ជ្រូកកណ្ដុរខ្វៃសហគមន៍ ខេត្តសៀមរាប តូចតែឆ្ងាញ់មានទីផ្សារមិនធម្មតា តម្លៃថ្លៃ

សៀមរាប ៖ មិនចាញ់មាន់អាំងតំបន់បាគងប៉ុន្មាននោះទេ  ជ្រូកខ្វៃសហគមន៍ភ្នំគូលែនក៏កំពុងទទួលបានប្រជាប្រិយភាពខ្លាំង មានការគាំទ្រខ្ពស់ រហូតជំរុញឱ្យសហគមន៍នៅលើ​ភ្នំគូលែន​បង្កើន​ការ​ចិញ្ចឹម​ជ្រូក​ប្រភេទនេះយ៉ាងច្រើនគួរឱ្យកត់សម្គាល់។

មានមនុស្សមិនតិចនាក់នោះទេ រាប់ទាំងអ្នកដែលរស់នៅក្នុងស្រុក ក្នុងខេត្ត ក៏ដូចជាទេសចរណ៍ជាតិ អន្តរជាតិដែលមានលើកឡើងពីរសជាតិដ៏ទាក់ទាញ​បំផុតរបស់មុខម្ហូបប្រចាំតំបន់ភ្នំគូលែនជ្រូកខ្វៃតូច ដែលកាន់តែមានភាពល្បីល្បាញទៅដល់តំបន់ផ្សេងៗ និងពង្រីកទីផ្សារបានយ៉ាងទូលាយ រហូតបាន​ជួយ​សម្រួលដល់ជីវភាពរបស់អ្នកចិញ្ចឹម អ្នកប្រកបអាជីពអាំង និងខ្វៃជ្រូកនៅសហគមន៍ភ្នំគូលែនថែមទៀតផង។

លក្ខណៈពិសេសនៃភាពល្បីល្បាញរបស់ជ្រូកខ្វៃកណ្ដុរភ្នំគូលែន ខេត្តសៀមរាបនេះ ត្រូវបានគេលើកឡើងចំនួន៤ចំណុចសំខាន់ៗ គឺទី១. កូនជ្រូកតូច​មិន​សូវ​មានខ្លាញ់ ទី២. ប្រភេទពូជកូនជ្រូកក្នុងស្រុកកាត់ជ្រូកព្រៃ ទី៣. ចិញ្ចឹមជាលក្ខណៈគ្រួសារព្រលែងនៅក្នុងព្រៃក្រោយផ្ទះ និងចំការស្វាយ​ចន្ទីមិន​ប្រើ​ចំណី​គីមី ហើយចុងក្រោយទី៤. គឺផ្តល់ចំណីបែបធម្មជាតិដែលអ្នកចិញ្ចឹមអាចរកបានដូចជាបន្លែ ផ្លែឈើក្នុងព្រៃធម្មជាតិ។

ជាមួយនឹងភាពល្បីល្បាញនៃជ្រូកកណ្តុរខ្វៃនៅក្នុងខេត្តសៀមរាប បច្ចុប្បន្ននេះ ម្ចាស់អាជីវកម្មខ្វៃជ្រូកបែបប្រពៃណីនៅតាមបណ្តាខេត្តមួយចំនួន រាប់​ទាំង​រាជធានីភ្នំពេញផងដែរនោះ បានបញ្ជាទិញកូនជ្រូកកណ្តុរពីសហគមន៍ខេត្តសៀម ដើម្បីយកមកខ្វៃសម្រាប់ដាក់លក់នៅលើទីផ្សារជាមួយនឹងការទទួលតម្លៃ​ខ្ពស់ខុសពីជ្រូកខ្វៃធម្មតាដែលលក់នៅលើទីផ្សារនាពេលបច្ចុប្បន្ន។

អ្នកនាង ពេជសុខ​ សុផានីត្តា ជាអ្នកប្រកបអាជីវកម្មខ្វៃជ្រូកកណ្តុរសៀមរាប មានយីហោ ហ៊ាលុច មានទីតាំងស្ថិតសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញបានប្រាប់ AMS ថា ៖

“ខ្ញុំទើបតែចាប់ផ្ដើមរកស៊ីខ្វៃជ្រូកនេះទេ តែខ្ញុំមើលឃើញថាទីផ្សាររបស់វាទូលាយ ដែលជាធម្មតាយើងអាចលក់បានពី 6-7 ក្បាលក្នុងមួយថ្ងៃ ហើយបើថ្ងៃបុណ្យទានអាចលើសនេះ”

អ្នកនាងបានប្រាប់ថា ប្រភេទជ្រូកកណ្ដុរនេះមិនសូវមានខ្លាញ់ដូចជ្រូកធម្មតា ទេដែលធ្វើឱ្យវាមានរសជាតិឆ្ងាញ់ មិនឆាប់ទ្រលាន់ ហើយវាមានទំហំតូចតែ​មាន​តម្លៃថ្លៃ។ ជាទូទៅ សាច់ជ្រូកស្រស់មានទម្ងន់ 5-6គីឡូក្រាម ហើយពេលខ្វៃហើយមានទម្ងន់ប្រមាណ 3-4 គីឡូក្រាមតែប៉ុណ្ណោះ ប៉ុន្តែអាច​លក់​បានក្នុងតម្លៃចាប់ពី ៦០ម៉ឺនរៀលឡើងទៅ។

ទាក់ទងទៅនឹងការទិញជ្រូកសាច់ទុកសម្រាប់ខ្វៃត្រូវបានអ្នកនាងបញ្ជាក់ប្រាប់ឲ្យដឹងថា ត្រូវប្រមូលទិញជ្រូកកណ្ដុរនេះនៅតាមសហគមន៍ចិញ្ចឹមជ្រូកកណ្តុរនៅខេត្ត​សៀមរាប ដែលក្រៅពីសហគមន៍គូលែន នៅមានសហគមន៍ផ្សេងទៀត​ ​ប្រៀប​ដូចជាការជួយគាំទ្រ ជ្រោមជ្រែងសេដ្ឋកិច្ចសហគមន៍ជាប្រចាំបាន​មួយ​ផ្នែក​ដែរ ព្រោះត្រូវបញ្ជាទិញជាបន្តបន្ទាប់។

អ្នកនាងបញ្ជាក់ថា បច្ចុប្បន្ននេះចំនួនជ្រូកកណ្ដុរនៅមានកម្រិតនៅឡើយដោយសាររគេចិញ្ចឹមតាមផ្ទះ ដែលត្រូវប្រមូលទិញយកមកស្តុកទុកទើបបាន។

តំបន់ដែលចិញ្ចឹមជ្រូកប្រភេទនេះមានមិនច្រើនប៉ុន្មាននោះទេ ពោលគឺមានចិញ្ចឹមនៅតែសហគមន៍ព្រៃភ្នំពពេល សហគមន៍ខ្នងភ្នំ និងសហគមន៍​គូលែន​នៅខេត្តសៀមរាបប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ ការនិយមចិញ្ចឹមជ្រូកកណ្តុរតូចៗតាមរបៀបធម្មជាតិ ដើម្បីបំពេញតម្រូវការទីផ្សារជ្រូកខ្វៃ​នេះនៅ​តែ​មានកម្រិត មិនទាន់ទូលំទូលាយនោះទេ។ ដោយមើលឃើញពីតម្រូវការទីផ្សារជាក់ស្ដែង ដែលអាចជួយលើកកម្ពស់ដល់កម្រិតជីវភាពរបស់អ្នកចិញ្ចឹម ក៏ដូចជាអាជីវករដែលជាអ្នកប្រកបមុខរបរអាំង-ខ្វៃជ្រូកកណ្តុរនេះ និងជាជំនួយដល់សហគមន៍ចិញ្ចឹមជ្រូកខាងលើ ក្រសួងបរិស្ថានក៏បានចែកពូជជ្រូកឦសានដែលយកមកពីខេត្តមណ្ឌលគិរី ដល់អ្នក​ចិញ្ចឹមក្នុងសហគមន៍ដើម្បីលើកកម្ពស់ការចិញ្ចឹមឲ្យកាន់តែទទួលបានផលខ្ពស់ ដោយតម្រូវឲ្យមានកិច្ចសហការជាមួយការិយាល័យផលិតកម្ម និងបសុ​ព្យាបាល​ខេត្តសៀមរាបក្នុងការថែទាំសុខភាពសត្វផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

លោក សុខ វឿន ត្រូវបានជ្រើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សម្រាប់អាណត្តិឆ្នាំ២០​២៦-២០២៧

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/03/2026

លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អិលអូអិលស៊ី (ខេមបូឌា) ត្រូវបានទទួលសេចក្ដីទុកចិត្តពីសមាជិក និងជ្រើសរើសតាំងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA)

«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០» ត្រូវបានភាគីពាក់ព័ន្ធលើកយកមកពិគ្រោះមុនធ្វើសេចក្ដីព្រាង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/03/2026

«យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ២០២៦-២០៣០» ត្រូវបានភាគីពាក់ព័ន្ធលើកយកមកពិគ្រោះមុនធ្វើសេចក្ដីព្រាង

ការបង្កើតតំបន់សេដ្ឋកិច្ច​ពិសេស​ ផ្ដល់ប្រយោជន៍ដល់ពលរដ្ឋ​ និងអំណោយផលដល់អចលនទ្រព្យដែលធ្លាប់តែស្ងប់ស្ងាត់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

ការ​បង្កើត​តំបន់សេដ្ឋកិច្ច​ពិសេស ឬសួនឧស្សាហកម្មនៅតាមបណ្ដារាជធានី-ខេត្ត បានផ្ដល់​នូវអត្ថប្រយោជន៍យ៉ាងធំធេងដល់​សេដ្ឋកិច្ចជាតិ និងសង្គម រាប់ចាប់តាំងពីតម្រូវការ​ប្រើប្រាស់ដីធ្លី ការផ្ដល់ឱកាសការងារដល់ពលរដ្ឋ

កម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបកតម្លៃប្រមាណ ៣៥លានដុល្លារក្នុងដំណាក់កាលដំបូង ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

កម្ពុជា នឹងនាំចេញគ្រាប់ស្វាយចន្ទីសំបកប្រភេទ M23 តម្លៃប្រមាណ ៣៥លានដុល្លារ ក្នុងដំណាក់កាលដំបូង និងគ្រោងពង្រីកការនាំចេញឱ្យបាន ៤០០ លានដុល្លារនៅពេលអនាគត

ម្ចាស់សហគ្រាសក្នុងស្រុកទទួលស្គាល់អំពីផលប៉ះពាល់ដល់ផលិតកម្មដោយសារការឡើងថ្លៃប្រេង

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

ម្ចាស់សហគ្រាសផលិតក្នុងស្រុកមួយចំនួនបាននាំគ្នាសម្តែងក្តីបារម្ភពីបញ្ហា​ប្រេងឡើងថ្លៃ ដែលអាចប៉ះពាល់ដោយផ្ទាល់ដល់ចង្វាក់ផលិតកម្មរបស់ខ្លួន និងប្រឈមចំណាយថ្លៃដើមកាន់តែខ្ពស់

កម្ពុជាកំពុងពន្លឿនបរិវត្តកម្មឌីជីថល ខណៈថ្នាក់ដឹកនាំក្នុងវិស័យទូរគមនាគមន៍ក្នុងតំបន់ជួបជុំគ្នានៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

កម្ពុជា បាននិងកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីពង្រឹងសេដ្ឋកិច្ចឌីជីថល និងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់របស់ខ្លួន ខណៈអ្នកបង្កើតគោលនយោបាយ និយតករ និងអ្នកដឹកនាំក្នុងវិស័យទូរគមនាគមន៍ បានជួបជុំគ្នានៅទីក្រុងភ្នំពេញ សម្រាប់សន្និសីទគ្រប់គ្រងវិសាលគមអាស៊ីប៉ាស៊ីហ្វិកលើកទី១២ (12th Asia-Pacific Spectrum Management Conference - APSMC)) ដោយលើកឡើងពីតួនាទីយុទ្ធសាស្ត្រនៃវិសាលគមហ្វ្រេកង់ (radio-frequency spectrum) ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍបច្ចេកវិទ្យា។

បណ្តាប្រទេសមួយចំនួននៅអាស៊ីកាន់តែព្រួយបារម្ភពីកង្វះខាតប្រេង និងការហក់ឡើងតម្លៃកាន់តែខ្ពស់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/03/2026

បណ្តាប្រទេសពឹងផ្អែកខ្លាំងលើការនាំចូលប្រេងដូចជា ប៉ាគីស្ថាន បង់ក្លាដែស ថៃ ឥណ្ឌា កូរ៉េខាងត្បូង និងនេប៉ាល់កំពុងប្រឈមមុខនឹងការរំខានការផ្គត់ផ្គង់ និងតម្លៃថាមពលខ្ពស់

អ្នកសេដ្ឋកិច្ច ៖ តម្លៃប្រេងនៅកម្ពុជានឹងធ្លាក់ចុះ ខណៈ​ប្រេងនៅទីផ្សារសកល​ស្រុតថ្លៃបន្តិចមកវិញ

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

សេដ្ឋវិទូបានបង្ហាញពីក្ដីរំពឹងថា តម្លៃប្រេងនៅកម្ពុជា នឹងធ្លាក់ចុះស្របពេលដែលទីផ្សារថាមពលពិភពលោកមានការប្រែប្រួលយ៉ាងខ្លាំង​ ខណៈរដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានអះអាងថា តម្លៃប្រេងឥន្ធនៈ​កម្ពុជា ពឹងផ្អែក​លើ​ថ្លៃដើម​នៃ​ការនាំចូល

ចិន បង្ហាញពិភពលោកពីស្ថិរភាពថាមពលដ៏រឹងម៉ាំទោះប្រេងឆៅឡើងលើស១០០ដុល្លារក្នុង១បារ៉ែល

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/03/2026

ឥទ្ធិពលនៃសង្គ្រាមដែលជំរុញឱ្យតម្លៃប្រេងឡើងថ្លៃមិនបានធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រទេសចិនដូចទៅនឹងប្រទេសផ្សេងទៀតនោះឡើយ ដោយហេតុថា ប្រទេសមហាយក្សចិន មានស្តុកប្រេងយុទ្ធសាស្ត្រយ៉ាងសន្ធឹកសន្ធាប់

SME កម្ពុជា មានសក្ដានុពល ប៉ុន្តែមិនទាន់រឹងមាំពេញលេញក្នុងការប្រកួតប្រជែងពីគុណភាព

Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/03/2026

បច្ចុប្បន្ន សហគ្រាសធុនតូច និងមធ្យម (SME) កម្ពុជា មានសក្ដានុពល ប៉ុន្តែបើធៀបនឹងប្រទេសជិតខាងគឺមិនទាន់រឹងមាំពេញលេញនៅឡើយក្នុងការប្រកួតប្រជែងពាក់ព័ន្ធទៅនឹងគុណភាព សោភ័ណភាពនៃការវេចខ្ចប់ និងការនាំចេញជាសកល

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)