មណ្ឌលគីរី ៖ ទឹកឃ្មុំព្រៃមណ្ឌលគីរី ត្រូវបានចុះបញ្ជី និងទទួលស្គាល់ជាផ្លូវការក្នុងនាមជាផលិតផលធម្មជាតិសម្គាល់ភូមិសាស្ត្រ ដែលជាការលើកស្ទួយដល់ទីផ្សារទឹកឃ្មុំនៅក្នុងខេត្តនៃភូមិភាគឦសានមួយនេះ។ ក្នុងពិធីសម្ពោធម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» នៅថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានលើកឡើងថា នេះគឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយទៀតសម្រាប់ប្រជាពលរដ្ឋ ខេត្តមណ្ឌលគិរីនិយាយជារួម និងសម្រាប់ប្រជាសហគមន៍តំបន់ការពារធម្មជាតិ និងសហគមន៍ព្រៃឈើ និយាយដោយឡែក ដែលទឹកឃ្មុំព្រៃ ផលិតផលមូលដ្ឋានរបស់ខ្លួនត្រូវបានក្រសួងពាណិជ្ជកម្ម ចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញទឹកឃ្មុំព្រៃមណ្ឌលគិរី និងរៀបចំពិធីសម្ពោធឱ្យប្រើប្រាស់ជាផ្លូវការម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ (GI) «ទឹកឃ្មុំព្រៃមណ្ឌលគិរី» នៅពេលនេះតទៅ។

ឯកឧត្តម នេត្រ ភក្ត្រា បានមានប្រសាសន៍ថា ៖
“នេះគឺជាមោទកភាពសម្រាប់បងប្អូនសហគមន៍មូលដ្ឋាន និងជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទទួលស្គាល់ គុណភាពនៃទឹកឃ្មុំព្រៃ មណ្ឌលគិរី និងចូលរួមបង្កើនប្រាក់ចំណូលដល់សមាជិកនៃសមាគមអភិរក្សឃ្មុំព្រៃមណ្ឌលគិរី ក៏ដូចជាជួយលើកស្ទួយជីវភាពរបស់ពួកគាត់បន្ថែមទៀត។ ក្រសួងបរិស្ថានជឿជាក់ថា ក្រោយពីទទួលបានវិញ្ញាប័នប័ត្រសម្គាល់ភូមិសាស្រ្តហើយ នឹងជួយការពារទឹកឃ្មុំព្រៃមណ្ឌលគិរីនិងរក្សាជាកេរតំណែលសម្រាប់មនុស្សជំនាន់ក្រោយ។ កន្លងមក បងប្អូនប្រជាសហគមន៍មួយចំនួនបានប្រកបរបរប្រពៃណី ចូលព្រៃកាប់ឈើ ចូលព្រៃចាប់សត្វព្រៃ ដើម្បីដោះស្រាយបញ្ហាជីវភាព”

ឯកឧត្តមបានថ្លែងថា ក្នុងចំណោមសមាជិកចំនួន ១០ នៃសមាគមអភិរក្សឃ្មុំព្រៃមណ្ឌលគិរី ក្នុងនោះមានតំបន់ការពារធម្មជាតិចំនួន ៥ ក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន។ ក្រោមការគាំទ្រផ្នែកបច្ចេកទេសពីអង្គការដៃគូ និងម្ចាស់ជំនួយ សហគមន៍តំបន់ការពារធម្មជាតិទាំង នេះ បាននិងកំពុងទាញយកនិងកែច្នៃនូវផលអនុផលព្រៃឈើប្រកបដោយនិរន្តរភាព ដោយបានប្រើប្រាស់បច្ចេកទេសប្រកបដោយមេត្រីភាពបរិស្ថាន ដើម្បីរកចំណូល អភិវឌ្ឍជីវភាព និងការចិញ្ចឹមជីវិតក្រុមគ្រួសារខ្លួនឱ្យមានភាពប្រសើរឡើង។
សូមបញ្ជាក់ថាមានសហគមន៍ចំនួន ១១ នៃសមាគមឃ្មុំព្រៃមណ្ឌលគិរី បាននឹងកំពុងអនុវត្តការប្រមូលទឹកឃ្មុំ GI ហើយក្នុងមួយឆ្នាំ សហគមន៍ទាំង ១១ នេះ ( ៩ សហគមន៍ជាសហគមន៍តំបន់ការពារធម្មជាតិនៅជុំវិញដែនជម្រកសត្វព្រៃស្រែពក និងភ្នំព្រេច) នៃសមាគមទឹកឃ្មុំព្រៃមណ្ឌលគិរីអាចប្រមូលទឹកឃ្មុំបានជាង ៥០ តោនក្នុងមួយឆ្នាំ។ រួមទាំងសហគមន៍ផ្សេងទៀត គ្រាន់តែនៅក្នុងខេត្តមណ្ឌលគិរីមួយ សហគមន៍អាចប្រមូលផលទឹកឃ្មុំព្រៃបានចន្លោះពី ១៥០ ទៅ២០០តោន ក្នុងមួយឆ្នាំ។
ក្នុងនាមក្រសួងបរិស្ថានឯកឧត្តមនេត្រ ភក្ត្រា បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះក្រសួងពាណិជ្ជកម្ម ជាពិសេសឯកឧត្តមរដ្ឋមន្ត្រី ដែលបានផ្តួចផ្តើមគំនិត និងសម្រេចចុះបញ្ជីម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ «ទឹកឃ្មុំព្រៃមណ្ឌលគិរី» ដែលនឹងធ្វើឱ្យទឹកឃ្មុំព្រៃមណ្ឌលគិរីកាន់តែមានតម្លៃ មានកេរ្តិ៍ឈ្មោះកាន់តែល្បីរន្ទឺសក្តិសមនឹងគុណភាព ដ៏ល្អនៃទឹកឃ្មុំព្រៃ និងជាពិសេសនឹងអាចការពារកម្មសិទ្ធិបញ្ញាទឹកឃ្មុំព្រៃនេះផងដែរ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content