ភ្នំពេញ ៖ កិច្ចពិភាក្សាទាក់ទងនឹងគម្រោងរៀបចំផែនការមេលើប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS – Intelligent Transport System) សម្រាប់ប្រទេសកម្ពុជា ត្រូវបាន រៀបចំឡើងដោយសមភាគីកូរ៉េ-កម្ពុជា ក្រោមការគាំទ្ររបស់ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ តាមរយៈប្រព័ន្ធវីដេអូ។

ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃនេះ គឺជាបច្ចេកវិទ្យាទំនើបអាចប្រើប្រាស់ដើម្បីគ្រប់គ្រងបណ្តាញផ្លូវថ្នល់ ជួយសម្រួលដល់ការងារគ្រប់គ្រង និងត្រួតពិនិត្យមធ្យោបាយដឹកជញ្ជូនក្នុងពេលវេលាជាក់ស្តែង ប្រមូល និងប្រើប្រាស់ព័ត៌មានចរាចរណ៍ មិនបង្កផលប៉ះពាល់បរិស្ថាន និងជាប្រព័ន្ធប្រមូលទិន្នន័យ និងព័ត៌មាន យកមកវិភាគ និងជួយឱ្យដំណើរការចរាចរណ៍ប្រព្រឹត្តទៅដោយរលូន ។

ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោកនៃក្រសួងសាធារណការ និងដឹកជញ្ជូនបាន គូសបញ្ជាក់ថា បច្ចុប្បន្ននេះបច្ចេកវិទ្យាទំនើបពិតជាផ្ដល់ឱកាសឱ្យយើងទាំងអស់គ្នាបានអភិវឌ្ឍន៍វិស័យដឹកជញ្ជូនឱ្យមានការរីកចម្រើន ដូចជារថយន្តដើរដោយថាមពលអគ្គិសនី កំពុងមានការប្រើប្រាស់នាពេលបច្ចុប្បន្ននេះ និងដើម្បីសម្របខ្លួនទៅនឹងការរីកចម្រើននៃបច្ចេកវិទ្យានេះ ក្រសួងសាធារណការ និងដឹកជញ្ជូន ត្រូវការធ្វើបច្ចុប្បន្នភាព និងរៀបចំផែនការមេ ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃឱ្យមានប្រសិទ្ធភាព ដើម្បីឆ្លើយតប និងដោះស្រាយបញ្ហាទាក់ទងនឹងការដឹកជញ្ជូនដែលយើងកំពុងប្រឈមនាពេលបច្ចុប្បន្ននេះ។
សាធារណរដ្ឋកូរ៉េ បានអនុម័តគម្រោងប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃក្រោមរូបភាពជាជំនួយអភិវឌ្ឍន៍ផ្លូវការ (Official Development Assistance) ដើម្បីជួយធ្វើឱ្យប្រសើរឡើងដល់វិស័យដឹកជញ្ជូនកម្ពុជា ដោយមានការចូលរួមសហការពីក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ និងដឹកជញ្ជូនកូរ៉េ និងសមាគមសាងសង់នៅបរទេសរបស់កូរ៉េផងដែរ។
គម្រោងនេះ គ្រោងនឹងបញ្ចប់នៅក្នុងខែសីហា ឆ្នាំ២០២២ ហើយគ្រោងដាក់ឱ្យដំណើរការសាកល្បងក្នុងឆ្នាំ២០២៣ នៅព្រលានយន្តហោះថ្មីរបស់កម្ពុជា ទីក្រុងរណប ជុំវិញរាជធានី ភ្នំពេញ និងនៅតាមបណ្តាញផ្លូវជាតិសំខាន់ៗ ដូចជា ៖ ផ្លូវជាតិលេខ ១ ផ្លូវជាតិលេខ ៤ និងផ្លូវជាតិលេខ ៥ ទោះបីស្ថិតនៅក្នុងបរិបទ នៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក៏ដោយ ។
ឯកឧត្តម អគ្គនាយក បានសម្តែងការប្ដេជ្ញាចិត្តរបស់ក្រសួងក្នុងការសម្របសម្រួលជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ សង្គមស៊ីវិល និងភាគីពាក់ព័ន្ធទាំងឡាយ ដើម្បីអភិវឌ្ឍន៍គម្រោងនេះឱ្យបានសម្រេច និងសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា ការរៀបចំផែនការមេ ប្រព័ន្ធដឹកជញ្ជូនឆ្លាតវៃ (ITS – Intelligent Transport System) នេះ នឹងអាចបញ្ចប់ក្នុងរយៈពេលមួយឆ្នាំ តាមផែនការដែលបានកំណត់ ដើម្បីគ្រប់ភាគីពាក់ព័ន្ធទាំងឡាយរួមគ្នាអនុវត្តន៍ឱ្យមានបានជោគជ័យ៕

ជីវប្រវត្តិ: បានបញ្ចប់ការសិក្សាថ្នាកអនុបណ្ឌិតផ្នែកប្រព័ន្ធផ្សព្វផ្សាយមកពីសហភាពសូវៀត និងមានបទពិសោធន៍ជាង ២០ឆ្នាំក្នុងវិស័យសារព័ត៌មាន។ បច្ចុប្បន្ន លោកជាអ្នកយកព័ត៌មានសេដ្ឋកិច្ចឱ្យសារព័ត៌មាន AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ចិន បង្ហាញបច្ចេកវិទ្យា និងប្រព័ន្ធធ្វើការដោយ AI ដ៏ទំនើបសម្រាប់វិស័យរុករករ៉ែ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/09/2026
បរទេស ៖ កាលពីដើមខែកញ្ញាកន្លងទៅនេះ នៅក្នុងសន្និសីទរ៉ែអន្តរជាតិ-ចិន ឆ្នាំ២០២៦ ដែលធ្វើឡើងនៅទីក្រុងTianjin ក្រសួងធនធានរ៉ែ និងធម្មជាតិរបស់ប្រទេសចិនបានដាក់បង្ហាញប្រព័ន្ធដំណើរការរុករករ៉ែ ឆ្លាតវៃ (AI-OreSeeking) សម្រាប់ប្រើប្រាស់ក្នុងសកម្មភាពរុករកធនធានរ៉ែឱ្យកាន់តែមានប្រសិទ្ធភាព និងមានភាពងាយស្រួល។ កាសែត Novinata ដែលបានដកស្រង់ចេញពីប្រភពច្បាស់ការណ៍មួយនៅប្រទេសចិនបានសរសេរថាប្រព័ន្ធនេះត្រូវបង្កើតឡើងដោយអាជ្ញាធរជាតិអង្កេតភូគព្ភសាស្ត្រចិន (China Geological Survey) ដោយប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI)

មហាសេដ្ឋីពិភពលោក Bill Gates ព្រមានពីលទ្ធភាពដែល AI អាចសម្លាប់មនុស្សរហូតដល់ខ្ទង់ពាន់លាននាក់
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 28/09/2026
បរទេស ៖ កំពូលមហាសេដ្ឋីលំដាប់ពិភពលោក និងជាស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates ដែលមនុស្សជាច្រើនស្គាល់ថាជាអ្នកធ្វើការងារសង្គមដ៏ល្បីល្បាញនោះ បានចេញមុខព្រមានគួរឲ្យព្រួយបារម្ភពាក់ព័ន្ធទៅនឹងភាពរីកចម្រើនយ៉ាងឆាប់រហ័សហួសការស្មាននៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត ឬបច្ចេកវិទ្យា AI ។ នៅក្នុងអត្ថបទមួយដែលត្រូវបានយកមកចេញផ្សាយដោយកាសែត RT នៅថ្ងៃដើមសប្ដាហ៍នេះ លោក Gate បានលើកឡើងថា បច្ចេកវិទ្យា

Hyundai Cambodia បង្ហាញរថយន្តអគ្គិសនីស៊េរីថ្មី Hyundai ELEXIO នៅលើទីផ្សារប្រទេសកម្ពុជា
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 27/09/2026
ក្រុមហ៊ុន Hyundai Cambodia បានបង្ហាញរថយន្តស៊េរីថ្មីជាប្រភេទរថយន្តអគ្គិសនី គឺ Hyundai ELEXIO នៅលើទីផ្សារប្រទេសកម្ពុជា ដោយរំពឹងថារថយន្តប្រភេទថ្មីនឹងអាចទទួលបានការគាំទ្រពីអ្នកប្រើប្រាស់នៅក្នុងប្រទេសកម្ពុជាពីព្រោះតែលក្ខណៈពិសេសជាច្រើនរបស់រថយន្តមួយនេះ

មហាយក្សចិន-អាម៉េរិក បង្ហាញពីកិច្ចទំនាក់ទំនងដ៏ស៊ីជម្រៅមិនអាចកាត់ផ្ដាច់គ្នាបាន
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/09/2026
បរទេស ៖ ថ្វីបើស្ថានភាពនយោបាយ និងកម្ដៅនៃភាពតានតឹងផ្នែកពាណិជ្ជកម្ម រវាងមហាយក្សចិន និងសហរដ្ឋអាមេរិក ហាក់កើនឡើងដោយប្រយោលនៅលើឆាកអន្តរជាតិក៏ពិតមែន ប៉ុន្តែប្រសិនបើគេក្រឡេកទៅមើលតួលេខជាក់ស្តែងនៃកិច្ចសហប្រតិបត្តិការវិញ បានបង្ហាញយ៉ាងច្បាស់ថា ប្រទេសទាំងពីរមានទំនាក់ទំនងទាំងផ្នែកសេដ្ឋកិច្ច ទាំងប្រជាជាតិយ៉ាងស៊ីជម្រៅដែលមិនអាចកាត់ផ្តាច់ពីគ្នាបានឡើយ។ ចុងក្រោយនេះ ក្រោមការសម្របសម្រួលតាមរយៈការទូតរបស់ប្រមុខរដ្ឋនៅក្នុងដំណើរទស្សនកិច្ចកំពូលទៅវិញទៅមកភាគីទាំងពីរបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការកសាងទំនាក់ទំនងទ្វេភាគីក្នុងន័យស្ថាបនា ដើម្បីរក្សាស្ថិរភាពជាយុទ្ធសាស្ត្រ។ សារព័ត៌មាន China Daily បានចេញផ្សាយថា ទំហំពាណិជ្ជកម្មរវាងចិន និងអាមេរិក





វិថីហិរញ្ញវត្ថុ

























































Account
Security
Favourite Content