ភ្នំពេញ ៖ អ្នកជំនាញសេដ្ឋកិច្ចបានបង្ហាញថា តម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិហក់ឡើងវិញជាបន្តបន្ទាប់ គឺមកពីចង្វាក់ផលិតកម្មបានដំណើរការវិញហើយ។ នៅពេលណាតម្លៃប្រេងសាំងឡើងថ្លៃ គេអាចវាយតម្លៃបានថា កំណើនសេដ្ឋកិច្ចពិភពលោកនឹងចាប់ផ្តើមកើនឡើងវិញជាបណ្តើរៗ។
លោក យក់ ចំរើនឬទ្ធិ អ្នកសេដ្ឋកិច្ច និងជាអគ្គនាយកនៃក្រុមហ៊ុន ហ្វតតេ បានប្រាប់ AMS ថា តម្លៃប្រេងលក់រាយនៅកម្ពុជាឡើងថ្លៃនៅពេលនេះ គឺមានជាប់ទាក់ទងទៅនឹងតម្លៃប្រេងឆៅនៅលើទីផ្សារអន្តរជាតិដែលហក់ឡើងខ្ពស់។ សំណួរសួរថា តើហេតុអ្វីបានជាទីផ្សារប្រេងឥន្ធនៈអន្តរជាតិហក់ឡើង?

លោក យក់ ចំរើនឬទ្ធិ បានមានប្រសាសន៍ថា៖«តម្លៃប្រេងធ្លាក់ថ្លៃ ឬឡើងថ្លៃ គឺអាស្រ័យផ្អែកទៅលើទីផ្សារអន្តរជាតិ ពីព្រោះប្រទេសយើងមិនមែនជាអ្នកផលិតប្រេងទេ អ្វីៗទាំងអស់ យើងមិនអាចកំណត់តម្លៃបានទេ គឹអាស្រ័យលើទីផ្សារអន្តរជាតិ បើតម្លៃទីផ្សារអន្តរជាតិឡើង តម្លៃប្រេងសាំងលក់រាយវាក៏ឡើងថ្លៃដែរ»។
លោក ចំរើនឬទ្ធិ បន្តថា «ការបញ្ជាទិញប្រេងពីខាងក្រៅរបស់កម្ពុជាមកក្នុងតម្លៃថ្លៃ ដូច្នេះតម្លៃលក់រាយទៅវិញក៏ឡើងថ្លៃទៅតាមនោះដែរ ។ អ៊ីចឹងយើងមានការលំបាកក្នុងការកំណត់តម្លៃខ្លួនយើងណាស់ ព្រោះប្រទេសយើងមិនមែនជាប្រទេសដែលផលិតប្រេងនោះទេ។ យើងបូមប្រេងបានតិចតួច និងមិនទាន់មានរោងចក្រចម្រាញ់ប្រេងទេ»។
លោកកត់សម្គាល់ថា ប្រជាពលរដ្ឋនៅយល់ច្រឡំថា ប្រទេសយើងមានប្រេង ប៉ុន្តែប្រេងដែលយើងមានគឺស្ថិតក្នុងខ្នាតតូចប៉ុណ្ណោះ ដូច្នេះហេតុផលផ្សេងទៀតដែលនាំឱ្យប្រេងឆៅលើទីផ្សារអន្តរជាតិឡើងថ្លៃនោះគឺដោយសារតម្រូវការប្រើប្រាស់ប្រេងឆៅពីសំណាក់សហរដ្ឋអាមេរិក និងចិន ក្នុងការគាស់រំលើងឱ្យមានកំណើនសេដ្ឋកិច្ចឡើងវិញ។
លោកបានបញ្ជាក់ថា ក្រសួងពាណិជ្ចកម្ម ដែលធ្វើតារាងបញ្ជាក់តម្លៃប្រេងឥន្ធនៈលក់រាយនៅកម្ពុជាត្រូវបានធ្វើឡើងចំនួន 2 ដង ក្នុង1ខែ ដោយនៅក្នុងខែនីមួយៗ ក្រសួងពាណិជ្ជកម្មមិនមែនជាអ្នកកំណត់តម្លៃប្រេងឥន្ធនៈនោះទេ គឺគ្រាន់តែជាអ្នកស្រង់តម្លៃឡើងចុះទៅតាមតម្លៃប្រេងនៅលើទីផ្សារអន្តរជាតិមកគណនាប៉ុណ្ណោះ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មបង្ហាញថា តម្លៃប្រេងលក់រាយនៅកម្ពុជាចាប់ពីថ្ងៃទី 16ដល់31 ខែមីនា ឆ្នាំ2021 គឺសម្រាប់ប្រេងសាំងធម្មតា (EA92) 3,700 រៀលក្នុង1លីត្រ ហើយសម្រាប់ប្រេងម៉ាស៊ូត 3,350 រៀលក្នុង1 លីត្រ ។
អ្នកលក់ប្រេងឥន្ធនៈនៅតាមស្ថានីយ៍នៃក្រុមហ៊ុនមួយចំនួន នៅរាជធានីភ្នំពេញ បានឱ្យដឹងថា ស្ថានីយ៍ទាំងអស់តែងតែអនុវត្តតម្លៃលក់រាយតាមការណែនាំរបស់ក្រសួងពាណិជ្ជកម្មគឺសាំងស៊ូពែរមានតម្លៃ 4,200 រៀលក្នុង1លីត្រ សាំងធម្មតា 3,700រៀលក្នុង1លីត្រ និងប្រេងម៉ាស៊ូត 3,350រៀលក្នុង1លីត្រ។
លោក ចំរើនឬទ្ធិ បានលើកឡើងថា ពាក់ព័ន្ធទៅនឹងកិច្ចអន្តរាគមន៍ទៅលើតម្លៃប្រេងដែលបន្តឡើងកាន់ខ្ពស់នោះ រដ្ឋាភិបាលអាចមានលទ្ធភាពធ្វើបាន ប៉ុន្តែមិនធំដុំនោះទេ ពោលអាចបានត្រឹមជួយសម្រួលបញ្ចុះតម្លៃប្រេងតាមរយៈការបញ្ចុះភាគរយនៃការយកពន្ធលើការនាំចូលប្រេងតិចតួច ម៉្យាងទៀតបើពឹងផ្អែកទៅលើចំណូលពីការបូមប្រងរបស់កម្ពុជានាពេលបច្ចុប្បន្ននៅមានកម្រិតយើងតិចតួចណាស់មិនទាន់អាចចាក់ចូលទៅក្នុងចំណូលសេដ្ឋកិច្ចជាតិបានច្រើននៅឡើយ៕
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ

















Account
Security
Favourite Content