សិង្ហបុរី​៖ ​ពី​ប្រទេស​ដី​កោះ​ក្រីក្រ​តូច​មួយ​ ក្លាយជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ដ៏​សំខាន់​នៅលើ​ពិភពលោក​

​បរទេស​៖ ​ចាប់ផ្តើម​ពី​ចំណុច​សូន្យ​ក្រោយ​ការ​ផ្តាច់​ខ្លួន​ពី​ម៉ាឡេស៊ី​នៅ​ឆ្នាំ​ ​១៩៦៥​ ​សិង្ហបុរី​បាន​ប្រែក្លាយ​ខ្លួន​ពី​ប្រទេស​កោះ​តួច​មួយ​ឱ្យ​ទៅជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ ​និង​ពាណិជ្ជកម្ម​សមុទ្រ​ដ៏​សំខាន់​បំផុត​នៅលើ​ពិភពលោក​ ​ដោយសារ​យុទ្ធសាស្ត្រ​ច្បាស់លាស់​ ​៤​ ​ជំហាន​របស់​ស្ថាបនិក​ លី ​ក្វាន់​យូ​។​

បច្ចុប្បន្ន​នេះ​ ​សិង្ហបុរី​គឺជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ពិភពលោក​មួយ​ដែល​ក្ដោប​ក្ដាប់​ទ្រព្យសម្បត្តិ​ពី​អន្តរជាតិ​ជាង​ ​៤​ ទ្រី​លាន​ដុល្លារ​អាម៉េរិក ​និង​គ្រប់គ្រង​ខ្សែ​ទឹក​ពាណិជ្ជកម្ម​ពាក់កណ្ដាល​ពិភពលោក​ ​ដោយសារតែ​ការ​កសាង​ទំនុកចិត្ត​ ​និង​ប្រព័ន្ធ​ច្បាប់​ដ៏​រឹងមាំ​បំផុត​សម្រាប់​វិនិយោគិន​។​

​ប្រទេស​នេះ​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​រូបិយប័ណ្ណ​បរទេស​ ​(​Forex​) ​ធំ​ជាង​គេ​ទី ​៤​ ​លើ​លោក​ ​និង​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ប្រេង​ធំ​ជាង​គេ​នៅ​អាស៊ី​។ ​សិង្ហបុរី​ស្ថិត​នៅ​ចំនុច​ប្រសព្វ​រវាង​មហាសមុទ្រ​ឥណ្ឌា ​និង​ប៉ាស៊ីហ្វិក ​ហើយ​ផ្លូវ​ទឹក​នេះ​គឺជា​សរសៃ​ឈាម​ពាណិជ្ជកម្ម​សមុទ្រ​ដែល​មាន​អាយុកាល​ជាង​ ​១,០០០​ ​ឆ្នាំ​ និង​ មាន​នាវា​ជាង​ ​១,០០០​ ​គ្រឿង​ឆ្លងកាត់​ជារៀងរាល​ថ្ងៃ​។ ​។

​មុននឹង​កសាង​ខ្លួន​ក្លាយជា​ប្រទេស​អ្នក​មាន​បំផុត​មួយ​នៅលើ​ពិភពលោក​ ​សិង្ហបុរី​ធ្លាប់​ជា​ប្រទេស​ក្រីក្រ​ពេល​បំបែក​ខ្លួន​ចេញ​ពី​ម៉ាឡេស៊ី​នៅក្នុង​ឆ្នាំ​ ​១៩៦៥​ ​ដោយ​ផលិតផល​ក្នុង​ស្រុក​សរុប​ ​(​GDP​) ​មនុស្ស​ម្នាក់​ៗ​នៅ​ពេល​នោះ​ស្មើនឹង​ប្រទេស​ហ្កាណា ​ខណៈ​ដែល​គ្មាន​ធនធាន​ធម្មជាតិ​ ​ប្រេង​ រ៉ែ ​និង​ដី​កសិកម្ម​ឡើយ​។​

​ស្ថាបនិក ​និង​ អតីត​មេដឹកនាំ​របស់​សិង្ហបុរី​ លោក​ លី ​ក្វាន់​យូ ​យល់​យ៉ាង​ច្បាស់​ថា​អ្វី​ដែល​អ្នកវិនិយោគ​ត្រូវការ​បំផុត​គឺ​ ភាព​អាច​ទស្សន៍ទាយ​បាន​។​

​លោក​បាន​បង្កើត​ប្រព័ន្ធ​ច្បាប់​តម្លាភាព​ ​១០០​ ​ភាគរយ​, ​បង្កើត​ប្រព័ន្ធ​ពន្ធ​ទាប​ និង​ប្រកួតប្រជែង​, ​និង​ ​បង្ក្រាប​អំពើពុករលួយ​យ៉ាង​ម៉ឺងម៉ាត់​បំផុត​ ​ដើម្បីឱ្យ​ក្រុមហ៊ុន​អន្តរជាតិ​មាន​ទំនុកចិត្ត​ក្នុង​ការ​ចុះ​កិច្ចសន្យា​វិនិយោគ​ជាមួយនឹង​សិង្ហបុរី​។

​សិង្ហបុរី​បាន​ក្លាយជា​កន្លែង​ទុក​ទ្រព្យសម្បត្តិ​ដ៏​មាន​សុវត្ថិភាព​របស់​គ្រួសារ​អ្នក​មាន​ៗ​មកពី​ឥណ្ឌូណេស៊ី ​ម៉ាឡេស៊ី ​ឥណ្ឌា ​និង​ចិន ​ដោយសារតែ​ភាព​អព្យាក្រឹត ​គ្មាន​ការ​រើសអើង​ជាតិ​សាសន៍​ ​និង​ ច្បាប់​មាន​ភាសា​ផ្លូវការ​ចំនួន​ ​៤​ ​ដូចជា​ ​អង់គ្លេស ​ចិន​ ​ម៉ាឡេ ​និង​តាមីល​។

​លើស​ពី​នេះ​ ការ​អភិវឌ្ឍ​ប្រទេស​ចំនួន​ ​៤​ ​ជំហាន​របស់​លោក​ លី ​ក្វាន់​យូ ​រួមមាន​៖​ ​ការ​អភិវឌ្ឍ​កំពង់ផែ​ជម្រៅ​ទឹក​ដើម្បី​ទទួល​កប៉ាល់​ធំ​ៗ​លើ​លោក​, ​ការ​អញ្ជើញ​ក្រុមហ៊ុន​អាមេរិក​ ជប៉ុន​ និង​អឺរ៉ុប​មក​បើក​រោងចក្រ​នៅក្នុង​សិង្ហបុរី​, ​ការ​ប្រែក្លាយ​ប្រទេស​ទៅជា​ជា​មជ្ឈមណ្ឌល​ធនាគារ​ពិភពលោក​, ​និង​ការ​វិនិយោគ​លើ​ការ​អប់រំ​ &​ ​បច្ចេកវិទ្យា​។​

​សិង្ហបុរី​ក៏​មាន​នយោបាយ​រូបិយវត្ថុ​ ​និង​មូលនិធិ​ជាតិ​ដ៏​រឹងមាំ​ផងដែរ​ ​ដោយសារ​ធនាគារ​កណ្តាល​មិន​គ្រប់គ្រង​សេដ្ឋកិច្ច​តាមរយៈ​ការ​កំណត់​អត្រា​ការ​ប្រាក់​ដូច​ប្រទេស​ដទៃ​ឡើយ​ ប៉ុន្តែ​គ្រប់គ្រង​តាមរយៈ​អត្រា​ប្តូរ​ប្រាក់​ដោយ​ផ្ទាល់​ ​ដែល​ធ្វើឱ្យ​ប្រាក់​ដុល្លារ​សិង្ហបុរី​មាន​ស្ថិរភាព​បំផុត​ ​និង​អតិផរណា​ទាប​។ ​មូលនិធិ​ទ្រព្យសម្បត្តិ​រដ្ឋ​ធំ​ៗ​មាន​ពីរ​គឺ​ ក្រុមហ៊ុន​វិនិយោគ​ពាណិជ្ជកម្ម​ទាំង​ក្នុង​ស្រុក​ ​និង​ ក្រៅ​ស្រុក​ ​Temasek​ ​និង​ ​GIC​ ​គ្រប់គ្រង​លុយ​បម្រុង​ជាតិ​ ​និង​វិនិយោគ​តែ​នៅ​ក្រៅ​ប្រទេស​ប៉ុណ្ណោះ​។​

​Temasek​ ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ជាង​ ​៣០០​ ​ពាន់​លាន​ដុល្លារ​ដែល​វិនិយោគ​លើ​បច្ចេកវិទ្យា​ អចលន​ទ្រព្យ​ ​និង​ហេដ្ឋារចនាសម្ព័ន្ធ​ជុំវិញ​ពិភពលោក​ ​ខណៈ​ដែល​ ​GIC​ ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​ប្រហែល​ជាង​ ​៧០០​ ​ពាន់​លាន​ដុល្លារ​។ ​មូលនិធិ​ទាំង​ពីរ​នេះ​គឺជា​ខែល​សេដ្ឋកិច្ច​ជួយ​សិង្ហបុរី​អាច​ឆ្លង​ផុត​វិបត្តិ​សេដ្ឋកិច្ច​ពិភពលោក​ធំ​ៗ​ដូចជា​ ​វិបត្តិ​ឆ្នាំ​ ​២០០៨​ ​និង​ការ​រាតត្បាត​កូវីដ​-​១៩​ ​ឆ្នាំ​ ​២០២០​។

​ទន្ទឹមនឹង​នេះ​ ​សិង្ហបុរី​ចេះ​ច្នៃប្រឌិត​ធម្មជាតិ​ ​ឬ​ ​man​-​made​ ​ការ​រចនា​ទីក្រុង​ ​និង​សំណង់​អច្ឆរិយៈ​ដែល​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍​។ ​សិង្ហបុរី​ជា​រដ្ឋ​មួយ​ក្នុង​ចំណោម​ពីរ​នៅលើ​លោក​បន្ទាប់ពី​ប្រេស៊ីល ​ដែល​នៅតែ​រក្សា​ព្រៃ​ទឹកភ្លៀង​នៅ​ចំ​កណ្តាល​ក្រុង​ ​ដោយ​មិន​កាប់​ឆ្ការ​ដើមឈើ​ដើម្បី​អភិវឌ្ឍ​ឡើយ​។​

​សិង្ហបុរី​បាន​ច្នែ​ប្រឌិត​ធម្មជាតិ​ដូចជា​ ​Gardens​ ​by​ ​the​ ​Bay​ &​ ​Supertrees​ ​ដែល​ជាដើម​ឈើ​យក្ស​សិប្បនិម្មិត​បង្កើតឡើង​ដោយ​ការ​រួមបញ្ចូល​គ្នា​រវាង​បច្ចេកវិទ្យា​ ​និង​ធម្មជាតិ​ ​ដើម្បី​ប្រមូល​ទឹកភ្លៀង​រក្សាទុក​ ​និង​ទាញយក​ថាមពល​ព្រះអាទិត្យ​។​

​នៅ​ព្រលានយន្តហោះ​វិញ​ ​មាន​ទឺក​ធ្លាក់​សិប្បនិម្មិត​ ​Jewel​ ​Changi​ ​Airport​ ​មាន​កម្ពស់​ ​៤០​ ​ម៉ែត្រ​ដែល​ខ្ពស់​ជាង​គេ​លើ​លោក​ ​បង្ហាញ​ពី​ទស្សនវិជ្ជា​របស់​សិង្ហបុរី​ថា​កន្លែង​ធ្វើដំណើរ​ឆ្លងកាត់​ក៏​អាច​ជា​កន្លែង​ទស្សនា​ដ៏​ស្អាត​ទាក់ទាញ​ផងដែរ​។

​យ៉ាងណាមិញ​ ​ដូច​ទៅនឹង​ប្រទេស​ដទៃ​ទៀត​ ​សិង្ហបុរី​ក៏​មាន​បញ្ហា​ប្រឈម​ផងដែរ​។ ​ជាក់ស្តែង​ ​សិង្ហបុរី​មាន​ប្រព័ន្ធ​នយោបាយ​គ្រប់គ្រង​យ៉ាង​តឹងរ៉ឹង​ដោយ​គណបក្ស​ ​PAP​ ​ចាប់តាំងពី​ឆ្នាំ​ ​១៩៥៩​ មក​ម្ល៉េះ​ ​ដែល​ជា​ការ​ខ្វែងគំនិត​គ្នា​រវាង​ជំនាន់​ចាស់​ ​និង​ក្មេង​ជំនាន់​ក្រោយ​។​

​ទៅ​លើ​ហានិភ័យ​សេដ្ឋកិច្ច​វិញ​ ​ប្រសិនបើ​សេដ្ឋកិច្ច​លោក​ខាងកើត​/​លិច​មាន​បញ្ហា​ ​សិង្ហបុរី​ក៏​រង​ផលប៉ះពាល់​ភ្លាម​ៗ ​ដោយសារ​ការ​ពឹងផ្អែក​ខ្លាំង​លើ​ពាណិជ្ជកម្ម​ពិភពលោក​។ ​ទន្ទឹមនឹង​នេះ​ ​សិង្ហបុរី​កំពុង​ជួបប្រទះ​នូវ​ការ​ធ្លាក់ចុះ​នៃ​អត្រា​កំណើត​ ​ខណៈ​ដែល​កំណើន​ប្រជាជន​ចាស់ជរា​កើនឡើង​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

កសិករជាជនជាតិដើមភាគតិច ទំពូន នៅខេត្តរតនគិរី កំពុងទទួលជីវភាពប្រសើរ ក្រោយពេលប្រើសេវាឥណទានផ្លូវការ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ប្រជាជននៅក្នុងខេត្តរតនគិរី នាពេលបច្ចុប្បន្ន បាន និងកំពុង បន្តភាពរីកចម្រើន និងអភិវឌ្ឍន៍ ទាំងក្នុងសកម្មភាពរស់នៅប្រចាំថ្ងៃ ក៏ដូចជាការប្រកបមុខរបរដើម្បីលើកស្ទួយកម្រិតជីវភាពឱ្យកាន់តែល្អប្រសើរ

រដ្ឋាភិបាលវៀតណាម នឹងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យធ្វើការងារម៉ាស្សានៅបរទេស

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

បទប្បញ្ញត្តិបរដ្ឋាភិបាលវៀតណាមគ្រោងចេញវិធានការហាមឃាត់ពលរដ្ឋមិនឱ្យទៅធ្វើការងារផ្នែកម៉ស្សានៅបរទេសក្នុងរូបភាពណាក៏ដោយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ ច្ចុប្បន្នហាមឃាត់ការបញ្ជូនពលករទៅធ្វើការងារម៉ាស្សាតែនៅតាមភោជនីយដ្ឋាន សណ្ឋាគារ និងមជ្ឈមណ្ឌលកម្សាន្តប៉ុណ្ណោះ ប៉ុន្តែសេចក្តីព្រាងច្បាប់ថ្មីនេះនឹងហាមឃាត់នៅគ្រប់ទីកន្លែងទាំងអស់ដោយគ្មានការលើកលែងឡើយ ដើម្បីកាត់បន្ថយហានិភ័យនៃការជួញដូរមនុស្ស ការកេងប្រវ័ញ្ច និងពលកម្មដោយបង្ខំ

វិស័យមីក្រូហិរញ្ញវត្ថុ នៅតែជាប្រភពទុនសំខាន់សម្រាប់អាជីវកម្មខ្នាតមីក្រូតូច និងមធ្យម ដែលទ្រទ្រង់ដល់ចរន្តសេដ្ឋកិច្ច

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា នៅតែជាផ្នែកសំខាន់មួយនៃប្រព័ន្ធហិរញ្ញវត្ថុ និងជាប្រភពទុនសម្រាប់ជំរុញសកម្មភាពសេដ្ឋកិច្ចនៅទូទាំងប្រទេស ជាក់ស្តែងគឺរាប់ចាប់ពីការផ្តល់ទុនសម្រាប់កសិករនៅតាមតំបន់ជនបទ រហូតដល់ការជួយខ្នាតមីក្រូតូច និងមធ្យម និងសហគ្រាសខ្នាតតូច និងមធ្យម (SME) ពង្រីកអាជីវកម្ម

កម្ពុជា ប្រកាសអនុវត្ត «យុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មីឆ្នាំ២០២៦-២០៣០»

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 11/08/2026

រាជរដ្ឋាភិបាល បានសម្រេចដាក់ចេញនូវ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍធុរកិច្ចថ្មី ឆ្នាំ២០២៦-២០៣០» ដែលមានចក្ខុវិស័យ ធ្វើឱ្យកម្ពុជា មានប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីដ៏រឹងមាំ, រស់រវើក និង ប្រកបដោយបរិយាបន្ន

អាជីវកម្មចេញគណនីអ៊ីវ៉ាឡេត ត្រូវជូនដំណឹងដល់ធនាគារជាតិនៃកម្ពុជា ក្នុងរយៈពេល ៩០ថ្ងៃ

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 11/08/2026

ធនាគារជាតិនៃកម្ពុជា (NBC) បានកំណត់រយៈពេល ៩០ថ្ងៃ ឱ្យម្ចាស់អាជីវកម្មដែលកំពុងចេញផ្សាយរូបិយវត្ថុអេឡិចត្រូនិក ឬគណនីអ៊ីវ៉ាឡេត សម្រាប់ទូទាត់ផលិតផល ឬសេវាកម្មក្នុងបណ្តាញតែមួយ មកបំពេញកាតព្វកិច្ចជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ NBC

លោក ដូណាល់ ត្រាំ ប្រើយុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចលើអ៊ីរ៉ង់ ខណៈទីក្រុងតេអេរ៉ង់នៅតែប្រកាន់ជំហររឹងមាំលើច្រកសមុទ្រ Hormuz

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

ថ្មីៗនេះ លោក ដូណាល់ ត្រាំ បានសម្រេចចិត្តផ្អាកការវាយប្រហារដោយយោធាជាបណ្តោះអាសន្ន ដោយងាកមកប្រើប្រាស់យុទ្ធសាស្ត្រដាក់សម្ពាធសេដ្ឋកិច្ចវិញ ខណៈពេលដែលអ៊ីរ៉ង់កំពុងជួបបញ្ហាអតិផរណាខ្ពស់ និងកង្វះថវិកា

កម្ពុជា​មាន​ទូសាក​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​ខណៈ​ចំនួនរថយន្ត​ ​EV​ ​ហក់ឡើងខ្ពស់​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/08/2026

កម្ពុជា​មាន​ទូសាក​ថាមពល​យានយន្ត​អគ្គិសនី​ជាង​ ​៤០០​ ​ទូ ​នៅ​ទូទាំង​ប្រទេស​ ​ខណៈ​ចំនួន​យានយន្ត​អគ្គិសនី​កំពុង​កើនឡើង​ជាបន្តបន្ទាប់​ ​ដែល​ជំរុញ​ឱ្យ​តម្រូវការ​ហេដ្ឋារចនាសម្ព័ន្ធ​សាក​ថាមពល​កាន់តែ​មាន​សារៈសំខាន់

អបអរសាទរ! ពិធីកាត់ខ្សែបូសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការការិយាល័យថ្មីរបស់សមាគមធនាគារនៅកម្ពុជា

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 11/08/2026

សមាគមធនាគារនៅកម្ពុជា (ABC) នាព្រឹកថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៦ បានរៀបចំពិធីសម្ពោធការិយាល័យថ្មីរបស់ខ្លួនជាផ្លូវការ ស្ថិតនៅអគារលេខ ៩៩ រុក្ខវិថីសម្ដេចប៉ាន សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ

ឥណទានសហគ្រាសនៅកម្ពុជា កើនដល់ជិត ៩ ពាន់លានដុល្លារ គិតត្រឹមត្រីមាសទី២

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 10/08/2026

សមតុល្យឥណទានលក្ខណៈក្រុមហ៊ុន ឬសហគ្រាសនៅកម្ពុជា បានកើនឡើង ៧,១ ភាគរយ ដល់ ៨,៧៩ ប៊ីលានដុល្លារអាមេរិក គិតត្រឹមត្រីមាសទី២ ឆ្នាំ២០២៦ បើធៀបនឹងត្រីមាសមុន ខណៈចំនួនពាក្យស្នើសុំឥណទានកើនឡើង ១០,១ ភាគរយ

តម្រូវការទឹកដោះគោស្រស់នៅកម្ពុជាហក់ឡើងខ្ពស់ ខណៈនៅឆមាសទី១ ឆ្នាំ២០២៦ កម្ពុជានាំចូលជាង ៤៧លានតោន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/08/2026

តម្រូវការប្រើប្រាស់ទឹកដោះគោរស្រស់ក្នុងស្រុកបានហក់ឡើងខ្ពស់គួរឲ្យកត់សម្គាល់ ស្របពេលដែលឧស្សាហកម្មទឹកដោះគោនៅកម្ពុជាកំពុងពង្រីកខ្លួនជាបន្តបន្ទាប់ ដើម្បីបំពេញតម្រូវការទីផ្សារ

Leave a Reply

Your email address will not be published.Required fields are marked *