កោះរ៉ុង​ ប្រែក្លាយពី​ភូមិ​​នេសាទ ទៅជា​ទីក្រុ​ងទេសចរណ៍ដ៏ទាក់ទាញមួយនៅកម្ពុជា​

ព្រះសីហនុ ៖ កោះរ៉ុង​ ពីមុនគ្រាន់តែជា​ភូមិរបស់អ្នកនេសាទ​មួយប៉ុណ្ណោះដែលស្ថិតនៅក្នុងដែនគ្រប់គ្រងរបស់រដ្ឋបាលខេត្តព្រះសីហនុ ​​និងជាទីសំចតរបស់អ្នក​នេសាទដោយគ្មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ និងគ្មានការ​ចាប់អារម្មណ៍ពីសំណាក់​ភ្ញៀវទេសចរជាតិ ​និងអន្តរជាតិប៉ុន្មាននោះទេ ប៉ុន្តែ​បច្ចុប្បន្ន​នេះ កោះរ៉ុង បាន​ប្រែខ្លួន​ជា​ទីក្រុងទេសចរណ៍ដ៏ទាក់ទាញ និងមានសោភ័ណភាពស្រស់ស្អាតមិននឹកស្មានដល់ ដោយមានទាំងទេសចរជាតិ និងអន្តរជាតិ ​​ធ្វើដំណើរ​ទៅសម្រាកលេង​កម្សាន្តយ៉ាងមមាញឹក រហូតធ្វើ​ឱ្យ​កោះមួយនេះក្លាយជាគោលដៅទេសចរណ៍ធម្មជាតិនាតំបន់ឆ្នេរ និងកោះដ៏អស្ចារ្យ។

ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រី​ក្រសួង​រៀបចំដែនដី​ នគរូបនីយកម្ម​ និងសំណង់ ​បានមានប្រសាសន៍ថា មែនទែន​ទៅ​កោះរ៉ុង​មានមនុស្ស​មករស់នៅយូរហើយ ប៉ុន្តែមិន​មាន​ហេដ្ឋា​រ​ច​នាស​ម្ព័​ន្ធ​ច្រើននោះ​ទេ​ ព្រោះវាជាភូមិ​នេសាទ ​។ ពលរដ្ឋភាគច្រើន​ដែលមករស់នៅលើ​កោះរ៉ុង​ គឺជាអ្នកស្ម័គ្រ​ចិត្ត​ ហើយ​អ្នក​ដែលមករស់នៅមុនគេ គឺជាទាហានជើង​ទឹក និងក្រុមគ្រួសារ ។

​ឯកឧត្តម​បន្តថា ៖

«កាលនោះ ​រចនាសម្ព័ន្ធ​នានា​មិនមាន​ឡើយ​នៅលើកោះនេះ ទាំង​រចនាសម្ព័ន្ធ​រដ្ឋបាល ផ្លូវ​ថ្នល់ ទឹក ​ភ្លើង​ គឺមិនមានទេ​ ប៉ុន្តែក្រោយ​មានមនុស្ស​រស់នៅកាន់តែច្រើន រាជរដ្ឋាភិបាលក៏បានអនុញ្ញាតឱ្យ​មានការ​វិនិយោគនៅលើកោះរ៉ុង និងបានធ្វើ​ឱ្យ​កោះរ៉ុង​មានការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ ហើយបានកែប្រែ​កោះរ៉ុងទៅជា​កោះដែលទាក់ទាញ និងក្លាយទៅដង្ហើម​សេដ្ឋកិច្ចមួយរបស់កម្ពុជា»។​

ក្រោយអភិវឌ្ឍន៍ពីមួយដំណាក់កាលទៅមួយដំណាក់ ​កោះរ៉ុង កាន់តែ​ប្រសើរឡើង ធ្វើឱ្យទេសចរមកពីបណ្ដា​ប្រទេស​នានាលើ​ពិភព​លោក​ចាប់អារម្មណ៍ និងបានមកលេង​ សម្រាកកម្សាន្តនៅ​លើកោះ​រ៉ុងកាន់តែច្រើន ព្រមទាំងបានផ្សព្វផ្សាយ​តៗគ្នាពី​ទេសភាពលើកោះ ក៏ដូចជា​សក្ដានុពល​ទេសចរណ៍របស់​កោះរ៉ុង​ ធ្វើឱ្យ​ភ្ញៀវទេសចរមក​សម្រាក​លំហែ​លើកោះរ៉ុង​កាន់តែច្រើន ហើយក៏មានក្រុមហ៊ុនដឹកជញ្ជូនផ្លូ​វទឹក​បង្កើនការ​ដឹកជញ្ជូន​ភ្ញៀវពីដីគោកទៅកាន់​កោះ​រ៉ុង ​ធ្វើឱ្យ​ការធ្វើដំណើរកាន់តែងាយស្រួល​ និងសុវត្ថិភាព  ។

​ឯកឧត្តម​ ឧបនាយករដ្ឋមន្ត្រី បានបន្ថែមទៀតថា ដើម្បី​​ឱ្យ​កោះ​រ៉ុង​កាន់តែ​រស់​រវើក និង​ដើម្បីឱ្យ​ពលរដ្ឋ​លើ​កោះ​រ៉ុង​កាន់តែមានជីវភាពធូរធា​ រស់នៅ​ប្រកបដោយសុខសុវត្ថិភាព ក៏ដូចជា​ការពារ​ដល់​សុវត្ថិភាពរបស់​ភ្ញៀវទេសចរ​មក​លេង​កម្សាន្ត​នៅលើកោះនេះ  អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវ​ចូលរួម​សហការគ្នាអនុវត្ត​យន្តការ​ភូមិ​ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល​ឱ្យ​បាន​ខ្ជាប់ខ្ជួន ។​

ម្ចាស់​អាជីវកម្ម​ភោជនីយដ្ឋាន​មួយកន្លែង​នៅលើកោះរ៉ុង​ លោក បូរ៉ា បាន​ថ្លែង​ប្រាប់​ AMS Economy ឱ្យដឹងថា​​ កាលពីដំបូង កោះនេះ មិនទាន់មានទេសចរស្គាល់​ច្រើនប៉ុន្មានទេ គឺមានតែអ្នកនេសាទ ។ ក្រោយ​មក​លោកក៏បានចាប់ផ្ដើម​បង្កើតអាជីវកម្ម​មួយ​ដោយនាំភ្ញៀវទេសចរ​បរទេស​ និងភ្ញៀវ​ក្នុង​ស្រុកមកលេង​កម្សាន្ត​នៅលើ​កោះ​រ៉ុង​ ហើយក្រោយៗមកទៀត​ក៏មានទេសចរ​កាន់តែច្រើនមកលេង​កោះរ៉ុងជាពិសេស​ជនបរទេស ធ្វើឱ្យ​ពលរដ្ឋ​នៅលើកោះនេះ​កែប្រែពីការ​ប្រកបរបរ​នេសាទទាំង​ស្រុង មក​ប្រកបរបរផ្ដល់សេវា​កម្មទេសចរ​ណ៍ជូន​ភ្ញៀវទេសចរ​វិញ ដែលរហូតមកដល់ពេលនេះមានកាន់តែច្រើន។

គួរ​រម្លឹកថា បន្ទាប់ពីមានភ្ញៀវទេសចរ​បរទេស​កាន់តែច្រើន​ចូលទៅកាន់​កោះរ៉ុង​ បានជំរុញឱ្យមានគម្រោងវិនិយោគ និងអភិវឌ្ឍន៍ចូលទៅ​បណ្ដាក់ទុនជា​បន្ត​បន្ទាប់ ដោយអភិវឌ្ឍន៍​កោះ​រ៉ុងកាន់តែរីកចម្រើន ហើយរាជរដ្ឋាភិបាលក៏បានសម្រេច​បង្កើត​តំបន់​នោះទៅជាទីក្រុង​ (ក្រុង​កោះរ៉ុង ) ដើម្បីទាក់ទាញ​ទេសចរ និង​វិនិយោគិន​បន្ថែមទៀត ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ ជុំទី៣ នឹងវិលត្រឡប់មកវិញនាសប្ដាហ៍ទី២ នៃខែកញ្ញា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ នឹងត្រូវប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១១-១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ

រដ្ឋសភា ត្រៀមអនុម័តប្រញាប់លើវិសោធនកម្មច្បាប់ផ្លូវថ្នល់ ១៥ មាត្រា៖ ទប់ស្កាត់ឡានលើសទម្ងន់ និងបន្ថយថ្លៃឡូជីស្ទិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

អន្តរគណៈកម្មការជំនាញទាំង១០ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី ១១ ខែ មិថុនាឆ្នាំ ២០២៦នេះ បានបើកកិច្ចប្រជុំរួមគ្នាជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីពិនិត្យ និងពិភាក្សាសម្រេចលើសេចក្តីព្រាងច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីផ្លូវថ្នល់

ជនជាតិអាម៉េរិករាប់លាននាក់ សម្រេចចិត្តចាកចេញទៅរស់នៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

សកម្មភាពផ្លាស់ប្តូរទីលំនៅរបស់ពលរដ្ឋអាម៉េរិកជាច្រើនទៅក្រៅប្រទេសមានទំនោរកាន់តែច្រើនឡើង ពិសេសគឺធ្វើឡើងដោយយ៉ាងស្ងប់ស្ងាត់

កាសែតអាម៉េរិក WSJ ៖ កូរ៉េខាងជើង មានភាពជោគជ័យសេដ្ឋកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/06/2026

កាសែតដ៏ល្បីឈ្មោះរបស់អាម៉េរិក The Wall Street Journal (WSJ) សរសេរថា កូរ៉េខាងជើងមានភាពជោគជ័យសេដ្ឋកិច្ចដ៏គួរឱ្យភ្ញាក់ផ្អើលបំផុតនៅលើពិភពលោក

កម្ពុជានឹងទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី តាមរយៈការចម្រាញ់យកប្រេងក្នុងពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កម្ពុជានឹងអាចទាញយកតម្លៃបន្ថែមពីគ្រាប់ស្វាយចន្ទី បន្ទាប់ពីគម្រោងវិនិយោគរោងចក្រកែច្នៃ ចម្រាញ់សំបកគ្រាប់ស្វាយចន្ទីទៅជាប្រេង (CNSL) នឹងត្រូវលេចចេញចុងឆ្នាំ ២០២៦ នេះ

ក្រុមហ៊ុនកូរ៉េចំនួន ៤ មានទុនសរុបជាង​ ២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្មនៅខេត្តកំពង់ធំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ក្រុមហ៊ុនរបស់ប្រទេសកូរ៉េខាងត្បូងចំនួន ៤ ដែលមានទុនវិនិយោគសរុបជាង២៥លានដុល្លារ នឹងមកបង្កើតរោងចក្រកែច្នៃជីកសិកម្ម និងរោងចក្រផលិតថ្នាំសម្លាប់សត្វល្អិតនៅក្នុងខេត្តកំពង់ធំ​

អគ្គនាយក ARDB ជំរុញឱ្យកសិករចេះបង្កបង្កើនផលតាមបែបបច្ចេកវិទ្យាថ្មីៗ ដើម្បីទទួលបានផលចំណេញខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

កសិករគួរចេះផ្លាស់ប្តូរទម្លាប់ពីការប្រើប្រាស់កម្លាំងពលកម្មមនុស្សច្រើន និងចំណាយពេលវេលាយូរក្នុងការបង្កបង្កើនផល ងាកមកប្រើប្រាស់បច្ចេកវិទ្យាយថ្មីៗទៅតាមសម័យកាល ដើម្បីទទួលបានផលចំណេញខ្ពស់

អ្នកឧកញ៉ា គិត ម៉េង៖ កម្ពុជា-វៀតណាម​ដាក់គោលដៅពាណិជ្ជកម្ម ២០ ពាន់លានដុល្លារ ខណៈវៀតណាមជាដៃគូសេដ្ឋកិច្ចសំខាន់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

វៀតណាមបានក្លាយជាដៃគូពាណិជ្ជកម្មឈានមុខគេរបស់កម្ពុជានៅក្នុងតំបន់អាស៊ាន ខណៈចំណងមិត្តភាពការទូតរវាងកម្ពុជា និងវៀតណាមដែលបានបង្កើតឡើងតាំងពីឆ្នាំ ១៩៦៧ រហូតមកទល់ពេលបច្ចុប្បន្ន ក៏បានក្លាយជាកាតាលីករដែលជំរុញប្រទេសទាំងពីរទៅជាដៃគូសេដ្ឋកិច្ចដែលមិនអាចខ្វះបាន ផងដែរ

ប្រេសិតពាណិជ្ជកម្មចក្រភពអង់គ្លេស នឹងបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីជំរុញពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ប្រេសិតពាណិជ្ជកម្មរបស់នាយករដ្ឋមន្រ្តីចក្រភពអង់គ្លេសប្រចាំកម្ពុជា វៀតណាម ថៃ និងឡាវ លោក Matt Western MP នឹងមកបំពេញទស្សនកិច្ចនៅកម្ពុជា ដើម្បីពង្រឹងទំនាក់ទំនង និងជំរុញពាណិជ្ជកម្ម និងវិនិយោគទ្វេភាគីបន្ថែមទៀត

World Bank៖ សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៣,៩% នៅឆ្នាំនេះ និងបន្តកើនដល់ ៤,៩% នៅឆ្នាំ ២០២៧

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/06/2026

ធនាគារពិភពលោក (World Bank) ប្រចាំកម្ពុជា បានចេញរបាយការណ៍សិក្សាថ្មីមួយ ដោយអះអាងថា សេដ្ឋកិច្ចកម្ពុជា នៅតែមានភាពធន់ បើទោះបីជារងសំពាធពីវិបត្តិសេដ្ឋកិច្ចសកលជាច្រើន ដែលបានកើតឡើងផ្ទួនៗគ្នាក៍ដោយ

Leave a Reply

Your email address will not be published.Required fields are marked *