ផ្សារហ៊ុនអាស៊ី និង Wall Street ហក់ឡើង ខណៈអ្នកវិនិយោគសម្លឹងឃើញពីហានិភ័យរយៈពេលវែង

សិង្ហបុរី ៖ ទីផ្សារភាគហ៊ុនអាស៊ីបានកើនឡើងវិញបន្ទាប់ពីការហក់ឡើងនៃផ្សារហ៊ុនរបស់ Wall Street ខណៈប្រធានាធិបតីអាមេរិកលោក Joe Biden បានវាយបកទៅលើប្រទេសរុស្ស៊ីជាមួយនឹងទណ្ឌកម្មដ៏តឹងរ៉ឹង បន្ទាប់ពីខ្លួនបានបញ្ជូនកងទ័ព រថក្រោះ និងមីស៊ីលទៅកាន់អ៊ុយក្រែន។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មានរ៉យទ័រ។

សន្ទស្សន៍ភាគហ៊ុនអាស៊ីប៉ាស៊ីហ្វិកដ៏ទូលំទូលាយរបស់ក្រុមហ៊ុនអាមេរិក MSCI បានកើនឡើង ០.៦៨% ខណៈការជួញដូរភាគរយរបស់ក្រុមហ៊ុន Nikkei របស់ជប៉ុនកំពុងជួញដូរកើនឡើង ១.៥៣% និងសន្ទស្សន៍ភាគហ៊ុនរបស់ក្រុមហ៊ុន Hang Seng របស់ហុងកុងបានបន្ថែម ០.១៦%។ ផ្សារហ៊ុននៅអូស្ត្រាលី បានកើនឡើង ០.៣% ដោយការស្ទុះងើបឡើងវិញនៃភាគហ៊ុនបច្ចេកវិទ្យា។

វិនិយោគិនបានគិតគូរឡើងវិញចំពោះហានិភ័យលើការវិនិយោគរបស់ពួកគេ បន្ទាប់ពីការខាតបង់យ៉ាងខ្លាំងជាលើកដំបូង ដោយសន្ទស្សន៍ផ្សារហ៊ុនសំខាន់ៗរបស់សហរដ្ឋអាមេរិកបានប្រកាសពីការកើនឡើងនៅ Wall Street កាលពីថ្ងៃព្រហស្បតិ៍ ដែលភាគច្រើនកើនឡើងនភក្នុងភាគហ៊ុនរបស់ក្រុមហ៊ុនបច្ចេកវិទ្យា។ ទោះជាយ៉ាងណាក៏ដោយ ភាគហ៊ុននៅសហរដ្ឋអាមេរិកបានធ្លាក់ចុះនៅក្នុងការជួញដូរនៅអាស៊ី ដោយភាគហ៊ុនក្រុមហ៊ុន S&P500  ធ្លាក់ចុះ ០.៦១% ហើយភាគហ៊ុរបស់កុ្រមហ៊ុន Nasdaq ធ្លាក់ចុះ ០.៩២% ខណៈដែលអ្នកវិភាគបង្ហាញក្តីបារម្ភថា ការកើនឡើងនៃផ្សារហ៊ុនអាចនឹងមានរយៈពេលខ្លី។

លោក Kyle Rodda អ្នកវិភាគនៅក្រុមហ៊ុន IG Markets នៅទីក្រុងម៊ែលប៊ឺន ប្រទេសអូស្ត្រាលី បាននិយាយថា ៖

“ការដាក់ទណ្ឌកម្ម និងការស្ទាក់ស្ទើរក្នុងការបញ្ជូនកងទ័ពរបស់លោក Biden គឺផ្តល់នូវការសម្រាលនូវស្ថានការបានខ្លះ។ ប៉ុន្តែជម្លោះនេះនឹងក្លាយជាបញ្ហាអូសបន្លាយ និងបន្ថែមសម្ពាធអតិផរណាពិភពលោក ដែលនឹងធ្វើឱ្យធនាគារកណ្តាលនានាឱ្យបន្តការរឹតបន្តឹងបន្ថែម”

លោកបន្តថា៖

“ស្ថានភាពបច្ចុប្បន្នមិនអីទេសម្រាប់ពេលនេះ ប៉ុន្តែក្នុងរយៈពេលវែង ទីផ្សារនឹងអាចធ្លាក់ចុះ”

តម្លៃប្រេង ដែលបានហក់ឡើង ដោយសារការឈ្លានពានរបស់រុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍ បានកើនឡើងម្តងទៀតកាលពីថ្ងៃសុក្រ ដោយសារការព្រួយបារម្ភអំពីការរំខានការផ្គត់ផ្គង់។ ប្រេងឆៅបានកើនឡើង ២% នៅក្នុង ១០១.២០ ដុល្លារ ក្នុងមួយបារ៉ែល ខណៈប្រេងឆៅរបស់ក្រុមហ៊ុន US West Texas Intermediate (WTI) ក៏បានកើនឡើងដល់ ៩៤.៤៦ ដុល្លារ ទោះបីជាតម្លៃប្រេងទាំងពីរបានធ្លាក់ចុះពីកម្រិតខ្ពស់រួចហើយក៏ដោយ។

ទោះជាយ៉ាងណាក៏ដោយ តម្លៃមាស (Spot Gold) បានធ្លាក់ចុះ ០.៤% មកនៅត្រឹម ១ ៩១០.៩៦ ដុល្លារក្នុងមួយអោន (រង្វាស់អន្តរជាតិ) បន្ទាប់ពីបានឡើងដល់កម្រិតខ្ពស់បំផុតចាប់តាំងពីខែកញ្ញា ឆ្នាំ ២០២២ ដោយមានតម្លៃ ១ ៩៧៣.៩៦ ដុល្លារ ខណៈវិនិយោគិនចាត់ទុកថាមាសជាការវិនិយោគដ៏មានសុវត្ថិភាព។ សន្ទស្សន៍ប្រាក់ដុល្លារអាមេរិក ធៀបនឹងរូបិយប័ណ្ណសំខាន់ៗ បានកើនឡើង ០.១២% ដល់ ៩៦.៩៨ ដែលនេះជាការកើនឡើងកាលពីថ្ងៃព្រហស្បតិ៍  ចាប់តាំងពីវិបត្តិជំងឺឆ្លងរាតត្បាត៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិបត្តិបំណុល​គ្រួសារ​ និង​វិស័យ​ទេសចរណ៍​ទន់ខ្សោយ​ ​ទាញឱ្យ​សេដ្ឋកិច្ច​ថៃដាំក្បាលចុះ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​សេដ្ឋកិច្ច​ថៃ​ត្រូវបាន​រំពឹង​ថា​នឹង​កើនឡើង​ត្រឹម​ ​១,៧​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​២​ ​ឆ្នាំ​២០២៦​ ​ដោយសារ​ការ​ចំណាយ​របស់​គ្រួសារ​ធ្លាក់ចុះ​ ​បំណុល​គ្រួសារ​ខ្ពស់​ និង​វិស័យ​ទេសចរណ៍​មិន​សូវ​រឹងមាំ ​ខណៈ​កំណើន​នេះ​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ពី​ ​២,៨​ ​ភាគរយ​ក្នុង​ត្រីមាស​ទី​១

រដ្ឋាភិបាលកម្ពុជា និងក្រុមហ៊ុនបារាំង គ្រោងបង្កើតផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិនៅភ្នំពេញ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

រាជរដ្ឋាភិបាលកម្ពុជា កំពុងចាប់ដៃគូជាមួយភាគីបារាំង លើគម្រោងបង្កើត «ផ្សារបោះដុំកសិផល និងអាហារស្រស់កម្រិតអន្តរជាតិ» នៅរាជធានីភ្នំពេញ ដើម្បីលើកកម្ពស់ខ្សែច្រវាក់ផ្គត់ផ្គង់កសិផល ធានាសុវត្ថិភាពម្ហូបអាហារ

លោក​ ​Putin​ ​ធ្វើទស្សនកិច្ច​លើក​ដំបូង​បង្អស់​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​តំបន់ជម្លោះដ៏រ៉៉ាំរ៉ៃជាមួយជប៉ុន

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ប្រធានាធិបតី​រុស្ស៊ី ​លោក​ ​Vladimir​ ​Putin​ ​បាន​ធ្វើ​ទស្សនកិច្ច​ជា​លើក​ដំបូង​បង្អស់​របស់​លោក​ទៅកាន់​ប្រជុំ​កោះ​ ​Kuril​ ​ក្នុង​អំឡុង​ពេល​ធ្វើដំណើរ​ទស្សនកិច្ចការងារ​នៅ​តំបន់​ស៊ី​បេរី ​និង​ចុង​បូព៌ា​

គម្រោ​ង «អច្ឆរិយៈអង្គរ» នឹ​ងត្រូវអភិវឌ្ឍន៍លើ​ទីតាំង​ព្រលានយន្តហោះសៀមរាបចាស់ ដើម្បីស្ដារ​ និងជំរុញវិស័យទេសចរណ៍​ឡើងវិញ

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 13/08/2026

គម្រោង ​អច្ឆរិយៈអង្គរ នឹង​អភិវឌ្ឍនៅលើទីតាំង​អាកាស​យានដ្ឋាន​សៀមរាប​ចាស់ ដោយ​គ្រោង​ប្រែក្លាយទៅជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម វប្បធម៌ និងទេសចរណ៍​នាពេលរាត្រី

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់

ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 13/08/2026

ឯកឧត្តមបណ្ឌិត កៅ ថាច ៖ កសិករគួរពិចារណាឱ្យបានម៉ត់ចត់មុនពេលខ្ចីប្រាក់ពីស្ថាប័នធនាគារ​ និងមីក្រូហិរញ្ញវត្ថុអំពីលទ្ធភាពសងត្រឡប់ និងមានផែនការច្បាស់លាស់ ជៀសវាងការធ្លាក់ចូលក្នុងអន្ទាក់បំណុល

អាម៉េរិក​បង្ខំ​ក្រុមហ៊ុន​អាវុធ​ធំ​ៗ​ ​ដាក់​ផែនការ​បង្កើន​ផលិតកម្ម​ក្នុង​រយៈពេល​ ​២១​ ​ថ្ងៃ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 13/08/2026

ក្រសួង​ការពារ​ជាតិ​អាម៉េរិក ​បាន​ទុក​ពេល​ត្រឹម​ ​២១​ ថ្ងៃ​ ​ឱ្យ​ក្រុមហ៊ុន​ផលិត​អាវុធ​ធំ​ៗ​ ​ដាក់​ជូន​ផែនការ​លម្អិត​សម្រាប់​ពន្លឿន​ការ​ផលិត​សព្វាវុធ​សំខាន់​ៗ​ ​ខណៈ​ស្តុក​មីស៊ីល​របស់​អាម៉េរិក​បាន​ធ្លាក់ចុះ​យ៉ាង​ខ្លាំង​ បន្ទាប់ពី​ការ​ប្រើប្រាស់​សព្វាវុធ​ក្នុង​ប្រតិបត្តិការ​យោធា​នៅ​មជ្ឈិមបូព៌ា​នា​ពេល​ថ្មី​ៗ​នេះ

មាសហក់ដល់ ៤,៤០៦ ដុល្លារ/អោន ខណៈនៅកម្ពុជាឡើងដល់ ៥,២៨០ ដុល្លារ/តម្លឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

តម្លៃមាសបានហក់ឡើងដល់កម្រិតខ្ពស់បំផុតក្នុងរយៈពេលជាង ២ ខែ បន្ទាប់ពីទិន្នន័យអតិផរណារបស់សហរដ្ឋអាម៉េរិកស្របតាមការព្យាករណ៍របស់ទីផ្សារ ដែលជំរុញការរំពឹងថា ធនាគារកណ្តាលអាម៉េរិក (Fed) អាចបន្តរក្សាអត្រាការប្រាក់នៅថេរក្នុងកិច្ចប្រជុំខែកញ្ញាខាងមុខ

រយៈពេល​ ​៦​ ​ខែ​ ​វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅ​ចិន​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

វៀតណាម​រក​ចំណូល​បាន​ជិត​ ​១​ ​ពាន់​លាន​ដុល្លារ​ពី​ការ​នាំចេញ​ទុរេន​ទៅកាន់​ប្រទេស​ចិន ​ខណៈ​ដែល​កំពុង​ពង្រីក​ខ្លួន​ទៅកាន់​ទីផ្សារ​បរទេស​ផ្សេង​ទៀត​ផងដែរ

រដ្ឋាភិបាល​ជំរុញ​ការ​អភិវឌ្ឍ​ភូមិភាគ​ឦសាន​ទៅជា​ប៉ូល​សេដ្ឋកិច្ច​ថ្មី​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 13/08/2026

​ភូមិភាគ​ឦសាន ​ដែល​រួមមាន​ខេត្ត​ស្ទឹងត្រែង​ រតនគិរី​ ​មណ្ឌលគិរី​ ​និង​ក្រចេះ​ ​បាន​ក្លាយជា​ទិសដៅ​អាទិភាព​ខ្ពស់​សម្រាប់​ការ​អភិវឌ្ឍ​សង្គម​-​សេដ្ឋកិច្ច​ ​ដោយ​ផ្តោត​លើ​ការ​ពង្រឹង​ហេដ្ឋារចនាសម្ព័ន្ធ​ ​ការ​ទាក់ទាញ​វិនិយោគ​ ​និង​ការ​អភិវឌ្ឍ​វិស័យ​កសិកម្ម​ ក​សិ-​ឧស្សាហកម្ម​ ​និង​ទេសចរណ៍​ ​ដើម្បី​ជំរុញ​កំណើន​ ​និង​កាត់បន្ថយ​គម្លាត​អភិវឌ្ឍន៍​ជាមួយ​តំបន់​កណ្តាល​នៃ​ប្រទេស

គ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ​ គ្មានសិទ្ធិ​បង្ខំឱ្យ​អតិថិជន​លក់ទ្រព្យ​ ដើម្បីយកលុយសង​ត្រលប់មកវិញឡើយ

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 12/08/2026

មន្ត្រីជាន់ខ្ពស់នៃសមាគម​ធនាគារ​នៅកម្ពុជា​បានអះអាង​ថា គ្មានគ្រឹះស្ថានណាមួយ​មានសិទ្ធិ​បង្ខំឱ្យអតិថិជនលក់ទ្រព្យធានាដើម្បីយកលុយមក​សងធនាគារ ឬមីក្រូហិរញ្ញវត្ថុនោះទេ