ភ្នំពេញ៖ បុណ្យភ្ជុំបិណ្ឌ គឺពិធីបុណ្យសាសនាដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ដែលប្រជាជនខ្មែរជាពុទ្ធសាសនិកតែងប្រារព្ធធ្វើឡើងរាល់ឆ្នាំចាប់ពីអំឡុងខែកញ្ញា រហូតដល់អំឡុខែតុលា ដែលមានរយៈពេល១៥ថ្ងៃ ដោយមានថ្ងៃបុណ្យធំមានរយៈពេល ៣ថ្ងៃចុងក្រោយ។ នៅក្នុងអំឡុងពិធីបុណ្យដ៏សំខាន់មួយនេះគេមើលឃើញថា ប្រជាពលរដ្ឋខ្មែរតែងតែធ្វើដំណើរទៅកាន់ស្រុកកំណើតដើម្បីជួបជុំសាច់ញាតិ គ្រួសារ ដើម្បីប្រារព្ធពិធីបុណ្យយ៉ាងរីករាយ។

អំឡុងពេលពិធីបុណ្យភ្ជុំបិណ្ឌនេះដែរ ប្រជាពលរដ្ឋត្រូវការចំណាយប្រាក់ជាច្រើនដើម្បីទៅជួបជុំគ្រួសារធ្វើបុណ្យឧទ្ទិសកុសលជូនដល់ជីដូនជីតា និងសាច់ញាតិដែលបានចែកឋាន ក៏ដូចជាជូនលុយកាក់ដល់ចាស់ទុំសម្រាប់ពួកគាត់យកទៅធ្វើបុណ្យ ឬចំណាយផ្ទាល់ខ្លួនជាដើម។ ដូច្នេះ ដើម្បីចៀសវាងការចំណាយខុសខ្ទង់ ឬលើសពីផែននៃការចំណាយថវិការបស់អ្នក អ្នកជំនាញផ្នែកហិរញ្ញវត្ថុបានលើកថា ដើម្បីកុំឱ្យប៉ះពាល់ដល់ការចំណាយ ប្រជាពលរដ្ឋត្រូវរៀបចំផែនការចំណាយឱ្យច្បាស់លាស់បន្ទាប់ពីពិធីបុណ្យជាតិមួយនេះ។

លោក ទិត្យ កំរង អ្នកជំនាញចំណេះដឹងហិរញ្ញវត្ថុ និងជាស្ថាបនិកក្រុមហ៊ុន ឫទ្ធិពល និងអេបកត់លុយ បានថ្លែងប្រាប់ថា ការចំណាយតិច ឬច្រើនមិនមែនជាបញ្ហាដែលបណ្តាលឱ្យមានការចំណាយខុសខ្ទង់ទេ។ បើមើលទៅសេដ្ឋកិច្ច ការចាយវាយច្រើនរបស់ប្រជាពលរដ្ឋនឹងធ្វើចរន្តលុយល្អប្រសើរ ហើយសេដ្ឋកិច្ចរីកក៏មានការរីកចម្រើន។
លោកលើកឡើងថា ក្នុងន័យសេដ្ឋកិច្ច ឧទាហរណ៍ អំឡុងពេលមានបុណ្យទាន ប្រជាពលរដ្ឋចាយលុយច្រើនលើសណ្ឋាគារ ទិញទំនិញ ម្ហូបអាហារ កន្លែងលក់ដូរ និងអ្នកប្រកបអាជីវកម្មពាក់ព័ន្ធនឹងទទួលបានផលប្រយោជន៍ច្រើន។ ជាមួយគ្នានេះ បើការចាយវាយមិនមានផែនការ មិនត្រូវខ្ទង់ ខុសខ្ទង់ ឬមិនបានព្រាងទុក ការចាយទៅលើសពីលទ្ធភាពក្នុងការចំណាយ នោះវាធ្វើឱ្យប៉ះពាល់ដល់ការចំណាយផ្សេងៗ ឬក៏ប៉ះពាល់ដល់ការចំណាយក្នុងគ្រួសារ។

លោក ទិត្យ កំរង បានថ្លែងដូច្នេះថា ៖
“ជាធម្មតា បើយើងបានព្រាងទុកសម្រាប់ការផែនការចំណាយរបស់យើង យើងដឹងលទ្ធភាពរបស់យើងក្នុងការចំណាយ នោះមិនឱ្យប៉ះពាល់ដល់ការចំណាយផ្សេងទៀតទេ។ ប៉ុន្តែបើយើងមិនបានព្រាងទុកសម្រាប់ការចំណាយរបស់យើង ដោយយកចំណូលមកចំណាយ ដែលធ្វើឱ្យប៉ះពាល់ដល់ការចំណាយជាប្រចាំ ហើយឈានដល់ការត្អួញត្អែហេតុធ្វើបានជាមានចំណាយ ដោយសារការចំណាយរបស់យើងមិនមានការរៀបចំខ្ទង់ចំណាយឱ្យមានត្រឹមត្រូវ”
លោកពន្យល់បន្តថា ៖
“ប្រជាពលរដ្ឋរបស់យើងមួយចំនួនទៅលេងស្រុកកំណើត គាត់ដឹងហើយថា រៀងរាល់ឆ្នាំ នៅស្រុកកំណើតមានកម្មពិធីអ្វីខ្លះ និងចំណាយអស់ប៉ុន្មាន ដូច្នេះបើគាត់ដឹងថា ពេលចូលឆ្នាំ ភ្ជុំ ឬបុណ្យអុំទូក ហើយគាត់ត្រូវចំណាយប៉ុន្មាន គាត់នឹងត្រៀមទុកសម្រាប់ការចំណាយ។ ប៉ុន្តែបញ្ហាមិនមែនដូច្នេះ បញ្ហាគឺគាត់អត់បានត្រៀម ហើយយកចំណូលធម្មតាប្រចាំខែ ទៅចំណាយសម្រាប់តែរយៈបីថ្ងៃពិធីបុណ្យភ្ជុំបិណ្យ ឬ ៣ថ្ងៃនៃពិធីបុណ្យអុំទូក វានឹងធ្វើឱ្យប៉ះពាល់ដល់ការចំណាយប្រចាំខែរបស់គាត់ ទម្រាំតែទទួលបានចំណូលប្រចាំខែថ្មីមកវិញ”
លោកបានឱ្យដឹងទៀតថា ប្រជាពលរដ្ឋត្រូវមានគម្រោងថវិកាឱ្យច្បាស់លាស់ ដូច្នេះការចាយវាយនឹងមិនប៉ះពាល់ដល់ខ្ទង់ចំណាយជីវភាព ឬតម្រូវការនោះទេ ព្រោះនៅពេលមានផែនការ និងគម្រោងថវិកា គឺអាចដឹងច្បាស់ថា តើត្រូវចាយវាយនៅពេលណា ត្រូវចំណាយប៉ុន្មាន។ ដូច្នេះបើសិនជាប្រជាពលរដ្ឋមានការៀបចំបែបនេះ ក្រុមគ្រួសារនីមួយៗមានលទ្ធភាពច្រើនក្នុងការចំណាយនៅពេលមានកម្មពិធីឈប់សម្រាក។
សូមបញ្ជាក់ផងដែរថា បុណ្យភ្ជុំបិណ្ឌ ( Pchum Ben Day) គឺជាពិធីបុណ្យនឹករលឹកសាច់ញាតិដែលបានស្លាប់របស់ជនជាតិខ្មែរ ដែលកំណត់តាម ប្រតិទិនពុទ្ធសាសនា (Buddhist calendar) តាមដំណើរគោលចររបស់ព្រះចន្ទ ដែលរាប់តាមរង្វាស់នៃឆ្នាំចន្ទគតិ (Lunar calendar) នៅក្នុងប្រពៃណីរបស់កម្ពុជា ពិធីបុណ្យនេះត្រូវបានគេហៅថា “ពិធីសែនដូនតា” (Ancestor Ceremony) ដែលមានប្រវត្តិតាំងពីសម័យមុនអង្គរមកម៉្លេះ។
ពិធីបុណ្យភ្ជុំបិណ្ឌ ដែលប្រារព្ធឡើងរៀងរាល់ថ្ងៃ ១រោច ដល់ថ្ងៃ ១៥រោច ខែភទ្របទ ចន្លោះ ខែកញ្ញា និងខែតុលា ដែលជាពិធីបុណ្យដែលមានរយៈពេលវែងជាងគេរហូតដល់ ១៥ថ្ងៃ ជារៀងរាល់ឆ្នាំ ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប និងត្រូវបានឈប់សំរាកពីការងាររយៈពេល ៣ថ្ងៃ ដើម្បីចូលរួមពិធីបុណ្យភ្ជុំបិណ្ឌនេះនាថ្ងៃចុងក្រោយ ដើម្បីឱ្យពួកគេអាចរៀបចំម្ហូបអាហារ ដើម្បីសែនដូនតា ជូនសាច់ញាតិរបស់ពួកគេដោយសេចក្ដីនឹករលឹក រៀងរាល់មួយឆ្នាំម្ដង៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
អាម៉េរិក កំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជា ប៉ុន្តែលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច
• 24/07/2026
អាម៉េរិកសម្រេចកំណត់ពន្ធគយ ១០% លើទំនិញនាំចូលពីកម្ពុជាក្រោមមាត្រា៣០១ ប៉ុន្តែផ្តល់ការលើកលែងលើទំនិញគ្រាប់ស្វាយចន្ទី និងសម្លៀកបំពាក់

រដ្ឋបាល Trump ជំរុញឱ្យអារ៉ាប៊ីសាអូឌីត ទទួលស្គាល់អ៊ីស្រាអែល ដើម្បីអាចទទួលបានបច្ចេកវិទ្យានុយក្លេអ៊ែរពីអាមេរិក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 24/07/2026
កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រក្នុងការផ្តល់បច្ចេកវិទ្យានុយក្លេអ៊ែរស៊ីវិលអាមេរិក ទៅឱ្យអារ៉ាប៊ីសាអូឌីត នឹងត្រូវផ្អែកលើលក្ខខណ្ឌដ៏តឹងរ៉ឹងមួយ ហើយ រដ្ឋាភិបាលទីក្រុងរីយ៉ាត នៃប្រទេសអារ៉ាប៊ីសាអូឌីត ចាំបាច់ត្រូវតែទទួលស្គាល់អ៊ីស្រាអែលជាផ្លូវការ

សហគ្រិនខ្មែរ ពង្រីកការគាំទ្រដល់សហគ្រិន ពង្រឹងភាពជាដៃគូ និងបង្កើនឱកាសទីផ្សារសម្រាប់ផលិតផលខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/07/2026
ក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានរៀបចំកិច្ចប្រជុំលើកទី២០ ដើម្បីពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធី និងអនុម័តគំនិតផ្តួចផ្តើមសម្រាប់ទិសដៅការងារដំណាក់កាលបន្ទាប់ សំដៅពង្រឹងប្រសិទ្ធភាពនៃការគាំទ្រសហគ្រិនភាពនៅកម្ពុជា

ថាមពលស្អាត ក្លាយជាផ្នែកមួយនៃកំណើនសេដ្ឋកិច្ច និងការប្រកួតប្រជែងរវាងប្រទេសមហាអំណាច
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 23/07/2026
ថាមពលស្អាតបានក្លាយជាវិស័យអាទិភាពដ៏លេចធ្លោ និងកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងរវាងប្រទេសមហាអំណាច និងជំរុញដល់បណ្តាប្រទេសកំពុងអភិវឌ្ឍន៍មួយចំនួនចាប់យកមកអនុវត្តបន្ត




វិថីហិរញ្ញវត្ថុ





























































Account
Security
Favourite Content