ប្រព័ន្ធបាគងរួមចំណែកជំរុញការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ និងនវានុវត្តន៍ថ្មីៗ

ភ្នំពេញ ៖ ប្រព័ន្ធបាគង បានរួមចំណែកជំរុញការប្រើប្រាស់បច្ចេកវិទ្យាហិរញ្ញវត្ថុ និងនវានុវត្តន៍ថ្មីៗ ហើយបាន និងកំពុងដើរតួនាទីជាប្រព័ន្ធទូទាត់ដ៏ពេញនិយមប្រកបដោយសុវត្ថិភាព និងភាពងាយស្រួលសម្រាប់សាធារណជន ដោយមិនចាំបាច់ប្រើប្រាស់សាច់ប្រាក់ផ្ទាល់។

យោងរបាយការណ៍របស់ធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា ក្នុងឆមាសទី១ ឆ្នាំ២០២២ ការប្រើប្រាស់ប្រព័ន្ធបាគងបានបន្តកើនឡើងយ៉ាងខ្លាំងទាំងចំនួនប្រតិបត្តិការ និងទំហំទឹកប្រាក់ ក្នុងនោះចំនួនប្រតិបត្តិការបានកើនឡើង ៣,៦ដង ធៀបនឹងគ្រាដូចឆ្នាំមុន រហូតដល់ ១០,២៤លាន ប្រតិបត្តិការ ខណៈទំហំទឹកប្រាក់សរុបជាប្រាក់រៀលមានចំនួន ៤,៣៤ ទ្រីលានរៀល បានកើនឡើង ៥,៧ដង និងដុល្លារអាមេរិកមានចំនួន ៤,៧៦ ពាន់លានដុល្លារ កើនឡើង ៦,៣ដង ធៀបនឹងគ្រាដូចគ្នាឆ្នាំមុន។

បាគង គឺជាប្រព័ន្ធទូទាត់បែបទំនើបមួយដោយតភ្ជាប់ធនាគារ គ្រឹះស្ថានហិរញ្ញវត្ថុ និងក្រុមហ៊ុនផ្តល់សេវាទូទាត់នៅកម្ពុជា ដើម្បីអនុញ្ញាតឱ្យអតិថិជនអាចធ្វើប្រតិបត្តិការហិរញ្ញវត្ថុតាមរយៈកម្មវិធីទូរស័ព្ទ ពីធនាគារមួយទៅធនាគារមួយទៀត ឬពីក្រុមហ៊ុនផ្តល់សេវាទូទាត់ណាមួយទៅសមាជិកដ៏ទៃទៀត ជាមួយនឹងភាពងាយស្រួល ឆាប់រហ័ស សុវត្ថិភាព និងចំណាយតិច ។

​ប្រព័ន្ធ​បាគង​ប្រៀប​ដូច​ជា​ឆ្អឹងខ្នង​នៃ​ប្រព័ន្ធ​ទូទាត់​ ដែល​អាច​ឱ្យ​អតិថិជន​ធ្វើ​ប្រតិបត្តិការ​ភ្លាមៗ​ជា​អេ​ឡិច​ត្រូ​និក​ដូច​ជា​ ការ​ទូទាត់​ ផ្ទេរ​ប្រាក់​ ដាក់​ប្រាក់​ និង​ដក​ប្រាក់​ កាន់តែ​មាន​ភាព​ងាយស្រួល​ ឆាប់រហ័ស​ កាត់​បន្ថយ​ចំណាយ​ថ្លៃ​ប្រតិបត្តិការ​ និង​មាន​សុវត្ថិភាព​ខ្ពស់​។​

មិនតែប៉ុណ្ណោះ​ ក្នុង​បរិការណ៍​ប្រទេស​កំពុង​ទទួល​រង​វិបត្តិ​កូ​វី​ដ​១៩  និងប្រើប្រាស់បច្ចេកវិទ្យាជឿនលឿន ​ដែល​តម្រូវការ​ទូទាត់​អេ​ឡិច​ត្រូ​និក​កំពុង​មានការ​កើនឡើង ​ប្រព័ន្ធ​បាគង​ ​ជួយ​​សម្រួលការ​ទូទាត់​ជា​អេ​ឡិច​ត្រូ​និក​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ដោយ​មិនចាំបាច់ប្រើប្រាស់សាច់ប្រាក់​ដោយ​ផ្ទាល់​។​  
​ប្រព័ន្ធ​បាគង​ គឺការ​សម្រេច​បាន​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​ប្រព័ន្ធ​ទូទាត់​  ដែល​ឆ្លើយ​តប​ទៅ​នឹង​ការ​រីក​ចម្រើន​ផ្នែក​សេដ្ឋកិច្ច​ និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​នា​ពេល​បច្ចុប្បន្ន​ ព្រមទាំង​រួមចំណែក​ក្នុង​ការ​ជំរុញ​សេដ្ឋកិច្ច​ឆ្ពោះទៅ​រក​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ស្រប​តាម​បដិវត្តន៍​ឧស្សាហកម្ម​ទី​៤​ និង​បរិបទ​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​ក្នុង​តំបន់​។​ ទន្ទឹម​នោះ​ ប្រព័ន្ធ​បាគង​ដើរតួ​នាទី​យ៉ាង​សំខាន់​ក្នុង​ការ​លើកកម្ពស់​ប្រតិបត្តិការ​ឆ្លង​គ្រឹះស្ថាន​  (Interoperability)​  និង​ជំរុញ​បរិ​យា​ប័ន្ន​ហិរញ្ញវត្ថុ​ ក៏​ដូច​ជា​ផ្តល់​លទ្ធភាព​សម្រាប់​ប្រទេស​កម្ពុជា​ក្នុង​ការ​ភ្ជាប់​ប្រព័ន្ធ​ទូទាត់​ជាមួយ​ប្រទេស​ក្នុង​តំបន់​ដើម្បី​សម្រួលការ​ផ្ទេរ​ប្រាក់​ និង​ការ​ទូទាត់​ពាណិជ្ជកម្ម​ឆ្លង​ប្រទេស​៕


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

​រដ្ឋាភិបាល​បង្កើត​ក្រុមការងារ​ពិសេស ​ជួយ​ដល់​សហគ្រិន​ក្នុង​វិស័យ​ ​MSME​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

រាជ​រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បង្កើត​ក្រុមការងារ​ចំពោះ​កិច្ច ​ដើម្បី​ជួយ​សម្រួល​ការ​ចាប់ផ្ដើម​ និង​ប្រតិបត្តិ​អាជីវកម្ម​របស់​សហគ្រាស​ធុន​មីក្រូ ​តូច​ ​និង​មធ្យម​ ​(​MSME​) ​តាមរយៈ​ការ​កែលម្អ​នីតិវិធី​ ​កាត់បន្ថយ​បែបបទ​ ​និង​ចំណាយ​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​អាជីវកម្ម

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាទីផ្សារ តាមរយៈការបង្កើតជាដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និង នវានុវត្តន៍

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

កម្មវិធី «នវានុវត្តន៍បញ្ច្រាស» ជាទុនជួយធុរកិច្ចថ្មីដោះស្រាយបញ្ហាប្រឈមក្នុងទីផ្សារតាមរយៈការបង្កើតដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត នវានុវត្តន៍

បន្លែសុវត្ថិភាពជួយសហគមន៍ស្រូវនាងអំ រកចំណូលជិត ៦៩ លានរៀលក្នុងមួយខែ

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

ការពង្រីកការដាំបន្លែសុវត្ថិភាពក្នុងផ្ទះសំណាញ់ បានជួយឱ្យសហគមន៍កសិកម្មទំនើបស្រូវនាងអំ នៅស្រុកស្វាយលើ ខេត្តសៀមរាប បង្កើតប្រភពចំណូលជាប្រចាំ ដោយបច្ចុប្បន្នអាចប្រមូលផលបន្លែបានប្រមាណ ២៥,៥០០ គីឡូក្រាមក្នុងមួយខែ គិតជាប្រាក់ចំណូល គឺប្រមាណ ៦៨,៨៥០,០០០ រៀល

ក្រសួងរៀបចំដែនដីទទួលបានគំនិតថ្មីៗបន្ថែម ក្នុងគោលដៅធ្វើឱ្យប្រជាពលរដ្ឋមានលំនៅឋានរស់នៅសមរម្យ

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

កិច្ចការស្រាវជ្រាវអំពីអចលនទ្រព្យ និងស្ថានភាពលំនៅឋាននេះមានសារៈសំខាន់ គឺផ្ដោតទៅលើការបង្កើតទំនៀមទម្លាប់ និងផ្នត់គំនិតការងារថ្មីមួយ ដែលមានភាពច្បាស់លាស់ និងមិនធ្វើការតាមអារម្មណ៍ដែលនាំឱ្យមានកំហុសឆ្គងច្រើន

ការ​ស្ទង់​មតិ​ពី​ ​៣៦​ ​ប្រទេស​បង្ហាញ​ថា ​ចិន​​ ទទួលបាន​ប្រជាប្រិយភាព​ជាង​អាមេរិកនៅ​លើ​ឆាក​អន្តរជាតិ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 14/08/2026

ការ​ស្ទង់​មតិជាលក្ខណៈ​អន្តរជាតិ​ដ៏​ធំ​មួយ​នៅលើបណ្តាប្រទេសចំនួន ៣៦ បាន​បង្ហាញ​ពី​ទស្សនៈជាសកល ដែលភាគច្រើនមានទំនោរទៅលើប្រទេសចិនក្នុង​ផ្លូវ​វិជ្ជមាន​ ច្រើន​ជាង​សហរដ្ឋ​អាមេរិក

កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​នៅ​បាត់ដំបង​ ​បង្កើន​ស្រះ​ត្រី​ដល់​ ​២៦​ ​រំពឹង​រកចំណូលបាន​ ​៥០​ ​លាន​រៀល​/​១ឆ្នាំ​

ជំនួញ, ព្រឹត្តិការណ៍

• 14/08/2026

លោក​ ម៉ៅ ​ពេក​ កសិករ​វ័យ​ ​៦៤​ ​ឆ្នាំ​ រស់​នៅ​ភូមិ​ទួល​តា​សុខ ​ឃុំ​បន្សាយ​ត្រែង​ ​ស្រុក​ថ្មគោល ​ខេត្ត​បាត់ដំបង​ ​បាន​ពង្រីក​ស្រះ​ចិញ្ចឹម​រហូតដល់​ ​២៦​ ​ស្រះ​ ​លើ​ផ្ទៃដី​ជាង​ ​២​ ហិកតា ​ដោយ​រំពឹង​ថា​ ​អាជីវកម្ម​វារី​វប្បកម្ម​របស់​លោក​នឹង​អាច​បង្កើត​ចំណូល​ប្រមាណ​ ​៥០​ ​លាន​រៀល​ក្នុង​មួយ​ឆ្នាំ

៧ខែ រដ្ឋាភិបាល អនុម័តគម្រោងវិនិយោគចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥.២ ប៊ីលានដុល្លារអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

ក្នុងរយៈ៧ខែ ដើមឆ្នាំ២០២៦ គម្រោងវិនិយោគដែលត្រូវបានរដ្ឋាភិបាលអនុម័ត និងចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) រួមជាមួយអនុគណៈកម្មាធិការវិនិយោគរាជធានីខេត្ត មានចំនួន ៣០៩ ក្នុងទំហំទុនសរុបប្រមាណ ៥,២ប៊ីលានដុល្លារអាម៉េរិក

ដ្រូន​បរទេស​ប្រឈម​ពន្ធ​រហូតដល់​ ​១០០​%​ ​ក្រោម​វិធានការ​ថ្មី​របស់​លោក​ ដូណាល់ ត្រាំ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

​ប្រធានាធិបតី​អាម៉េរិក ​លោក​ ​ដូណាល់ ​ត្រាំ ​បាន​ប្រកាស​ដំឡើង​ពន្ធ​លើ​ការ​នាំចូល​ដ្រូន​ ​និង​គ្រឿង​បន្លាស់​ដ្រូន​ពី​បរទេស​រហូតដល់​ ​១០០​ ​ភាគរយ ​ដោយ​រួមបញ្ចូល​ទាំង​ការ​នាំចូល​ពី​ប្រទេស​ជា​សម្ព័ន្ធមិត្ត​សំខាន់​ៗ​របស់​អាម៉េរិក​ផងដែរ

តម្លៃលំនៅឋាន​ក្នុងរាជធានីភ្នំពេញ ធ្លាក់ចុះ ៤ភាគរយ នៅឆមាស​ទី១ ឆ្នាំ២០២៦​

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 14/08/2026

សន្ទស្សន៍តម្លៃលំនៅឋាន​នៅក្នុង​ប្រទេស​កម្ពុជាបាន​បន្តធ្លាក់ចុះ ប្រមាណ ២,៩ ភាគរយ​ ក្នុងឆមាសទី១ ​ឆ្នាំ២០២៦ ដោយក្នុងនោះតម្លៃលំនៅឋាន​នៅរាជធានីភ្នំពេញបានធ្លាក់ចុះ ៤ភាគរយ

កម្ពុជានាំចេញម្រេចជាង ២៥ ០០០ តោនទៅវៀតណាម ក្លាយជាអ្នកផ្គត់ផ្គង់ធំជាងគេ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 14/08/2026

នៅក្នុងរយៈពេល៧ខែដំបូងនៃឆ្នាំ២០២៦កន្លងទៅនេះ វៀតណាម បានសម្រេចការនាំចេញម្រេចជាង ១ ពាន់លានដុល្លារ ខណៈដែលប្រទេសមួយនេះក៏ជាអ្នកនាំចូលផងដែរ ដោយកម្ពុជាគឺជាអ្នកផ្គត់ផ្គង់ដ៏ធំជាងគេបំផុតសម្រាប់ទីផ្សារ