«ចំប៉ីស៧០» ជាប្រភេទស្រូវស្រាលក្រអូប និងដាំបានគ្រប់រដូវកាលសម្រាប់កសិករ ព្រមទាំងប្រើប្រាស់រយៈពេលខ្លីសម្រាប់ដាំដុះ

ភ្នំពេញ ៖ ពូជស្រូវ “ចំប៉ីស៧០” ជាប្រភេទស្រូវស្រាលក្រអូប និងដាំបានគ្រប់រដូវកាលសម្រាប់កសិករ ព្រមទាំងប្រើប្រាស់រយៈពេលខ្លីសម្រាប់ដាំដុះ។ នេះ បើតាម ទំព័រហ្វេសបុករបស់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានផ្សព្វផ្សាយកាលពីចុងសប្តាហ៍កន្លងមកនេះ។

ពូជស្រូវប្រភេទថ្មីនេះត្រូវបានអ្នកជំនាញនៅវិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍កសិកម្មកម្ពុជា (CARDI) នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអភិវឌ្ឍឡើងនៅក្នុងឆ្នាំ២០១៣ តាមរយៈការបង្កាត់ពូជស្រូវរំដួល ជាប្រភេទកណ្តាលដែលប្រកាន់រដូវ ជាមួយនឹងស្រឡាយស្រូវ CNI 9024 ជាស្រឡាយស្រូវស្រាល និងមិនប្រកាន់រដូវ។ ក្រោយពីបានអភិវឌ្ឍពូជស្រូវថ្មីនេះដោយជោគជ័យ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចែកពូជស្រូវនេះទៅកាន់កសិករទូទាំងប្រទេសកាលពីចុងឆ្នាំ២០២២។

នាពេលបច្ចុប្បន្ន វិទ្យាស្ថាន CARDI ដែលមានទីតាំងនៅសង្កាត់ប្រទះឡាង ខណ្ឌដង្កោ រាជធានីភ្នំពេញ កំពុងដាំដុះពូជស្រូវប្រភេទនេះយ៉ាងច្រើន ក្នុងគោលបំណងលើកស្ទួយកម្រិតជីវភាពរបស់ប្រជាកសិករកម្ពុជា តាមរយៈការអភិវឌ្ឍបច្ចេកវិទ្យាសមស្រប ដើម្បីបង្កើតផលិតភាពកសិកម្ម ក្រោមទស្សនទាន “បច្ចេកវិទ្យា ដើម្បីវិបុលភាពសង្គម” ។

តាមផែនការ វិទ្យាស្ថាន CARDI គ្រោងប្រមូលផលពូជស្រូវ “ចំប៉ីស៧០” ឱ្យបាន ៦០០តោន ក្នុងឆ្នាំ២០២៤ ដើម្បីចែកបន្តនៅតាមមន្ទីរកសិកម្ម និងសហគមន៍កសិករនៅទូទាំងប្រទេស រួមទាំងក្រុមហ៊ុនឯកជនមួយចំនួន ដែលចង់បានពូជនេះទៅប្រើប្រាស់ ឬបន្សុទ្ធពូជដោយខ្លួនឯង ដោយមិនចាំបាច់ត្រូវចំណាយថវិកាទិញប្រចាំឆ្នាំទៀតឡើយ។

សមិទ្ធផលនេះ គឺជាផ្នែកមួយដ៏សំខាន់នៃក្របខណ្ឌការគិតគូររយៈពេល ៥ឆ្នាំដំបូង ក្នុងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ នៃរាជរដ្ឋាភិបាល នីតិកាលទី៧ ដោយការលើកស្ទួយកសិកម្ម និងការអភិវឌ្ឍជនបទ គឺជាកិច្ចការអាទិភាពទី៣ នៅក្នុងបញ្ចកោណទី៤ ដែលរដ្ឋាភិបាលមានគោលដៅយុទ្ធសាស្ត្រផ្តោតលើការបន្តពង្រឹងតួនាទី និងការអភិវឌ្ឍវិស័យកសិកម្មឱ្យទំនើប សម្បូរបែប និងមានភាពធន់ ដែលគាំទ្រដល់ការអភិវឌ្ឍជនបទ សំដៅធានាសន្តិសុខ និងសុវត្ថិភាពស្បៀង, បង្កើនតម្លៃបន្ថែមខ្ពស់. ជំរុញភាពប្រកួតប្រជែង, និងលើកកម្ពស់គុណភាពនៅជនបទស្របតាម “ចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០” ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ធ្លាប់បានលើកឡើងថា ចំប៉ីស ៧០ គឺជាពូជស្រូវថ្មី កើតចេញពីពូជស្រូវដែលជាប់ចំណាត់ថ្នាក់លេខ ១ ចំនួន ៥ ដងគឺពូជស្រូវផ្ការំដួល ហើយបានថ្លែងអំណរគុណអូស្ត្រាលី ដែលបានគាំទ្រលើការស្រាវជ្រាវពូជស្រូវនេះ ពិសេសលើការគាំទ្រវិស័យកសិកម្មនាពេលកន្លងមក។ ជឿជាក់ដែរថា វត្តមានពូជស្រូវថ្មីនេះ នឹងកាន់តែទទួលបានផ្លែផ្កា និងមានទីផ្សារកាន់តែខ្លាំង ហើយធ្វើឱ្យជីវភាពរបស់ប្រជាកសិករកម្ពុជាកាន់តែប្រសើរឡើង។

ជុំវិញបញ្ហានេះ អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម លោកជំទាវ គីម ស្រីរ័ត្ន បានលើកឡើងដែរថា ពូជស្រូវ «ចំប៉ីស ៧០» ល្អ មានការដាំដុះមិនប្រកាន់រដូវ ព្រមទាំងធន់នឹងការប្រែប្រួលអាកាសធាតុ ។ ពូជស្រូវនេះនឹងមានសក្ដានុពលអាចចូលទីផ្សារបាន ហើយវាជាប្រភេទស្រូវក្រអូបទទួលបានតម្លៃខ្ពស់ជាងស្រូវ-អង្ករសធម្មតា ហើយអង្ករចំប៉ីស ៧០ នេះ ក៏អាចបំពេញទីផ្សារនៅប្រទេសអាស៊ានបានដែរ ដោយមិនចាំបាច់ទៅដណ្តើមទីផ្សាររបស់សែនក្រអូប ឬផ្ការំដួលនោះទេ។

ការិយាល័យរុក្ខជម្រើសវិទ្យា នៃវិទ្យាស្ថាន CARDI បានឱ្យដឹងថា នៅចុងឆ្នាំ២០២២ វិទ្យាស្ថានបានបញ្ចេញពូជស្រូវថ្មីមួយប្រភេទ ដែលមានឈ្មោះថា ចំប៉ីស៧០ ជាប្រភេទស្រូវស្រាលក្រអូប។ លក្ខណៈពិសេសរបស់ចំប៉ីស៧០ គឺជាអង្ករមានលក្ខណៈសល្អ មានប្រវែងប្រហាក់ប្រហែលនឹងពូជផ្ការំដួល និងមានក្លិនក្រអូប តែមិនក្រអូបខ្លាំងដូចផ្ការំដួលទេ។ តែអ្វីដែលពិសេសពូជស្រូវថ្មីនេះ ជាពូជមិនប្រកាន់រដូវ មានរយៈពេលធ្វើខ្លី ពី៩០ថ្ងៃ ទៅ៩៥ថ្ងៃ ដែលនឹងធ្វើឱ្យកសិករកាត់បន្ថយថ្លៃចំណាយថ្លៃដើមផ្សេងៗ ដូចជាថ្លៃជីជាដើម។
កសិករអាចធ្វើពូជស្រូវបានចាប់ពី២ ទៅ៣ដងក្នុងមួយឆ្នាំ ដែលអាចផ្គត់ផ្គង់ទីផ្សារបានមួយឆ្នាំពេញ ខុសពីពូជផ្ការំដួលដែលអាចធ្វើបានតែម្តង ក្នុងមួយឆ្នាំប៉ុណ្ណោះ ហើយការដាំដុះពូជនេះ អាចទទួលបានទិន្នផល ចាប់ពី៤តោន ទៅ៤.៥តោន ក្នុងមួយហិកតា។

សូមជម្រាបថា ពូជស្រូវចំប៉ីស៧០ ត្រូវបានដាក់ឈ្មោះ ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី គឺជាឈ្មោះតំណាងឱ្យចំណងទំនាក់ទំនងការទូត ខួបលើកទី៧០ រវាងប្រទេសកម្ពុជា និងប្រទេសអូស្ត្រាលី ។ ការអភិវឌ្ឍន៍ពូជស្រូវនេះបានប្រើប្រាស់ថវិកាមកពី២ប្រភព គឺពីរដ្ឋាភិបាលកម្ពុជា និងមួយផ្នែកទៀតគាំទ្រដោយថវិកាពីរដ្ឋាភិបាលអូស្រ្តាលី៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ការរៀបចំវេទិកាពាណិជ្ជកម្មពហុភាគីឆ្នាំ២០២៦ (Multilateral Trade Forum)មានគោលបំណង ភ្ជាប់សេដ្ឋកិច្ចក្នុងស្រុកទៅសេដ្ឋកិច្ចពិភពលោក

រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ

៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០​ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤

ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក

៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 10/04/2026

ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់

កម្ពុជា – សិង្ហបុរី ចុះហត្ថលេខាលើកិច្ចព្រមព្រៀងរួមគ្នាជំរុញសន្តិសុខស្បៀង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

កម្ពុជា និងសិង្ហបុរី​ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងមួយដើម្បីជំរុញសន្តិសុខស្បៀងរវាងប្រទេសទាំង២

ADB ព្យាករថា ​កំណើន​សេដ្ឋកិច្ចកម្ពុជា​ឆ្នាំ ២០២៦ នេះ នឹ​ងកើន ​៤,៥ ភាគរយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ធនាគារ​អភិវឌ្ឍន៍​អាស៊ី ហៅកាត់ថា ADB  បានព្យាករថា កំណើនសេដ្ឋកិច្ច​កម្ពុជា​ក្នុងឆ្នាំ ២០២៦ នេះ​ អាច​នឹង​កើនឡើង​ ៤,៥ ភាគរយ​ ក្នុងករណីស្ថាន​ភាព នៅតំបន់មជ្ឈិម​បូព៌ា​ធូរស្រាល​ឆាប់រហ័ស។

រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 10/04/2026

ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។

ជប៉ុនគ្រោងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀត

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/04/2026

ប្រទេសជប៉ុនគ្រោងនឹងបញ្ចេញប្រេងពីស្តុកបម្រុងសម្រាប់រយៈពេល ២០ ថ្ងៃបន្ថែមទៀតចាប់ពីខែឧសភា ដើម្បីធានាបាននូវការផ្គត់ផ្គង់ក្នុងស្រុកប្រកបដោយស្ថិរភាព ខណៈការផ្គត់ផ្គង់ពីតំបន់មជ្ឈិមបូព៌ាបន្តទទួលរងការរំខាន

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *