ភ្នំពេញ ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA ឬចៃកា) បានចុះហត្ថលេខាផ្តល់កម្ចីហិរញ្ញប្បទាន ជាមួយធនាគារអេស៊ីលីដា ក្នុងទឹកប្រាក់ចំនួន ១៣៥ លានដុល្លារអាមេរិក ដើម្បីលើកស្ទួយការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុឱ្យកាន់តែសកម្មនៅតាមជនបទ ដោយជួយសម្រួលការផ្តល់កម្ចីដល់កសិករ និងសហគ្រាសធុនតូចនិងមធ្យមក្នុងវិស័យកសិកម្ម។

ការផ្តល់នេះ ដែលធ្វើឡើងនៅទីស្នាក់ការកណ្តាលនៃធនាគារអេស៊ីលីដា ក្រុងភ្នំពេញ កាលពីចុងខែឧសភា ឆ្នាំ ២០២២ កន្លងមកនេះ ដែលជាសហហិរញ្ញប្បទានរវាង JICA និងធនាគារ SMBC ដែលមានគោលបំណងលើកស្ទួយការប្រើប្រាស់សេវាកម្មហិរញ្ញវត្ថុឱ្យកាន់តែសកម្មនៅតាមជនបទ ដោយជួយសម្រួលការផ្តល់កម្ចីដល់កសិករ និងសហគ្រាសធុនតូច និងមធ្យម ក្នុងវិស័យកសិកម្ម តាមរយៈធនាគារអេស៊ីលីដា ។

វិស័យកសិកម្មដើរតួនាទីយ៉ាងសំខាន់ក្នុងសេដ្ឋកិច្ចនៅប្រទេសកម្ពុជា ដែលចំណែកប្រមាណ ២០% នៃផលិតផលក្នុងស្រុកសរុប និង ៣០% នៃអត្រាការងារសរុប។ ម្យ៉ាងវិញទៀត លទ្ធភាពទទួលបានហិរញ្ញប្បទានក្នុងវិស័យកសិកម្មត្រូវបានកំណត់ត្រឹមប្រហែល ៩% នៃចំនួនប្រាក់កម្ចីសរុបក្នុងប្រទេស ហើយជាងពាក់កណ្តាលនៃចំនួនកសិករសរុបមិនទាន់ទទួលបានហិរញ្ញវត្ថុ។ ប្រហែល ៩០% នៃប្រជាជនក្រីក្ររបស់កម្ពុជារស់នៅក្នុងតំបន់ជនបទ ដែលក្នុងនោះប្រជាជនប្រហែល ៨០% ប្រកបរបរកសិកម្ម ហើយប្រាក់ចំណូលនៅក្នុងតំបន់ទាំងនេះមានត្រឹមតែប្រហែល ៥០-៦០% នៃប្រជាជននៅក្នុងទីក្រុង ដែលបង្កើតឱ្យមានវិសមភាពសេដ្ឋកិច្ច។
កម្ចីនេះនឹងរួមចំណែកធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់កសិករនៅតាមជនបទតាមរយៈធនាគារអេស៊ីលីដា ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានសមតុល្យប្រាក់កម្ចីធំបំផុតក្នុងវិស័យកសិកម្មនៅកម្ពុជា។ ប្រាក់កម្ចីនេះមានគោលបំណងចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ចប្រកបដោយចីរភាពនៅកម្ពុជា ដោយគាំទ្រដល់ការពង្រីកការផ្តល់ប្រាក់កម្ចីដល់វិស័យកសិកម្ម ហើយនឹងរួមចំណែកដល់គោលដៅការអភិវឌ្ឍប្រកបចីរភាព (SDGs) ដោយគ្មានភាពក្រីក្រ ភាពអត់ឃ្លានក្រោមសូន្យ សមភាពយេនឌ័) និង ភាពមានការងារសមរម្យនិងកំណើនសេដ្ឋកិច្ច)។ គួរសម្គាល់ផងដែរថា កម្ចីហិរញ្ញប្បទាននេះគឺជាគម្រោងទី១ក្រោមកម្មវិធីហិរញ្ញប្បទានវិនិយោគវិស័យឯកជនរបស់ JICA ក្នុងវិស័យកសិកម្ម នៅក្នុងប្រទេសកម្ពុជា។ JICA សង្ឃឹមថា គម្រោងនេះនឹងជួយលើកស្ទួយដល់ផលិតកម្មកសិកម្ម បង្កើនចំណូលរបស់ប្រជាកសិករ លើកស្ទួយសហគ្រិនភាពជាស្រ្តីក្នុងវិស័យកសិកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅប្រទេសកម្ពុជា តាមរយៈការជួយសម្រួលដល់ការផ្តល់កម្ចីពីធនាគារក្នុងវិស័យកសិកម្ម៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ក្រុមហ៊ុន ប៉េង ហួត គ្រុប ប្រារព្ធខួប ២០ឆ្នាំ និងបង្ហាញពីវិសាលភាពនៃការរីកចម្រើនលើផ្ទៃដីអភិវឌ្ឍន៍ជិត ១,០០០ ហិកតា ជុំវិញរាជធានីភ្នំពេញ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 13/04/2026
ក្រុមហ៊ុន ប៉េង ហួត គ្រុប ដែលជាសសរស្តម្ភដ៏រឹងមាំក្នុងវិស័យអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជា បានរៀបចំពិធីជប់លៀងប្រចាំឆ្នាំយ៉ាងមហោឡារិក ដើម្បីអបអរសាទរដំណើរកសាងសមិទ្ធផលអស់រយៈពេល ២ទសវត្សរ៍
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content