ខេត្តកំពត ​រំពឹង​ទទួលបានកំណើនភ្ញៀវទេសចរ​ និងការ​វិនិយោគ​អចលនទ្រព្យបន្ថែម​ ក្រោយព្រះពុទ្ធប្បដិមា​កំពស់​ជាង​​១០០ម៉ែត្រ​សាងសង់រួច

ភ្នំពេញ  ៖​ ព្រះពុទ្ធប្បដិមាកំពស់​១០៨​ម៉ែត្រ បានចាប់ផ្ដើម​បើកការដ្ឋាន​សាងសង់​ជាផ្លូវការ​កាលពីថ្ងៃទី​០៤ ខែមករា ឆ្នាំ២០២៣​​ថ្មីៗនេះ ដែល​ការសាងសង់​នូវព្រះពុទ្ធប្បដិមា​ដ៏ខ្ពស់​នេះ នឹងទាក់ទាញ​ការ​ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ ក៏ដូចជាការ​វិនិយោគបន្ថែមទៅកាន់ទឹកដី​នៃខេត្ត​កំពត និង​តំបន់សមុទ្រ​ក្នុង​ព្រះ​រា​ជា​ណា​ច​ក្រ​កម្ពុជា ។​

ព្រះពុទ្ធប្បដិមា​ដែលសាងសង់ឡើង​លើ​កំពូលភ្នំ​បូកគោមានកំពស់​១០៨​ម៉ែត្រ​ពី​ខឿន​​ផ្ទាល់​ដី ប្រើប្រាស់ថវិកា​ប្រមាណ៣០​លានដុល្លារអាមេរិក​ និងចំណាយពេល​ក្នុងការ​សាងសង់រយៈ​ពេល​៤ឆ្នាំ ។ រយៈពេល៤ឆ្នាំក្រោយ ខេត្ត​កំព​តត្រូវបានរំពឹង​ថានឹងទទួលបានកំណើន​នូវភ្ញៀវទេសចរ​ និង​កា​រវិនិយោគ​លើ​វិស័យ​ទេសចរណ៍​បន្ថែមទៀត និង​អាច​ធ្វើឱ្យ​តំបន់សមុទ្រ​មួយនេះ​ទទួលបា​ននូវការ​រីកចម្រើនបន្ថែមទៀត ។

លោក​ ជិន ណារិន នាយកប្រតិបត្តិ​នៃ​ក្រុមហ៊ុន Sunshine Real Estate នៅខេត្ត​កំពត​បានឱ្យដឹងថា​ ការ​អ​ភិ​វឌ្ឍ​នានា​នៅក្នុង​ខេត្តកំពត​នាពេលកន្លង​មក​និងពេលបច្ចុប្បន្ន​នេះ នឹងជំរុញឱ្យ​ខេត្ត​កំពតកាន់តែ​មាន​សក្ដា​នុ​ពល​ទាក់ទាញ​ការ​វិនិយោគបន្ថែមទៀត ។

លោកបន្តថា ​៖

“តាមបទពិសោធ ​និងការ​សង្កេតរបស់ខ្ញុំ​នាពេលកន្លង​មក​ឃើញថា​​ក្រោយពេល​​មាន​គ​ម្រោ​ងអ​​ភិវឌ្ឍន៍​អ្វីមួយ​នៅក្នុង​ខេត្តកំពត​បានលេចចេញជារូប​រាង តែងតែ​ទទួ​ល​បាននូវការ​វិនិយោគ​នានា​ជា​បន្ត​បន្ទាប់​ទៅតាមនោះដែរ ជាក់ស្ដែ​ងក្រោយ​ពេល​រាជរដ្ឋាភិបាល​បាន​ប្រកាស​បើក​ការដ្ឋានសាងសង់​កំពង់​ផែ​ទឹក​ជ្រៅ នៅខេត្តកំពត​ក៏ឃើញថាមានគម្រោងវិនិយោគ​ឯកជនជាច្រើន​បាន​ចាប់ផ្ដើម​អនុវត្តន៍គម្រោងរបស់​ពួកគេ​ជា​បន្តបន្ទាប់ផងដែរ”

លោក​បន្ថែមថា ៖

“នៅពេលអនាគត​ឆាប់ៗនេះ ខ្ញុំជឿជាក់ថា ខេត្តកំពត​នឹង​កាន់តែ​មានសក្ដានុពល​បន្ថែមទៀត ទៅលើ​ការទាក់ទាញ​ការ​វិនិយោគ​ដើម្បីបំពេញ​បន្ថែម​នូវ​តម្រូវការ​ដែល​កំពុង​កើនឡើង​ជា​បន្ត​បន្ទាប់​​ និងនៅពេលឆាប់ៗនេះ”

លោក កែវ សុជាតិ ប្រធានសាខា​នៃក្រុមហ៊ុន​ KW Kampot ក៏បានឱ្យដឹងផងដែរថា ​ការ​វិនិយោគនៅក្នុ​ង​ខេ​ត្ត​កំព​ត​ភាគច្រើន​ មើលឃើញថាជាគម្រោង​វិនិយោគ​បំពេញ​បន្ថែមសម្រាប់វិស័យទេសចរណ៍​ដូចជា​គម្រោងផ្ទះ​លំហែកាយ សណ្ឋាគារ ផ្ទះសំណាក់ ប៉ុន្តែចុងក្រោយនេះក៏មានគម្រោង​អគារ​ខ្ពស់​ៗ​មួយ​ចំ​នួ​នផងដែរ ដែលទាំងនេះកាន់តែផ្ដល់ទំនុកចិត្ត​បន្ថែមដល់​វិនិយោគ​ថ្មីៗជាច្រើនទៀត។

នៅក្នុងរបាយការណ៍​របស់​ក្រុមហ៊ុន​ សុខា អូតែល ដែលជាក្រុមហ៊ុន​សាងសង់​លើព្រះពុទ្ធប្បដិមា​កំពស់​១០៨​ម៉ែត្រ​នៅលើកំពូល​ភ្នំបូកគោ​បានបង្ហាញថា តាមរយៈព្រះពុទ្ធប្បដិមា​មួយអង្គ​ដែល​កំពុងសាងសង់​នៅលើ​កំពូល​ភ្នំ​បូកគោ​​នឹងធ្វើឱ្យ​ខេត្តកំពត​កាន់តែមាន​សក្ដានុពល​លើ​វិស័យ​ទេសចរណ៍​បន្ថែមទៀត​ ជាពិសេស នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​ក្នុងតំបន់​ និងលើពិភពលោកមកទស្សនា​នៅក្នុ​ងខេត្តកំពត ​ជាពិសេស​រម​ណី​យ​ដ្ឋាន​​​បូ​ក​គោ​កាន់តែច្រើន​ក្រោយពេលព្រះពុទ្ធប្បដិមា​សាងសង់រួចរាល់នៅឆ្នាំ២០២៧​ខាងមុខ។​

រាជរដ្ឋាភិបាលក៏បាន និងកំពុងសាងសង់​ផ្លូវ​តភ្ជាប់ខ្វាត់ខ្វែង​ពីភ្នំពេញ ទៅកាន់ខេត្តកំពត ​និងកែប ក៏ដូចជាផ្លូវ​​នៅក្នុង​តំបន់នោះផ្ទាល់ ដែល​តាមរយៈផ្លូវទាំង​នេះដែរ នឹងជំរុញឱ្យភ្ញៀវទេសចរ​ទៅកាន់តំបន់នោះ​កាន់តែច្រើនបន្ថែមទៀត ហើយចង់មិនចង់​ ការ​វិនិយោគ​ទៅលើ​សេវា​ទេសចរ​នៅក្នុង​តំបន់នេះ ក៏នឹ​ងត្រូវតែកើនឡើ​ងផងដែរ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ប្តេជ្ញាពង្រឹងពាណិជ្ជកម្ម និងការវិនិយោគនៅកម្ពុជា បន្ទាប់ពីបានផ្តល់ជំនួយសរុបជិត ៨៥០លានដុល្លារ ក្នុងរយៈពេលជាង៣០ឆ្នាំ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ភ្នំពេញ ៖ រដ្ឋាភិបាលអាល្លឺម៉ង់ បានបន្តប្តេជ្ញាគាំទ្រសេដ្ឋកិច្ចកម្ពុជា បន្ទាប់ពីបានបញ្ចេញជំនួយ និងឥណទានសរុបជាង ៨៤៧លានដុល្លារ ខណៈវិស័យឯកជនអាល្លឺម៉ង់កំពុងចាប់អារម្មណ៍ស្វែងរកឱកាសវិនិយោគ និងពង្រីកពាណិជ្ជកម្មនៅកម្ពុជា។ ការប្ដេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការនេះធ្វើឡើងក្នុងជំនួបសម្តែងការគួរសមរវាង ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយលោកជំទាវ Silke Röfer ឯកអគ្គរដ្ឋទូតវិសាមញ្ញ

វៀតណាម វ៉ា​ដាច់​ចិន​ ក្លាយជា​ទីផ្សារ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វៀតណាម​បាន​វ៉ា​ដាច់​ចិន ក្លាយជា​ទីផ្សារ​ប្រភព​ភ្ញៀវ​ទេសចរ​ធំ​បំផុត​របស់​កម្ពុជា​ ​ក្នុង​រយៈពេល​ ៩​ខែ​ដំបូង​ឆ្នាំ​២០២៦ ​ដោយ​កម្ពុជា​ទទួល​បាន​ភ្ញៀវ​ទេសចរ​វៀតណាម​ចំនួន​ ៦៥​១ ៤៨៦​នាក់​ ​ធៀប​នឹង​ភ្ញៀវ​ទេសចរ​ចិន​ចំនួន​ ៦៤៣ ៣១៤​នាក់

វិនិយោគិន ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន​កាន់​តែច្រើន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

វិនិយោគិនក្នុងនិងក្រៅប្រទេស​ កាន់តែច្រើន​ចាប់ផ្ដើម​សម្លឹង​រកឱកាស​វិនិយោគនៅតំបន់​ភូមិភាគឦសាន.....

អារ៉ាប៊ី​សាអ៊ូឌីត ​សម្រេច​កិច្ចព្រមព្រៀង​ស្តុក​ទុក​ប្រេង​ឆៅ​នៅ​រូង​ថ្ម​ក្រោម​ដី​របស់​សិង្ហបុរី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 30/10/2026

ប្រេងឆៅរបស់អារ៉ាប៊ីសាអ៊ូឌីតនឹងត្រូវយកទៅស្តុកទុកនៅក្នុងរូងថ្មក្រោមដី Jurong នៅភាគខាងត្បូងសិង្ហបុរី ដោយការដឹកជញ្ជូនប្រេងចូលទៅកាន់ទីនោះនឹងចាប់ផ្តើមនៅពាក់កណ្តាលឆ្នាំ ២០២៧

កម្ពុជា​បន្ថែម​ជើង​ហោះហើរ​ពី​ចិន​ និង​បើក​សេវា​ហោះហើរ​ថ្មី​ពី​កូរ៉េ​ខាង​ត្បូង​មក​សៀម​រាប​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ ​កម្ពុជា​នឹង​មាន​សេវា​ហោះហើរ​តាម​រដូវ​ថ្មី​ពី​សាធារណរដ្ឋ​កូរ៉េ ​និង​បង្កើន​ជើង​ហោះហើរ​ពី​សាធារណរដ្ឋ​ប្រជាមានិត​ចិន​ ​មកកាន់​ព្រលានយន្តហោះ​អន្តរជាតិ​សៀមរាប​-​អង្គរ ​ដើម្បី​ពង្រឹង​ការ​តភ្ជាប់​អន្តរជាតិ​ ​និង​គាំទ្រ​កំណើន​វិស័យ​ទេសចរណ៍

គណៈប្រតិភូសភាអឺរ៉ុបបំពេញដំណើរទស្សនកិច្ចទៅចិនជាលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំ ចំពេលមានភាពតានតឹងពាណិជ្ជកម្ម

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

បរទេស៖ គណៈប្រតិភូនៃគណៈកម្មាធិការពាណិជ្ជកម្មអន្តរជាតិរបស់សភាអឺរ៉ុប (INTA) ចំនួន ១២ រូប បានធ្វើដំណើរទៅដល់ប្រទេសចិនកាលពីថ្ងៃអង្គារ៍កន្លងទៅនេះ ដែលជាដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយ។ សារព័ត៌មាន Global Times បានរាយការណ៍ថា ក្រុមសមាជិកសភាទាំងនោះនឹងបំពេញដំណើរទស្សនកិច្ចរយៈពេល​ ៣ ថ្ងៃ នៅតាមតំបន់សំខាន់ៗនៃពាណិជ្ជកម្ម រួមមាន ទីក្រុងប៉េកាំង

សិង្ហបុរី ​ផ្ដួចផ្ដើម​បង្កើត​បណ្ដាញ​ស្ថិតិ​ពលកម្ម​អាស៊ាន​ ដើម្បី​តាមដាន​តម្រូវការ​ការងារ​ ​និង​ជំនាញ​ថ្មី​ៗ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

សិង្ហបុរី​បាន​ផ្តួចផ្តើម​បង្កើត​ការិយាល័យ​ ​និង​បណ្តាញ​អ្នក​ជំនាញ​ស្ថិតិ​ពលកម្ម​អាស៊ាន ​ដើម្បី​ពង្រឹង​ការ​ផ្លាស់ប្តូរ​ទិន្នន័យ​ការងារ​ ​និង​ជំនាញ ​ព្រមទាំង​ជួយ​ឱ្យ​ប្រទេស​ក្នុង​តំបន់​អាច​កំណត់ និង​ព្យាករណ៍​ការ​ប្រែប្រួល​នៃ​ទីផ្សារ​ពលកម្ម​បាន​ទាន់​ពេលវេលា

ARD​B ​ជំរុញ​ដោះស្រាយ​បញ្ហា​ទុន ​និង​ទីផ្សារ ​ដើម្បី​ពង្រឹង​សហគ្រាស​ក្នុង​ស្រុក​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

ឯកឧត្តម​ ​កៅ ​ថាច ប្រតិភូ​រាជ​រដ្ឋាភិបាល​ ​និង​ជា​អគ្គ​នាយក​ធនាគារ​អភិវឌ្ឍន៍​ជនបទ ​និង​កសិកម្ម ​(​ARDB​) ​បាន​លើកឡើង​ថា​ ​កង្វះ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន ​និង​ការ​លំបាក​ក្នុង​ការ​ស្វែងរក​ទីផ្សារ​ ​គឺជា​បញ្ហា​ប្រឈម​សំខាន់​ពីរ​របស់​សហគ្រាស​ធុន​មីក្រូ ​តូច ​និង​មធ្យម​ ​(​MSM​Es​)​ ​នៅ​កម្ពុជា​ ​

ពី​ចម្ការ​ដល់​រោងចក្រ​៖​ ការ​កែច្នៃ​ជា​គន្លឹះ​ដោះស្រាយ​បញ្ហា​ម្នាស់​ទឹកឃ្មុំ​លើស​តម្រូវការ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

​ទោះ​ម្នាស់​ទឹកឃ្មុំ​ទទួល​បាន​ទិន្នផល​ល្អ ​និង​មាន​គុណភាព​ប្រសើរ​នៅ​ដើម​រដូវ​ប្រមូល​ផល​ឆ្នាំ​នេះ​ក៏​ដោយ​ កសិករ​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​លក់​ ​និង​កង្វះ​ទីផ្សារ​ស្រូបយក​ផលិតផល​ម្នាស់

ផលិតផល​ក្នុង​ស្រុក​ចុះ​បញ្ជី​កើន​ដល់​ ២​,​៦០០ ​មុខ ​ក្នុង​រយៈពេល​ ៩ ​ខែ ​កើន ​១​,​១០០ ​មុខ​ ធៀប​ឆ្នាំ​មុន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/10/2026

កម្ពុជា​មាន​ផលិតផល​ក្នុង​ស្រុក​ចំនួន​ ២​,​៦០០ ​មុខ ​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​ ​បច្ចេកវិទ្យា​ ​និងន​វានុវត្តន៍​ ​ក្នុង​រយៈពេល​ ៩ ​ខែ​ដំបូង​នៃ​ឆ្នាំ​ ២០២៦ ​កើន​ឡើង​ចំនួន​ ១​,​១០០​ ​មុខ ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំ​មុន