វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់, មិនអាចឈានដល់បញ្ហាដូចនៅសហរដ្ឋអាមេរិកនោះទេ

ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋ កុំឱ្យស្លន់ស្លោចំពោះមុខការដួលរលំនៃធនាគារនៅអាមេរិក ព្រោះការដួលរលំនៃធនាគារនៅអាមេរិកមិនមានផលប៉ះពាល់ដល់កម្ពុជានោះទេ ស្របពេលអ្នកជំនាញក្នុងវិស័យហិរញ្ញវត្ថុ បានលើកឡើងថា វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុនៅកម្ពុជាមានការប្រុងប្រយ័ត្នខ្ពស់ ដែលមិនអាចឈានទៅរកបញ្ហាដូចនៅសហរដ្ឋអាមេរិកនោះទេ។

ការអំពាវនាវរបស់សម្តេចតេជោ ត្រូវបានធ្វើឡើង នាឱកាសពិធីប្រគល់សញ្ញាបត្រជូននិស្សិត​សាកលវិទ្យាល័យបៀលប្រាយ(BBU)សរុបប្រមាណ ៤,៥៦៦នាក់ នារី ២,០៣២នាក់ នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បន្ទាប់ធនាគារនៅសហរដ្ឋអាមេរិកចំនួនបី បានប្រកាសក្ស័យធនជាបន្តបន្ទាប់។ សម្តេចតេជោ បានមានប្រសាសន៍ថា ការភ័យខ្លាច បន្ទាប់ពីការដួលរលំនៃធនាគារនៅអាមេរិក ហើយទាក់ទងនឹងកម្ពុជា រឿងនេះគួរតែត្រូវបានបញ្ជាក់សម្រាប់ប្រជាពលរដ្ឋរបស់យើងផងដែរ សូមកុំស្លន់ស្លោចំពោះមុខការដួលរលំនៃធនាគារអាមេរិក។

សម្តេចតេជោ បានលើកឡើងថា រឿងនេះធ្លាប់បានកើតឡើង លើកទី១ វិបត្តិសេដ្ឋកិច្ចអាស៊ី-វិបត្តិហិរញ្ញវត្ថុអាស៊ី ឆ្នាំ ១៩៩៧ ពេលនោះពិតជាច្របូលច្របល់នៃប្រព័ន្ធធនាការ នៅតាមបណ្តាប្រទេស រាប់ទាំងកម្ពុជា។ ប៉ុន្តែធនាគារយើង កាលពីពេលនោះ គឺនៅតូចៗណាស់។ សម្តេចតេជោបានបន្តថា ពលរដ្ឋរបស់យើងទៅបង្ខំដកលុយក្នុងរយៈពេលប្រហែល ៣ សប្តាស៍ ប៉ន្តែ៣សប្តាហ៍ ពលរដ្ឋរបស់យើងយកលុយទៅដាក់វិញ ធ្វើឱ្យធនាគាររបស់យើងមួយចំនួន រាប់ទាំងធនាគារ ពាណិជ្ជកម្មក្រៅប្រទេស ធនាគារនិងកាណាឌីយ៉ា កាលពីនោះរឹងមាំឡើងវិញ។ ប៉ុន្តែនាពេលនោះផងដែរ ធនាគារប្រហែលជា ២ ឬ៣ ត្រូវបានដួលរលំ ដោយសារតែបង្ខំដកប្រាក់ធ្វើឱ្យអត់សាច់ប្រាក់។ 

សម្តេចបានថ្លែងបន្តថា ដល់ឆ្នាំ ២០០៨ វិបត្តិសេដ្ឋកិច្ចហិរញ្ញវត្ថុសកល ដែលផ្តើមចេញពីការដួលរលំនៃធនាគាររបស់អាមេរិកមួយដែរ វាអត់បានធ្វើឱ្យប៉ះពាល់កម្ពុជាទេ។ ពិតមែនទេពេលនោះ យើងបានខិតខំទប់ស្កាត់ហានិភ័យ ដោយសារដំឡើងអត្រាកាតព្វកិច្ច ពី ៧ភាគរយ ទៅ ១២ភាគរយ នាពេលនោះ បម្រុងទុកសម្រាប់ស្ថានភាពអាក្រក់។

សម្តេចតេជោបានមានប្រសាសន៍ថា ៖

“ឥឡូវនេះ បន្ទាប់ពីបណ្តាធនាគារចេះគ្រប់គ្រងហានិភ័យខ្លួនឯង យើងបានកាត់បន្ថយអត្រាបម្រុងកាតព្វកិច្ចមកត្រឹម ៧ភាគរយ​។ អ៊ីចឹងទេ ខ្ញុំសូមអំពាវនាវចំពោះប្រជាពលរដ្ឋរបស់យើង ដែលមានដាក់ប្រាក់ក្នុងធនាគារ សូមកុំស្លន់ស្លោ”

សម្តេចតេជោ បានលើកឡើងបន្តថា ការស្លន់ស្លោនឹងធ្វើឱ្យយើងបាត់បង់នូវផលប្រយោជន៍ទៅវិញទេ។ ឧទាហរណ៍ ប្រាក់របស់យើងទៅដាក់ដើម្បីយកការប្រាក់រយៈពេល ៩ខែ ឬ១ឆ្នាំ បើដកយកមុន គឺយើងបាត់បង់ការទទួលបានអត្រាការប្រាក់ ដែលមិនទាន់ដល់កាលកំណត់។

ទន្ទឹមនេះ សម្តេចតេជោបានលើកឡើងថា ប្រទេសថៃក៏បានប្រកាសផងដែរថា ការរលំរបស់ធនាគារនៅអាមេរិកមិនមានផលប៉ះពាល់ដល់ប្រទេសថៃនោះទេ។

សូមបញ្ជាក់ផងដែរថា ធនាគារធំៗចំនួនបីនៅអាមេរិកបានប្រកាសពីការដួលរលំរបស់ខ្លួនជាបន្តបន្ទាប់ រាប់ចាប់ពីថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣នេះ រួមមានធនាគារ Signature ធនាគារ Silvergate និងធនាគារ SVB(Silicon Valley Bank។ រឿងដ៏គួរឲ្យបារម្ភចំពោះសេដ្ឋកិច្ចនោះគឺ ធនាគារទាំងពីរនេះជាស្ថាប័នផ្ដល់សេវាកម្មពាក់ព័ន្ធនឹងវិស័យធុរកិច្ចថ្មី(tech startups) និងវិស័យគ្រីបតូ ឬរូបិយប័ណ្ណអេឡិចត្រូនិក។

លោក កាំង តុង​ងី ប្រធាន​នាយក​ដ្ឋាន​ទំនាក់​ទំនង​នៃ​សមាគម​​មីក្រូ​ហរិញ្ញវត្ថុ បានថ្លែងប្រាប់ថា ក្នុងដំណាក់ពេលនេះ ការដួលរលំទាំងបីនៅអាមេរិក ហើយអាចនឹងមានធនាគារនៅអាមេរិកមួយចំនួនទៀត វាជាក្តីព្រួយបារម្ភមួយ គ្រប់គ្នាកំពុងតែតាមដានមើលដោយយកចិត្តទុកដាក់ ហើយយើងនឹងមើលពីចំណាត់ការបស់រដ្ឋាភិបាលសហរដ្ឋអាមេរិកថា តើគេនឹងដោះស្រាយដោយរបៀបណា។

លោកបានបន្តថា យើងឃើញមានការឆ្លើយតបវិជ្ជមានខ្លះៗទាក់ទងនឹងការធានាលើប្រាក់បញ្ញើរបស់អតិថិជននៅសហរដ្ឋអាមេរិក ហើយអ្វីដែលជាការកត់សម្គាល់គឺថា ធនាគារទាំងបី ដែលប្រកាសក្ស័យធន គឺភាគច្រើនមានប្រតិបត្តិការពាណិជ្ជកម្មពាក់ព័ន្ធទៅនឹង Cryptocurrency រួមទាំងការវិនិយោគលើក្រុមហ៊ុនបច្ចេកវិទ្យា ដែលរយៈ​ពីរឆ្នាំចុងក្រោយនេះ ទាំង Cryptocurrency ទាំងភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា មានការដាំក្បាលចុះខ្លាំង គួបផ្សំជាមួយនឹងការដំឡើងអត្រាការប្រាក់របស់ធនាគារកណ្តាលអាមេរិក ដែលបង្កើតជាបញ្ហាគនលើគ្នា ដូច្នេះវាបង្កើតជាបញ្ហាដែលបានកើតឡើងនេះ។

លោក កាំង តុងងី បានថ្លែងថា ៖

“យ៉ាងណាក្តី នៅកម្ពុជា យើង, វិស័យមីក្រូហិរញ្ញវត្ថុ, កំពុងតែតាមដានដោយយកចិត្តទុកដាក់លើបញ្ហានេះ ហើយយើងកំពុងរៀបចំការប្រុងប្រយ័ត្ន បង្កើតសេណារីយ៉ោផ្សេងៗគ្នាដើម្បីការពារ ប្រសិនបើករណីផលប៉ះពាល់រីករាលដាលមកដល់កម្ពុជាយើង។​ តែយ៉ាងណាក្តី ក្នុងដំណាក់កាលនេះ វានៅក្នុងដំណាក់កាលដែលលឿន ដែលយើងមិនទាន់អាចធ្វើការវាយតម្លៃបានថា តើវាមានផលប៉ះពាល់ប៉ុណ្ណា ហើយប្រហែលជាយើងមិនទាន់អាចវាយតម្លៃបាននោះទេ”

លោកបានថ្លែងបន្តថា ជាធម្មតា វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុ តែងតែមានវិធានការប្រុងប្រយ័ត្នជានិច្ច នៅពេលមានផលវិបាកកើតឡើង ហើយើងតែងតែរៀបចំសេណារីយ៉ោការពារទុកថា ប្រសិនបើមានបញ្ហាណាមួយកើតឡើង យើងត្រូវដោះស្រាយតាមវិធីណា។ នៅតាមគ្រឹះស្ថាននីមួយៗ តែងតែធ្វើស្ថិតិ និងពិនិត្យលើសុខមាភាពគ្រឹះស្ថានរបស់ខ្លួនជាប្រចាំ ដើម្បីការពារហានិភ័យផ្សេងៗដែលអាចកើតឡើង។ ជារួម យើងមិនទាន់អាចវាយតម្លៃបានទេ តែយើងប្រុងប្រយ័ត្ន និងត្រៀមខ្លួនជានិច្ចដើម្បីទប់ទាល់ នៅពេលដែលបញ្ហាណាមួយដែលអាចកើតមានឡើង។

លោក កាំង តុងងី បានលើកឡើងដូច្នេះថា ៖

“ចំពោះថា ធនាគារនៅស្រុកខ្មែរដួលរលំនោះ វាមិនអាចទៅរួចនោះទេ ព្រោះនៅកម្ពុជា វិស័យធនាគារ និងមីក្រូហិរញ្ញវត្ថុមានការប្រុងប្រយ័ត្នខ្ពស់ណាស់​ ហើយមួយវិញទៀត មិនមានធនាគារនៅស្រុកយើងធ្វើការវិនិយោគនោះទេ តែដូចនៅសហរដ្ឋអាមេរិក គេមានធនាគារវិនិយោគ (Investment Bank) ដូច្នេះលុយដែលបានមកពីប្រាក់បញ្ញើរបស់អតិថិជនគីធនាគារយកទៅវិនិយោគ (មានហានិភ័យ)។ ប៉ុន្តែនៅស្រុកខ្មែរ លុយដែលដាក់ជាបញ្ញើគឺប្រើប្រាស់ទៅលើកម្ចី ដោយមិនប្រើប្រាស់លើការវិនិយោគផ្តេសផ្តាស់នោះទេ ដូច្នេះបញ្ហាដួលរលំមិនអាចកើតឡើងនោះទេ៕”


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង