តំណាងអង្គការអន្តរជាតិ និងក្រសួងប្ដេជ្ញារួមគ្នាកសាង​បរិស្ថាន​រស់នៅដល់សត្វព្រៃឲ្យកាន់តែប្រសើរ

(សៀមរាប)៖ យុទ្ធនាការអន្ទាក់សូន្យដំណាក់កាលទី២ លើកទី១០ ដែលប្រារព្ធនៅក្នុងខេត្តសៀម​រាប បានបិទបញ្ចប់ដោយភាពរលូន ដោយភាគីពាក់ព័ន្ធបានចូលរួមផ្សព្វផ្សាយ និងអប់រំដល់ប្រជា ពលរដ្ឋ ដើម្បីឈានទៅដោះអន្ទាក់ចេញពីធម្មជាតិឱ្យអស់។

ក្នុងឳកាសនេះ ឯកឧត្តម​​ នេត្រ ភក្ក្រា រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា៖

“យើងទាំងអស់គ្នា​ត្រូវដឹងថា មនុស្សពឹងផ្អែកលើ​ធម្មជាតិច្រើនជាងធម្មជាតិពឹងផ្អែកលើយើង ដូចនេះ យើងត្រូវរួមគ្នាបញ្ចប់សកម្មភាពទាំងអស់​ដែលមិនមាននិរន្តរភាពទៅលើធម្មជាតិ ហើយ​ចូល​រួមផ្សព្វផ្សាយអំពីជម្រើសជីវភាព ភាពដល់​សហគមន៍​មូលដ្ឋានរស់នៅអាស្រ័យផល​លើការ​ប្រមូលផលអនុផលព្រៃឈើ ការបរបាញ់តាមបែប​ប្រពៃណីសម្រាប់សាច់ និងការជួញដូរ  អំពីគម្រោងកសិកម្មប្រកបដោយនិរន្តរភាព កសិរុក្ខកម្ម និងទេសចរណ៍ធម្មជាតិផ្សេងៗ។”

ទន្ទឹមគ្នានេះដែរ កញ្ញា Christel Griffioen ដែលជានាយិកានៃមជ្ឈមណ្ឌលអង្គរសម្រាប់​ការអភិរក្សជីវៈចម្រុះ (ACCB) បានថ្លែងថា៖

“កម្មវិធីស្ដារចំនួនរបាយ​ប្រជាសា​ស្រ្ដនៃប្រភេទសត្វ​កម្រក្រោមការថែទាំដោយមនុស្ស ជាផ្នែកមួយនៃកម្មវិធីស្តុកទុក​និងបង្កាត់ពូជប្រភេទសត្វកម្រ ដើម្បីការពារកុំឱ្យផុតពូជ ហើយការលែងសត្វទាំងនេះត្រឡប់ចូល​ទៅក្នុងជម្រកធម្មជាតិវិញ​អាចធ្វើទៅបានតែនៅក្នុងតំបន់ការពារដែលមានសុវត្ថិភាព និងតំបន់​ដែលគ្មានការដាក់អន្ទាក់។”

លោក សេង ទៀក ដែលជានាយកអង្គការ WWFកម្ពុជាក៏បានមានប្រសាសន៍ដែរថា៖

“ធនធានសត្វព្រៃគឺជាមោទនភាព និងជាកំណប់​ទ្រព្យដ៏មានតម្លៃ​របស់យើងទាំងអស់គ្នា ដូចនេះ យើងត្រូវការពារធនធានដ៏​កំរនេះពីការបរបាញ់ ការដាក់អន្ទាក់ និងការជួញដូរខុសច្បាប់គ្រប់​ទម្រង់ឲ្យបាន។” ​

លោកបន្តថា៖ អ្នកប្រមាញ់ដោយមធ្យោបាយដាក់អន្ទាក់អាចនឹងទទួលបានអត្ថប្រយោជន៍ក្នុងរយៈ​ពេលខ្លីសម្រាប់ខ្លួនគាត់ ប៉ុន្តែចំពោះអ្នកដទៃទៀតនៅក្នុងសហគមន៍គឺទទួលរងនូវការបាត់បង់ ដូច្នេះ មិនគួរដាក់អន្ទាក់ចូលធម្មជាតិទៀតនោះទេ។

លោក John Willis នាយកប្រចាំប្រទេសនៃអង្គការសម្ព័ន្ធមិត្ត​សត្វព្រៃ ក៏បានចូលរួមមតិផងដែរ​ថា៖

“អន្ទាក់ប្រៀបដូចជាមីនដែលមិនទាន់ផ្ទុះសម្រាប់សត្វព្រៃទាំងឡាយពីព្រោះអន្ទាក់សម្លាប់ មិនរើសមុខនោះឡើយ។ អន្ទាក់ទាំងនេះក៏បានបំផ្លាញការប្រកបរបរអាជីវកម្ម និងឱកាស​សេដ្ឋកិច្ចសម្រាប់គ្រួសារប្រជាពលរដ្ឋស្លូតត្រង់ផងដែរ។”

ស្រដៀងគ្នានេះ លោក ទុយ សេរីវឌ្ឍនា ប្រធានគ្រប់គ្រងកម្មវិធីអង្គការសម្ព័ន្ធសត្វព្រៃនិង​ធម្មជាតិបានលើកឡើងថា៖

“យើងរួមគ្នាការពារធនធានជីវ:ចម្រុះដ៏អស្ចារ្យ ការបង្កើនជីវភាព​សហគមន៍ នឹងសុខភាពសាធារណះ​តាមរយ:កាលើកស្ទួយ កាផ្លាស់ប្ដូឥរិយាបថជាវិជ្ជមានក្នុង​គោលដៅ​ឆ្ពោះទៅរក “អន្ទាក់សូន្យ“ នាពេលអនាគត។”

នាយកមូលនិធិម៉ាដក្សចូលីភីត លោក គង់ មុន្នីច័ន្ធ បានមានប្រសាសន៍ថា៖

“ពេលនេះ គឺជាពេលដែលយើងគ្រប់គ្នាត្រូវ​ត្រឡប់ទៅអនុវត្តបន្ត នូវបញ្ញាញាណដ៏ត្រឹមត្រូវ ដែលបានបន្សល់​ទុក​​ដោយបុព្វបុរសខ្មែរ ដែលនឹង​ជួយ​យើងឲ្យរក្សបាននូវសត្វព្រៃកម្រដ៏មានតម្លៃទាំងឡាយ និងពង្រីកឳកាសរកចំណូល​តាមរយៈ​វិស័យ​អេកូទេសចរណ៍។”

សម្រាប់កម្មវិធីអភិរក្សដីគោក នៃអង្គការ សត្វព្រៃ & រុក្ខជាតិ ប្រចាំប្រទេសកម្ពុជា លោក លូ វន្នី ដែលជាប្រធានកម្មវិធីបានបន្ថែមដែរថា៖ ភពផែនដីយើងកំពុងមានការប្រែប្រួល ហើយប្រព័ន្ធ​​​អេកូឡូស៊ី​ដែលយើងកំពុងពឹងផ្អែកលើក៏មានបម្រែបម្រួលដូចគ្នាដែរ ដោយសកម្មភាពមនុស្ស​ត្រូវបានចាត់​ទុក​ជាកត្តាចម្បងដែលជំរុញឱ្យមានការបម្រែបម្រួលនេះ។

ជាចុងក្រោយ លោក ប៊ូ វរសក្ស នាយកអង្គការជិវិតធម្មជាតិកម្ពុជា បានមានប្រសាសន៍ថា៖

“សាធារណជន អជ្ញាធរមូលដ្ឋាន អង្គការ និងស្ថាប័នមានសមត្ថកិច្ចត្រូវរួមដៃគ្នាទប់ស្តាត់ការ​ដាក់អន្ទាក់​ក្នុងព្រៃ​និងការជួញដូរសាច់សត្វព្រៃគ្រប់រូបភាព។”

លើសពីនេះផងដែរ អង្គការជីវិតធម្មជាតិនៅកម្ពុជាក៏បានលើកទឹកចិត្ត​ដល់ប្រជាពលរដ្ឋ​រាយការណ៍ពីទីតាំង​លក់សាច់សត្វ​ព្រៃដល់អជ្ញាធរមានសមត្ថកិច្ចតាមទូរស័ព្ទ 012500094។​

គួរបញ្ជាក់ថា ព្រឹត្តិការណ៍យុទ្ធនាការអន្ទាក់សូន្យតាមខេត្តដែលនឹងប្រព្រឹត្តទៅបន្តទៀតនៅ​ពេលក្រោយនៅចុងខែនេះ នៅខេត្តបាត់ដំបង និងខេត្តប៉ៃលិន បន្ទាប់មកនឹងមានការបិទបញ្ចប់​យុទ្ធនា​ការ​អន្ទាក់សូន្យដំណាក់កាលទី ២ នៅរាជធានីភ្នំពេញនាចុងខែកក្កដា៕ 




របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាល្លឺម៉ង់ ផ្តើមផលិតដ្រូន AI ជាង ៥ ពាន់គ្រឿងឱ្យអ៊ុយក្រែន អាចហោះបាន ១ ៥០០ គីឡូម៉ែត្រ

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ការផលិតយន្តហោះដ្រូនបំពាក់ AI ចម្ងាយមធ្យម និងចម្ងាយឆ្ងាយជាង ៥ ពាន់ គ្រឿង ដើម្បីផ្គត់ផ្គង់ទៅដល់ប្រទេសអ៊ុយក្រែនបានចាប់ផ្ដើមជាផ្លូវការហើយ

អាថ៌កំបាំង និងអត្ថន័យពិតនៃ «រូបសំណាកបាតដៃ» នៅខេត្តកំពត ដែលមហាជនមិនធ្លាប់ដឹង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

ឯកឧត្តម ម៉ៅ ធនិន អភិបាលខេត្តកំពត បានអធិប្បាយអំពីមូលហេតុជុំវិញការសាងសង់ «រូបសំណាកបាតដៃ» នៅក្នុងខេត្ត ដែលគ្រោងនឹងដាក់ឱ្យដំណើរការនាពេលឆាប់ៗខាងមុខ

កម្ពុជា-បារាំង នឹងរៀបចំវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី៣ នាខែវិច្ឆិកាខាងមុខ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

វេទិកាធុរកិច្ចកម្ពុជា-បារាំង លើកទី៣ គ្រោងនឹងរៀបចំនៅខែវិច្ឆិកាខាងមុខ ដើម្បីជាឱកាសក្នុងការភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចនិងធុរកិច្ច, ការបង្កើតបណ្តាញទំនាក់ទំនងសម្រាប់ក្រុមហ៊ុនកម្ពុជា និងបារាំង

អាម៉េរិក បន្តដាក់ទណ្ឌកម្មថ្មីប្រឆាំងនឹងគុយបា ដើម្បីផ្តួលរលំរបបដឹកនាំ និងទប់ស្កាត់ការគំរាមកំហែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

អាម៉េរិកប្រកាសដាក់ទណ្ឌកម្មថ្មីលើគុយបាដោយកំណត់គោលដៅលើឥស្សរជនជាន់ខ្ពស់ ធនាគារកម្មសិទ្ធិរដ្ឋមួយ និងអង្គភាពចំនួនបួនទៀតដែលពាក់ព័ន្ធក្នុងវិស័យថាមពល ដែក និងរ៉ែ

កម្ពុជា ជំរុញវិនិយោគិន​ចិនចូលមក​បណ្ដាក់ទុនវិនិយោគបន្ថែមទៀត ក្រោយ​កិច្ចសន្ទនា​រវាងរដ្ឋ​ និងឯកជន កម្ពុជា-ចិនបានបញ្ចប់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 04/09/2026

កម្ពុជារំពឹងថា ​នឹងទទួលបាន​វិនិយោគិនចិនថ្មីៗបន្ថែមទៀតចូលមក​បណ្ដាក់ទុន ក្រោយកិច្ច​សន្ទនា​លើកទី២ រវាង​រដ្ឋ​ និ​ងវិស័យឯកជន កម្ពុជា​-ចិន រៀបចំឡើង​តាម​រយៈស្ថានទូត​ចិនប្រចាំរាជធានីភ្នំពេញ

ចិន ​និង​កៀហ្ស៊ីស៊ីស្ថាន ​ប្តេជ្ញាចិត្តរួមគ្នាលើកកំពស់វិស័យ AI ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ S​CO ​ឆ្នាំ​នេះ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

ប្រទេស​ចិន ​និង​ប្រទេស​កៀហ្ស៊ី​ស៊ីស្ថាន ​បាន​ព្រមព្រៀង​គ្នា​ក្នុង​ការ​រុញ​ច្រាន​វិស័យ​បច្ចេកវិទ្យា​ឱ្យ​កាន់តែ​ជឿន​លឿន​រួមគ្នា ជាពិសេស​ វិស័យបញ្ញាសិប្បនិម្មិត​ AI

ឯកឧត្តម សាយ សំអាល់ អញ្ជើញប្រគល់វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុដល់អតិថិជនបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ

• 04/09/2026

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នាព្រឹកថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ បានអញ្ជើញចុះជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋដែលជាអតិថិជនទិញលំនៅឋានក្នុងគម្រោងបុរី ឡេង ណាវ៉ាត់ត្រា ផ្លូវជាតិ ៦A

ការ​ជួញដូរ​អាវុធ​រវាង​ អាល្លឺម៉ង់ ទៅ​ឲ្យ​អ៊ីស្រាអែល​ កើនឡើង​ជិតដល់ ​១​០០០​លាន​ដុល្លារ​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 04/09/2026

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​អនុម័ត​លើការ​នាំចេញ​បរិក្ខារ​យោធា​ដែល​មាន​តម្លៃ​ជិត ៨០០​ ​លាន​អឺរ៉ូ​ ឬ​ប្រមាណ​ជា ​៩៣០​ លាន​ដុល្លារ​ ​ទៅ​ឲ្យ​ប្រទេស​អ៊ីស្រាអែល ​ក្នុង​អំឡុង​ឆមាស​ទី​មួយ​នៃ​ឆ្នាំ​២០២៦

បន្ថែមមួយប្រទេសទៀតហើយ! LOLC KHQR ពង្រីកសមត្ថភាពទទួលការទូទាត់ពីភ្ញៀវទេសចរអន្តរជាតិ ពីប្រទេសសិង្ហបុរី

ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម

• 04/09/2026

អិលអូអិលស៊ី (ខេមបូឌា) ភីអិលស៊ី បានពង្រីកសមត្ថភាពទទួលការទូទាត់របស់ LOLC KHQR ដោយបន្ថែមប្រទេសសិង្ហបុរីជាប្រទេសថ្មីមួយទៀត ដើម្បីឱ្យអាជីវកររបស់ អិលអូអិលស៊ី អាចទទួលការទូទាត់ពីភ្ញៀវទេសចរមកពីប្រទេសសិង្ហបុរី

ប្រព័ន្ធ​លុយ​ដុល្លារ​ដែលមានអាយុ​កាល​ជិត​ ១​ សតវត្ស​រ៍ ប្រឈម​ហានិភ័យ​ ខណៈ​បណ្តា​ធនាគារ​កណ្តាល​ងាក​ទៅ​រក​ទុន​បម្រុង​ថ្មី​

Top News, ព្រឹត្តិការណ៍, ហិរញ្ញវត្ថុ

• 04/09/2026

នាគារ​កណ្តាល​នៅ​ជុំវិញ​ពិភពលោក​កំពុង​កែប្រែ​យុទ្ធសាស្ត្រ​បម្រុង​រូបិយប័ណ្ណ​បរទេស​របស់​ខ្លួន​ជា​បណ្តើរ​ៗ​ ​ដោយ​កាត់បន្ថយ​ការ​ចាក់​គ្រឹះ​លើ​ប័ណ្ណ​បំណុល​រដ្ឋាភិបាល​អាមេរិក​ ​(​U​.​S​.​ ​Treasury bonds​)​​ហើយ​ងាក​មក​ទិញ​មាស​សុទ្ធ​ជំនួស​វិញ