ហាប្រឈមក៏ដោយ។ លោកស្រី Yasmin Siddiqi នាយិកាប្រចាំប្រទេសកម្ពុជារបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានលើកឡើងដូច្នេះ

ទីផ្សាររថយន្តអគ្គិសនីរបស់ចិននៅប្រទេសអាល្លឺម៉ង់ កើនឡើងខ្លាំង ដោយសារតម្លៃប្រេងបន្តឡើងខ្ពស់ឥតឈប់ឈរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

ស្របពេលដែលតម្លៃប្រេងសាំង និងម៉ាស៊ូត បន្តឡើងថ្លៃឥតឈប់ឈរ ការលក់រថយន្តអគ្គិសនី (EVs) របស់ចិននៅក្នុងប្រទេសអាល្លឺម៉ង់នាពេលបច្ចុប្បន្នកំពុងកើនឡើងខ្លាំងគួរឱ្យកត់សម្គាល់

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi ទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi នឹងទៅបំពេញទស្សនកិច្ចនៅកូរ៉េខាងជើងក្នុងសប្តាហ៍នេះរយៈពេល ២ថ្ងៃ​ ដើម្បីពង្រឹងចំណងការទូត ទំនាក់ទំនងទ្វេភាគីឡើងវិញ

គម្រោងព្រែកជីកហ្វូណនតេជោកំណាត់ទី ២ នឹងចាប់ផ្តើមសាងសង់ នៅថ្ងៃទី ១១ ខែមេសា ខាងមុខនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

គម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោកំណាត់ទី ២ ប្រវែងជាង ១៥១ គីឡូម៉ែត្រ នឹងបើកការដ្ឋានសាងសង់ នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ ខាងមុខ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា

តម្លៃសេវា​រថយន្ត​ឈ្នួលឯកជន​ហក់ឡើងទៅតាម​តម្លៃប្រេង​ឥន្ធនៈចំពេលរដូវបុណ្យចូលឆ្នាំខ្មែរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 09/04/2026

តម្លៃសេវារថយន្តឈ្នួលឯកជន ពីភ្នំពេញទៅបណ្ដាខេត្ត​ និងពីបណ្ដាខេត្តមកភ្នំពេញ បានហក់ឡើងទៅតាមតម្លៃប្រេង​ឥន្ធនៈលើ​ទីផ្សារ​នាពេលបច្ចុប្បន្ន​

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *