បាងកក ៖ ស្ថានភាពវាយប្រហារដោយកូវីដនៅក្នុងប្រទេសថៃកាន់តែមានសភាពធ្ងន់ធ្ងរឡើងៗក្នុងពេលបច្ចុប្បន្ននេះ និងឈានទៅដល់ការបិទខ្ទប់ទីក្រុង និងខេត្តសំខាន់ៗចំនួន១០ ដែលស្ថិតនៅភាគខាងត្បូងនៃប្រទេសបូករួមជាមួយនឹងទីក្រុងបាងកកផងដែរ។
នៅថ្ងៃសប្តាហ៍នេះរដ្ឋាភិបាលនៃប្រទេសថៃក្រោមការអនុម័តដោយគណៈរដ្ឋមន្ត្រីថៃ បានប្រកាសទម្លាក់កញ្ចប់ថវិកាប្រមាណជា ១ ០០០ លានដុល្លារសម្រាប់យកទៅប្រើប្រាស់ក្នុងលក្ខខណ្ឌចាំបាច់នៅក្នុងតំបន់ដែលត្រូវបានរាំងខ្ទប់ទាំងនោះ ដើម្បីជួយទ្រទ្រង់សេដ្ឋកិច្ច ក៏ដូចជាជួយគាំទ្រដល់ជីវភាពប្រចាំថ្ងៃរបស់ពលរដ្ឋផងដែរ។

ក្រៅតែពីពលរដ្ឋដែលកំពុងរស់នៅក្នុងខេត្តក្រុងទាំង១០ដែលត្រូវបានបិទខ្ទប់នោះ កញ្ចប់ថវិកាជំនួយនេះក៏នឹងត្រូវយកទៅជួយដល់ប្រតិបត្តិការអាជីវកម្មនានាដែលស្ថិតនៅក្នុងវិស័យផ្សេងគ្នាកំពុងទទួលរងផលប៉ះពាល់ចំនួន៩ ផងដែរ ដោយក្នុងនោះរួមមានទាំងវិស័យសំណង់ សេវាកម្មស្នាក់នៅ ម្ហូបអាហារ សិល្បៈកំសាន្ត ព្រមទាំងសកម្មភាពអាជីវកម្មច្នៃប្រឌិតផ្សេងទៀត។ មានន័យថា បុគ្គលិកក្រុមហ៊ុនឯកជននឹងអាចទទួលបានប្រាក់សំណងស្មើនឹងពាក់កណ្តាលនៃប្រាក់ខែរបស់ពួកគេប្រមាណ ៧ ៥០០ បាត ហើយសម្រាប់ពលរដ្ឋសញ្ជាតិថៃនឹងទទួលបានឧបត្ថម្ភបន្ថែមម្នាក់ចំនួន ២ ៥០០ បាត។

ដោយឡែក ចំពោះបុគ្គលិកដែលជាអ្នកធ្វើការងារបែប Freelancer នឹងត្រូវទទួលបាន ៥ ០០០ បាត ហើយប្រសិនបើអ្នកដែលមិនទាន់បានចុះឈ្មោះនៅក្នុងរបបសន្តិសុខសង្គមទេនោះ រដ្ឋាភិបាលថៃនឹងទុកពេលឲ្យមួយខែទៀតដើម្បីដំណើរការចុះឈ្មោះពេញលេញ។ ជាមួយគ្នានេះ សម្រាប់ប្រតិបត្តិករទាំងឡាយណាដែលមានបុគ្គលិកមានឈ្មោះនៅក្នុងបញ្ជីរបបសន្តិសុខសង្គម នឹងទទួលបានប្រាក់សំណងប្រមាណ ៣ ០០០ បាតក្នុងបុគ្គលិកម្នាក់ ប៉ុន្តែក្នុងទំហំសរុបមិនឲ្យលើសពី ៦០០ ០០០ បាតនោះឡើយ។ គួរឲ្យដឹងដែរថា រហូតមកដល់ពេលនេះប្រទេសថៃកំពុងស្ថិតនៅក្នុងស្ថានភាពប្រឈមកាន់តែខ្លាំងដែលបណ្តាលមកពីការរាតត្បាតនៃជំងឺកូវីដ ប៉ះពាល់យ៉ាងខ្លាំងទៅលើសេវាកម្មសុខាភិបាលបន្ថែមពីលើវិស័យផ្សេងទៀត ដូចជាវិស័យទេសចរណ៍ជាដើម។ ក្នុងពេលដំណាលគ្នានេះ ថៃក៏កំពុងជួបបញ្ហានយោបាយផងដែរ ខណៈដែលមានពលរដ្ឋថៃកាន់តែច្រើនបាននាំគ្នាចូលរួមធ្វើការតវ៉ាប្រឆាំងដើម្បីទម្លាក់នាយករដ្ឋមន្ត្រីថៃបច្ចុប្បន្នផងដែរ៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content