ផ្កាអំបិលកំពតកំពុងពង្រីកវិសាលភាពក្នុងស្រុក និងនាំចេញទៅទីផ្សារក្រៅប្រទេស

កំពត ៖ ផ្កាអំបិលកំពត គឺជាផលិតផលក្នុងស្រុកដែលមានតម្លៃខ្ពស់ និងមានទីផ្សារទូលាយ ខណៈពេលដែលកម្ពុជាបានធ្វើការចុះបញ្ជីរ ផ្កាអំបិលកំពតចូលទៅក្នុងផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ។

កញ្ញា ថូង ធីតា ជាស្ថាបនិកសហគ្រាសផលិតអំបិល ថូង អ៊ិធ័រប្រាយស៍ (THAUNG ENTERPRISE) បានថ្លែងឱ្យដឹងថា​ វាជារឿងដែលសប្បាយចិត្ត និងមានមោទនភាពដែលអំបិលកំពត ត្រៀមខ្លួនរួចរាល់ក្នុងការចុះក្នុងបញ្ជីផលិតផលម៉ាកសម្គាល់ភូមិសាស្ត្រ ។ 

ក្នុងនាមជាកសិករ និងជាផលិតករកែច្នៃមួយរូប កញ្ញា ថូង ធីតា បានលើកឡើងថា ៖

“នាងខ្ញុំបាន និងកំពុងត្រៀមខ្លួនរួចរាល់ដើម្បីធ្វើយ៉ាងណាចូលរួមនៅក្នុងកិច្ចសហប្រតិបត្តិការនេះ ព្រោះវាទាមទារឱ្យមានការចូលរួមពីអ្នកផលិតទាំងអស់គ្នា ដើម្បីធ្វើយ៉ាងណាឲ្យការផលិតផ្កាអំបិលដែលមានគុណភាព សមស្របនឹងទំនិញសម្គាល់ភូមិសាស្ត្រ ពីព្រោះនេះមិនមែនជាការងាររូបវន្តបុគ្គលនោះទេ ប៉ុន្តែវាជាកិច្ចសហការគ្នារវាងអ្នកផលិតទាំងអស់”

ទាក់ទងទៅនឹងទីផ្សារអំបិលក្នុងស្រុក ម្ចាស់សហគ្រាសខាងលើបន្តថា បច្ចុប្បន្នប្រជាជនបានដឹងពីអត្ថប្រយោជន៍ក៏ដូចជាគុណភាពនៃអំបិលកំពតច្រើនជាងមុន ហើយគាំទ្រផលិតផលក្នុងស្រុកកាន់តែច្រើន ពិសេសផលិតផលផ្កាអំបិលដែលកញ្ញាកំពុងតែផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយផងដែរ។

អ្វីដែលជាចំណុចពិសេស ចំពោះអំបិលរបស់សហគ្រាសផលិតអំបិលធម្មជាតិ ថូង អ៊ិនធ័រប្រាយស៍ គឺគុណភាព ស្តង់ដារ និងការវេចខ្ចប់។ ម៉្យាងវិញទៀត អំបិលត្រូវបានផលិតឡើងតាមបែបប្រពៃណី ប្រកបដោយភាពម៉ត់ចត់ គិតគូរខ្ពស់ដល់សុខភាពរបស់អ្នកបរិភោគ។ កញ្ញា ធីតា ក៏បានជំរុញឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរ ជួយគាំទ្រផលិតផលនៅក្នុងស្រុក ព្រោះគុណភាពមិនចាញ់ផលិតផលដែលនាំចូលពីក្រៅប្រទេសនោះទេ ហើយថែមទាំងអាចជួយម្ចាស់សហគ្រាសនានា អាចដើរបន្តទៅមុខទៀត។

កញ្ញា​បានបញ្ជាក់ទៀតថា ៖

“ខ្មែរយើងមានប្រវត្តិផលិតអំបិលតាំងពីសម័យអង្គរមកម្ល៉េះ ហើយកំពត ជាខេត្តដែលមានទីតាំងភូមិសាស្រ្តអំណោយផលដល់ការផលិតអំបិល ហើយសហគ្រាសផលិតអំបិលយើង អាចផលិតបាននូវអំបិលគ្រួស អំបិលម៉ត់ និងផ្កាអំបិល ដែលទទួលបានជោគជ័យច្រើន និងបាននាំចេញទៅប្រទេស ជប៉ុន ស្វីស អាល្លឺម៉ង់ កាណាដា និងសហរដ្ឋអាម៉េរិក ជាដើម”

ដោយឡែកផ្កាអំបិល ជាកំណកអំបិលមានសភាពដូចដុំគ្រីស្តាល់ស្ដើងៗ អណ្ដែតលើផ្ទៃទឹក និងអាចប្រមូលបាននៅពេលដែលថ្ងៃក្ដៅខ្លាំង ស្ងួត និងគ្មានខ្យល់បក ហើយគេប្រមូលវាដោយប្រើដៃប៉ុណ្ណោះ។ វាមានភាពលំបាកបន្តិចក្នុងការផលិត ប៉ុន្តែពេញនិយមនៅទីផ្សារអឺរ៉ុប ហើយមានតម្លៃថ្លៃជាងអំបិលធម្មតាដោយហេតុថា ផ្កាអំបិលអាចផលិតបានក្នុងបរិមាណតិចជាងអំបិលធម្មតា ហើយត្រូវការសម្ងួតដោយធម្មជាតិ មានលក្ខណៈទន់ និងមានសំណើមខ្ពស់ដល់ទៅ១០ភាគរយ។

គួរបញ្ជាក់ដែរថា កញ្ញា ថូង ធីតា ជានិស្សិតដែលបានថ្នាក់បញ្ចប់បរិញ្ញាប័ត្រជាន់ខ្ពស់ មកពីសាកលវិទ្យាល័យភូមិន្ទនិតីសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច និងមានឈាមជ័រជាកូនកសិករធ្វើអំបិលជាង៣០ឆ្នាំមកហើយនោះបានចាប់ផ្ដើមបំប្លែងខ្លួនពីអាជីវកម្មលក្ខណៈគ្រួសារ មកជាសហគ្រាសផលិតអំបិលធុនមធ្យមឆ្នាំ២០១៧។

កញ្ញាបន្តឲ្យដឹងថា ក្នុងការចាប់ផ្ដើមបង្កើតសហគ្រាសលើកដំបូងបានប្រើដើមទុនប្រមាណ ៥ម៉ឺនដុល្លារ ចំណាយទៅលើការសង់ឃ្លាំង ទិញម៉ាស៊ីនដើម្បីផលិត និងកែច្នៃរួមបញ្ចូលទាំងការសម្អាត និងការវេចខ្ចប់ផងដែរនៅលើទីធ្លាផលិតប្រមាណ៥ហិកតា។ គោលបំណងនៃការបង្កើតសហគ្រាសនេះគឺដើម្បីចូលរួមផ្សព្វផ្សាយ និងលើកស្ទួយវិស័យអំបិលក្នុងស្រុកទៅឱ្យបរទេសបានស្គាល់ ជាពិសេសបានបង្កើតការងារដល់កសិករប្រមាណ ២៧ គ្រួសារក្នុងសហគមន៍ផលិតអំបិលនៅខេត្តកំពត។ នេះជាអ្វីដែលម្ចាស់សហគ្រាសខាងលើបានបញ្ជាក់ប្រាប់។

ជាមួយគ្នានេះ កញ្ញាក៏បានបង្ហាញពីក្ដីរំពឹងថា នៅថ្ងៃអនាគត វិស័យអំបិលនៅកម្ពុជានឹងកាន់តែប្រសើរឡើង ប្រសិនបើបងប្អូនប្រជាជនខ្មែរនៅតែបន្តគាំទ្រផលិតផលនេះ។ ការគាំទ្រនេះនឹងក្លាយជាកម្លាំងចិត្តសម្រាប់បងប្អូនផលិតករក្នុងការអភិវឌ្ឍខ្លួន ក៏ដូចជាកែច្នៃអំបិលដែលជាស្បៀងយុទ្ធសាស្ត្រមួយដ៏ចាំបាច់ក្នុងការរស់នៅ និងផ្សព្វផ្សាយ​ឱ្យបរទេសបានស្គាល់កាន់តែច្បាស់ពីផលិតផលក្នុងប្រទេសកម្ពុជា។ 

ជាចុងក្រោយ កញ្ញា ធីតា មានពាក្យពេចន៍ខ្លះផ្តែផ្តាំទៅកាន់អ្នកចង់ចាប់ផ្តើមអាជីវកម្មដំបូង គប្បីស្គាល់ខ្លួនឯង និងចំណុចសំខាន់នៃផែនការអាជីវកម្មឱ្យបានច្បាស់។​ ក្រៅពីនេះត្រូវសិក្សាពីចំណេះ ជំនាញពីអ្នកដែលមានបទពិសោធន៍ចាស់វស្សា ទាំងបទពិសោធន៍បរាជ័យផង និងជោគជ័យផង ដើម្បីអភិវឌ្ឍខ្លួនឯងឱ្យកាន់តែប្រសើរ៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 12/04/2026

នាព្រឹកថ្ងៃទី១១ ខែមេសា​ ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពី​គណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)