​AMRO​ ​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​% ​នៅក្នុង​ឆ្នាំ​ ​២០២៦​ ​នេះ​

​ការិយាល័យ​ស្រាវជ្រាវ​ម៉ាក្រូ​សេដ្ឋកិច្ច​អាស៊ាន​ +​៣​ ​(​AMRO​) ​សប្តាហ៍​នេះ​ ​បាន​ចេញផ្សាយ​របាយការណ៍​បច្ចុប្បន្នភាព​ប្រចាំ​ត្រីមាស ​ខែកក្កដា ​ឆ្នាំ​២០២៦​ ​នៃ​របាយការណ៍​ស្តីអំពី​វិស័យ​សេដ្ឋកិច្ច​តំបន់​អាស៊ាន​បូក​បី ​(​AREO​) ​ដោយ​បាន​ព្យាករ​ថា​ ​តំបន់​អាស៊ាន​បូក​បី ​(​ASEAN​+​3​)​នឹង​មាន​កំណើន​សេដ្ឋកិច្ច​ ​៤,១​ ​ភាគរយ​ ​នៅក្នុង​ឆ្នាំ​ ២០២៦ ​នេះ​។

​ការ​ព្យាករណ៍​កើនឡើង​លើស​ពី​ការ​ការ​ព្យាករណ៍​កាលពី​ខែមិថុនា ​ដែល​មាន​អត្រា​  ​៤​ ​ភាគរយ​ ​ប៉ុន្តែ​នឹង​អាច​ ថយចុះ​បន្តិច​មក​ត្រឹម​ ​៤​ ​ភាគរយ​វិញ​ ​នៅក្នុង​ឆ្នាំ​២០២៧​។ ​ក្នុង​នោះ​ដែរ​ អត្រា​អតិផរណា​សរុប​ ត្រូវបាន​ព្យាករ​ថា​មាន​ចំនួន​ ​១,៦​ ​ភាគរយ​ ក្នុង​ឆ្នាំ​២០២៦​ ថយចុះ​ពី​ ​១,៨​ ​ភាគរយ​ កាលពី​លើក​មុន ​ដោយសារ​ ការ​ថយចុះ​នៃ​តម្លៃ​ទំនិញ​ ​នៅលើ​ទីផ្សារ​សកល​។

​ការ​កើនឡើង​នៃ​អត្រា​ព្យាករណ៍​ ​សេដ្ឋកិច្ច​នេះ​ ​ឆ្លុះបញ្ចាំង​ពី​សន្ទុះ​បន្ត​ប្រកបដោយ​ចីរភាព​ក្នុង​វិស័យ​បច្ចេកវិទ្យា​នៃ​តំបន់​ ​ជាពិសេស​តម្រូវការ​យ៉ាង​ខ្លាំងក្លា​លើ​ផលិតផល​បន្ទះ​ឈីប ​ឬ​ ​Semiconductors​ ​និង​ផលិតផល​ពាក់ព័ន្ធ​នឹង​ ​AI​ ​ផ្សេង​ទៀត​។​

​AMRO​ ​បញ្ជាក់​ដែរ​ថា​ ​ក្រៅពី​នោះ​ការ​ចំណាយ​ដ៏​រឹងមាំ​របស់​សេដ្ឋកិច្ច​គ្រួសារ​ ការ​វិនិយោគ​ដែល​មាន​ភាព​ធន់​ ​និង​ការ​នាំចេញ​ផលិតផល​អេឡិចត្រូនិក​ និង​ ​semiconductors​ ​យ៉ាង​រស់រវើក​ ត្រូវបាន​រំពឹង​ថា​នឹង​បន្ត​ជំរុញ​កំណើន​សេដ្ឋកិច្ច​។ ​ការ​រំខាន​ដល់​ការ​ផ្គត់ផ្គង់​ថាមពល​ ​និង​ធាតុ​ចូល​ឧស្សាហកម្ម ​បាន​បង្ហាញ​ថា​មិន​ធ្ងន់ធ្ងរ​ដូច​ការ​ព្រួយបារម្ភ​ដំបូង​ឡើយ​ ​ដោយ​សកម្មភាព​ផលិតកម្ម​នៅតែ​បន្ត​ពង្រីក​ខ្លួន​។

​លោក​ ​Dong​ ​He​ ​ប្រធាន​ក្រុម​អ្នកសេដ្ឋកិច្ច​របស់​ ​AMRO​ ​បាន​មានប្រសាសន៍​ថា​៖​ ​តំបន់​អាស៊ាន​បូក​បី​នៅតែ​រក្សា​បាន​នូវ​ភាព​ធន់ ​ដោយសារ​ការ​គាំទ្រ​ពី​តម្រូវការ​ក្នុង​ស្រុក​ដ៏​រឹងមាំ​ និង​តួនាទី​ស្នូល​របស់​ខ្លួន​នៅក្នុង​ខ្សែ​ច្រវាក់​ផ្គត់ផ្គង់​ ​AI​ ​សកល​។ ​លោក​បាន​បន្ថែម​ថា​៖​ ​ផលប៉ះពាល់​ពី​ជម្លោះ​នៅ​មជ្ឈិមបូព៌ា​ក៏​មាន​កម្រិត​តិច​ជាង​ការ​រំពឹងទុក​ដំបូង​ដែរ​ ​ទោះបីជា​ការ​កើនឡើង​នៃ​តម្លៃ​ថាមពល​ និង​ថ្លៃ​ដើម​ធាតុ​ចូល​ ​បន្ត​គំរាមកំហែង​ដល់​អតិផរណា​ ​និង​សកម្មភាព​ឧស្សាហកម្ម​យ៉ាងណា​ក៏ដោយ​។

​សម្ពាធ​អតិផរណា​នៅតែ​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​បាន​យ៉ាង​ល្អ ​ដោយ​ការ​កើនឡើង​តម្លៃ​កើតមាន​ភាគ​ច្រើន​លើ​ថាមពល​ ​និង​ការ​ដឹកជញ្ជូន​ ​ខណៈ​ដែល​អតិផរណា​ស្នូល ​ឬ​ ​Core​ ​inflation​ ​កើនឡើង​ក្នុង​កម្រិត​តិចតួច​ប៉ុណ្ណោះ​។ ​ទោះជា​យ៉ាងណា​ក៏ដោយ​ ​អតិផរណា​លើ​ម្ហូប​អាហារ​អាចនឹង​កើនឡើង​ ​ដោយសារ​ថ្លៃ​ដើម​ធាតុ​ចូល​ខ្ពស់​ ​និង​លក្ខខណ្ឌ​អាកាសធាតុ​មិន​អំណោយផល​ជះឥទ្ធិពល​ដល់​តម្លៃ​ទំនិញ​។

​ស្ថាប័ន​ ​AMRO​ ​ក៏​បាន​កត់សម្គាល់​ដែរ​ថា​ ​ទស្សនវិស័យ​សេដ្ឋកិច្ច​នេះ​នៅតែ​ប្រឈម​នឹង​ភាព​មិន​ប្រាកដប្រជា​ធំ​ៗ​។ ​ការ​កើនឡើង​កម្ដៅ​ជាថ្មី​នៃ​ជម្លោះ​មជ្ឈិមបូព៌ា​អាច​ដំឡើង​ថ្លៃ​ថាមពល ​ការ​ដឹកជញ្ជូន​ ​និង​តម្លៃ​ម្ហូប​អាហារ ​ខណៈ​ដែល​តម្រូវការ​បច្ចេកវិទ្យា​ទាប​ជាង​ការ​រំពឹងទុក​អាច​ដាក់​សម្ពាធ​លើ​ការ​នាំចេញ​ ​និង​ការ​វិនិយោគ​ក្នុង​តំបន់​។ ​

ដោយសារ​សារសំខាន់​នៃ​តម្រូវការ​ ​AI​ ​ចំពោះ​ទស្សនវិស័យ​តំបន់​ ​សូម្បីតែ​ការ​ថយចុះ​កម្រិត​បង្គួរ​នៃ​ការ​វិនិយោគ​លើ​បច្ចេកវិទ្យា​សកល​ មក​ស្មើនឹង​ល្បឿន​ក្នុង​ឆ្នាំ​២០២៤​ ​ក៏​អាច​ធ្វើឱ្យ​កំណើន​សេដ្ឋកិច្ច​អាស៊ាន​បូក​បី​ធ្លាក់ចុះ​មក​ត្រឹម​ ​២,៥​ ​ភាគរយ​ ក្នុង​ឆ្នាំ​២០២៧​ ​ដែល​ជា​អត្រា​ទាប​បំផុត​ចាប់តាំងពី​វិបត្តិ​ហិរញ្ញវត្ថុ​អាស៊ី​មក ​ដោយ​មិន​រាប់បញ្ចូល​ឆ្នាំ​មាន​វិបត្តិ​កូវីដ​-​១៩​ឡើយ​។​

បន្ថែម​ពី​នេះ​ ភាព​មិន​ស្ថិតស្ថេរ​នៃ​ទីផ្សារ​ហិរញ្ញវត្ថុ​ ​និង​ការ​កើនឡើង​នៃ​នយោបាយ​គាំពារ​ពាណិជ្ជកម្ម ​ក៏​អាច​ដាក់​សម្ពាធ​បន្ថែម​លើ​ទស្សនវិស័យ​នេះ​ផងដែរ​។

​លោក​ ​He​ ​បាន​បន្ថែម​ទៀត​ថា​៖​ លទ្ធផល​ ​នេះ​ ​បាន​គូសបញ្ជាក់​ពី​សារសំខាន់​នៃ​ការ​បន្ត​ប្រុងប្រយ័ត្ន ​និង​ការ​អនុវត្ត​នយោបាយ​ម៉ាក្រូ​សេដ្ឋកិច្ច​ឱ្យ​បាន​ត្រឹមត្រូវ​។ ​លោក​បាន​បញ្ជាក់​ថា​៖​ ​អ្នករៀបចំ​គោលនយោបាយ​នឹង​ត្រូវ​ឆ្លើយតប​ដោយ​ភាព​បត់បែន​ទៅ​តាម​ស្ថានភាព​ក្នុង​ស្រុក​ផ្សេង​ៗ​គ្នា​ ​និង​ហានិភ័យ​ខាងក្រៅ​ដែល​វិវត្ត​យ៉ាង​ឆាប់រហ័ស​ ជាពិសេស​វដ្ត​នៃ​ ​AI​ ​និង​ជម្លោះ​នៅ​មជ្ឈិមបូព៌ា​។​


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *