កំពង់ស្ពឺ ៖ ភ្នំខ្នងផ្សារ ជាតំបន់ទេសចរណ៍ធម្មជាតិ មានសម្រស់ធម្មជាតិដ៏ស្រស់ស្អាត និងទាក់ទាញបំផុត ដែលផ្ទុះការចាប់អារម្មណ៍ពីសំណាក់ទេសចរជាតិ និងអន្យរជាតិ ផ្អើលទៅទស្សនាកម្សាន្តជាហូរហែ ជាពិសេសនាពេលចុងសប្ដាហ៍ ដែលសប្ដាហ៍ខ្លះអាចមានមនុស្សដល់ខ្ទង់ពាន់នាក់ឡើងភ្នំមួយនេះ និងបានផ្តល់នូវចំណូលដល់ប្រជាសហគមន៍ក្នុងតំបន់ការពារផងដែរ។

ក្រៅតែពីជាតំបន់ទេសចរណ៍ធម្មជាតិព្រៃភ្នំ ដែលប្រជាជនខ្មែរ ជាពិសេសស្រទាប់យុវវ័យនិយមទៅលេងហើយនោះ ភ្នំខ្នងផ្សារក៏បានផ្ដល់ជាអនុផលធម្មជាតិដែលអាចឱ្យប្រជាសហគមន៍ក្នុងតំបន់ការពារអាចទទួលបានចំណូលបន្ថែមនៅក្នុងមូលដ្ឋានតាមរយៈការដកដើមរុក្ខជាតិតូចៗសម្រាប់ធ្វើជាអាហារប្រចាំថ្ងៃ និងដើម្បីលក់ជូនទេសចរដែលទៅកម្សាន្ត ជាពិសេសប្រភេទរុក្ខជាតិម៉្យាងដែលអ្នកស្រុកហៅថា «ផ្កាថ្ម» អាចលក់បានក្នុងតម្លៃថ្លៃរហូតទៅដល់ ៤៥ ទៅ ៥០ម៉ឺនរៀលក្នុងមួយគីឡូក្រាម ឬថ្លៃជាងនេះនៅពេលខែដែលរកមិនបានច្រើន។

លោក នុំ គី ដែលជាអ្នកនាំភ្ញៀវទេសចរឡើងភ្នំខ្នងផ្សារបានរៀបរាប់ថា សម្រាប់រុក្ខជាតិផ្កាថ្ម មានសណ្ឋានខុសប្លែកពីរុក្ខជាតិទូទៅ ដោយវាមានស្លឹកធំៗ ហើយមានប្រវែងខ្លីៗ ដុះនៅតាមគន្លៀតថ្ម ពេលខ្លះក៏ដុះជាកញ្ចុំ ខ្លះទៀតក៏ដុះតែឯង ហើយភាគច្រើនស្លឹកវាពណ៌បៃតង តែបើស្លឹកវាពណ៌ក្រហម ឬពណ៌ឈូកដែលមានក្រទ្បាដូចផែនទី គេចាត់វាចូលក្នុងចំណាត់ថ្នាក់លេខ១ លក់តម្លៃចាប់ពី ៤០-៥០ម៉ឺនរៀលក្នុង១គីទ្បូក្រាម។ ប៉ុន្តែដោយហេតុថា នៅតំបន់ខ្នងផ្សារនេះសម្បូរស្មៅខៀវខ្ចី ទើបធ្វើឱ្យការរករុក្ខជាតិផ្កាថ្មនេះ មានភាពលំបាក ដោយត្រូវសំឡឹងរំពៃយ៉ាងយកចិត្តទុកដាក់បំផុតទម្រាំតែប្រទះមួយគុម្ពៗ ហើយរុក្ខជាតិប្រភេទនេះ មានដុះតែនៅលើតំបន់ភ្នំ និងក្នុងរដូវមានភ្លៀងធ្លាក់តែប៉ុណ្ណោះ។

លោកបានបន្តថា ៖
“អ្នកខ្លះអាចរកបានចំណូលរហូតដល់ ១លានរៀល ក្នុងមួយសប្ដាហ៍ ដែលចំណូលនេះបានច្រើនជាងការនាំភ្ញៀវឡើងលើភ្នំទៅទៀត ប៉ុន្តែសម្រាប់ខ្ញុំវិញរកមិនបាន១លានដូចគេនោះទេ ពោលគឺបានត្រឹមប្រមាណ ៥០ ទៅ ៦០ម៉ឺនរៀលប៉ុណ្ណោះក្នុងមួយសប្ដាហ៍ ព្រោះភាគច្រើនខ្ញុំដើររកនៅថ្ងៃដែលមិនមានភ្ញៀវឡើងភ្នំ គឺក្នុងចន្លោះថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ដោយការដើរនេះគឺដើរពេញមួយថ្ងៃតែម្ដង។ ថ្ងៃខ្លះខ្ញុំរកបានច្រើន អាចបានដល់១គីឡូ ទៅ ២គីឡូ ថ្ងៃខ្លះទៀតក៏បានត្រឹមកន្លះគីឡូ។ ប៉ុន្តែទោះជារកបានចំនួនប៉ុន្មានក៏ដោយ ក៏លក់អស់ដែរ ព្រោះមានឈ្មួញគេចាំទិញនៅក្នុងភូមិផ្ទាល់ ដើម្បីយកទៅលក់បន្តទៅឱ្យជនជាតិចិនធ្វើជាឱសថ”

យ៉ាងណាក៏ដោយ បើទោះជារុក្ខជាតិប្រភេទផ្កាថ្មបានក្លាយជាប្រភពចំណូលដែលទទួលបានពីអនុផលនៃធនធានធម្មជាតិច្រើនគួរសមក៏ដោយ ក៏ប៉ុន្តែអ្វីដែលជាការគួរឱ្យកត់សម្គាល់នោះ គឺរុក្ខជាតិប្រភេទនេះកាន់តែមានភាពខ្សត់ទៅៗ ដោយត្រូវដើរកាន់តែឆ្ងាយជាងមុនដើម្បីស្វែងរក បើទោះបីជាក្រុមអ្នកដើររកព្យាយាមបេះតែផ្កាថ្មណាដែលគ្រប់អាយុដកក៏ដោយ ខណៈដែលមានប្រជាសហគមន៍ធ្លាប់បានព្យាយាម និងសាកល្បងយកមកដាំក្នុងភូមិច្រើដង ប៉ុន្តែមិនបានផលនោះទេ ពោលគឺដាំបានតែប៉ុន្មានថ្ងៃក៏រលួយអស់ទៅ។
ជាមួយគ្នានេះ លោកក៏បានសំណូមពរទៅដល់ប្រជាសហគមន៍ក្នុងតំបន់ការពារចូលរួមថែរក្សារុក្ខជាតិផ្កាថ្មទាំងអស់គ្នា ដោយដកយកតែរុក្ខជាតិដែលគ្រប់អាយុ (មានទំហំធំ) ហើយក៏សូមសំណូមពរដល់ស្ថាប័នពាក់ព័ន្ធដែលមានជំនាញក្នុងការការស្រាវជ្រាវបន្ថែមទៅលើការដាំរុក្ខជាតិប្រភេទនេះ ដើម្បីកុំឱ្យប្រឈមនឹងការបាត់បង់ទៅថ្ងៃមុខ ក៏ដូចជាផ្ដល់ចំណូលមួយស្ថិតស្ថេរសម្រាប់ប្រជាសហគមន៍ក្នុងតំបន់ការពារ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
កម្ពុជាត្រូវការកម្លាំងពលកម្មរាប់ពាន់នាក់ ដើម្បីសម្រេចគោលដៅថាមពលស្អាត
Top News, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/09/2026
កម្ពុជាចាំបាច់ត្រូវបណ្តុះបណ្តាលបុគ្គលិកផ្នែកថាមពលពន្លឺព្រះអាទិត្យជាង ១១.០០០ នាក់ជារៀងរាល់ឆ្នាំ និងបុគ្គលិកផ្នែកប្រសិទ្ធភាពថាមពលរាប់ពាន់នាក់ទៀត ដើម្បីសម្រេចគោលដៅថាមពលកកើតឡើងវិញសម្រាប់ឆ្នាំ ២០៣០។

អាហ្វ្រិកខាងត្បូង ចង់រឹតចំណងសេដ្ឋកិច្ច និងពាណិជ្ជកម្មឱ្យកាន់តែរឹងមាំជាមួយឥណ្ឌា
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 15/09/2026
បរទេស ៖ អាហ្វ្រិកខាងត្បូង កំពុងជំរុញការផ្លាស់ប្តូរពាណិជ្ជកម្ម និងការវិនិយោគដោយផ្ទាល់ជាមួយឥណ្ឌាលើវិស័យសំខាន់ៗជាច្រើន ដូចជា រ៉ែយុទ្ធសាស្ត្រ ឧស្សាហកម្មបៃតង ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម និងសេដ្ឋកិច្ចឌីជីថល ខណៈដែលបច្ចុប្បន្ននេះ ឥណ្ឌា គឺជាដៃគូពាណិជ្ជកម្មធំជាងគេទី៤ របស់អាហ្វ្រិកខាងត្បូង ដោយក្នុងនោះមានក្រុមហ៊ុនឥណ្ឌាជាង ១៥០ បានបណ្តាក់ទុនសរុបលើសពី ១០ ពាន់លានដុល្លារ

រដ្ឋាភិបាលសម្រុកចែកបណ្ណកម្មសិទ្ធិដីធ្លីដែលបានវាស់វែង និងចុះបញ្ជីរួចជូនប្រជាពលរដ្ឋទូទាំងប្រទេស ដើម្បីប្រើប្រាស់តាមការចាំបាច់
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 15/09/2026
ភ្នំពេញ ៖ បន្ទាប់ពីបានវាស់វែង និងចុះបញ្ជីរួច រាជរដ្ឋាភិបាលដែលមានក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាសេនាធិការបានសម្រុកចែកវិញ្ញាបនបត្រ ឬបណ្ណសម្គាល់ម្ចាស់កម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋតាមបណ្ដាខេត្តដែលបានបញ្ចប់ការវាស់វែង និងចុះបញ្ជីរួចរាល់ជាស្ថាពរ ជាក់ស្ដែង កាលពីសប្ដាហ៍កន្លងទៅនេះ រដ្ឋមន្ត្រីក្រសួងរៀបចំដែន នគរូបនីយកម្ម និងសំណង់ រួមជាមួយនឹងមន្ត្រីជាន់ខ្ពស់កម្ពុជាជាច្រើនរូបទៀត បានចុះប្រគល់បណ្ណជូនពលរដ្ឋក្នុងខេត្តគោលដៅជាច្រើន។ យោងតាម ក្រសួងរៀបចំដែនដី នគរូបនីយកម្ម





វិថីហិរញ្ញវត្ថុ



























































Account
Security
Favourite Content