បរទេស៖ នៅសប្តាហ៍នេះធនាគារជាតិនៃប្រទេសអង់គ្លេសបានប្រកាសថាសេដ្ឋកិច្ចរបស់ខ្លួននៅក្នុងឆ្នាំ2021នេះអាចមានកំណើនដ៏លឿនបំផុតមិនធ្លាប់មានក្នុងរយៈពេល 70ឆ្នាំចុងក្រោយនេះខណៈដែលបំរាមនានានៅក្នុងប្រទេសចាប់ផ្តើមត្រូវបានដកចេញជាបណ្តើរៗ។ ការព្យាករណ៍នេះត្រូវបានធ្វើឡើងបន្ទាប់ពីសេដ្ឋកិច្ចរបស់ខ្លួនបានដាំក្បាលចុះយ៉ាងខ្លាំងរហូតដល់ទៅ 9.9 ភាគរយកាលពីឆ្នាំ2020 ដែលជាអត្រាធ្លាក់ចុះខ្លាំងបំផុតមិនធ្លាប់មានរបស់អង់គ្លេសក្នុងរយៈពេលប្រមាណ300ឆ្នាំមកហើយ។
លោក Andrew Bailey ប្រធានធនាគារជាតិអង់គ្លេសបានលើកឡើងថា សេដ្ឋកិច្ចនៃប្រទេសអង់គ្លេសនៅក្នុងឆ្នាំ2021នេះ អាចនឹងមានសន្ទុះខ្លាំងឡើងវិញខ្លាំងជាងការរំពឹងទៅទៀត។ វាជាដំណឹងដ៏ល្អបំផុតសម្រាប់ប្រជាពលរដ្ឋនៅទូទាំងប្រទេស រួមទាំងបណ្តាប្រទេសដែលជាដៃគូពាណិជ្ជកម្មរួមគ្នា ពោលគឺកំណើនសេដ្ឋកិច្ចក្នុងឆ្នាំ2021អាចមានកម្រិតដូចគ្នាទៅនឹងឆ្នាំ2019។
ថ្លែងប្រាប់អ្នកយកព័ត៌មានរបស់ទូរទស្សន៍ BBC លោក Andrew Bailey បានបញ្ជាក់ថា៖
“ក្នុងពេលដែលសមាគមធនាគារនៅក្នុងប្រទេសនៅតែបន្តដាក់គោលការណ៍យកអត្រាការប្រាក់ក្នុងកម្រិតដ៏ទាបបំផុត 0.1 ភាគរយនោះគេអាចសង្ឃឹមថារដ្ឋាភិបាលអង់គ្លេសនឹងអាចពិនិត្យមើលក្នុងការចំណាយកញ្ចប់ថវិកាជំនួយក្នុងទំហំអប្បបរិមាមួយប៉ុណ្ណោះ”
លោកថា កត្តាដែលសំខាន់មួយទៀតក្នុងការជួយជំរុញសេដ្ឋកិច្ចអង់គ្លេសឱ្យឡើងខ្លាំងបំផុតនៅក្នុងឆ្នាំនេះ គឺដោយសារតែកំណើននៃការទំនុកចិត្តរបស់អតិថិជនដែលបានកើតឡើងដោយសារល្បឿននៃការចាក់វ៉ាក់សាំងដែលមានប្រសិទ្ធភាព។ កំណើនសេដ្ឋកិច្ចដែលមានទំហំច្រើនជាង 7ភាគរយនៅក្នុងឆ្នាំនេះគឺព្រឹត្តិការសេដ្ឋកិច្ចដែលកើនឡើងខ្លាំងបំផុតមិនធ្លាប់មានចាប់តាំងតែពីឆ្នាំ1949មកម៉្លេះ។
ជាមួយនឹងការរំពឹងទុកទៅលើកំណើនសេដ្ឋកិច្ចដ៏ល្អមិនធ្លាប់មានខាងលើនេះ ធនាគារជាតិអង់គ្លេសក៏បានព្យាករណ៍ដែរថា អត្រាអ្នកអត់ការងារធ្វើក៏នឹងអាចធ្លាក់ចុះមកត្រឹមកម្រិតទាបបំផុតផងដែរ ពោលគឺអាចនៅត្រឹមប្រមាណ 5.5ភាគរយនៅក្នុងឆ្នាំ2021នេះ ដែលវាមានគម្លាតឆ្ងាយគ្នាពីអ្វីដែលអ្នកជំនាញធ្លាប់បានធ្វើការព្យាករណ៍ទុកកាលពីខែកុម្ភៈថាមានអត្រាដល់ទៅប្រមាណ 7.7ភាគរយឯណោះ៕

[ads-global layout_id=6 position_id=1 ads_size=2]
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
សិង្ហបុរី បញ្ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជាង ៥ ៥០០ដុល្លារ និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ
Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/08/2026
សិង្ហបុរី ដាក់ចេញកញ្ចប់ថវិកាគាំទ្រកុមារក្នុងម្នាក់ទទួលបានជិត ៧ ម៉ឺនដុល្លារសិង្ហបុរី និងវិធានការគាំទ្រនានា ដោយសារអត្រាកំណើតធ្លាក់ចុះ

កាណាដា គំរាមផ្តាច់អគ្គិសនីក្រុមហ៊ុន និងលំនៅឋានពលរដ្ឋអាមេរិក ១,៥លានកន្លែង សងសឹកនឹងការដំឡើងពន្ធ ៥០ភាគយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 25/08/2026
កាណាដា បានគំរាមផ្តាច់អគ្គិសនីតាមបណ្តាក្រុមហ៊ុន ទីតាំងអាជីវកម្ម និងលំនៅឋានពលរដ្ឋអាមេរិក ប្រុមាណ ១,៥លានកន្លែង សងសឹកនឹងការតម្លើងពន្ធ ៥០ ភាគយ របស់ Trump

សន្និសីទធនាគារកម្ពុជា លើកទី៥ ផ្តោតលើការរក្សាស្ថិរភាព និងពង្រឹងទំនុកចិត្តក្នុងប្រព័ន្ធធនាគារ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 25/08/2026
សន្និសីទធនាគារនៅកម្ពុជា លើកទី៥ បានផ្តោតលើការរក្សាស្ថិរភាព ពង្រឹងសុចរិតភាពហិរញ្ញវត្ថុ និងបង្កើនទំនុកចិត្តក្នុងប្រព័ន្ធធនាគារ ដោយផ្តោតលើការកំណត់ទិសដៅសម្រាប់វិស័យធនាគារកម្ពុជាឱ្យកាន់តែមានសុវត្ថិភាព មានភាពធន់ និងចីរភាព

ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 24/08/2026
ជីប ម៉ុង គាំទ្រការពង្រីកវិសាលភាពកីឡាជិះសេះនៅកម្ពុជា តាមរយៈការបង្កើតទីលានជិះសេះលំដាប់អន្តរជាតិក្រោមស្ថាបត្យកម្មបែបខ្មែរ
[ads-global layout_id=6 position_id=2 ads_size=2]





វិថីហិរញ្ញវត្ថុ





















































Account
Security
Favourite Content