POWER បច្ចេកវិទ្យាថ្មីផ្ទេរថាមពលចំងាយរាប់ពាន់គីឡូម៉ែត្រមិនចាំបាច់មានខ្សែភ្លើង

បច្ចេកទេសបញ្ជូនថាមពលអគ្គិសនីដោយប្រើប្រាស់ខ្សែភ្លើងបានជួយឲ្យជីវិតលើភពផែនដីមានភាពងាយស្រួលអស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ហើយរហូតមកដល់ពេលនេះមានទាំងបច្ចេកវិទ្យា Bluetooth អាចសាកថ្មដោយឥតខ្សែ ដែលកាន់តែធ្វើឲ្យមានភាពងាយស្រួលហួសពីការស្មាន។

ទោះបីជាយ៉ាងណាក្តី របៀបនៃការបញ្ជូន ឬផ្ទេរថាមពលចំងាយឆ្ងាយដោយឥតខ្សែបានស្ថិតនៅក្នុងក្តីស្រម៉ៃរបស់ក្រុមអ្នកវិទ្យាសាស្ត្រអស់រយៈពេលជាច្រើនឆ្នាំមកហើយ ដោយពួកគេសង្ឃឹមថាបច្ចេកវិទ្យាបែបនេះនឹងអាចត្រួសត្រាយពិភពលោកឲ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត ខណៈដែលបច្ចុប្បន្នវិស័យផលិតកម្មផង ធ្វើដំណើរគ្រប់ប្រភេទផងកំពុងងាកទៅរកថាមពលអគ្គិសនីរួចទៅហើយ រួមទាំងកង់ ម៉ូតូ រថយន្ត រថក្រោះ នាវា និងរហូតទៅដល់យន្តហោះទៀតផង។

បច្ចុប្បន្ននេះ ក្តីសុបិននេះហាក់ដូចជានៅមិនឆ្ងាយទៀតឡើយ ដោយសារតែ DARPA ឬ the Defense Advanced Research Projects Agency ដែលជាទីភ្នាក់ងារសិក្សាវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានវានុវត្តរបស់រដ្ឋាភិបាលអាមេរិកទើបតែបានប្រកាសថា កាលពីពេលថ្មីនេះខ្លួនបានអភិវឌ្ឍនូវបច្ចេកវិទ្យាថ្មីដែលអាចបញ្ជុនថាមពលក្នុងរយៈចំងាយឆ្ងាយរហូតដល់ទៅរាប់ពាន់គីឡូម៉ាល (១ម៉ាលស្មើនឹង១,៦គីឡូម៉ែត្រ)។

បច្ចេកវិទ្យាបញ្ជូនថាមពលដ៏អស្ចារ្យ និងមិនត្រូវការប្រើប្រាស់ខ្សែនេះត្រូវបានហៅឈ្មោះថា POWER ដែលបានមកពីពាក្យ The Persistent Optical Wireless Energy Relay និងជំនួសមកវិញនូវការប្រើប្រាស់កាំរស្មីឡាស៊ែរជំនួសវិញ។

អត្ថប្រយោជន៍របស់ POWER ត្រូវបានគេមើលឃើញថាអាចផ្តល់ឲ្យទាំងសម្រាប់វិស័យបម្រើការឲ្យស៊ីវិល និងទាំងវិស័យយោធាផងដែរ។ សម្រាប់រដ្ឋាភិបាលអាមេរិក​ បច្ចេកវិទ្យានេះមានន័យថាសព្វាវុធរបស់អាមេរិកដែលរួមមានទាំងយន្តហោះចម្បាំងរហូតទៅដល់នាវាចម្បាំងនាពេលអនាគត នឹងមិនចាំបាច់សុំចត ឬត្រឡប់មកស្ថានីយវិញដើម្បីបំពេញថាមពលទៀតឡើយ ហើយវានឹងធ្វើឲ្យប្រតិបត្តិការយោធារបស់ខ្លួនអាចធ្វើទៅបានយូរជាងមុននិងកាន់តែឆ្ងាយជាងមុនថែមទៀតផង។

ដោយឡែកសម្រាប់វិស័យសាធារណៈវិញ POWER នឹងជួយគាំទ្រដល់ការទាញយកថាមពលសូឡា ឬថាមពលទាញយកពីខ្យល់ ដែលស្ថិតនៅចំងាយឆ្ងាយពីតំបន់រស់នៅរបស់ពលរដ្ឋ។

ទោះបីជាយ៉ាងណាក្តី បច្ចេកវិទ្យាបញ្ជូនថាមពល POWER កំពុងស្ថិតនៅក្នុងដំណាក់កាលទី១នៅឡើយដែលវានៅទាមទារឲ្យមានការឌីសាញ និងគូសប្លង់ពីប្រព័ន្ធរៀបចំផលិតឧបករណ៍ដែលដើរតួសម្រាប់ទទួលថាមពលឲ្យបានត្រឹមត្រូវ និងច្បាស់លាស់ជាងនេះបន្ថែមទៀត ខណៈដែលបច្ចុប្បន្នសមត្ថភាពរបស់វាអាចបញ្ជូលថាមពលកម្លាំងដល់ទៅ១០គីឡូវ៉ាត់ ឬស្មើនឹងការប្រើប្រាស់របស់ផ្ទះមួយមាន៥បន្ទប់ទៅកាន់យន្តហោះចម្បាំងដែលមានចំងាយនៅប្រមាណជា១២៥ម៉ាលដោយមានប្រសិទ្ធភាពបំផុត។

វានឹងមិនមានបញ្ហាលំបាកទៀតឡើយដែលត្រូវរៀបចំស្ថានីយស្តុកថាមពល ឬបញ្ជូនពីកន្លែងមួយទៅកន្លែងមួយទៀត ឬមានន័យថា វានឹងអាចបញ្ចូនទៅកាន់ពលរដ្ឋដោយផ្ទាល់តាមរយៈលំនៅដ្ឋានរបស់ពួកគេរៀងៗខ្លួនតែម្តង។


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អ្នកជំនាញ ​មើលឃើញ​សេដ្ឋកិច្ច​កម្ពុជាបន្តរឹងមាំ ទោះស្ថិត​ក្នុងវិបត្តិសេដ្ឋកិច្ចសកលក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បង្ហាញថាទិន្នន័យពាណិជ្ជកម្មអន្តរជាតិរយៈ​ពេល​ប្រាំខែដំបូង​នៃ​ឆ្នាំ ២០២៦ បានឈានដល់ ៣០ពាន់លានដុល្លារ

កម្ពុជា បញ្ជាក់ពីយុទ្ធសាស្រ្តថ្មី ៦ ចំណុច​ ដល់សាព័ត៌មានលំដាប់ពិភពលោក ដើម្បីបង្កើនទំនុកចិត្តវិនិយោគិនអន្តរជាតិយ៉ាងមានប្រសិទ្ធភាព

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលកម្ពុជា ​បានដាក់ចេញនូវយុទ្ធសាស្ត្រអាទិភាពថ្មីចំនួន ៦ចំណុច ដែលមានសារៈសំខាន់ និងសំដៅកសាងទំនុកចិត្ត ទាក់ទាញវិនិយោគិនលំដាប់ខ្ពស់ពីអន្តរជាតិមកកាន់កម្ពុជា

ចិន លុបចោលកិច្ចប្រជុំការទូតជាមួយសហភាពអឺរ៉ុបភ្លាមៗ ២លើក ដោយគ្មានការបកស្រាយអំពីមូលហេតុ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

នៅក្នុងខែមិថុនានេះ ចិន បានលុបចោលកិច្ចប្រជុំការទូតភ្លាមៗចំនួន ២លើក ជាមួយសហភាពអឺរ៉ុបដោយមិនមានការបញ្ជាក់ពីហេតុផលម្អិតច្បាស់នោះទេ

មន្ត្រីជាន់ខ្ពស់កម្ពុជាបង្ហាញពីកាលានុវត្តភាព និងបរិយាកាសវិនិយោគនៅកម្ពុជា ដល់វិនិយោគិននៅប្រទេសជប៉ុន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល បានបង្ហាញពីបរិយាកាស សក្ដានុពល និងកាលានុវត្តភាពនៃការវិនិ​យោគនៅកម្ពុជានាពេលបច្ចុប្បន្ន ក៏ដូចជានាពេលអនាគត ទៅដល់បណ្តាអ្នកវិនិយោគនៅក្នុងប្រទេសជប៉ុន

អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ៖ SME ជាអាទិភាពដ៏សំខាន់ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រកំណើនសេដ្ឋកិច្ចជាតិ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

រាជរដ្ឋាភិបាលតែងចាត់ទុកថា សហគ្រាសធុនតូច និងមធ្យម ជាអាទិភាពដ៏សំខាន់មួយក្នុងការបង្កើតការងារ ជំរុញផលិតកម្មក្នុងស្រុក និងគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ

World Bank ព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ានឹងទាញទម្លាក់សេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះខ្លាំងដូចសម័យ COVID-19

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

World Bank បានព្រមានថា ជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងទាញទម្លាក់កំណើនសេដ្ឋកិច្ចពិភពលោកឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុតដូចគ្នាទៅនឹងសម័យរាតត្បាត COVID-19 យ៉ាងដូច្នោះ​ប្រសិនបើនៅតែអូសបន្លាយបន្តទៀត

អាល្លឺម៉ង់បើកបង្ហាញដ្រូន “Cobra 600” មានសមត្ថភាពប្រយុទ្ធខ្ពស់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

ក្រុមហ៊ុនការពារជាតិអាល្លឺម៉ង់ Diehl Defence និង Polaris បានសហការគ្នាប្រកាសបើកបង្ហាញគម្រោងថ្មីចុងក្រោយបង្អស់របស់ពួកគេ នោះគឺដ្រូន Cobra 600

អាម៉េរិក បាត់បង់យន្តហោះយោធាទំនើបៗ និងថ្លៃបំផុត ៤២ គ្រឿង មានតម្លៃ ២៩ ពាន់លានដុល្លារ ក្នុងសង្គ្រាម អ៊ីរ៉ង់

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 12/06/2026

អាម៉េរិក បានបាត់បង់ និងខូចខាតយន្តហោះចម្បាំងទំនើបៗ និងមានតម្លៃថ្លៃចំនួន ៤២គ្រឿង ដែលមានតម្លសសរុបប្រហែល ២៩ ពាន់លានដុល្លារ នៅក្នុងភ្លើងសង្គ្រាមប្រឆាំងអ៊ីរ៉ង់

ទំហំពាណិជ្ជកម្មអន្តរជាតិ-កម្ពុជា កើនលើស ៣០ពាន់លានដុល្លារ ខណៈ ចិន ជាដៃគូឈានមុខគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

ទំហំពាណិជ្ជកម្មអន្តរជាតិសរុបរបស់កម្ពុជា បានឈានដល់ ៣០ពាន់លានដុល្លារ ក្នុងរយៈពេល ៥ខែដំបូងនៃឆ្នាំ២០២៦ កើនឡើងជិត ១៩ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន

តម្លៃដុល្លារអាម៉េរិក និងមាសធ្លាក់ចុះខ្លាំង ដោយសារភាពតានតឹងរវាងអាម៉េរិក និងអ៊ីរ៉ង់ឡើងកំដៅ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/06/2026

តម្លៃប្រាក់ដុល្លារអាម៉េរិក និងតម្លៃទីផ្សារមាសបានធ្លាក់ចុះយ៉ាងខ្លាំង ដោយសារភាពតានតឹងកើតមានថ្មីៗនៅមជ្ឈិមបូព៌ារវាងអាម៉េរិក ជាមួយនឹង អ៊ីរ៉ង់ បានធ្វើឱ្យមានការកើនឡើងនៃក្ដីព្រួយបារម្ភកាន់តែខ្លាំង