អង្គការ FAO ៖ មនុស្សគ្រប់គ្នាមានតួនាទីក្នុងការជួយ​បង្កើនសុវត្ថិភាពចំណីអាហារ

ភ្នំពេញ ៖ សុវត្ថិភាពចំណីអាហារសំដៅលើការធានាថា ការរស់នៅរបស់មនុស្ស​ទទួលបានអាហារ​ដែលមាន​សុវត្ថិភាព និងជីវជាតិគ្រប់គ្រាន់ ដែល​បំពេញតម្រូវការរបបអាហារ និងចំណង់​អាហាររបស់ពួកគេសម្រាប់ជីវិតរស់នៅ និងមានសុខភាពល្អ។ វាជាតម្រូវការសំខាន់ បន្ទាប់ពី​មនុស្ស​មាន​អាហារបរិភោគ​គ្រប់គ្រាន់ហើយ។

បើតាមទិន្នន័យពីអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO) ​មនុស្សប្រមាណ ៦០០ លាននាក់​ក្នុងមួយឆ្នាំៗ​ធ្លាក់​ខ្លួន​ឈឺ​ដោយសារ​ការ​បរិភោគអាហារដែលមាន​មេរោគបាក់តេរី មេរោគ ជាតិពុល ឬសារធាតុគីមី ហើយជាង ៤០ម៉ឺននាក់ក្នុងចំណោម​ពួកគេបាន​ស្លាប់ ជាពិសេស នៅពេលដែលអាហារមិនមានសុវត្ថិភាព កុមារមិនអាចរៀនបាន ហើយមនុស្សពេញវ័យ​ក៏មិនអាច​ប្រកបការងារ​បានថែម​ទៀត។ ម្យ៉ាងទៀត ការ​ខ្វះ​លទ្ធភាព​ទទួល​បាន​អាហារ​សុវត្ថិភាព​គឺជារបាំងដែលរារាំង​ដល់​ការ​អភិវឌ្ឍ​មនុស្សជាតិ។

ក្នុងនាមជាអង្គការដែលធ្វើការលើវិស័យស្បៀងអាហារ FAO បានកំណត់ជាគោលការណ៍ក្នុងការ ផ្លាស់ប្ដូរប្រកបដោយនិរន្តរភាព​ចំពោះ​សុវត្ថិភាព​ស្បៀងអាហារ ដោយចាប់ផ្ដើមពីការចូលរួមរបស់មនុស្សគ្រប់គ្នា៖

ទី១គឺ ធានាថាអាហារមានសុវត្ថិភាព ដែលចំណុចនេះ​រដ្ឋាភិបាលជាតិមានតួនាទីសំខាន់ក្នុងការធានា​ចំណីអាហារមានសុវត្ថិភាព និងជីវជាតិ​សម្រាប់​ទាំងអស់គ្នា។ ចំណុចនេះ ពឹងផ្អែកសំខាន់លើ​អ្នកបង្កើត​គោល​នយោបាយ​ក្នុងការលើកកម្ពស់វិស័យកសិកម្ម និងអាហារប្រកបដោយ​និរន្តរភាព តាមរយៈ​ការ​ជំរុញកិច្ចសហ​ប្រតិបត្តិការក្នុងចំណោមវិស័យសុខាភិបាលសាធារណៈ សុខភាពសត្វ កសិកម្ម និងវិស័យផ្សេងៗទៀត។

ភាគីពាក់ព័ន្ធទី២ គឺកសិករដែលពួកគេមានតួនាទីក្នុងការចូលរួមដាំដុះបន្លែសុវត្ថិភាព។ ស្របទៅនឹងលក្ខខណ្ឌអាកាសធាតុក្នុងពេលបច្ចុប្បន្ន​នេះ​ ការដាំដុះបែបសុវត្ថិភាពច្រើនតែធ្វើឡើងនៅក្នុងផ្ទះសំណាញ់ និងមិនប្រើប្រាស់ជីគីមី។

ចំណុចទី៣ គឺការរក្សាសុវត្ថិភាពចំណីអាហារ។ អ្នកដែលមានចំណែកក្នុងចំណុចនេះគឺ ប្រតិបត្តិករ អាជីវកម្ម ឬអ្នកលក់ម្ហូបអាហារ​ និងអ្នកច្នៃ​ម្ហូប​អាហារជាដើម។ ក្នុងន័យនេះ អង្គការ FAO លើកទឹកចិត្តអាជីវករឱ្យរក្សាទុក និងកែច្នៃម្ហូបអាហារដោយដើរតាមស្តង់ដារអនាម័យ មាន​ប្រព័ន្ធសម្រាប់កំណត់ វាយតម្លៃ ក៏ដូចជាត្រួតពិនិត្យសម្រាប់គ្រោះថ្នាក់សុវត្ថិភាពអាហារសំខាន់ៗ។

អ្នកពាក់ព័ន្ធបន្ទាប់ទៀតដែលទាមទារឱ្យមានការចូលរួមផងដែរ គឺអ្នកបរិភោគផ្ទាល់។ មានន័យថា អ្នកបរិភោគក៏ត្រូវចេះត្រួតពិនិត្យ​ចំណី​អាហាររបស់ខ្លួនដើម្បីសុវត្ថិភាពផ្ទាល់ខ្លួនឯងផងដែរ។ ក្នុងន័យនេះ អ្នកបរិភោគត្រូវជ្រើសរើសអាហារដែលមិនប៉ះពាល់ដល់សុខភាពពួកគេ និង​ស្វែងយល់អំពីព័ត៌មាននានាស្ដីពីការត្រួតពិនិត្យលើអាហារជាដើម។

ចំណុចចុងក្រោយ ដែលមិនអាចខ្វះបានផងដែរនោះគឺការសហការគ្នាដើម្បីសុវត្ថិភាពជារួម។ ដូច្នេះ សុវត្ថិភាពចំណីអាហារ គឺជាការទទួល​ខុស​ត្រូវរួម ដែលរដ្ឋាភិបាល ស្ថាប័នសេដ្ឋកិច្ច​ក្នុងតំបន់ អង្គការអង្គការសហប្រជាជាតិ ទីភ្នាក់ងារអភិវឌ្ឍន៍ អង្គការពាណិជ្ជកម្ម ក្រុមអ្នកប្រើប្រាស់ និងអ្នកផលិត ស្ថាប័នសិក្សា និងស្រាវជ្រាវ និងអង្គភាពវិស័យឯកជនទាំងអស់ត្រូវតែធ្វើការ​រួមគ្នាលើបញ្ហាដែលប៉ះពាល់ ។ ជារួម សុវត្ថិភាពស្បៀងអាហារមានសារៈសំខាន់មិនត្រឹមតែសម្រាប់សុខភាព និងសន្តិសុខ​ស្បៀងកាន់តែប្រសើរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំង​សម្រាប់​​ជីវភាពរស់នៅ ការអភិវឌ្ឍន៍សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកេរ្តិ៍ឈ្មោះអន្តរជាតិរបស់ប្រទេសនីមួយៗ ព្រោះជំងឺដែលបង្កឡើង​ដោយ​ចំណី​​អាហារបង្អាក់ការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម ដោយការរឹតបន្តឹងប្រព័ន្ធថែទាំសុខភាព និងប៉ះពាល់ដល់​សេដ្ឋកិច្ចជាតិ ទេសចរណ៍ និង​ពាណិជ្ជកម្ម៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី