ភ្នំពេញ ៖ ជាមួយនឹងសកម្មភាព និងបទពិសោធន៍ជាង១០ឆ្នាំក្នុងនាមជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុផ្តល់កម្ចីនៅកម្ពុជា ខេមា បានក្លាយជាដៃគូហិរញ្ញវត្ថុដ៏ល្អបំផុតសម្រាប់អតិថិជនទូទៅ ក៏ដូចជាសហគ្រាសខ្នាតតូច និងមធ្យម ខេមា បាននឹងកំពុងពង្រីក និងពង្រឹងខ្លួនតាមរយៈការបង្កើននូវសាខាតាមបណ្តាខេត្ត ក្រុង ស្រុក នានា ក៏ដូចជាការអភិវឌ្ឍនូវចំណេះជំនាញបុគ្គលិក ស្របពេលដែលចំនួនបុគ្គលិក អតិថិជន និងក្រុមហ៊ុនជាដៃគូសហការមានការកើនឡើងជាលំដាប់។

កាលពីថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១នេះ គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត បានរៀបចំអង្គសិក្ខាសាលារយៈពេលមួយថ្ងៃពេញនៅសណ្ឋាគារ សុខា ភ្នំពេញ បន្ទាប់ពីអាក់ខាននូវការជួបជុំបុគ្គលិកជាទ្រង់ទ្រាយធំអស់រយៈពេល២ឆ្នាំ ដោយសារការរីករាលដាលនៃជំងឺកូវីដ-១៩។
សិក្ខាសាលានេះមានគោលដៅពង្រឹងបុគ្គលិកឲ្យត្រៀមខ្លួនជាស្រេចក្នុងការអនុវត្តផែនការការងារសម្រាប់ឆ្នាំ២០២២ខាងមុខ ស្របទៅតាមចក្ខុវិស័យរបស់គ្រឹះស្ថាន គឺក្លាយជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុក៏មានទំនុកចិត្តក្នុងការផ្តល់នូវសេវាហិរញ្ញវត្ថុប្រកបដោយបរិយាប័ន្ន និងភាពច្នៃប្រឌិតដល់ប្រជាជនកម្ពុជា ដោយរក្សាបាននូវអត្ថប្រយោជន៍ជូនអតិថិជន បុគ្គលិក ភាគទុនិក និងសង្គមជាតិទាំងមូល។

បេសកកម្មរបស់គ្រឹះស្ថាន ខេមា មីក្រូហិរញ្ញវត្ថុ លីមីតធីត គឺផ្តល់នូវសេវាហិរញ្ញវត្ថុប្រកបដោយភាពច្នៃប្រឌិត និងមានឥទ្ធិពលដល់សហគមន៍ សហគ្រាសខ្នាតតូច និងមធ្យម និងកសិករ ជាពិសេសជាស្ត្រីប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងការទទួលខុសត្រូវខ្ពស់បំផុត។
ដើម្បីសម្រេចបាននូវទស្សនៈវិស័យ និងបេសកកម្មខាងលើ គ្រឹះស្ថាន ខេមា ក៏ត្រូវការជ្រើសរើសបុគ្គលិកបន្ថែមជាច្រើនរូប ជាពិសេស បុគ្គលិកប្រឹក្សាយោបល់ផ្នែកឥណទាន៕






ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ស្វែងយល់ពីភាពខុសគ្នា និងលក្ខណៈពិសេសរវាង ហ៊ីប៉ូតែក និង បញ្ចាំ
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 17/07/2026
ហ៊ីប៉ូតែក និង បញ្ចាំ គឺសំដៅលើការយកអចលនវត្ថុទៅដាក់ធានាដើម្បីទទួលបានកម្ចីមកប្រើប្រាស់ ប៉ុន្តែលក្ខណៈពិសេសរបស់ហ៊ីប៉ូតែក និងបញ្ចាំ មានភាពខុសគ្នាបើទោះបីជាទាំងពីរនេះ សំដៅលើការដាក់ធានាដើម្បីទទួលបានប្រាក់កម្ចីដូចគ្នាក៏ដោយ

ប៊ុលហ្គារី នឹងអនុវត្តគម្រោងទំនើបកម្មយោធាសំខាន់ចំនួន ៩ តាមរយៈមូលនិធិអឺរ៉ុប SAFE
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/07/2026
រដ្ឋាភិបាលទីក្រុងសូហ្វៀ នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយដើម្បីប្រើប្រាស់មូលនិធិរបស់អឺរ៉ុបដែលការអនុម័តនេះនឹងផ្តល់ហិរញ្ញប្បទានដល់គម្រោងសំខាន់ៗចំនួន ៩ សម្រាប់ការធ្វើទំនើបកម្មនៃកងកម្លាំងយោធារបស់ប្រទេសប៊ុលហ្ការី

ពលរដ្ឋអាម៉េរិកកាន់តែច្រើនលែងមានជំនឿចិត្តលើប្រទេសអាម៉េរិកខ្លួនឯង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/07/2026
អាម៉េរិកកំពុងគ្របដណ្តប់ដោយក្តីបារម្ភយ៉ាងខ្លាំងពីសំណាក់សាធារណជនដែលជាជនជាតិអាម៉េរិកខ្លួនឯងចំពោះបញ្ហាជាច្រើនដូចជាលទ្ធិប្រជាធិបតេយ្យ ស្ថិរភាពសេដ្ឋកិច្ច និងឯកភាពជាតិ




វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content