ប្រទេសចិន បានក្លាយជាដៃគូពាណិជ្ជកម្ម ទេសចរ និងជាប្រភពទុនវិនិយោគធំជាងគេរបស់កម្ពុជា

ភ្នំពេញ ៖ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​ (CDC) បានឱ្យដឹង​ពីដំណើរ​ទស្សនកិច្ចមកកម្ពុជារបស់ឯកឧត្តម វ៉ាង យី (Wang Yi) ដែលជារដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រ​ជាមានិតចិនថា ជាទំ​នាក់ទំនងការទូតដែលបានបង្កើត​ជាមិត្តភាព​ដែកថែប​កម្ពុជា-ចិន ត្រូវបានឆ្លុះបញ្ចាំងតាមរយៈទំនាក់ទំនងសេដ្ឋកិច្ចយ៉ាងរឹងមាំ ដោយ​ប្រទេស​ចិន​​បានក្លាយជាដៃគូពាណិជ្ជកម្ម ប្រភពទុនវិនិយោគ និងទេសចរធំជាងគេរបស់កម្ពុជា។

រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី អគ្គលេខាធិការ​ក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា ឯកឧត្តម សុខ ចិន្តាសោភា បានលើកឡើងថា៖

« ដំណើរទស្ស​ន​កិច្ចមកកម្ពុជារបស់ឯកឧត្តម វ៉ាង យី នាពេលនេះក្នុងគោលដៅពង្រឹង និងពង្រីកបន្ថែមនូវទំនាក់​ទំនង និងកិច្ចសហប្រតិបត្តិការ ដើម្បីទាញយកផលប្រយោជន៍ទៅ​វិញទៅមកជាអតិបរមា សម្រាប់ប្រជាជននៃប្រទេសទាំងពីរ។ ទំនាក់ទំនងការទូតនេះ បានបង្កើតជា​មិត្តភាពដែកថែប ត្រូវបានឆ្លុះបញ្ចាំងតាមរយៈទំនាក់​ទំនងសេដ្ឋកិច្ចយ៉ាងរឹងមាំ ដោយប្រទេសចិន បានក្លាយជាដៃគូពាណិជ្ជកម្ម ប្រភពទុនវិនិយោគ និងទេសចរធំជាងគេរបស់កម្ពុជា»។

​ឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេសនៃសាធារណរដ្ឋប្រជាមានិតចិនបានរំលេចថា កម្ពុជាមានការ​រីកចម្រើន​យ៉ាងឆាប់រហ័ស និងបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារទាំងឡាយ ដែលរាជរដ្ឋាភិបាលកម្ពុជា​សម្រេចបាន ជាពិសេស គឺការទទួលបាននូវការបណ្តាក់ទុនវិនិយោគយ៉ាងច្រើនសន្ធឹកសន្ធាប់ពីបរទេស។ សហប្រតិបត្តិការល្អ រវាងប្រទេសទាំងពីរ កម្ពុជា-ចិន តាមរយៈការប្រើប្រាស់នូវយន្តការសម្របសម្រួ​ល កិច្ចសន្ទនាទ្វេភាគី និងការផ្លាស់ប្តូរទស្សនកិច្ចសិក្សា ដែលឆ្លើយតបយ៉ាងវិជ្ជមានទៅនឹងក្របខ័ណ្ឌ នៃការអនុវត្តគំនិតផ្តួ​ចផ្តើម ខ្សែ​ក្រវាត់ និងផ្លូវ។

អ្នកឧកញ៉ា លឹម ហេង អនុប្រធានសភាពាណិជ្ជកម្ពុជាបានប្រាប់ឱ្យដឹងផងដែរថា ភាពល្អប្រសើរនៃទំនាក់​ទំនង​រដ្ឋាភិបាលកម្ពុជា-ចិន បានលើកទឹកចិត្តអ្នកវិនិយោគ និងទេសចរចិនឱ្យចាប់អារម្មណ៍ និងចូលមក​បណ្តាក់ទុន ព្រមទាំងមកដើរកម្សាន្តនៅកម្ពុជាកាន់តែច្រើន។

អ្នកឧកញ៉ា លឹម ហេង បានបញ្ជាក់ថា ​៖

«​ចំនួន​ក្រុមហ៊ុន​ ​សហគ្រាស​ចិន​ដែល​បើក​អាជីវកម្ម​នៅ​កម្ពុជា​បាន​កើន​ជា​លំដាប់ និង​មាន​ស្ទើរ​គ្រ​ប់​វិស័យ​។ ​កំណើន​នៃ​ការ​មកដល់​របស់​វិនិយោគិន​ចិន គឺ​ដោយសារ​ទំនាក់ទំនង​កាន់តែ​ល្អ​រវាង​រដ្ឋាភិបាល​ប្រទេស​ទាំង ២ ដោ​យពេល​នេះ ​បាន​កើត​ឡើង​ពីកិច្ចសហប្រតិបត្តិការ​មិត្ត​ដែក​ថែប​ ទៅជា​កិច្ច​សហ​​ប្រតិបត្តិ​​ការ​ត្បូង​ពេជ្រ​»​។​

គួររំលឹកថា បើតាមរបាយការណ៍ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុង​ឆ្នាំ​ ២០២២ កន្លងមក CDC បានអនុម័ត​លើ​គម្រោង​វិនិយោគ​ថ្មី និង​គម្រោង​ពង្រីក​ផលិតកម្ម​សរុប ១៨៦​ គម្រោង ដែលមាន​ទុនវិនិយោគ​សរុប​ប្រមាណ ៤​ ពាន់​លាន​ដុល្លារ ក្នុងនោះ​ទុន​វិ​និ​យោគ​ផ្ទាល់​មកពី​ប្រទេស​ចិន​មាន​រហូតដល់ ៤២ ​ភាគរយ​នៃ​ការវិនិយោគ​សរុប ឬ​ប្រមាណ ៩០,៥​ ភាគរយ​នៃ​កា​រវិ​និ​យោគ​ផ្ទា​ល់ពី​បរទេស​នៅ​កម្ពុជា​។

ដោយឡែក ក្នុង​ឆ្នាំ២០២៣ គិត​ត្រឹម​ខែមេសា គម្រោង​វិនិយោគ​សរុប​មាន​ចំនួន ៦៥ ​គម្រោង ដែល​ទុនវិនិយោគ​ប្រមាណ ៥៨៨​ លា​ន​ដុល្លារ។ ក្នុងនោះ​ទុនវិនិយោគ​ផ្ទាល់​ពី​ប្រ​ទេស​ចិន មាន​ច្រើនជាងគេ​គឺ​រហូតដល់ ៦០ ​ភាគរយ​នៃ​ការវិនិយោគ​សរុប ឬ​ប្រមា​ណ ៧៣,៥​ភាគរយ ​នៃ​កា​រវិ​និ​យោគ​ផ្ទា​ល់ពី​បរទេស​នៅ​កម្ពុជា​៕




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ការផ្គត់ផ្គង់​ខុនដូតម្លៃសមរម្យ ​មានកំណើន​ខ្ពស់ក្នុងរយៈពេល ​៣ឆ្នាំចុងក្រោយ​នេះ​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/09/2026

ភ្នំពេញ ៖ ​ក្នុងរយៈពេល ៣ឆ្នាំ ចុងក្រោយនេះ ការ​ផ្គត់ផ្គង់​ខុនដូ ដែលមានតម្លៃ​សមរម្យ​នៅលើទីផ្សារ​កម្ពុជា មានកំណើនខ្ពស់​គួរឱ្យ​កត់សម្គាល់ ជាពិសេស ក្នុងរាជធានីភ្នំពេញ ខណៈការ​ផ្គត់ផ្គង់​ខុនដូដែលមានតម្លៃមធ្យម និង​តម្លៃខ្ពស់​បង្ហាញពីនិន្នាការថយចុះ ។ បើតាមរបាយការណ៍របស់​ក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យ​អន្តរជាតិ APS  បានឱ្យដឹងថា​ ក្នុងរយៈពេល​ ៣ឆ្នាំចុងក្រោយនេះ ការផ្គត់​ផ្គង់​ខុនដូតម្លៃសមរម្យនៅលើទីផ្សាររាជធានីភ្នំពេញ ​មានចំនួន​រហូតដល់ជាង

អាជីវកម្មលក់ចាប់ហួយ កើនចំណូល ក្នុងរដូវបុណ្យភ្ជុំបិណ្ឌ

ជំនួញ, ព្រឹត្តិការណ៍

• 29/09/2026

អាជីវកម្មលក់គ្រឿងចាប់ហួយនៅតាមភូមិ សហគមន៍ និងទីផ្សារក្នុងរាជធានីភ្នំពេញ កំពុងទទួលបានឱកាសបង្កើនការលក់ និងប្រាក់ចំណូល ក្នុងអំឡុងរដូវកាន់បិណ្ឌ និងភ្ជុំបិណ្ឌ

ចិន​ដាក់​ផែនការ ​៥ ​ឆ្នាំ​ ​អភិវឌ្ឍ​អាគុយ​ថាមពល​ជំនាន់​ក្រោយ ​ឱ្យ​កាន់តែ​ទំនើប​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/09/2026

​ប្រទេស​ចិន​បាន​ដាក់​ចេញ​ផែនការ​អភិវឌ្ឍន៍​រយៈពេល​ ៥ ​ឆ្នាំ​ ​ដោយ​កំណត់​គោលដៅ​ដល់​ឆ្នាំ​ ​២០៣០ ​ដើម្បី​ជំរុញ​ការ​អភិវឌ្ឍ​អាគុយ​ផ្ទុក​ថាមពល​ជំនាន់​ក្រោយ ​ឱ្យ​កាន់តែ​ទំនើប​ ​និង​មាន​និរន្តរភាព​

ជាប្រវត្តិសាស្ត្រ ! វៀតណាម លក់បណ្ណបំណុលបានជាង ១០០០លានដុល្លារ ជាលើកដំបូង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/09/2026

បរទេស ៖ អាចនិយាយបានថា​ ជាប្រវត្តិសាស្ត្ររបស់ខ្លួន ដែលវៀតណាម អាចប្រមូលចំណូលបានពីការដាក់លក់បណ្ណបំណុលរដ្ឋបានរហូតដល់ជាង ២៧ ទ្រីលានដុង ឬប្រហែលជា ១,០៥ ពាន់លានដុល្លារអាមេរិក កាលពីសប្តាហ៍មុន។ យោងតាមភ្នាក់ងារវាយតម្លៃឥណទានឯករាជ្យ S&I Ratings និងត្រូវបានដកស្រង់យកមកផ្សព្វផ្សាយដោយសារព័ត៌មានក្នុងស្រុក VnExpress បានឱ្យដឹងថា នេះគឺជាចំនួនទឹកប្រាក់ដ៏ច្រើនបំផុតដែលប្រមូលបានពីការដេញថ្លៃតែមួយលើក និងពុំធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្ររបស់ប្រទេសសមាជិកអាស៊ានមួយនេះ។

អាស៊ានពន្លឿនការអនុវត្តកិច្ចព្រមព្រៀង ATIGA មកត្រឹមចុងឆ្នាំ២០២៦ សម្រួលពាណិជ្ជកម្មក្នុងតំបន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/09/2026

រដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ានបានព្រមព្រៀងពន្លឿនការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន (ATIGA) ដែលបានកែលម្អថ្មី ឱ្យចូលជាធរមានមុនកាលកំណត់ ដើម្បីសម្រួលដល់ការធ្វើចរាចរទំនិញ និងសកម្មភាពធុរកិច្ចឆ្លងកាត់ព្រំដែនក្នុងតំបន់

មន្ត្រីជាន់ខ្ពស់ក្រសួងដែនដី ៖ វិស័យសំណង់នៅកម្ពុជាកំពុងបន្តកំណើនថេរ និងដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ច

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/09/2026

ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអះអាងថា វិស័យសំណង់នៅកម្ពុជាកំពុងបន្តកំណើនថេរ និងដើរតួនាទីយ៉ាងសំខាន់នៅក្នុងសេដ្ឋកិច្ចជាតិ ខណៈដែលរាជរដ្ឋាភិបាលក៏កំពុងយកចិត្តទុកដាក់លើកកម្ពស់ទាក់ទាញការវិនិយោគបន្ថែម។ ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៅក្នុងពិធីបើកជាផ្លូវការពិព័រណ៍ CAMBUILD លើកទី១៥

ផ្ដើម​ពី​ទុន​ ១​ម៉ឺន​ដុល្លារ​ ខេមហ្វូត ​ពង្រីក​ផលិតផល​គ្រឿង​ទេស​ខ្មែរ ​ជំនួស​ទំនិញ​នាំចូល​

ជំនួញ, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 29/09/2026

​ចាប់ផ្ដើម​ពី​ទុន​ប្រមាណ​ ១ ​ម៉ឺន​ដុល្លារ ​​បង្កើត​សិប្បកម្ម​ជា​លក្ខណៈ​គ្រួសារ​កាលពី​ឆ្នាំ ​២០០៧ ​អ្នក​ស្រី​ ​សេង​ ​ចិន្ដា ​បាន​ពង្រីក​អាជីវកម្ម​គ្រឿង​ទេស​របស់​ខ្លួន​ក្រោម​ឈ្មោះ​ ​«​ខេមហ្វូត​» ​រហូត​មាន​ផលិតផល​ជាង​ ៧​ មុខ ​និង​កំពុង​បង្កើន​សមត្ថភាព​ផលិត ​ដើម្បី​បំពេញ​តម្រូវការ​ទីផ្សារ​ក្នុង​ស្រុក

ម៉ាឡេស៊ី អាចរកចំណូលបានចន្លោះពី ២៦៩ ទៅ ៣១៨ លានដុល្លារ ពីការរៀបចំប្រណាំងឡាន F1

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/09/2026

បរទេស៖ ការវិលត្រឡប់មកវិញនូវព្រឹត្តិការណ៍ប្រណាំងរថយន្ត Formula 1 (F1) នៅទីលាន Sepang ក្រោយការលុបចោលជិត ១០ ឆ្នាំនោះ ម៉ាឡេស៊ី រំពឹងថានឹងអាចរកចំណូលចូលសេដ្ឋកិច្ចបានចន្លោះពី ១,១ ពាន់លាន ទៅ ១,៣ ពាន់លានរីងហ្គីត  (ប្រហែល ២៦៩ លាន

ក្រសួងរៀបចំដែនដី បន្តដោះស្រាយបញ្ហា និងឈានដល់ការចែកបណ្ណកម្មសិទ្ធិជូនអតិថិជនបុរីចំនួន ៨គម្រោង ស្មើ ១ ៣១២ បណ្ណ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 29/09/2026

ភ្នំពេញ ៖ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បាន និងកំពុងបន្តយកចិត្តដាក់ប្រឹងប្រែងក្នុងការដោះស្រាយវិវាទ និងបញ្ហា ជូនដល់បងប្អូនដែលជាអតិថិជនទិញគម្រោងលំនៅឋាននៅក្នុងបុរីមួយចំនួន ទាំងនៅក្នុងរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្ត។ ជាក់ស្ដែង នាព្រឹកថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្ដីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានរៀបចំពិធីជួបជុំ សំណេះសំណាល

ចិន បង្ហាញបច្ចេកវិទ្យា និងប្រព័ន្ធធ្វើការដោយ AI ដ៏ទំនើបសម្រាប់វិស័យរុករករ៉ែ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 28/09/2026

បរទេស ៖ កាលពីដើមខែកញ្ញាកន្លងទៅនេះ នៅក្នុងសន្និសីទរ៉ែអន្តរជាតិ-ចិន ឆ្នាំ២០២៦ ដែលធ្វើឡើងនៅទីក្រុងTianjin ក្រសួងធនធានរ៉ែ និងធម្មជាតិរបស់ប្រទេសចិនបានដាក់បង្ហាញប្រព័ន្ធដំណើរការរុករករ៉ែ ឆ្លាតវៃ (AI-OreSeeking) សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពរុករកធនធានរ៉ែឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពងាយស្រួល។ កាសែត Novinata ដែលបានដកស្រង់ចេញពីប្រភពច្បាស់ការណ៍មួយនៅប្រទេសចិនបានសរសេរថាប្រព័ន្ធនេះត្រូវបង្កើតឡើងដោយអាជ្ញាធរជាតិអង្កេតភូគព្ភសាស្ត្រចិន (China Geological Survey) ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)