រដ្ឋាភិបាលពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ

ភ្នំពេញ ៖ វឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់​ការ​​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៣ បូក ២ និងវឌ្ឍនភាពនៃការអនុវត្តគម្រោង FMIS ប្រចាំឆមាសទី១ ឆ្នាំ២០២១ត្រូវបានវាយតម្លៃ និងលើកផែនការសម្រាប់អនុវត្តនៅឆ្នាំបន្ទាប់ក្នុងឆ្នាំ២០២២។

កិច្ចប្រជុំ និងត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់​ការ​​គ្រប់គ្រងហិរញ្ញវត្ថុសាធារណៈនេះត្រូវបានរៀបចំឡើងក្រោមអធិបតីភាព អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនី រ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈតាមរយៈ Video Conference ។

ក្នុងត្រីមាសទី ១ និងទី ២ ឆ្នាំ ២០២១ ការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាល ទី ៣ បូក ២ សម្រេចបានដូចខាងក្រោម៖

-ការបន្តពង្រឹងភាពជឿទុកចិត្តនៃថវិកា គិតត្រឹមត្រីមាសទី២ ការអនុវត្តចំណូលរក្សាបានក្នុងស្ថានភាពល្អ និងអាចទុកចិត្តបាន ដែលការអនុវត្តចំណូលស្ថិតក្នុងរង្វង់៥ភាគរយធៀបនឹងច្បាប់ តាមរយៈការបន្តពង្រឹងប្រសិទ្ធការគ្រប់គ្រង និងការអនុវត្តផែនការប្រមូលចំណូល ពិសេស ការខិតខំប្រឹងប្រែងអនុវត្តផែនការសកម្មភាព ដូចមានចែងក្នុងយុទ្ធសាស្ត្រកៀរគរចំណូល។ រីឯការអនុវត្តចំណាយយឺតជាងផែនការបន្តិចក្ដី តែស្ថិតក្នុងស្ថានភាព ដែលអាចសម្រេចបានតាមគោលដៅក្នុងឆ្នាំ។

ដំណើរការនៃការអនុវត្តថវិកាចាប់ផ្ដើមកែលម្អតាមរយៈការសិក្សា និងដាក់ចេញផែនការសកម្មភាព សម្រាប់ដោះស្រាយចំណាយកកស្ទះ ពង្រីកការទូទាត់ចំណាយថវិកាជាតិតាម E-Transfer ការរៀបចំគោលការណ៍ណែនាំហិរញ្ញវត្ថុសាធារណៈតាមក្រសួង ស្ថាប័ន និងការពង្រឹងប្រសិទ្ធភាពនៃការអនុវត្តផែនការយុទ្ធសាស្ត្រ កែទម្រង់ប្រព័ន្ធលទ្ធកម្មសាធារណៈជាដើម។

ការបន្តពង្រឹងគណនេយ្យភាពហិរញ្ញវត្ថុ ការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មាន សម្រាប់ការគ្រប់គ្រងហរិញ្ញវត្ថុសាធារណៈ (FMIS) ត្រូវបានពង្រឹង និងពង្រីកការអនុវត្តតាមរយៈការបន្តដាក់ឱ្យអនុវត្តនីតិវិធីអនុវត្តការងារថ្មីតាមក្រសួង ស្ថាប័ន ការពង្រីកមុខងារបន្ថែមថ្មីក្នុងប្រព័ន្ធ FMIS ពិសេស ការពង្រីកការអនុវត្តគម្រោង FMIS ដល់រដ្ឋបាលរាជធានី ខេត្តទាំង២៥ ។ កម្រិតអនុលោមភាពនៃរបាយការណ៍ IPSAS Cash Basis ត្រូវបានកែលម្អ ។ លិខិតបទដ្ឋានសម្រាប់ការគ្រប់គ្រងទ្រព្យសម្បត្តិរដ្ឋ និងបណ្ណកម្មសិទ្ធិទ្រព្យសម្បត្តិរដ្ឋ បាននឹងកំពុងបន្តរៀបចំជាបន្តបន្ទាប់ ។

ការពង្រឹងប្រសិទ្ធភាពនៃការផ្សារភ្ជាប់ថវិកាទៅនឹងគោលនយោបាយ ក្របខ័ណ្ឌថវិការយៈពេលមធ្យម ឆ្នាំ២០២២ ដោយមានពិតានតាមវិស័យតាម ក្រសួង ស្ថាប័ន ក្របខ័ណ្ឌគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈឆ្នាំ២០២២ ត្រូវបានរៀបចំសម្រាប់ការរៀបចំសេចក្ដីព្រាងច្បាប់ស្ដីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២២ ។

ការបញ្ចប់ការត្រៀមខ្លួនឆ្ពោះ ទៅគណនេយ្យភាពសមិទ្ធកម្ម ការរៀបចំ និងដាក់ឱ្យអនុវត្តលិខិតបទដ្ឋានគតិយុត្តសម្រាប់ការអនុវត្តប្រព័ន្ធថវិកា ព័ត៌មានសមិទ្ធកម្មជាការចាំបាច់ ដែលត្រូវបញ្ចប់សម្រាប់ដាក់ឱ្យអនុវត្តនៅឆ្នាំ២០២២ ក្នុងនោះរួមមាន ៖ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈថ្មី អនុក្រឹត្យលេខ ៨១ និង ៨២ និងក្របខ័ណ្ឌថវិកាព័ត៌មានសមិទ្ធកម្ម ។

ការគាំទ្រកម្មវិធីកែទម្រង់ប្រកបដោយចីរភាព និងភាពប្រទាក់ក្រឡាគ្នានៃការកែទម្រង់ផ្សេងទៀត ស្ថិតក្នុងបរិការណ៍នៃសម័យកាលកូវីដ ការអនុវត្ត ការបណ្តុះបណ្តាល និងសិក្ខាសាលាអាចធ្វើឡើងបានតាមផ្នែក ដោយត្រូវធ្វើតាមប្រព័ន្ធអនឡាញ រីឯវគ្គបណ្ដុះបណ្ដាលដែលតម្រូវឱ្យចុះអនុវត្តផ្ទាល់ ត្រូវបានពន្យារពេល ប៉ុន្តែមិនរងផលប៉ះពាល់ដល់ចលនានៃការកែទម្រង់នោះទេ ។ ជាមួយគ្នានេះ ប្រព័ន្ធគ្រប់គ្រងសមិទ្ធកម្ម និងគណនេយ្យភាពត្រូវបានរៀបចំ និងដាក់ឱ្យអនុវត្តសាកល្បងដែលគ្រោងពង្រីកដល់ក្រសួង ស្ថាប័ននៅឆ្នាំ២០២២ ។ គោលការណ៍ណែនាំការគ្រប់គ្រងផ្អែកលើលទ្ធផល ដែលគ្រោងនឹងបញ្ចប់នៅត្រីមាសទី៣ នឹងចូលរួមក្នុងការរៀបចំផែនការសកម្មភាព និងសូចនាករសមិទ្ធកម្មគន្លឹះឱ្យកាន់តែមានភាពច្បាស់លាស់ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ច្រករបៀងឧស្សាហកម្ម និងបច្ចេកវិទ្យា រំពឹងថានឹងក្លាយជាកម្លាំងចលករសម្រាប់កំណើនសេដ្ឋកិច្ចកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា រំពឹងថា របៀងឧស្សាហកម្ម និងបច្ចេកវិទ្យាអាចក្លាយទៅជាចំណែកនៃកម្លាំងចលករសម្រាប់រុញច្រានកំណើនសេដ្ឋកិច្ចកម្ពុជា

បុរសម្នាក់កែច្នៃត្រឡោកដូងទៅជាធ្យូងអនាម័យ ជួយដល់សុខមាលភាពប្រជាជន

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

ជំនួសឱ្យការយកឈើទៅដុត បុរសម្នាក់បានប្រមូលយកត្រឡោកដូងដែលគេកោសសាច់រួច ទៅដុតឱ្យចេញជាធ្យូងអនាម័យ។

គួរយល់ដឹង ៖ លុយគ្រីបតូ (Crypto) ជាង២៣០០០លើទីផ្សារបច្ចុប្បន្ន តែខ្លះជោគជ័យខ្លះមិនជោគជ័យ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លុយគ្រីបតូ (Cryptocurrencies)ឬលុយឌីជីថលបានក្លាយទៅជាប្រធានបទដ៏ចម្រូងចម្រាសរវាងអ្នកមានជំនឿចិត្តលើទីផ្សារជួញដូរ

Hilltribe Organics ជួយបង្កើនប្រាក់ចំណូលជនជាតិភាគតិចនៅប្រទេសថៃជាង ៥០០ ដុល្លារក្នុងមួយខែពីការចិញ្ចឹមមាន់យកស៊ុតសរីរាង្គ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Hilltribe Organics បានរួមបញ្ចូលជនជាតិដើមភាគតិចដែលចិញ្ចឹមមាន់យកស៊ុតទៅក្នុងខ្សែសង្វាក់តម្លៃនៃផលិតផលសរីរាង្គរបស់ខ្លួន និងបានជួយបង្កើនប្រាក់ចំណូលរបស់ពួកគេបីដង ឬជាង ៥០០ ដុល្លារក្នុងមួយខែ

ការប្រកួតកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤ លើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

នាយកដ្ឋានកសិ-ឧស្សាហកម្ម នឹងរៀបចំកម្មវិធីប្រឡងប្រជែងកែច្នៃគ្រាប់ស្វាយចន្ទីឆ្នើមឆ្នាំ២០២៤​ដើម្បីលើកស្ទួយដល់ការកែច្នៃផលិតផលក្នុងស្រុក ។

អបអរសាទរ ចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

លោកជំទាវអ៊ឹមរចនាសាទរចំពោះវត្តមានផលិតផលត្រីកែច្នៃរបស់កម្ពុជានៅលើទីផ្សារអន្តរជាតិហើយក្រសួងបានត្រៀមខ្លួនជួយសម្រួលដល់ការពង្រីកការនាំចេញ

តំបន់​សេដ្ឋកិច្ចពិសេស​ធំៗចំនួន២​ នឹង​លេច​រូបរាង​នៅពេលឆាប់ៗនេះ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 26/04/2024

រដ្ឋាភិបាល​បានជំរុញឱ្យបង្កើន​តំបន់សេដ្ឋកិច្ចពិសេស​ថ្មីៗជា​បន្តបន្ទាប់ឱ្យ​បាន​ច្រើន​​ដើម្បី ទាក់ទាញការ​វិនិយោគពីខាងក្រៅ​ប្រទេស

Doi Kham ក្រុមហ៊ុនធុរកិច្ចបរិយាបន្នថៃផ្តោតសំខាន់ជួយគាំទ្រជីវភាពក្រុមកុលសម្ព័ន្ធភ្នំ

ធុរកិច្ចបរិយាបន្ន, ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 26/04/2024

Doi Kham បានជួយគាំទ្រដល់ក្រុមពលរដ្ឋកុលសម្ព័ន្ធជាច្រើនរយពាន់គ្រួសារតាមរយៈការទទួលទិញគ្រាប់កាហ្វេដែលមានគុណភាពខ្ពស់ដោយផ្ទាល់ពីសហគមន៍ទាំងនេះ

ទឹកស៊ីអ៊ីវល្បើងក្នុងស្រុក មានគុណភាព និងធានាសុវត្ថិភាពអ្នកទទួលទាន

ជំនួញ, ព្រឹត្តិការណ៍

• 26/04/2024

ដោយមើលឃើញពីតម្រូវការទីផ្សារក្នុងស្រុក សិប្បកម្មមួយត្រូវបានបង្កើតឡើង និងកំពុងផលិតទឹកស៊ីអ៊ីវល្បើង ដែលជាប្រភេទទឹកស៊ីអ៊ីវបន្ទំ ផ្អាប់ទុកស្របតាមបច្ចេកទេសប្រទេសជប៉ុន។

ស្វែងយល់វិធីសាស្ត្រការពារខ្លួនដើម្បីបង្ការខ្លួនពីការបោកបញ្ឆោតតាមអនឡាញ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 26/04/2024

បច្ចុប្បន្ន បច្ចេកវិទ្យាលើពិភពលោកមានការរីកចម្រើនយ៉ាងខ្លាំង ដែលសង្គម-ជាតិប្រើប្រាស់បម្រើវាជាប្រយោជន៍ដល់ប្រជាជន ប៉ុន្តែវាក៏ត្រូវបានក្រុមជនខិលខូចប្រើប្រាស់ ដើម្បីឧបករណ៍មួយក្នុងការបោកបញ្ឆោតប្រាក់