ការងារស្រាវជ្រាវគួរឲ្យចាប់អារម្មណ៍មួយដែលធ្វើឡើងនៅក្នុងប្រទេសហ្វាំងឡង់ជាមួយនឹងក្រុមពលរដ្ឋប្រមាណជា ៦ ០០០នាក់កាលពីពេលថ្មីៗនេះបានបង្ហាញនូវលទ្ធផលដ៏អស្ចារ្យដោយសារតែការចំណាយពេលជាមួយនឹងធម្មជាតិបៃតងពី ២ ឬ ៣ម៉ោងក្នុងមួយសប្តាហ៍នឹងជួយដល់បញ្ហាសុខាមាលភាពយ៉ាងលើសលប់។

ក្រុមការងារអ្នកជំនាញមកពីវិទ្យាស្ថានសម្រាប់សុខមាលភាព Institute for Health and Welfare នៃប្រទេសហ្វាំងឡង់សហការជាមួយនឹងសកលវិទ្យាល័យ Easter Finland បានរៀបចំកិច្ចការងារស្រាវជ្រាវជាមួយនឹងពលរដ្ឋដែលរស់នៅក្នុងរដ្ឋធានី Helsinki ប្រមាណជា ៦ ០០០នាក់ដែលពួកគេសុទ្ធតែជាប្រភេទអ្នកជំងឺពាក់ព័ន្ធនឹងផ្នែក់សតិអារម្មណ៍ដូចជាការថប់ ការបារម្ភ ការគេងមិនលក់ ការធ្លាក់ទឹកចិត្ត សម្ពាធឈាមខ្ពស់ និងជំងឺហឺតជាដើម។
វិធីសាស្ត្រនៃការស្រាវជ្រាវដែលមានភាពងាយស្រួលដោយក្រុមអ្នកជំងឺតម្រូវឲ្យរៀបចំពេលវេលារបស់ពួកគេមួយចំណែកប្រចាំថ្ងៃទៅកំសាន្ត ឬលំហែ និងចំណាយពេលជាមួយនឹងធម្មជាតិបៃតងដូចជាក្បែរទៅនឹងទន្លេបឹងសមុទ្រ ឬព្រៃឈើជាដើម។

ត្រឹមតែរយៈពេល ៣ ឬ ៤ដង ឬប្រហែលជា ២ ឬ ៣ម៉ោងក្នុងមួយសប្តាហ៍នៃការធ្វើសកម្មភាពកំសាន្តជាមួយនឹងធម្មជាតិបៃតងបែបនេះជាលទ្ធផលគួរឲ្យភ្ញាក់ផ្អើលក្រុមពលរដ្ឋទាំងនោះបានកាត់បន្ថយនូវការប្រើប្រាស់ថ្នាំពេទ្យសម្រាប់ជំនួយដល់បញ្ហាជំងឺផ្លូវចិត្តដល់ទៅ ៣៣ភាគរយកាត់បន្ថយថ្នាំសម្រាប់ជំងឺសំពាធឈាម ៣៦ភាគរយ និងកាត់បន្ថយថ្នាំពេទ្យសម្រាប់ជំងឺហឺតដល់ទៅ ២៦ភាគរយ។
ទោះបីជាយ៉ាងណាក្តី សុខមាលភាពរបស់ជីវិតមនុស្សយើងជាមួយនឹងធម្មជាតិគឺមិនមែនជារឿងថ្មីនោះទេ ប៉ុន្តែភស្តុតាងជាបន្តបន្ទាប់ត្រូវបានក្រុមអ្នកជំនាញរកឃើញ និងយកមកបង្ហាញក្នុងស្ថានភាពផ្សេងៗគ្នា។
កន្លងមកក្រុមវេជ្ជបណ្ឌិតជាច្រើនមកពីបណ្តាប្រទេសអភិវឌ្ឍលើពិភពលោកបានណែនាំឲ្យពលរដ្ឋរបស់ខ្លួនគួរបង្កើនពេលវេលាជាមួយនឹងធម្មជាតិឲ្យបានច្រើនដើម្បីថែរក្សាសុខភាពទាំងផ្លូវកាយ និងផ្លុវចិត្តដែលក្នុងនោះមានដូចជានៅប្រទេសញូវសឺឡេន, នៅប្រទេសជប៉ុន ព្រមទាំងនៅកាណាដាផងដែរ៕




វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content