រំហូ​រវិនិយោគផ្ទាល់ពីបរទេស​ក្នុងអនុវិស័យ​កម្មន្ត​សាលមិនមែនកាត់ដេរកើនឡើង​យ៉ាង​គំហុក​នៅពាក់​កណ្ដាល​ឆ្នាំ២០២៣

ភ្នំពេញ ៖ យោងតាម​លទ្ធផល​សម័យ​ប្រជុំ​ពេញអង្គ​គណៈមន្ត្រី​កាលពីថ្ងៃទី២០ ខែកញ្ញា ២០២៣ ​ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឱ្យដឹងថា ក្នុង​ឆ្នាំ​២០២៣​នេះ រំហូរ​វិនិយោគ​ផ្ទាល់ពីបរទេស​មានកំណើន​ខ្ពស់​ក្នុងអត្រា​ប្រមាណ ​៤១,៦​ភាគរយ សម្រាប់​ឆមា​ស​​ទី១​ ទោះបីជា​ស្ថានភាពហិរញ្ញវត្ថុ​សកល​មានភាពរឹតបន្តឹង​យ៉ាងណាក្ដី​ ក្នុងនោះដែរ​ រំហូរ​វិនិយោគ​ផ្ទាល់​ពីបរទេស​ក្នុងវិស័យ​កម្មន្តសាល​មិនមែនកាត់ដេរមានការកើនឡើង​យ៉ាង​គំហុក​រហូតដល់​១៧២​ភាគ​រយ ។

របាយការណ៍របស់​រាជរដ្ឋាភិបាល​ ក៏មិនខុសគ្នាទៅនឹង​របាយការណ៍របស់​ធនាគារអភិវឌ្ឍន៍អាស៊ី​ដែរ ដោយ​បានបង្ហាញពីការកើនឡើង​នៃ​ការនាំចេញ​ផលិតផល​កម្មន្តសាលមិនមែន​កាត់ដេរ ដូច​ជា​គ្រឿងបន្លាស់​រថ​យ​ន្ត​​ បន្ទះស្រូបពន្លឺ​ព្រះអាទិត្យ ​(​សូឡា ) និ​ងគ្រឿង​សង្ហារឹម​ជាដើម ។​

បើ​តាមអ្នកជំនាញ​នៃវិស័យអចលនទ្រព្យ​បានឱ្យដឹងថា រំហូរ​វិនិយោគិន​បរទេស​ចាប់តាំងពីកូវីដ​១៩​មក បា​ន​ផ្លាស់ប្តូរ ដោយប្តូរពី​វិនិយោគិនចិនមកជាវិនិយោគិនមកពីប្រទេស​ក្នុង​តំបន់អាស៊ាន​ដូចជា​ថៃ សិង្ហបុរី​វៀត​ណា​ម ម៉ាឡេស៊ីជាដើម ។ ក្រោយកូវីដ​១៩​ ទោះបីជា​វិនិយោគិន​​ជន​ជា​តិ​ចិ​ន​មិនទា​ន់​ចូ​ល​ម​ក​ក​ម្ពុ​ជា​ច្រើ​នដូច​កាល​មុនកូវីដ១៩​ ក៏​កម្ពុជា​នៅតែបន្តទទួល​បានទុ​ន​វិនិយោ​គ​ផ្ទាល់​ពីបរទេស​ដដែល​ ​ដោ​​យ​ភា​គ​ច្រើ​ន​ម​ក​ពី​ប្រទេ​ស​​​ក្នុង​តំបន់អាស៊ាន។

អ្នកនាង​ ជិន ច័ន្ទដាលុច្ស​ ប្រធានផ្នែកវាយតម្លៃនៃក្រុមហ៊ុន CBRE Cambodia បានឱ្យដឹងថា ក្នុង​ឆ្នាំ២០២៣​នេះ ការ​វិនិយោគលើគម្រោងធំៗ​មិនសូវ​មានទេ ប៉ុន្តែបានផ្លាស់​មកជាគម្រោង​តូចៗ និងមានច្រើនគម្រោង​ ជាពិសេស​ទៅលើ​ឧស្សាហកម្ម ទាំងកាត់ដេរ ​និងមិនមែនកាត់ដេរ។

សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​បានមានប្រសាសន៍ជំរុញឱ្យ​ខេត្តនីមួយៗត្រូវ​ចេះធ្វើទីផ្សារ​ទាក់ទាញ​វិនិយោគិន​បរទេសបន្ថែមទៀត ស្រ​បនឹង​សម្ដេច​ផ្ទាល់​ក៏បាន​ខិត​ខំ​ប្រឹង​ប្រែង​ក្នុងការ​ផ្សព្វផ្សាយ​ពីសក្ដានុពល​វិនិយោគ​នៅកម្ពុជា​ទៅកាន់វិនិយោគិន​បរទេសផងដែរ ជាក់​ស្ដែង​សម្ដេច​បានលើកឡើងថា​ដំណើរ​បេសកកម្ម​របស់​សម្ដេច​ទៅ​ក្រៅ​ប្រទេស គឺបានជួបជាមួយ​វិនិយោគិន​បរ​ទេស​​ជាច្រើន ដើម្បីផ្សព្វផ្សាយ​ និង​ហៅគេឱ្យ​មកកម្ពុជា​ដើម្បីបណ្ដាក់ទុនវិនិយោគ ។

ដោឡែក នៅព្រឹកថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៣ សម្ដេច​មហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បាន​អញ្ជើញទៅកាន់សហរដ្ឋអាមេរិក ដែលដំណើរ​របស់​សម្ដេចទៅកាន់សហរដ្ឋអាមេរិកនាពេលនេះដែរ ក៏គ្រោងជួបជាមួយ​វិនិយោគិន​ជាច្រើន​នៅ​ទី​នោះ ក្នុងគោល​បំណ​ង​បង្ហាញនូវអ្វីដែល​កម្ពុជា​អាច​ទទួលស្វាគមន៍​កា​របណ្ដាក់ទុនវិនិយោគរបស់ពួកគេ​នៅកម្ពុជា ។

គួររម្លឹកថា ​កំណើននៃការ​វិនិយោគ​ ឧស្សាហកម្ម ទាំងវិស័យ​កាត់ដេរ និងមិនមែនកាត់ដេរ បាន​ធ្វើឱ្យតម្រូវការ​ប្រើប្រាស់ដីធ្លីនៅក្នុងប្រទេស​កម្ពុជា​មានការកើនឡើងជា​បន្តបន្ទាប់ ជាក់ស្ដែងនៅតាម​បណ្ដាខេត្ត​នានាជុំវិញភ្នំពេញ ដូចជា​កណ្ដាល​ កំពង់ស្ពឺ និងតាកែវ និ​ងបានជួយសម្រួល​បន្ទុកការ​ប្រើប្រាស់​ដីនៅភ្នំពេញ សម្រាប់​ឧស្សាហ​ក​ម្ម​​បានមួយកម្រិតផងដែរ៕


មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាស៊ាន គ្រោងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ នាខែវិច្ឆិកា ខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប្រទេសជាសមាជិកអាស៊ាន គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងសេដ្ឋកិច្ចឌីជីថលក្នុងតំបន់ដ៏សំខាន់មួយនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៧ នៅខែវិច្ឆិកា បន្ទាប់ពីបញ្ចប់ការចរចាក្នុងសប្តាហ៍នេះ

ការធ្វើពហិការ​លើទំនិញថៃ គឺជាឱកាសល្អ​​បំផុត​សម្រាប់សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 01/06/2026

ប់តាំង​ពីយោធា​ថៃ​បានបើកការឈ្លានពាន​លើទឹកដីកម្ពុជា កាលពីអំឡុងខែឧសភា ២០២៥ រហូតដល់ពេលនេះ ពលរដ្ឋ​កម្ពុជា​ស្ទើរតែទូទាំ​ងប្រទេស​បាន​នាំគ្នាធ្វើពហិការ​លើ​ទំនិញរបស់ថៃ

សារព័ត៌មានបរទេស​ ៖ វិបត្តិប្រេងឥន្ធនៈសកល ជំរុញឱ្យកម្ពុជារកដំណោះស្រាយដើម្បីអាចប្រើប្រាស់ធនធានប្រេងនៅបាតសមុទ្រតម្លៃប្រមាណ ៣០០ ពាន់លានដុល្លារ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

សាព័ត៌មាន Business Time ផ្សាយថា វិបត្តិប្រេងពីជម្លោះអ៊ីរ៉ង់ បានបង្កើតភាពបន្ទាន់ឡើងវិញសម្រាប់ប្រទេសកម្ពុជា ដើម្បីដោះស្រាយជម្លោះដែនសមុទ្រជាមួយប្រទេសថៃ និងដោះស្រាយថាមពលក្រោមសមុទ្រ

តម្លៃប្រេងបានធ្លាក់ចុះបន្តិច ខណៈដែលទីផ្សារមានក្តីសង្ឃឹមថា​ អាម៉េរិក និងអ៊ីរ៉ង់ អាចយល់ព្រមបន្តបទឈប់បាញ់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

នៅថ្ងៃចុងសប្ដាហ៍នេះ តម្លៃប្រេងឆៅ Brent ធ្លាក់ចុះ ១,១% ឬ ៩២,៦៧ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate (WTI) ធ្លាក់ចុះ ១,៤% ឬ ៨៧,៦៤ ដុល្លារក្នុងមួយបារ៉ែល

ក្រុមហ៊ុនប្រេង PTT របស់ថៃ កំពុងស្វែងរកទីតាំងផ្សេងពីកម្ពុជា ក្រោយរងពហិការ និងខាតបង់ធ្ងន់ធ្ងរ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 29/05/2026

តំណាងក្រុមហ៊ុនប្រេង PTT របស់ប្រទេសថៃ បានឲ្យ​ដឹងថា ខ្លួន​កំពុង​ស្វែងរក​ឱកាស​ទី​ផ្សារ​ក្រៅ​ពី​ប្រទេស​កម្ពុជា បន្ទាប់​ពី​ពល​រដ្ឋ​កម្ពុជា​ធ្វើពហិការ​ប្រេង​ឥន្ធនៈ​របស់​ខ្លួន​យ៉ាងខ្លាំងក្លា ដែលជំរុញ​ឲ្យ​ស្ថានីយ៍​លក់រាយ​ជាច្រើន​​បិទទ្វារ​និង​បង្វែទិសដៅ​ទៅរក​ក្រុមហ៊ុន​ផ្សេង។

ក្រសួងរំពឹងថា រដូវកាលបៃតងឆ្នំា២០២៦ នឹងទទួលបានភ្ញៀវទេសចរជាង ០៩លាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/05/2026

ក្រសួងទេសចរណផ្តើមយុទ្ធនាការរដូវកាលបៃតងឆ្នាំ ២០២៦ ចាប់ពី ខែឧសភា ដល់ ខែតុលា ខាងមុខនេះ ដោយរំពឹងថា នឹមានកំណើនភ្ញៀវទេសចរជាតិ-អន្តរជាតិប្រមាណ ៩លាននាក់

ឥណ្ឌា ងាកទៅរកការនាំចូលប្រេងឆៅពីអាម៉េរិកឡាទីន និងអាហ្រ្វិក ដោយសារការផ្គត់ផ្គង់ពីមជ្ឈិមបូព៌ារងសម្ពាធ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/05/2026

ចាប់តាំងពីមានសង្គ្រាមមជ្ឈិមបូព៌ានៅចុងខែកុម្ភៈមក ក្រុមហ៊ុនចម្រាញ់ប្រេងរបស់ឥណ្ឌាងាករកជម្រើសនាំចូលពីប្រទេសផ្សេងៗដូចជា វេណេស៊ុយអេឡា ប្រេស៊ីល អង់ហ្គោឡា និងនីហ្សេរីយ៉ា រួមទាំងការបន្តទិញប្រេងពីរុស្ស៊ី

គម្រោងសាកល្បងលើកលែងទិដ្ឋាការសម្រាប់ភ្ញៀវទេសចរចិនរយៈពេល ៤ ខែ រំពឹងទាក់ទាញទេសចរចិនកន្លះលាននាក់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 28/05/2026

រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តជាគោលការណ៍លើកម្មវិធីសាកល្បងលើកលែងទិដ្ឋាការ (Visa Exemption Pilot Program) សម្រាប់ភ្ញៀវទេសចរចិនរយៈពេល ៤ ខែ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦

រដ្ឋាភិបាល ស្នើ​ឱ្យ​អ្នកដាំស្រូវ ងាកមកដាំដំណាំឧស្សាហកម្មសម្រាប់នាំចេញ 

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/05/2026

​ដោយ​កត់សម្គាល់ថា បរិមាណស្រូវ​ផលិតបាន​នៅកម្ពុជា លើសតម្រូវការក្នុងរង្វង់ ៧ លានតោន ក្នុង ១ ឆ្នាំ សម្រាប់នាំចេញ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជំរុញឱ្យ​ប្រជាកសិករដែលនិយមដាំដុះដំណាំស្រូវ ប្ដូរទៅដាំដំណាំឧស្សាហកម្មវិញ

ក្រុមហ៊ុនកែច្នៃជ័រកៅស៊ូលំដាប់ទី៤ នៅលើពិភពលោក ចូលមកបោះទុនវិនិយោគនៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 27/05/2026

គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលគេស្គាល់ថាជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុនកែច្នៃជ័រកៅស៊ូធំជាងគេលំដាប់ទី៤ លើពិភពលោក បានបោះទុនវិនិយោគប្រមាណ ៣០លានដុល្លារអាម៉េរិក បង្កើតរោងចក្រកែច្នៃជ័រកៅស៊ូនៅកម្ពុជា

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ីដើម្បីទទួលបាន ប្រាក់កម្ចី