កម្ពុជាត្រូវបានធនាគារអភិវឌ្ឍអាស៊ី ហៅឈ្មោះថា ជាខ្លាសេដ្ឋកិច្ចថ្មីនៅក្នុងតំបន់អាស៊ី “Asia’s New Tiger” ជាលើកដំបូងកាលពីឆ្នាំ២០១៦ ពោលគឺនៅក្រោយ២ឆ្នាំប៉ុណ្ណោះ ដែលធនាគារពិភពលោកបានដាក់ឈ្មោះកម្ពុជាថាជា Asia’s New Tiger ដូចគ្នានេះហើយបន្តរហូតដល់ឆ្នាំ២០២១។

សេដ្ឋកិច្ចរបស់កម្ពុជាទទួលបានអត្រាកំណើនយ៉ាងខ្លាំងធៀបទៅនឹងអត្រាកំណើននៃបណ្តាប្រទេសលើពិភពលោកផ្សេងទៀត ខណៈដែលការចំណាយរបស់ពលរដ្ឋក្នុងស្រុកបានស្ទុះឡើងខ្លាំងរហូតទៅដល់៤០ភាគរយ ដែលអាចបង្ហាញបានថា កម្ពុជាបានកាត់បន្ថយនូវវិសមភាពរវាងពលរដ្ឋដែលរស់នៅក្រោមបន្ទាត់ក្រីក្រ និងពលរដ្ឋដែលមានជីវភាពធូរធាបានយ៉ាងល្អប្រសើរ។

ប្រសិនបើមិនរាប់បញ្ចូលបញ្ហាវិបត្តិកូវីដទេនោះ កម្ពុជាដែលកំពុងតែទទួលបានភាពរីកចម្រើនខ្លាំងបែបនេះ បណ្តាប្រទេសលើពិភពលោកដែលជាដៃគូរបស់កម្ពុជា គួរតែរីករាយដើម្បីបន្តទទួលយកអត្ថប្រយោជន៍សេដ្ឋកិច្ចរវាងគ្នា និងគ្នា ហើយក្នុងនោះសូម្បីតែអាមេរិកក្តី។
ហេតុអ្វីអាមេរិកគួរតែចូលរួមរីករាយចំពោះភាពរីកចម្រើនសេដ្ឋកិច្ចនៅកម្ពុជា និងក្នុងពេលដែលកម្ពុជាកំពុងធ្វើដំណើរឆ្ពោះទៅមុខដើម្បីក្លាយខ្លួនជាខ្លាសេដ្ឋកិច្ចនៅអាស៊ី?
ថ្មីៗនេះ ក្រៅតែពីក្រុមហ៊ុនផលិតរថយន្តយក្សរបស់អាមេរិក Ford បានប្រកាសក្នុងការកសាងរោងចក្រដែលមានតម្លៃរហូតទៅដល់ ២១លានដុល្លារស្ថិតនៅក្នុងខេត្តពោធ៍សាត់ហើយនោះ យើងអាចមើលឃើញនៅក្នុងកិច្ចប្រជុំពាណិជ្ជកម្មតាមអនឡាញជាច្រើនទៀតដែលមានវត្តមានរបស់ក្រុមហ៊ុនអាមេរិកគឺមានចំនួនកាន់តែច្រើនឡើងនៅក្នុងទឹកដីអង្គរដ៏អច្ឆរិយៈមួយនេះ គិតចាប់តាំងពីវិស័យថាមពលរហូតទៅដល់ផលិតកម្ម ព្រមទាំងហិរញ្ញវត្ថុ ឬសូម្បីតែសេវាកម្ម និងសុខាភិបាលក្តី។
ក្រៅពីនោះ កត្តាដែលគួរឲ្យកត់សំគាល់ផ្សេងទៀតចំពោះសេដ្ឋកិច្ចកម្ពុជានោះគឺគិតជាមធ្យមក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះកំណើនសេដ្ឋកិច្ចរបស់កម្ពុជាមានទៅដល់៧ភាគរយជារៀងរាល់ឆ្នាំ ដែលវាមានលក្ខណៈស្រដៀងទៅនឹងខ្លាសេដ្ឋកិច្ចនៅអាស៊ីពីជំនាន់មុន ដូចជា កូរ៉េខាងត្បូង តៃវ៉ាន់ ហុងកុង និងសិង្ហបុរី ជាដើម ហើយកម្ពុជាលើសពីនេះគឺជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចស្ថិរភាព និងជាប្រទេសដែលមានយុទ្ធសាស្ត្រយ៉ាងត្រឹមត្រូវ។
អស់រយៈពេលជាង៣០ឆ្នាំចុងក្រោយនេះ កម្ពុជាមិនដែលទទួលរងផលប៉ះពាល់ដោយសារវិបត្តិហិរញ្ញវត្ថុឡើយ បើទោះបីជាក្នុងអំឡុងពេលនៃវិបត្តិហិរញ្ញវត្ថុរបស់តំបន់អាស៊ីកាលពីទសវត្សរ៍ឆ្នាំ១៩៩០ក្តី រួមទាំងព្រឹត្តិការណ៍វិបត្តិសំខាន់ៗ ដូចជា dot-com bubble កាលពីឆ្នាំ២០០០ និងវិបត្តិទីផ្សារប្រេងកាតកាលពីឆ្នាំ២០០៨។
យ៉ាងណាក៏ដោយ ទោះបីជាបច្ចុប្បន្នពលរដ្ឋកម្ពុជាប្រមាណជា១៣ភាគរយកំពុងរស់នៅក្រោមបន្ទាត់ក្រីក្រ ប៉ុន្តែចំនួននេះគឺមានកម្រិតឆ្ងាយជាងអត្រាដែលកម្ពុជាធ្លាប់មានកាលពី ៤០ឆ្នាំមុន ដែលសបញ្ជាក់ឲ្យឃើញថា អត្រាកាត់បន្ថយភាពក្រីក្ររបស់ប្រទេសមួយនេះមានកម្លាំងខ្លាំង ព្រមទាំងកំពុងបន្តមានសកម្មភាពដ៏មមាញឹកឆ្ពោះទៅរកភាពរីកចម្រើន និងអភិវឌ្ឍន៍ទៅមុខបន្តទៀត ។
ដោយឡែក នៅក្នុងអំឡុងពេលកើតមានវិបត្តិកូវីដ-១៩នេះវិញ រាជរដ្ឋាភិបាលកម្ពុជាបានចំណាយលុយដល់ទៅជាង ១ ០០០លានដុល្លាររួចមកហើយ ដើម្បីជួយដោះស្រាយបញ្ហាដល់អាជីវកម្ម និងក្រុមហ៊ុនដែលកំពុងប្រតិបត្តិការក្នុងប្រទេស ហើយថែមទាំងបើកយុទ្ធនាការចាក់វ៉ាក់សាំងបានក្នុងល្បឿនលឿនបំផុតធៀបទៅនឹងបណ្តាប្រទេសនានាបៅលើពិភពលោកផងដែរ ដោយពលរដ្ឋជាង៩០ភាគរយមកហើយដែលបានទទួលវ៉ាក់សាំងរួចរាល់។
រដ្ឋាភិបាលកម្ពុជាមិនបង្អង់នៅត្រឹមតែប៉ុណ្ណេះនោះទេ ពោលគឺកំពុងតែធ្វើការអនុវត្តនូវគោលការណ៍លើកទឹកចិត្តផ្នែកពន្ធដារ សម្រាប់ក្រុមហ៊ុនអាជីវកម្មនៅតំបន់សេដ្ឋកិច្ចពិសេស និងកាត់បន្ថយការចំណាយលើការដឹកជញ្ជូន ដើម្បីអាចបង្កើតភាពទាក់ទាញដល់អាជីវកម្មថ្មីៗនៅក្នុងទីផ្សារធំៗរបស់សកលលោក ដែលមិនត្រឹមតែចិននោះទេ ពោលគឺកម្ពុជានឹងស្វាគមន៍រាល់អ្នកវិនិយោគ និងក្រុមហ៊ុនអន្តរជាតិទាំងអស់រាប់ទាំងសហរដ្ឋអាមេរិក និងអឺរ៉ុបផងដែរ។ កាន់តែពិសេសនោះ នៅកម្ពុជាបានអនុញ្ញាតឲ្យគ្រប់ក្រុមហ៊ុននានាអាចប្រតិបត្តិការអាជីវកម្មរបស់ខ្លួនដោយការគ្រប់គ្រងពីសំណាក់អ្នកវិនិយោគបរទេសបាន ១០០ ភាគរយ ដូច្នេះអ្នកវិនិយោគបរទេសអាចប្រើប្រាស់កម្លាំងការងារក្នុងស្រុកស្រាប់ដោយមិនចាំបាច់ស្វែងរកដៃគូបន្ថែមដើម្បីអាចដំណើរការអាជីវកម្ម និងការវិនិយោគរបស់ខ្លួននោះឡើយ ហើយទាំងអស់នេះជាភាពល្អប្រសើររបស់កម្ពុជា និងជាការបើកឱកាសយ៉ាងទូលាយសម្រាប់ក្រុមហ៊ុនអន្តរជាតិមកកាន់កម្ពុជា៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content