ឯកឧត្តម សាយ សំអាល់ ៖ អាណាចក្រផ្កាថ្ម នឹងក្លាយជាគោលដៅទេសចរណ៍ដ៏ទាក់ទាញថ្មីមួយសម្រាប់ខេត្តកែប​

កែប ៖ ការបង្កើតអាណាចក្រផ្កាថ្មនៅក្នុង​ខេត្ត​កែប ​នឹងធ្វើ​ឱ្យ​ប្រ​ជាព​ល​រ​ដ្ឋ​​នៅក្នុ​ង​ខេ​ត្ត​កែ​ប​មា​ន​កា​រ​ងា​រធ្វើមានប្រាក់ចំណូល និងជាកន្លែ​ង​ដែ​ល​ជ​ន​​ប​រទេ​ស​អា​ច​ចា​ត់​​ទុ​ក​ខេ​ត្ត​កែ​បជា​ផ្ទះ​រ​ប​ស់​ខ្លួ​ន​ផ​ង​ដែរ​។ នេះ​បើតាម​ប្រសាសន៍ឯកឧត្តម ​សាយ សំអាល់ ឧបនាយក​រដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួង​រៀបចំដែនដី​ នគ​រូប​នីយកម្ម និងសំណង់ ថ្លែង​ក្នុងពិធីសម្ពោធស្នាដៃសិល្បៈរូប​សំណាកផ្កាថ្ម កាលពីល្ងាច​ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥  ក្នុង​គ​ម្រោងឆ្នេរសមុទ្រគំរូរបស់រីសតថ្ងៃបាំងឆ័ត្រ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើក​ឡើង ថា​គ​ណៈក​ម្ម​កា​រ​ឆ្នេ​រ​បានកំណត់​ថា តំ​ប​ន់​ឆ្នេរ​ស​មុ​ទ្រ​កម្ពុ​ជា​គឺ​ជា​រ​បៀង​សេ​ដ្ឋ​កិ​ច្ច​រ​ប​ស់​ក​ម្ពុជា ​ដូច្នេះ​​យើង​ត្រូ​វ​រួម​គ្នា​រៀ​ប​ចំឱ្យ​​ស្រ​បតា​ម​ស​ក្តានុ​ព​ល​នៃ​តំ​បន់​នី​មួ​យ​ៗ ដើម្បីប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជាឱ្យទៅជារបៀងសេដ្ឋកិច្ចយ៉ាងពិតប្រាកដ ងាយ​ស្រួ​លស​ម្រា​ប់​ប្រ​ជា​ពល​រដ្ឋ​រស់​នៅ បង្កើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះ ឯកឧត្តម ក៏បានកោតសរសើរដល់ស្ថាបត្យករដែលមានទេពកោសល្យសិល្បៈក្នុងការរៀបចំកែច្នៃ និងសា​ង​ស​ង់​​អា​ណាចក្រផ្កាថ្មឱ្យលេចចេញជារូបរាងឡើងដ៏គួរអោយទាក់ទាញ ដែលអាច​ធ្វើ​ឱ្យ​ខេ​ត្ត​កែ​ប​ក្លាយជា​ស​ហ​គ​មន៍​ប្រ​​ជាជា​តិច​ម្រុះ​ជាតិសាសន៍មកស្នាក់នៅលម្ហែកម្សាន្ត និងអាចចាត់ទុកទីនេះថាជាផ្ទះរបស់ខ្លួនបាន ដែ​លនេះជាប្រការល្អមួយសម្រាប់កម្ពុជា ហើយនេះគឺជាផ្លែផ្កានៃសន្តិភាព។

ឯកឧត្តម បានថ្លែងថា ៖

«សង្គមដែលស្រឡាញ់សិល្បៈ គឺជាសង្គមរីកចម្រើន ហើយយើងចង់ឃើ​​ញក​ម្ពុជាស​ម្បូ​រ​ទៅ​ដោយ​ស្ថា​បត្យ​ក​រដែ​ល​មា​នទេ​ព​កោសល្យសិ​ល្បៈបែបនេះ​ក្នុងកា​រកែ​ច្នៃការ​សាង​សង់​អគា​រ​ដែលមិ​នត្រឹមតែមានគុណភាពរឹងមាំប៉ុណ្ណោះទេ តែថែមទាំងមានសោភ័ណភាពល្អប្រណីតផងដែរ»។

ឯកឧ​ត្តម​បាន​ថ្លែង​អំណរគុណដល់ស្ថាបនិកអាណាចក្រផ្កាថ្មដែលបានចូលរួមកសាងសង្គមជាតិថ្មីរបស់កម្ពុជា ដែលនេះពិ​តជា​បាន​បង្ហាញនូ​វ​គុ​ណ​ធម៌​ចំ​ពោះ​វីរ​ភា​ពរ​បស់អ្នកជំនាន់មុន​ដែលបានខិ​ត​ខំ​ប្រឹ​ង​ប្រែង​នាំ​យក​ស​ន្តិ​ភា​ពម​ក​ឱ្យ​កម្ពុជា ។

លោក Jeff Moons ម្ចាស់ក្រុមហ៊ុនថ្ងៃបាំងឆ័ត្រ បានឱ្យដឹងថា អាណាចក្រផ្កាថ្មមានកម្ពស់ ៥,៧ ម៉ែត្រ រចនា​ឡើ​ងពី​ថ្ម​ភ្នំ និងឆ្លុះបញ្ចាំងពីភាពស្រស់ស្អាតនៃបរិស្ថានឆ្នេរសមុទ្រ ដែលបង្ហាញ​ពី​តម្រូ​វកា​រ​ចាំបា​ច់ស​ម្រាប់​ការ​អ​ភិរក្ស។ ស្នាដៃសិល្បៈនេះរំលេចឱ្យឃើញពីការទទួលខុសត្រូវក្នុងការការពារធនធានសមុទ្រ ផ្កាថ្ម និង​ប្រព័​​ន្ធអេកូឡូស៊ីរបស់ខេត្តកែប សម្រាប់មនុស្សជំនាន់ក្រោយ។ លោក​សង្ឃឹម​ថាអាណា​ចក្រផ្កាថ្ម​នឹង​ទាក់ទា​ញភ្ញៀ​វទេសចរណ៍មកពីគ្រប់ទិសទីក្នុងប្រទេសកម្ពុជា និងមកពីក្រៅប្រទេសផងដែរ។ អាណាចក្រផ្កាថ្មនេះ មិន​គ្រាន់តែជាស្នាដៃសិល្បៈប៉ុណ្ណោះទេតែជាការកែលម្អសម្រាប់គាំទ្រដល់ជីវៈចម្រុះនៅបាតសមុទ្រ និង​ការ​អភិវ​ឌ្ឍន៍ឆ្នេរសមុទ្ររបស់ខេត្តកែប ឱ្យកាន់តែមានសោភ័ណភាពបន្ថែមទៀត ។

គួរ​កត់សម្គាល់ថា ក្នុង​រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាល​បានចំណាយថវិកា​ជាច្រើន​អភិ​វឌ្ឍ​ន៍​តំប​ន់​ឆ្នេរ ដូចជា ​ហេដ្ឋារចនាសម្ព័ន្ធ​ សមិទ្ធផល​ទេសចរណ៍​នៅក្នុង​ខេត្ត​កែប កំពត ព្រះសីហនុ និងខេត្តកោះ​កុង​ជាដើម ។ ដោយឡែក​ ខេត្ត​កែប ក៏ឃើញថា​មានសមិទ្ធផល​ជាច្រើន​បាន​​សាងសង់រួចរាល់ ដូចជា​ ផ្លូវ​ថ្មី​ប្របឆ្នេរ​អង្កោល​ ឆ្នេរ​សមុទ្រ​ក្រុង​កែប និងឆ្នេរ​ថ្មី ដែល​រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម​ និងសំណង់ បានបើក​ការដ្ឋាន​ចាប់ផ្ដើមសាងសង់​កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ​ ជាដើម ។​

ទន្ទឹមនឹង​នោះដែរ ​ផ្លូវ​ជិះកង់តាមឆ្នេរ​សមុទ្រ​កាត់តាមខេត្តទាំង​បួន​ជាប់​សមុទ្រក៏គ្រោងនឹង​សាងសង់ ដើម្បី​ទាក់ទាញទេសចរជាតិ និងអន្តរជាតិ​ដែលនឹងក្លាយជា​សមិទ្ធផល​ថ្មីមួយ​សម្រាប់​ទេសចរ​ក្នុង​តំបន់ឆ្នេរ ៕



របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងពាណិជ្ជកម្ម​ប្រកាស​បើក​ជាផ្លូវការនូវ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍អនឡាញ លើកទី៣ ឆ្នាំ២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 12/09/2026

ភ្នំពេញ ៖ វេទិកាពាណិជ្ជកម្មឌីជីថលកម្ពុជា និងពិព័រណ៍​អនឡាញ​លើកទី​៣ ដែលមានរយៈពេល៣ថ្ងៃ (១១-១៣ កញ្ញា) បានបើក​សម្ពោធជាផ្លូវការកាលពីល្ងាច​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោកជំទាវ ​ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ផ្ដោតលើ​ប្រធាន​បទ «ជំរុញពាណិជ្ជកម្មឌីជីថល​កម្ពុជា​ឆ្ពោះទៅឆ្នាំ២០៣០»។​ មានប្រសាសន៍នៅក្នុងឱកាសនោះ លោកជំទាវ ចម

ធនាគារកណ្តាលអឺរ៉ុប (ECB) ដំឡើងអត្រាការប្រាក់ជាលើកទី២​ ដើម្បីទប់ស្កាត់ការកើនឡើងនៃអតិផរណា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ធនាគារកណ្តាលអឺរ៉ុប (ECB) បានសម្រេចដំឡើងអត្រាការប្រាក់ជាលើកទីពីរក្នុងឆ្នាំនេះ ព្រមទាំងបានព្រមានថា អតិផរណាក្នុងតំបន់អាចបន្តស្ថិតក្នុងកម្រិតខ្ពស់រយៈពេលយូរ ដោយសារតែទីផ្សារថាមពល និងភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយនៅតែជាក្តីបារម្ភចម្បង

ក្រសួងទេសចរណ៍ និងសកលវិទ្យាល័យសេដ្ឋកិច្ចប្រទេសជប៉ុន ជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា និងអភិវឌ្ឍសេដ្ឋកិច្ចសហគមន៍

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ភ្នំពេញ ៖ ក្រសួងទេសចរណ៍ និងសាកលវិទ្យាល័យសេដ្ឋកិច្ចហ៊ីរ៉ូស៊ីម៉ាប្រទេសជប៉ុន សហការប្រែក្លាយ «ទស្សនកិច្ចសិក្សាប្រចាំឆ្នាំរបស់សកលវិទ្យាល័យ» ជាផលិតផល​ទេសចរណ៍ថ្មី និងមានតម្លៃបន្ថែមជំរុញការផ្លាស់ប្តូរប្រជាជន និងនិស្សិតកម្ពុជា-ជប៉ុន និងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍កម្ពុជា ព្រមទាំងអភិវឌ្ឍទេសចរណ៍ និងសេដ្ឋកិច្ចផ្ទាល់នៅក្នុងសហគមន៍ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោកសាស្រ្តាចារ្យបណ្ឌិត Hirokazu Kashitani ប្រធានគម្រោង

មេដឹកនាំចិន និង ឥណ្ឌា ត្រៀមជួបគ្នាក្នុងកិច្ចប្រជុំកំពូល BRICS ខណៈភាពតានតឹងព្រំដែនហិម៉ាឡៃ និងពាណិជ្ជកម្មនៅតែជាក្តីកង្វល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

ប្រធានាធិបតីចិន លោក Xi Jinping នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូល BRICS នៅប្រទេសឥណ្ឌា ដែលដំណើរទស្សនកិច្ចលើកដំបូងក្នុងរយៈពេល ៧ ឆ្នាំ ខណៈដែលបញ្ហាជម្លោះព្រំដែននៅតំបន់ហិម៉ាឡៃយ៉ានៅតែជាឧបសគ្គនយោបាយដ៏សំខាន់បំផុតសម្រាប់ទំនាក់ទំនងរវាងប្រទេសទាំងពីរ

សមាគម​ជប៉ុន​-​កម្ពុជា​​គ្រោង​នាំ​ក្រុមហ៊ុនប្រមាណ ៣០ ​មក​សិក្សា​ឱកាស​វិនិយោគ​នៅ​កម្ពុជា​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 11/09/2026

សមាគម​ជប៉ុន​-​កម្ពុជា ​(​J​CA​)​ គ្រោង​ដឹកនាំ​គណៈប្រតិភូ​ធុរកិច្ច​ជប៉ុន​លើក​ទី​៦​ ​មក​កម្ពុជា​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​ ​ដោយ​រំពឹង​ថា​នឹង​មាន​ក្រុមហ៊ុន​ជប៉ុន​ប្រមាណ​ ​២០​ ​ទៅ​ ​៣០​ ​ក្រុមហ៊ុន​ចូលរួម​ ​ដើម្បី​សិក្សា​ ​និង​ស្វែងរក​ឱកាស​វិនិយោគ​នៅ​កម្ពុជា

អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ភ្នំពេញ ៖ អាមេរិក គឺជាទីផ្សារនាំចេញធំបំផុតមួយ និងជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់កម្ពុជា ដោយទំហំពាណិជ្ជកម្មទ្វេភាគីបានកើនឡើងជាលំដាប់គួរឲ្យកត់សម្គាល់។ យោងតាមទិន្នន័យផ្លូវការរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ទំហំពាណិជ្ជកម្មទ្វេភាគី កម្ពុជា-អាមេរិក សម្រេចបានជាង ១១ពាន់លានដុល្លារក្នុងរយៈពេល៨ខែ​ ដើមឆ្នាំ២០២៦នេះ គឺកើនឡើង ៣០ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៥។ កម្ពុជា ទទួលបានចំណូលជាង ១០,៦ពាន់លានដុល្លារ ពីការនាំចេញទំនិញទៅកាន់ទីផ្សារសហរដ្ឋអាមេរិក។

កម្ពុជា​មាន​ប្រាក់​ឈ្នួល​អប្បបរមា​ខ្ពស់​ជាង​វៀតណាម​ និង​ប្រទេស​អាស៊ី​មួយចំនួន​ក្នុង​ឆ្នាំ​ ​២០២៦

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​និយោជិត​ក្នុង​វិស័យ​វាយន​ភណ្ឌ​ ​កាត់​ដេរ ​ផលិត​ស្បែកជើង​ ​និង​ផលិតផល​ធ្វើដំណើរ ​និង​កាបូប​នៅ​កម្ពុជា​ ​ក្នុង​ឆ្នាំ​២០២៦ ​មាន​កម្រិត​ខ្ពស់​ជាង​ប្រទេស​មួយចំនួន​នៅ​អាស៊ី ​រួម​មាន​ ​វៀតណាម ​ឥណ្ឌា ​ប៉ាគីស្ថាន ​ស្រី​លង្កា ​មីយ៉ាន់ម៉ា ​បង់​ក្លាដេស ​និង​ឡាវ​

វៀតណាម ​និង​រុស្ស៊ី ​ដាក់​គោលដៅ​បង្កើន​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ដល់​ ១៥ ​ពាន់​លាន​ដុល្លារ​

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

វៀតណាម ​និង​រុស្ស៊ី​បាន​ឯកភាព​គ្នា​ដាក់​គោលដៅ​បង្កើន​ទំហំ​ពាណិជ្ជកម្ម​ទ្វេ​ភាគី​ឱ្យ​ឈាន​ដល់​ ​១៥​ ​ពាន់​លាន​ដុល្លារ​ក្នុងពេល​ឆាប់​ៗ​ខាង​មុខ​

កម្មវិធី ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក កំពុងបន្តបេសកកម្មយ៉ាងសកម្មក្រោមកិច្ចគាំទ្រពីរដ្ឋាភិបាល

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

ភ្នំពេញ ៖ Cambodia Travel Match ២០២៦ (CTM) ជាកម្មវិធីដ៏សំខាន់មួយសម្រាប់ជំរុញការផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក ព្រមទាំងពង្រឹងកិច្ចសហប្រតិបត្តិការរវាងអ្នកទិញទេសចរណ៍អន្តរជាតិ និងអ្នកលក់ទេសចរណ៍ក្នុងស្រុក ដើម្បីពង្រីកបណ្តាញអាជីវកម្ម ផ្លាស់ប្តូរបទពិសោធន៍ និងចែករំលែកព័ត៌មានថ្មីៗអំពីការអភិវឌ្ឍវិស័យទេសចរណ៍នៅថ្នាក់តំបន់ និងសកល។ នៅក្នុងសប្ដាហ៍នេះ ចាប់តាំងពីថ្ងៃទី ៦ -១២ ខែកញ្ញា ឆ្នាំ២០២៦

តម្លៃប្រេងឆៅឡើថ្លៃលើសពី ១០០ ដុល្លារក្នុងមួយបារ៉ែល បន្ទាប់ពី អុីរ៉ង់ និងអាម៉េរិក វាយប្រហារគ្នាក្នុងកម្រិតធ្ងន់ធ្ងរមិនធ្លាប់មាន

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 10/09/2026

តម្លៃប្រេងឆៅ Brent ឡើងថ្លៃ ៣,៤ ភាគរយដែលកើនដល់ ១០១.២១ ដុល្លារ ក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅ West Texas Intermediate ឡើងថ្លៃ ៣,២៥ ភាគរយដែលកើនដល់ ៩៦.០៥ ដុល្លារក្នុងមួយបារ៉ែល


Leave a Reply

Your email address will not be published.Required fields are marked *