រយៈពេល ៩ខែ​ គម្រោង​ចំនួន​១៣ មានទុន​ជាង ​៦៦០លានដុល្លារ​ ត្រូវ​បានអនុម័ត​ឱ្យដំណើរការ​វិនិយោគនៅប៉ែក​ឦសាន

ភ្នំពេញ ៖ ក្នុង​រយៈពេល​ ៩ខែ​កន្លងទៅនេះ គម្រោ​ងវិនិយោគចំនួន​១៣ ជាមួយដើមទុនសរុប​ប្រមាណ ៦៦០លានដុល្លារ​ ត្រូវ​បានរាជរដ្ឋាភិបាលអនុម័ត​ឱ្យ​ដំណើរការវិនិយោគនៅភូមិភាគ​ឦសាន​នៃប្រទេស​កម្ពុជា ដោយ​អាច​បង្កើតការងារ​បានជាង ១ម៉ឺន ២ពាន់​នាក់ ។ នេះ​បើតាមរបាយការណ៍របស់ក្រុមការងារជំរុញការ​វិនិយោគ​ខេត្ត​ភូមិភាគឦសាន កាលពីពេលថ្មីនេះ ។

នៅក្នុង​របាយការណ៍បាន​ឱ្យដឹងថា គិតចាប់ពី​កម្មវិធីពិសេស​ជំរុញការ​វិនិយោគ​ខេត្តទាំង៤ នៅភូមិភាគ​​ឦសាន ត្រូវបានដាក់​ឱ្យ​អនុវត្ត​ជាផ្លូវការ​ កាលពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ រហូតមកដល់ពេលនេះ ក្រុមការងារជំរុញការ​វិនិយោគ​ខេត្តភូមិភាគឦសានបាន​អនុម័ត​គម្រោង​វិនិយោគ​ចំនួន ១៣ ​ដែលមាន​ ៦គម្រោង​នៅខេត្ត​ក្រចេះ ៤គម្រោង​នៅខេត្ត​មណ្ឌលគិរី និង​ ៣គម្រោង​នៅខេត្ត​រតនគិរី ជាមួយ​នឹង​ទុនវិនិយោគ​ប្រមាណ ​៦៦៨,៧​លានដុល្លារអាម៉េរិក បង្កើតការងារ​បានចំនួន ១២ ៧៧៧កន្លែង ។ គម្រោង​ទាំង​១៣​នេះ នឹង​ចាប់ផ្ដើម​អនុវត្ត​នៅឆ្នាំ​២០២៦នេះ គ្របដណ្ដប់​លើ​វិស័យ​មួយចំនួន ដូចជា ​ការ​ដាំដុះ និងកែច្នៃដាំណាំកសិ-ឧស្សាហកម្ម ការសាងសង់​សណ្ឋាគារ រីសត ការ​បង្កើត​គ្រឹះស្ថានអប់រំ គ្រឹះស្ថាន​ថែទាំសុខភាព​ឯកជន និង​ការសាងសង់​ហេដ្ឋា​រច​នាស​ម្ព័ន្ធ ដូចជា​កំពង់ផែពហុបំណង និង​ ការកសាងហេដ្ឋារចនាសម្ព័ន្ធ​តភ្ជាប់ជាដើម​។

សូមបញ្ជាក់ដែរថា ៖ បើ​គិតចាប់តាំងពីពេលចាប់ផ្ដើម​រហូតដល់​ខែមករា ឆ្នាំ២០២៦នេះ ក្រុមការងារ​ជំរុញការ​វិនិយោគក្នុងភូមិ​ភាគ​ឦសាន បានពិនិត្យ ​វាយតម្លៃ​ និង​សម្របស​ម្រួល​នីតិវិធី​ជូន​គម្រោង​វិនិយោគចំនួន ៣៥ ក្រោម​ទុន​វិនិយោគ​ប្រមាណ ១,០៦ពាន់លានដុល្លារអាម៉េរិក ដែលរំពឹងថា នឹង​បង្កើតការងារ​រហូតចំនួន ១៧ពាន់​កន្លែង ។

​ឯកឧត្តម ហ៊ាន សាហ៊ីប រដ្ឋលេខាធិការ​ក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ និងជា​ប្រធានក្រុមការងារ​ជំរុ​ញ​ការ​វិនិយោគ​ ក្នុងភូមិភាគឦសាន បានណែនាំឱ្យក្រុមការងារ​ខិតខំបំពេញភារកិច្ច​របស់ខ្លួន​ប្រកបដោយ​ស្មារ​តីទទួល​ខុស​ត្រូវ​ខ្ពស់ តាមរយៈយន្តការ​ច្រក​ចេញចូល​តែមួយ​ និង​អភិក្រម ជវភាពនៃប្រព័ន្ធតួអង្គ​តែមួយ ព្រម​ទាំង​គោរព​គោលការណ៍ចូលរួម​សម្រេច​ចិត្ត​រួម​គ្នា ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព​ និង​ត្រូវ​ខិតខំធ្វើយ៉ាងណា​ជួយ​សម្របសម្រួល​ដល់​វិនិយោគិន​ នៅពេលដែល​វិនិយោគិន​ជួបបញ្ហា​ និងផ្ដល់​ការគាំទ្រ​ចាំ​បាច់​នានា តាមដែនសមត្ថកិច្ច​រៀងៗខ្លួន​ដើម្បីឱ្យវិនិយោគិន​អាច​ដំណើរការ​អាជីវកម្ម តាមផែនការ​វិនិយោគរបស់ខ្លួន ក្នុងគោលដៅរួមចំណែក​ដល់ការជំរុញ​កំណើនសេដ្ឋកិច្ច បង្កើន​ការងារ​ និង​បង្កើន​ជំនាញ​សម្រាប់​តំបន់​ភូមិភាគឦសានទាំង​មូល សម​ស្រប​តាមគោល​បំណង​ និង​បេសកកម្ម​របស់​ កម្មវិធីពិសេស​ជំរុញការ​វិនិយោគក្នុងខេត្ត​ទាំង​៤ នៅភូមិភាគឦសាននៃ​ព្រះរាជាណាចក្រកម្ពុជា​ឆ្នាំ ២០២៥-២០២៨​។​

ឯកឧត្តម​ សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី​ និងជារដ្ឋមន្ត្រី ​ក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា​អាណត្តិទី​៧នេះ បាន​បន្ត​យកចិត្តទុកដាក់​អភិវឌ្ឍន៍តំបន់​ភូមិ​ភាគ​​ឦ​សាន​ឱ្យ​​កាន់តែរីកចម្រើន​ និងទាក់ទាញ ដោយ​ជំហាន​ដំបូង ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​សំណង់ ត្រូវ​វាស់វែង ចុះបញ្ជីចេញ​បណ្ណ​ជូនពលរដ្ឋ​ឱ្យបានគ្រប់ៗគ្នា ដើម្បីបញ្ចប់ភាពចម្រូង​ចម្រាស់ និងទំនាស់ដីធ្លី​​ និងជាការជួយស​ម្រួល​ដល់ការ​វិនិយោគ​នានាដែលមានប្រភពទុនទាំងក្នុង និងក្រៅប្រទេស ។​

ឯកឧត្តម​បន្តថា នៅជំហាន​​បន្ទាប់​ ត្រូវ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ភ្ជាប់ពីតំបន់មួយទៅតំបន់មួយ ពី​ស្រុក​មួយទៅស្រុកមួយ និង​ត្រូវ​សាងសង់​តភ្ជាប់ទៅកាន់​បណ្ដា​ខេត្តទូទាំង​ប្រទេស ដើម្បីសម្រួល​ដល់​ការ​ធ្វើដំណើរ ជាពិសេសការដឹកជញ្ជូន​កសិករ ក៏ដូចជាផលិតផលដែលផលិតបានឆ្ពោះទៅកាន់ទីផ្សារ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *