កំណើន​ប្រតិបត្តិការទូទាត់​តាមប្រព័ន្ធឌីជីថល​កើនឡើងខ្ពស់ជំរុញឱ្យ​វិស័យធនាគារ​បន្ថែម​ការ​ផ្គត់ផ្គង់សេវាកម្ម​

ភ្នំពេញ ៖ នៅក្នុងឆ្នាំ២០២២​​ កំណើន​ប្រតិបត្តិការ​ទូទាត់ប្រាក់​តាមប្រព័ន្ធឌីជីថល​នៅក្នុងប្រទេស​កម្ពុជា​មាន​កា​រកើ​ន​ឡើ​ង​ខ្ពស់​ធៀបនឹង​ឆ្នាំ២០២១​កន្លងទៅ ហើយតាមរយៈ​កំណើន​នៃការទូទាត់​តាមប្រព័ន្ធឌីជីថលនេះ​ដែរ​បាន​ជំរុញឱ្យ​បណ្ដា​ធនាគារ​នានា​បង្កើនការ​ផ្គត់ផ្គង់សេវាកម្មថ្មីៗ​ដោយផ្ដោត​លើ​ប្រព័ន្ធឌីជីថល​ ។

ថ្លែងនៅក្នុងពិធី​បើក​សម្ពោធ​សាខាអ៊ីអន​មានជ័យ​​កាលពីព្រឹកថ្ងៃទី​៦ ខែមករា ឆ្នាំ២០២៣ លោកស្រី​ សុខ សោភា នាយិកា​ប្រតិបត្តិជាន់ខ្ពស់ផ្នែកទីនៃធនាគារអេស៊ីលីដា ភីអិល​ស៊ី​ បានមានប្រសាសន៍ថា​ ក្នុងឆ្នាំ២០២២ ​ដែលទើបកន្លងទៅ​ថ្មីៗនេះ ជាកត់សម្គាល់ឃើញថា ​កំណើន​នៃការ​ប្រើប្រាស់​លើ​ឌីជីថល​កើនឡើង៨០ភាគរយ​លើ​សាច់ប្រាក់ដែល​អតិ​ថិ​ជ​ន​​ធ្វើប្រតិបត្តិការ​លើឌីជីថល ហើយ​៧៨ភាគរយ​លើ​ចំនួនប្រតិបត្តិ​ការ​។

លោក​ស្រីបន្តថា ៖

“កាលពីឆ្នាំ២០២១ ​ចំនួនទឹកប្រាក់ដែល​ធ្វើប្រតិបត្តិការ​តាមប្រព័ន្ធឌីជីថល​មាន​ចំនួនជាង ​៨៨​លានដុល្លារអាមេរិក ​ហើយក្នុងឆ្នាំ២០២២​​ទឹកប្រាក់ធ្វើប្រតិបត្តិការ​តាមឌីជីថល​មាន​ចំនួន ១៣៧​លានដុល្លារ​អា​មេរិក ដូច្នេះ​មានកំណើន​ខ្ពស់ ។ ចំណែក​ចំនួន​ប្រតិបត្តិការ​វិញឃើញថា​បានកើនឡើងពី ​៧៧​លា​ន​ប្រតិ​បត្តិ​ការ​​ក្នុងឆ្នាំ២០២១ កើនឡើងដល់​ ១៣៧​លាន​ប្រតិបត្តិការ​”

លោកស្រីបន្ថែមថា ៖

“តាមរយៈ​កំណើននៃប្រតិបត្តិការ​តាមប្រព័ន្ធឌីជីថល​ក្នុង​ឆ្នាំ២០២២​កន្លងទៅនេះ​បាន​បញ្ជា​ក់​​ពី​ចំណេះដឹងរបស់អតិថិជន​ក្នុងការ​ប្រើប្រាស់​ប្រព័ន្ធបច្ចេកវិទ្យា​ក្នុងវិស័យ​ហិរញ្ញវត្ថុកាន់តែប្រសើរ និង​មា​​ន​អ្នក​ប្រើប្រាស់​បច្ចេកវិទ្យា​ឌីជីថល​ក្នុងវិស័យ​ធនាគារ​ក៏កើនឡើងខ្ពស់​ផងដែរ ។​  តាមរយៈ​កំណើន​នេះ​ធ្វើឱ្យ​ធនាគារ​អេស៊ីលីដា​ត្រូវ​បង្កើនការ​ផ្គត់ផ្គង់​សេវាកម្មនេះបន្ថែម​ទៀត​ ជាក់ស្ដែង​សាខាអេស៊ីលីដា អ៊ីអន​មានជ័យ មាន​បំពាក់នូវ​ម៉ាស៊ីនធ្វើប្រតិបត្តិការ​ដោយស្វ័យ​ប្រវត្តិ​ ព្រមជាមួយ​នឹងបុគ្គលិក​រង់ចាំបម្រើ​អតិថិជន​រៀងរាល់​ថ្ងៃ ចាប់ពីម៉ោង​៩ព្រឹក​ដល់​ម៉ោង៧​ល្ងាច”

លោកស្រី​ កែប ពិសី នាយិកា​សាខា​នៃធនាគារអេស៊ីលីដា​អ៊ីអនមានជ័យ​បានឱ្យដឹងថា​ សម្រាប់សាខា​អ៊ីអន​មានជ័យ​គឺដូចនឹង​សាខាដទៃទៀតដែរ មានបម្រើ​សេវាកម្មដូចគ្នា តែសាខា​នេះគឺបម្រើអតិថិជន​រៀងរាល់ថ្ងៃ​ ពីព្រោះតែទីតាំង​គឺស្ថិតនៅក្នុងផ្សារទំនើប​ដែលអតិថិជនអាច​សួរ​នាំព័ត៌មាននានា​ ឬក៏ដក​ដាក់ប្រាក់​នៅក្នុង​ធនាគារ​អេស៊ីលីដា​បាន​ផងដែរ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/07/2026

ធនាគារ ស្ថាបនា និងក្រុមហ៊ុន វីសា រៀបចំកម្មវិធីទស្សនាការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2026™ Visa Sathapana Viewing Party​

អតីតពលករដែលមកពីថៃ អំពាវនាវពលករដទៃទៀតចូលរួមធ្វើតេស្ត RPL ដើម្បីទទួលស្គាល់ជំនាញជាផ្លូវការ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

អតីតពលករខ្មែរដែលបានត្រឡប់មកពីប្រទេសថៃ បានអំពាវនាវដល់អតីតពលករ​ដទៃទៀតមក​ចុះឈ្មោះធ្វើ​តេស្តទទួល​ស្គាល់​ជំនាញពីមុន(RPL) ដោយសារវាជាយន្តការដ៏សំខាន់ទទួលបានវិញ្ញាបនប័ត្របញ្ជាក់ពីចំណេះដឹង និងជំនាញ

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម

កម្ពុជា បង្កើនការយកចិត្តទុកដាក់ និងបដិសណ្ឋារកិច្ចលើទេសចរណ៍មូស្លីម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ទេសចរណ៍មូស្លីម មិនមែនគ្រាន់តែជាទីផ្សារដ៏មានសក្តានុពលប៉ុណ្ណោះទេ ប៉ុន្តែជាឱកាសក្នុងការបង្ហាញថា កម្ពុជា ជាគោលដៅទេសចរណ៍ប្រកបដោយសុវត្ថិភាព ភាពកក់ក្តៅ ទំនុកចិត្ត

ឆមាស​ទី ​១​ ​ឆ្នាំ​ ​២០២៦​ ​ការ​ធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា​ ​និង​ដៃគូ​អន្តរជាតិ​ ​សម្រេចបាន​ជាង​ ​៣៦​ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

​ការ​ដោះដូរ​ទំនិញ​រវាង​កម្ពុជា​ ​និង​ដៃគូ​ពាណិជ្ជកម្ម​អន្តរជាតិ​សំខាន់​ៗរបស់ខ្លួន សម្រេច​បាន​ទំហំទឹកប្រាក់​ប្រមាណ​  ​៣៦.៨៤​ ​ពាន់​លាន​ដុល្លារ​អាម៉េរិក​ ក្នុង​រយៈពេល​ ​៦​ ​ខែ ​ឆ្នាំ​ ​២០២៦​ ​នេះ​

ទីផ្សារ​ការិយាល័យ​ជួលនៅកម្ពុជា​ នៅតែពឹង​ផ្អែកលើវិនិយោគិន​បរទេស​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 10/07/2026

អគារិយាល័យជួល​នៅកម្ពុជា នៅតែបន្តពឹង​លើ​វិនិយោគិន ឬធុរជនបរទេស ខណៈវិនិយោគិន​និងសហគ្រិនក្នុងស្រុក​បន្តប្រើប្រាស់​ផ្ទះវីឡា ផ្ទះល្វែង​ធ្វើជាទីស្នាក់ការរបស់ខ្លួន

តម្លៃមាស និងប្រេងឆៅឡើងថ្លៃបន្តិច ខណៈការវាយប្រហារនៅតំបន់ឈូងសមុទ្រកំពុងឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

នៅថ្ងៃសុក្រសប្ដាហ៍នេះ តម្លៃមាសឡើងថ្លៃ ០.២ ភាគរយ ឬ ៤ ១២៨ ដុល្លារក្នុងមួយអោននៅលើទីផ្សារអន្តរជាតិ ខណៈដែលនៅលើទីផ្សារកម្ពុជាមានតម្លៃ ៤៩៦ ដុល្លារក្នុងមួយជី និង ៤ ៩៦១ ដុល្លារក្នុងមួយតម្លឹង

កម្ពុជា-ឡាវ រួមគ្នាពន្លឿនកិច្ចអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ដើម្បីពង្រីកទំហំពាណិជ្ជកម្ម និងការវិនិយោគ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

កម្ពុជា - ឡាវ កំពុងឈានចូលដល់របត់ថ្មីមួយ ដែលផ្តោតលើការប្រែក្លាយទំនាក់ទំនងការទូតប្រពៃណីឱ្យទៅជាកាតាលីករសេដ្ឋកិច្ចពិតប្រាកដ

មេដឹកនាំ​ម៉ាឡេស៊ី​ និង​ថៃ​ ​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ហា​ជល​ផល​ ក្រោយ​មាន​ភាព​រកាំ​រកូស​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្រោយពី​មាន​ភាព​រកាំ​រកូស​លើ​ការ​នាំចេញ​ត្រី​ ​និង​បង្គា​ជិត​ពីរ​ខែ​ ​មេដឹកនាំ​ម៉ាឡេស៊ី ​និង​ថៃ​បាន​ជួប​ពិភាក្សា​គ្នា​ដោះស្រាយ​បញ្ចប់​បញ្ហា​នេះ​រួចរាល់​ ​ព្រមទាំង​ប្តេជ្ញា​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ដល់​គោលដៅ​ ​៣០​ ​ពាន់​លាន​ដុល្លារ​ត្រឹម​ឆ្នាំ​ ​២០២៧

រយៈពេល ៥ខែ ការ​ចំណាយរបស់រដ្ឋបាល​ថ្នាក់ជា​តិ តិចជាង​ចំណូល​ប្រមាណជិត ២០០លានដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/07/2026

ក្នុងរយៈពេល ៥ខែ ដើមឆ្នាំ​២០២៦នេះ ការអនុវត្ត​ថវិកា​របស់រដ្ឋបាលថ្នាក់ជាតិ​ មាន​អតិរេក​សរុបប្រមាណ ៧៣៨​ពាន់​លានរៀល ​ឬប្រមាណជាង​ ១៨៤លានដុល្លារអាម៉េរិក