សម្ដេចតេជោ ៖ កម្ពុជាបានឆ្លងផុតពីសេដ្ឋកិច្ចគ្រួសារមកជាសេដ្ឋកិច្ចពាណិជ្ជកម្ម និងទីផ្សារ

ភ្នំពេញ ៖ សេដ្ឋកិច្ចកម្ពុជាកាលពីទើបតែបែកពីសម័យប៉ុលពតភ្លាមៗ ប្រជាពលរដ្ឋ និងអ្នកផលិតគឺផលិតតែសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារឱ្យបានគ្រប់គ្រាន់ប៉ុណ្ណោះ តែក្រោយមកប្រជាពលរដ្ឋកម្ពុជាក៏ចាប់ផ្ដើមផលិតសម្រាប់ផ្គត់ផ្គង់លើទីផ្សារដូចជាផ្គត់ផ្គង់ក្នុងស្រុក និងក្រៅប្រទេស ដែលធ្វើឱ្យកម្ពុជាបានឆ្លងផុតពីប្រទេសសេដ្ឋកិច្ចគ្រួសារ មកជាសេដ្ឋកិច្ចពាណិជ្ជកម្ម និងទីផ្សារ ។

បើតាមប្រសាសន៍សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងពិធីប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូននិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រជាង៦ពាន់នាក់ នៅព្រឹកថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៣ នាមជ្ឈមណ្ឌលសន្និបាតកោះពេជ្រ បានមានប្រសាសន៍ថា កាលពីមុនកសិករកម្ពុជាយើង ភាគច្រើនគាត់ដាំដុះសម្រាប់តែផ្គត់ផ្គង់ខ្លួនឯងសម្រាប់ផ្គត់ផ្គង់ក្នុងគ្រួសារប៉ុណ្ណោះ ប៉ុន្តែមកដល់ពេលនេះ កសិករមួយចំនួនធំចាប់ផ្ដើមដាំដុះច្រើន ដើម្បីរកចំណូលសម្រាប់ផ្គត់ផ្គង់គ្រួសារ និងអាចឈានដល់ការដាំដុះដើម្បីនាំចេញទៅកាន់ទីផ្សារក្រៅប្រទេសផងដែរ ។

សម្ដេចតេជោបន្តថា ពាក់ព័ន្ធនឹងសេដ្ឋកិច្ចពាណិជ្ជកម្មនាពេលបច្ចុប្បន្ននេះ គឺមិនមែនមានតែកម្ពុជាទេដែលកំពុងជួបប្រទះនឹងបញ្ហានោះ តែវាជាបញ្ហាសេដ្ឋកិច្ចសកល ដែលបណ្ដាលមកពីសង្គ្រាមរវាងរុស្ស៊ី និងអ៊ុយក្រែន ហើយសង្គ្រាមនេះដែរ វានឹងត្រូវបញ្ចប់ដោយមិនអាចអូសបន្លាយយូរអង្វែងតទៅទៀតទេ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រយៈពេល៩ខែ ឆ្នាំ២០២៤ កម្ពុជានាំចេញកៅស៊ូប្រមាណជិត ២៥ម៉ឺនតោន កើនជាង ៣% ខណៈទីផ្សារមានតម្លៃល្អ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/11/2024

អគ្គនាយកដ្ឋានកៅស៊ូនៃក្រសួងកសិកម្មបានឱ្យដឹងថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៤ កម្ពុជាសម្រេចបានការនាំចេញកៅស៊ូចំនួន ២៤៨ ៥៣៥តោន កើនឡើងចំនួន ១ ៣១៦តោន

Nissan គ្រោងបញ្ឈប់បុគ្គលិកចំនួន ៩ ០០០ នាក់នៅទូទាំងពិភពលោក និងកាត់បន្ថយសមត្ថភាពផលិត ២០ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/11/2024

ស្ថានភាព Nisssan ដូចទៅនឹងក្រុមហ៊ុនផលិតរថយន្តបរទេសផ្សេងទៀត ដែលកំពុងជួបការលំបាកនៅក្នុងប្រទេសចិន ដោយសារក្រុមហ៊ុនចិន BYD និងក្រុមហ៊ុនផលិតក្នុងស្រុកផ្សេងទៀតកំពុងដណ្តើមចំណែកទីផ្សារជាមួយនឹងរថយន្ត EV និងកូនកាត់ Hybrid ដែលមានតម្លៃសមរម្យ និងបច្ចេកវិទ្យាទំនើប

អាកាសចរចិន Air China ក្លាយជាអតិថិជនដំបូងបញ្ជាទិញយន្តហោះខ្នាតធំ C929 ដែលអាចផ្ទុកអ្នកដំណើរចន្លោះពី ២៨០ ទៅ ៤០០នាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/11/2024

យន្តហោះម៉ូដែលខ្នាតមធ្យម C919 ចំនួន៦០គ្រឿង និងយន្តហោះសម្រាប់ការធ្វើដំណើរក្នុងស្រុកប្រភេទ C909 ចំនួន៤០គ្រឿងត្រូវបានបញ្ជាទិញដោយក្រុមហ៊ុន Hainan Airlines

រដ្ឋមន្ត្រីឧស្សាហកម្ម៖ សហគ្រាសធុនតូច និងមធ្យម ដឹកនាំដោយស្ត្រី ត្រូវចាប់យកឱកាសទីផ្សារក្នុងតំបន់ និងសកលលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/11/2024

ការលើកកម្ពស់សហគ្រិនភាពស្រី្តតាមរយៈសមាហរណកម្មអាជីវកម្មទៅក្នុងខ្សែច្រវាក់តម្លៃក្នុងតំបន់ និងសកលលោកដោយប្រើប្រាស់ឱ្យអស់លទ្ធភាពនូវសក្តានុពលធនធាន

ម្ចាស់អាជីវកម្ម ក៏ដូចជាអ្នកចង់បង្កើតអាជីវកម្មថ្មី គួរពិចារណាទៅលើទំនោរនៃតម្រូវការទីផ្សារសកលមួយចំនួនសម្រាប់ឆ្នាំ២០២៥ ដើម្បីទទួលបានលទ្ធផលវិជ្ជមាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/11/2024

ម្ចាស់អាជីវកម្ម ក៏ដូចជាអ្នកចង់បង្កើតអាជីវកម្មថ្មី គួរពិចារណាទៅលើទំនោរនៃតម្រូវការទីផ្សារសកលមួយចំនួនសម្រាប់ឆ្នាំ២០២៥ ដើម្បីទទួលបានលទ្ធផលវិជ្ជមាន

ចំណេះដឹងហិរញ្ញវត្ថុចំនួន៤ សម្រាប់ឪពុកម្តាយក្នុងការបង្រៀនកូនៗពីវ័យកុមារភាពឱ្យចេះសន្សំ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/11/2024

នុងនាមជាអ្នកតម្រង់ផ្លូវដល់កូនៗ គ្មានពាក្យថាលឿនពេកនោះទេក្នុងការចាប់ផ្តើមបង្រៀនកូនរបស់អ្នកអំពីររបៀបសន្សំប្រាក់ និងចំណាយប្រកបដោយការទទួលខុសត្រូវ

សហរដ្ឋអាម៉េរិកបញ្ជាឱ្យក្រុមហ៊ុនផលិតឈីបរបស់តៃវ៉ាន់ TSMC បញ្ឈប់ការលក់បន្ទះឈីបកម្រិតខ្ពស់របស់ខ្លួនទៅឲ្យចិនដីគោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/11/2024

ថ្មីៗនេះ ក្រសួងពាណិជ្ជកម្មសហរដ្ឋអាម៉េរិកបានផ្ញើលិខិតមួយច្បាប់ទៅក្រុមហ៊ុន TSMC ដោយដាក់ការរឹតបន្តឹងលើការនាំចេញលើបន្ទះឈីបទំនើបមួយចំនួនដែលជាប្រភេទកម្រិតខ្ពស់ 7 nanometer ឬខ្ពស់ជាងនេះទៅឲ្យចិនដីគោក ដើម្បីហាមឃាត់សមត្ថភាពផលិតរបស់ពួកគេនៅក្នុងការបង្កើនល្បឿនបញ្ញាសិប្បនិម្មិត AI និងអង្គភាពដំណើរការក្រាហ្វិក

តម្លៃប្រេងធ្លាក់ចុះជិត ២ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពី Donald Trump ឈ្នះឆ្នោត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/11/2024

តម្លៃប្រេងឆៅម៉ាក Brent ឡើងថ្លៃ ១,៥ ភាគរយ ឬ ៧៤,៦០ ដុល្លារក្នុងមួយបារ៉ែរល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) ឡើងថ្លៃ ១,៧ ភាគរយ ៧១,០៦ ដុល្លារក្នុងមួយបារ៉ែល

វត្តមានរបស់ក្រុមហ៊ុន Metal Jewelry ជួយជំរុញសេដ្ឋកិច្ច បង្កើតការងារ អភិវឌ្ឍឧស្សាហកម្មគ្រឿងអលង្ការនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/11/2024

វត្តមានរបស់ក្រុមហ៊ុន Metal Jewelry Cambodia បានជួយជំរុញសេដ្ឋកិច្ច បង្កើតការងារ និងអភិវឌ្ឍឧស្សាហកម្មគ្រឿងអលង្ការនៅព្រះរាជាណាចក្រកម្ពុជា

សម្ដេចធិបតី ហ៊ុន ម៉ាណែត ៖ ខេត្ត​កែប ​តូច​តែសម្បូរផ្លូវ និងមានសក្ដានុពល​ស្ទើរគ្រប់វិស័យ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 11/11/2024

មានផ្លូវ​មានកា​រអភិវឌ្ឍ​ ដូច្នេះហើយទើប​រាជរដ្ឋាភិបាលបាន​សាងសង​ផ្លូវជាច្រើន​ខ្សែ​តភ្ជាប់ពីភ្នំពេញ ទៅកាន់​បណ្ដាខេត្ត​នានា​នៅទូទាំងប្រទេសកម្ពុជា