ធនាគារ​ ADB បាន​បន្ថយការ​ព្យាករកំណើនសេដ្ឋកិច្ចកម្ពុជា​ ពី ៦,១% មក​នៅត្រឹម​ ៤,៩% ក្នុងឆ្នាំ២០២៥​

ភ្នំពេញ ៖ ធនាគារ​អភិវឌ្ឍន៍អាស៊ី ហៅកាត់ថា ​ADB បាន​បន្ថយការ​ព្យាករ​​កំណើន​សេដ្ឋកិច្ចកម្ពុជា​សម្រាប់ឆ្នាំ២០២៥ និង​ឆ្នាំ២០២៦ ដោយក្នុងឆ្នាំ២០២៥ ​ធនាគារ​នេះ បានបន្ថយការព្យាករ​របស់ខ្លួន​លើ​កំណើន​សេដ្ឋកិច្ចកម្ពុជា ពី៦,១ភាគរយ​មកនៅត្រឹម​៤,៩ភាគរយ ខណៈឆ្នាំ២០២៦ ធនាគារ​ ADB ក៏បានបន្ថយការ​ព្យាករពី ​៦,២ភាគរយ​នៅត្រឹម ​៥ភាគរយ​ ។ នេះបើតាម​សេចក្ដីប្រកាសរបស់ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ចេញផ្សាយនៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៥ ។​

បើតាមធនាគារ​អភិវឌ្ឍន៍អាស៊ី​បានឱ្យដឹងថា ការទាញទម្លាក់​ការ​ព្យាករ​កំណើនសេដ្ឋកិច្ច​របស់កម្ពុជា​សម្រាប់​ឆ្នាំ២០២៥ និង​ឆ្នាំ២០២៦ ដោយយោងទៅលើ​ការឆ្លុះបញ្ចាំងពី​បញ្ហា​ប្រឈម​សេដ្ឋកិច្ចទាក់ទង​នឹង​ភាពតាន​តឹង​ភូមិសាស្ត្រ​នយោបាយ​ជាមួយប្រទេសថៃ ​និងភាពមិន​ច្បាស់លាស់​ជុំវិញទីផ្សារ​នាំចេញទៅ​សហរដ្ឋអាម៉េរិក​ ។ ទោះ​ជា​យ៉ាងណា របាយការណ៍របស់ ​ADB មានការរំពឺងទុកអំពីកំណើន​រឹង​មាំដល់​ឆ្នាំ២០២៦ ដែលជំរុញ​ដោយការ​បន្ត​លូតលាស់​នៃវិស័យឧស្សាហកម្ម​ និង​លំហូរ​ចូល​ជា​បន្តបន្ទាប់​នៃការ​វិនិយោគផ្ទាល់ពីបរទេស ។

លោក​ស្រី Jyotsana Varma នាយិកា​​នៃធនាគារអភិវឌ្ឍន៍​អាស៊ីប្រចាំប្រទេស​កម្ពុជា បានមានប្រសាសន៍ថា សេដ្ឋកិច្ច​បាន​បង្ហាញ​ពីភាពធន់ក្នុ​ងឆមាសទី១ នៃឆ្នាំ២០២៥ ។​ កំណើនទាប​ជាង​ការរំពឹងទុក​នៃថ្លៃម្ហូប ​និងការធ្លាក់​ចុះ​នៃប្រេង​ឥន្ធនៈ​បានជួយ​បន្ទាប​អតិផរណា​ ខណៈដែលសកម្ម​ភាពឧស្សាហកម្ម​​បន្ត​មានភាពរឹង​មាំ​ ។​ នាពេល​ខាង​មុខនេះ វាមានឱកាស​សម្រាប់ការ​បន្ត​ងើ​បឡើង​វិញ​នៃវិស័យ​សំណង់ និងទេសចរណ៍ ជាមួយ​នឹង​កំណើន​ជា​បន្ត​បន្ទាប់​នៃវិស័យកសិកម្ម​ ដែលទាំង​នេះ​បង្ហាញពីកំណើ​ន​ប្រកបដោយ​តុល្យភាព និង​និរន្តរភាព ។​

បើតាម​របាយការណ៍សេដ្ឋកិច្ច​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី បានឱ្យដឹងថា អតិផរណា​ឆ្នាំលើ​ឆ្នាំ បានធ្លាក់​ចុះខ្លាំងពី ៦ភាគរយ​ ក្នុង​ខែមករា ​មកនៅត្រឹ ១,៦ភាគរយ​នៅក្នុង​ខែមិថុនា ។ អតិផរណា​ត្រូ​វបានរំពឺងថា​​នឹងមានជា​មធ្យម​ប្រមាណ ២ភាគរយ​ទាំ​ងនៅក្នុង​ឆ្នាំ២០២៥ និង ឆ្នាំ២០២៦ ។

ជាមួយគ្នានេះ ADB ក៏បានបញ្ជាក់ដែរថា វិស័យកសិកម្មត្រូវបានគេព្យាករថានឹងកើនឡើងប្រមាណ ១,១ភាគរយ​ ក្នុងឆ្នាំ២០២៥ និងឆ្នាំ២០២៦ ដែលជំរុញដោយតម្រូវការនាំចេញកំពុងបន្ត និងការរំពឹងទុកពីការរួមចំណែករបស់កម្មករកសិកម្មដែលបានត្រឡប់មកពីប្រទេសថៃវិញក្នុងឆមាសទី២នៃឆ្នាំនេះ។ ការនាំចេញកសិផលបានកើនឡើង១៤,១ភាគរយ​ ឆ្នាំលើឆ្នាំ នៅឆមាសទី១ ឆ្នាំ២០២៥ ជំរុញដោយការនាំចេញគ្រាប់ស្វាយចន្ទី និងអង្ករ ដែលជួយប៉ះប៉ូវការធ្លាក់ចុះនៃការនាំចេញដំឡូងមី និងកៅស៊ូ ៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *